ប្រវត្តិសង្ខេបរបស់ជំនាញបញ្ជូនសារ

   កាល​ពី​អតីត​កាល​មុន​ពេល​ព្រះ​រា​ជាណា​ចក្រ​កម្ពុជា​ទទួល​បាន​ឯក​រាជ្យ​ ពីរដ្ឋបាលបារាំង​ ចលនា​តស៊ូ​បាន​ កើត​ឡើង​ ពាស​ពេញ​ផ្ទៃ​ប្រ​ទេស​កម្ពុជា​ ទាំង​តំបន់​ព្រៃ​ភ្នំ​ក៏​ដូច​វាល​ទំ​នាប​ ដោយ​មាន​ការ​ចូល​រួម​ពី​គ្រប់​ស្រ​ទាប់​ ជាន់​ថ្នាក់​នៃ​ប្រ​ជា​ជន​កម្ពុជា​ ដើម្បី​ដាក់​សម្ពាត​ ទាម​ទារ​ឯក​រាជ្យ​ពីរ​ដ្ឋ​បាល​បារាំង​ ។ ពេល​នោះ​មធ្យោ​បាយ​ទាក់​ទង​ ឬ​ បញ្ជូន​សារ​ពីក្រុម​មួយ​ទៅ​ក្រុម​មួយ​ធើ្វ​ឡើង​បែប​បុរាណ​ដូច​ជា​ បញ្ជូន​សារ​តាម​សត្វ​ព្រាប​ មនុស្ស​ជិៈ​សេះ ​ជិៈ​ទូក​ជិៈ​កង់​ ម៉ូតូ​ ឬ​ ដោយ​ថ្មើរ​ជើង​ ដោយ​ឡែក​មាន​តែ​កង​អនុ​សេនា​ធំ​ស្វយ័ត​ខ្មែរ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​ផ្ទាល់​ពី​រដ្ឋ​បាល​បា​រាំង​ប៉ុណ្ណោះ​ ទើប​មាន​ម៉ា​ស៊ីន​វិ​ទ្យុ​ទាក់​ទង​ប្រើ​ប្រាស់​ដោយ​តិច​តួច​បំ​ផុត​ ។

   នៅ​ពេល​ដែល​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ ទាម​ទារ​ឯក​រាជ្យ​បាន​ជា​ស្ថា​ពរ​ពី​រដ្ឋ​បាល​បា​រាំង​ នា​ថ្ងៃ​ទី​ ០៩​ ខែ​វិច្ឆិការ​ ឆ្នាំ​១៩៥៣​ កង​យោ​ធ​ពល​ខេមរៈ​ភូមិន្ទ​ត្រូវ​បាន​ចាប់​បដិ្ឋ​សទិ្ធ​ឡើង​ក្រប​ខ័ណ្ឌ​ រចនា​​សម្ព័​ន្ធ​​ចាត់​​តាំង​​ទូ​​ទៅ​​ត្រូវ​​បាន​​រៀប​​ចំ​​ ក្នុង​​នោះ​​នាយក​​ដ្ឋាន​​បញ្ជូន​​សារ​​ក្រ​​សួង​​ការ​​ពារ​​ជាតិ​​បាន​​បង្កើត​​ឡើង​​ដោយ​​មាន​​ការ​​ដឹក​​នាំ ​​និង​​គ្រប់​​គ្រង​​ ដោយ​​លោក​​វរសេនី​យ៏​ត្រី​​ ហ៊ុល​​ ឃុន​​ រី​ឯ​នៅ​អគ្គ​សេ​នា​ធិ​ការ​ កង​អនុសេនា​ធំ​បញ្ជូន​សារ​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ដែរ​ ដឹក​នាំ​និង​គ្រប់​គ្រង​ដោយ​លោក​អនុ​សេនី​យ៏​ឯ​​​​ក​ ណុប​ អុន​ និង​ អនុ​សេនីយ៏​ឯក​ អ៊ិន​ ភី​ ។ ​ ចំ​ណែក​ការ​ធា​នា​ទាក់​ទង​មាន​ មាន​ពីរ​មធ្យោ​បាយ​ ទី​១​ វិទ្យុ​អគី្គ​សនី​ប្រើ​ប្រាស់​ដោយ​ម៉ា​ស៊ីន​ SCR 193 + 191 ANTRC 10 SCR 610 SCR 536 SCR 300​ ទី​២​ ទូរ​ស័ព្ទ​ (​ប៉ុសិ្ត​ខ្សែ​លួស​)​ មួយ​ចំ​នួន​តូច​ដែល​គ្រប់​គ្រង​ដោយ​កង​ទ័ព​ ចំ​ពោះ​ការ​បញ្ជូន​សារ​តាម​សំ​បុត្រ​ស្នាម​(ប្រៃស​ណីយ៏​កង​ទ័ព​)ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​​ក្នុង​ផ្នែក​រដ្ឋ​បាល​របស់​កង​ឯក​ភាព​និ​មួយ​​ៗ​។

   ឆ្នាំ​១៩៦០​ នា​យក​ដ្ឋាន​ញ្ជូន​សារ​ ក្រ​សួង​ការ​ពារ​ជាតិ​ ដឹក​នាំ​និង​គ្រប់​គ្រង​ដោយ​លោក​វរសេនីយ៏​ត្រី​ឌិត​ គឹម​បេន​កង​អនុ​សេ​នា​ធំ​បញ្ជូន​សារ​ អគ្គ​សេនា​ធិ​ការ​ត្រូវ​បាន​ពង្រីក​​ជា​ ​វរ​សេ​នា​តូច​បញ្ជូន​សារ​ ដឹក​នាំ​ដោយ​លោក​អនុសេនីយ៏​ឯក​ ណុប​ អុន​ និង​ អនុសេនីយ៏​ឯក​ អ៊ិន​ ភី​ ។ ការ​ធា​នា​ទាក់​ទង​​មាន​ពីរ​មធ្យោ​បាយ​ទី​១​ វិ​ទ្យុ​អគ្គី​ស​នី​ប្រើ​ប្រាស់​ដោយ​ម៉ា​ស៊ីន​ SCR 193 + 191 ANTRC 10 SCR 610 SCR 536 SCR 300​​ ទី​២​ ទូរ​ស័ព្ទ​ (ប៉ុស្តិ​ខ្សែ​លួស​) ​មួយ​ចំ​នួន​តូច​ដែល​គ្រប់​គ្រង​ដោយ​កង​ទ័ព​​និង​ប្រើ​ប្រាស់​ម៉ា​ស៊ីន​ទូរ​ស័ព្ទ​ប្រ​ភេទៈ​EE8 U43 ។

   ក្រោយ​ពេល​រដ្ឋ​ប្រ​ហារ​ថ្ងៃ​ទី​១៨​ ខែ​មិនា​ ឆ្នាំ​១៩៧០​ កង​យោធ​ពល​ខេមរៈ​ភូមិន្ទ​ត្រូវ​បាន​ប្តូរ​ឈ្មោះ​មក​ជា​កង​ទ័ព​ សា​ធារណៈរដ្ឋ​ខ្មែរ​ ក្រប​ខណ្ឌ​​​រ​ច​នា​​សម្ព័ន​ចាត់​តាំង​ទូ​ទៅ ​ត្រូវ​បាន​រក្សា​ទុក​នៅ​ដ​ដែរ​​ នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ​ ដឹក​នាំ​និង​ គ្រប់​គ្រង​ដោយ​ ឧត្តម​សេនីយ៏​ត្រី​ សេង​ ស៊ុន​ថៃ​ដល់​ ឆ្នាំ​១៩៧២​ ត្រូវ​បាន​ផ្លាស់​ប្តូរ​ ជំ​នួស​ដោយ​ ឧត្តម​សេនីយ៏​ត្រី​ ស​ បួន​ វរៈ​សេនា​តូច​បញ្ជូន​សារ​ នៅអគ្គ​សេ​នា​ធិ​ការ​ត្រូវ​បាន​ពង្រីក​ ជា​កង​ពល​បញ្ជូន​សារ​​ មាន​៣​ វរៈ​សេ​នា​តូច​ចំ​ណុះ​ ដឹក​នាំ​និង​ គ្រប់​គ្រង​ដោយ​ ឧត្តម​សេនីយ៏​ត្រី​ ប៉ុក​ វ៉ា​រ៉ូ​ ពេល​នោះ​ដែរ​ កា​រិ​យា​ល័យ​ទី​៦​(កា​រិ​យា​ល័យ​បញ្ជូន​សារ​) ក៏​ត្រូវ​បាន​បង្កើត​ឡើង​ដែរ​ ដឹក​នាំ​និង​គ្រប់​គ្រង​ដោយ​វរៈ​សេ​នីយ៏​ឯក​ កែវ​ វ៉ាន​ស៊ុយ​

ការ​ធា​នា​ទាក់​ទង​មាន​​២​មធ្យោ​បាយ​ ទី​១​ វិទ្យុ​អគ្គី​សនី​ប្រើ​​ប្រាស់​ ម៉ា​ស៊ីន​ដែល​មាន​ស្រាប់​ និង​បំ​ពាក់​បន្ថែម​ម៉ា​ស៊ីន​របស់​សហ​រដ្ឋ​អា​មេរិក​ដូ​ច​ជា​ PRC 25 ,PRC 45ទី​២​ ទូរ​ស័ព្ទ​(ប៉ុសិ្ត​ខ្សែ​លួស​)​ មួយ​ចំ​នួន​តូច​ ដែល​គ្រប់​គ្រង​ដោយ​កង​ទ័ព​ និង​ប្រើ​ប្រាស់​ម៉ា​ស៊ីន​ទូរ​ស័ព្ទ​ប្រ​ភេទៈ​ EE8 U43

   ថ្ងៃ​១៧​ ខែ​មេ​សា​ ឆ្នាំ​១៩៧៥​ របប​សា​ធារ​ណៈ​ខ្មែរ​ត្រូវ​បាន​ផ្តូល​រលំ​ ទឹក​ដី​ប្រ​ទេស​កម្ពុជា​ទាំង​មូល​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​របប​ប្រ​ល័យ​ពូជ​សាសន៏​ប៉ុល​ពត​ ( ​របប​កម្ពុជា​ប្រ​ជា​ធិប​តេយ្យ ​)​ (​កំ​ពុង​សិក្សា​ស្រាវ​ជ្រាវ​)។

   ថ្ងៃ​ទី​ ៧​ ខែ​មករា​ ឆ្នាំ​ ១៩៧៩​ របប​កម្ពុជា​ប្រ​ជា​ធិប​តេយ្យ​ត្រូវ​បាន​ផ្តូល​រលំ​របប​សា​ធា​រដ្ឋ​ប្រ​ជា​មា​និតុកម្ពុជា​ត្រូវ​បាន​​បង្កើត​ឡើង​ក្រប​ខណ្ឌ័​រចនា​សម្ព័ន្ធ​ចាត់​តាំង​ទូ​ទៅ​របស់​កង​ទ័ព​ប្រជាជន​បដិវត្តន៍​កម្ពុជា​ត្រូវ​បាន​រៀប​ចំ​ឡើង​ពេល​នោះ​នាយក​ដ្ឋាន​បញ្ជូន​សារ​របស់​ក្រ​សួង​ការ​ពារ​ជាតិ​ពុំ​ទាន់​ត្រូវ​បាន​បង្កើត​នៅ​ឡើយ​ទេ​​ រី​ឯ​នៅ​អគ្គ​សេនា​ធិ​ការ​ស្នង​ការ​វិ​ទ្យុ​ទាក់​ទង​ត្រូវ​បាន​បង្កើត​ឡើង​មាន​ លោក​ លិញ​ នី​ន​ ជា​ប្រ​ធាន​ លោក ងិន ឡាលីន ជាអនុប្រធាននិង​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​ផ្ទាល់​ពី​ លោក​ លឹម​ ណៃ​ អ​នុ​ប្រ​ធាន​អគ្គ​សេ​នា​ធិ​កា​រ​ វិរ​សេ​នា​តូច​លេខ​ ៧២​ បញ្ជូន​សារ​ ក៏​ត្រូវ​បាន​បង្កើត​ឡើង​ដែរ​​ ដឹក​នាំ​និង​គ្រប់​គ្រង​ដោយ​លោក​ ទេព​ចំ​រើន​ (​បច្ចុប្បន្ន​ ឧត្តម​សេ​នីយ​ឯក​នា​យក​ នា​យក​ដ្ឋាន​ភូមិ​សាស្រ្ត​ក្រ​សួ​ង​ការ​ពារ​ជាតិ​) និង​សា​លា​វិ​ទ្យុ​ទាក់​ទង​កង​ទ័ព​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​​ទី​​ ១៥​ ខែ​ កញ្ញា​ ឆ្នាំ​ ១៩៧៩​ យុទ្ធ​ជន​និង​នាយ​ទា​ហាន​វិ​ទ្យុ​ទាក់​ទង​មួយ​ចំ​នួន​ត្រូវ​បាន​ចាត់​បញ្ជូន​មក​រៀន​ជំ​នាញ​វិ​ទ្យុ​ទាក់​ទង​នៅ​សា​លា​ក្នុង​ប្រ​ទេស​និង​ទៅ​សិក្សា​នៅ​បរ​ទេស​ដូច​ជា ​អ​តី​ត​ សហភាព​សូ​វៀត​ សាធា​រណរដ្ឋ​សង្គម​និ​យម​វៀត​ណាម​ ជា​បន្ត​បន្ទាប់​។

   ចំ​ណែក​មធ្យោ​​បាយ​ធា​នា​ទាក់​ទង​មាន​ ៣​ ទី​១​​ វិទ្យុ​អគ្គី​សនី ​ទី​២​ ទូរ​ស័ព្ទ​ ទី​៣​ប្រៃ​សណីយ៍​កង​ទ័ព​ ។

   ឆ្នាំ ១៩៧៩ ផែន​វិទ្យុទាក់ទ​ង​ដែល​បាន​ជ្រើស​រើស​ចេញ​ពី នាយ​ទាហាន​ នាយ​ទាហាន​រ​ង ក្នុង​សាលាវិទ្យុទាក់ទ​ង​ក​ង​ទ័ព តំណាងអោយ​ជំនាញ​វិទ្យុទាក់ទ​ង​ទូទាំង​ប្រ​ទេស​បាន​ចូល​រួម ដើរ​ក្បួន​ព្យុះហ​យាត្រា អបអរ​សាទ​រ ថ្ងៃជ័យ​ជំនះ ៧ ម​ក​រា ឆ្នាំ ១៩៧៩ - ១៩៨០ ទ​ទួល​បាន​ជ័យ​លាភី ទ​ង់កិត្តិយ​ស​ផែន​ដើរ​ក្បួន​ព្យុះហ​យាត្រាល្អបំផុត ។

   ឆ្នាំ​ ១៩៨០​ ចល​នា​ត​ស៊ូ​នៅ​តាម​បណ្តោយ​ព្រំ​ដែន​ កម្ពុជា​ ថៃ​ ត្រូវ​បាន​បង្កើត​ឡើង​ ពេល​នោះ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​របស់​ចល​នា​ត​ស៊ូ​ក៏​បាន​បង្កើត​ឡើង​ដែរ​​រួម​មាន​​ ៖

   ­ច​ល​នា​ត​ស៊ូ​រ​ណះ​សេរ្ស​រំ​ដោះ​ប្រ​ជា​ព​ល​រ​ដ្ឋ​ខ្មែរ ក្រ​ប​ខ័ណ្ឌ​រ​ច​នា​ស​ម្ព័ន្ធ​ចាត់​តាំង​រ​ប​ស់​ អគ្គ​សេនា​ធិ​ការ​ត្រូវ​បាន​រៀប​ចំ​ឡើង ក្នុង​នោះ​ជំនា​ញ​ប​ញ្ជូន​សារ​ក៏​ត្រូវ​ បាន​ប​ង្កើត​ឡើង​ដោយ​មាន ​លោក​ ស្វាយ​ ង៉ៃ​ ជា​មេ​ប​ញ្ជា​ការ​ប​ញ្ជូន​សារ​។ ​ម​ធ្យោ​បាយ​ធា​នា​ទា​ក់​ទ​ង​គឺ​ប្រើ​ប្រាស់​​វិ​ទ្យុ​អ​គ្គី​ស​នី​ដោយ​មាន​ ម៉ា​ស៊ីន​​ ៧​០​៧​.​​៧​៥​៧​ យេ​ស៊ូ​ ៧០​ G ​​និង​ ICOM.

   ច​ល​នា​ត​ស៊ូ​ហ្វិន​ស៊ីន​ប៉ិច​ ក​ង​ក​ម្លាំង​ប្រ​ដាប់​អាវុធ​ក៏​ត្រូវ​បាន​ប​ង្កើត​ឡើង​ដូច​(រ​ណះ​សេរ្យ​រំ​ដោះ​ ប្រ​ជា​ព​ល​រ​ដ្ឋ​ខ្មែរ​ដែរ​) មេ​ប​ញ្ជា​ការ​ប​ញ្ជូន​សារ​ ដឹក​នាំ​ដោយ​ លោក​ ពេជ្រ​ បា​យ័ន្ត​។

   ឆ្នាំ​ ១​៩​៨​១​ ស្ន​ង​ការ​វិ​ទ្យុ​ទាក់​ទ​ង​ដឹក​នាំ​និង​គ្រ​ប់​គ្រ​ង​ដោយ​លោក​ ទេព​ ចំ​រើន​ ឆ្នាំ​​១៩៨៥​ វ​រ​សេ​នា​តូច​លេខ​ ៧២​ ត្រូវ​បាន​ព​ង្រីក​ជា​វ​រ​សេ​នា​ធំ​លេ​ខ​១​ ចំ​ណុះ​ស្ន​ង​ការ​វិ​ទ្យុ​ទាក់​ទ​ង​ដឹក​នាំ​និង​គ្រ​ប់​គ្រ​ង​ដោយ​លោក​ ពេជ្រ​​​ ច​ន្ថា​ និង​ លោក​ ចាន់​ សា​រ៉ាន់​​​។

ឆ្នាំ​ ១៩៨៦​ វរ​សេនា​តូច​បញ្ជូន​សារ​ ឯក​រាជ្យ​ចំនួន​៣​ផ្ទាល់​ស្នង​ការ​វិ​ទ្យុ​ទាក់​ទង​ត្រូវ​បាន​បង្កើត​ឡើង​មាន​ ៖

   - វរ​សេ​នា​តូ​ច ប្រៃ​សណីយ៍​កង​ទ័ព​(T86)

   - វរ​សេ​នា​តូច​ ជួស​ជុល​(T87)

   - វរ​សេ​នា​តូច​ បញ្ជូន​បន្ត​ (T88)

   ថ្ងៃ ទី១៤​ ខែ ១១ ឆ្នាំ១៩៨៩​ ស្ន​ង​ការ​វិ​ទ្យុ​ទាក់​ទ​ង ​អគ្គ​សេ​នា​ធិ​​ការ​ដឹក​នាំ​និង​គ្រ​ប់​គ្រ​ង​ដោយ វ​រ​សេនីយ​ទោ​ មែក​ ប៊ុន្នី​​ ជា​ប្រ​ធាន វរ​សេនីយ​ត្រី​ ផន​​ ណា​រ៉ា ​ និ​ង វរ​សេ​នីយ​ត្រី​​ ពេជ្រ​ ចន្ថា​ ជា​អនុ​ប្រ​ធាន​ ។

   ឆ្នាំ​ ១៩៩២​​ កង​ទ័ព​អ​តី​ត​រដ្ឋ​កម្ពុជា​ត្រូវ​បាន​កាត់​រំ​សាយ​ ៧០​% ក្នុង​នោះ​យុវជន​និង​នាយ​ទា​ហ៊ាន​វិ​ទ្យុ​ទាក់​ទង​មួយ​ចំ​នួន​ក៏​ត្រូវ​បាន​កាត់​រំ​សាយ​ដែរ​ ។

   ឆ្នាំ ១៩៩៣​ ក្រោយ​ពេល​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ទាំង​មូល​ចូល​រួម​បោះ​ឆ្នោត​ជា​សកល​ដើម្បី​ជ្រើស​រើស​តំ​ណាង​រាស្រ្ត​អាណ​ត្ត​ទី១​ រួច​មក​ រដ្ឋ​កម្ពុជា​ត្រូវ​បាន​រដ្ឋ​ស​ភា​អា​ណតិ​ថ្មី​១​​ និ​តិ​កា​រ​ទី​១​ សំ​រេច​ប្តូរ​ឈ្មោះ​មក​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​កង​យោធ​ពល​ខេម​រ​ភូ​មិន្ទ​ ត្រូវ​បាន​បង្កើត​ឡើង​វិញ​ដោយ​មាន​ការ​បូក​បញ្ចូល​គ្នារ​វាង​អតីត​កង​ទ័ព​រដ្ឋ​កម្ពុជា​ជា​មួយ​និង​កង​ទ័ព​របស់​ចលនា​តស៊ូ​ត្រី​ភាគី​លើក​លែង​នៃ​អង្គ​ការ​ចាត់​តាំង​ ​កង​ទ័ព​ខែ្មរ​ក្រហម​(កម្ពុជា​ប្រជា​ធិប​តេយ្យ​)ទេ​ដែល​មិន​បាន​ចូល​រួម​​។ ក្រប​ខណ្ឌ័​រចនា​សម្ព័ន្ឋ​ចាត់​តំាង​ទូ​ទៅ​ត្រូវ​បាន​រៀប​ចំ​កា​រិយា​ល័យ​បញ្ចូន​សារ​ក្រសួង​ការ​ពារ​ជាតិ​ត្រូវ​បាន​បងើ្កត​ឡើង​ដឹក​នាំ​និង​គ្រប់​គ្រង​ដោយ​ឧត្តម​សេនីយ​ទោ​ ផន​ ណារ៉ា​​ ចំ​ណែក​ស្នង​ការ​វិទ្យុ​ទាក់​ទង​អគ្គ​សេនា​ធិ​ការ​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ជា​ក្រុម​​ញ្ជូន​សារ​ដឹក​នាំ ​និង​គ្រប់​គ្រង​ដោយ​ឧត្តម​សេនីយ៍​ទោ ​ទេព​ សាមឿ​ន ​ជា​ប្រធា​ន​​ ឧត្តម​សេនីយ៍​ទោ​ ម៉ែក​ ប៊ុន្នី​ជា​អនុ​ប្រធាន​ វរះ​សេនា​ធំ​ទី​១​ បញ្ចូន​សារ​អគ្គ​សេនា​ធិការ​ត្រូវ​បាន​ពង្រីក​ជា​កង​ពល​បញ្ចូន​សារ​ដឹក​នាំ​ និង​គ្រប់​គ្រង​ដោយ​ ឧត្តម​សេនីយ៍​​ទោ​ កែវ​ ម៉ន។​

   ឆ្នាំ​១៩៩៥​ ក្រុម​​បញ្ជូន​សារ​អគ្គ​សេ​នាធិ​ការ​ដឹក​នាំ​និងគ្រប់​គ្រង​ដោយ​ ឧត្តម​សេនីយ៍​ទោ​ សុខ​ វរះ​ ជា​ប្រធាន​ ឧត្តម​សេនីយ៍​ទោ​ ម៉ែក​ ប៊ុន្នី​ជា​អនុ​ប្រធាន​។

   ឆ្នាំ​ ១៩៩៥​ ឋានន្តរ​សក្តិ​ នៅ​ក្នុង​កង​យោធ​ពល​ខេម​រភូមិន្ទ​ទាំង​មួល​ត្រូវ​បាន​កែ​សំ​រួល​ដើម្បី​អោយ​បាន​សម​ស្រប​ទៅ​និង​តួ​នាទី​និ​ង​មុខ​តំ​ណែង​ជាក់​ស្តែង​។

   ក្រោយ​ពេល​រាជ​រដ្ឋា​ភិ​បាល​ធ្វើ​ស​មាហរកម្ម​កម្លាំង​​និង​​ទទួល​បាន​សុខ​សន្តិ​ភាព​ពេញ​លេញ​ទូ​ទាំង​ផ្ទៃ​ប្រ​ទេស​​​​ នៅ​ក្នុង​ទស្ស​វត្យ​​ឆ្នាំ​១៩៩០​​​មក​​ជំ​​នាញ​​បញ្ជូន​​សារ​​​ នៅ​​តែ​​បន្ត​​រអនុវត្ត​​ភារ​​កិច្ច​​​ធា​នា​​មធ្យោ​បាយ​ទាក់​ទង​ជូន​ថ្នាក់​ដឹក​នាំ​ស្ថា​ប័ន​នា​នា​និង​​ បណ្តា​អង្គ​ភាព​​ក្នុង​កង​យោ​ធ​ពល​ខេមរ​ភូ​មិន្ទ​​​ តាម​រយៈ​ការ​ប្រើ​ប្រាស់​ប្រ​ព័ន្ធ​ទាក់​ទង​បី​មធ្យោ​បាយ​ប៉ុណ្ណោះ​រួម​មាន​វិទ្យុ​អគ្គី​សនី​ទូរ​ស័ព្ទ​​ និង​​ ប្រៃ​សណីយ៏​កង​ទ័ព​។

   ដោយ​គួប​ផ្យំ​ស្ថា​ន​ភាព​ក្នុង​តំ​បន់​និង​​ពិ​ភព​លោក​មាន​ការ​វិឌ្ឍន៏​នៃ​បច្ចេក​វិ​ទ្យា​ទំ​នើប​​ ដែល​ជា​តំ​រូវ​ការ​ចាំ​បាច់​ទាម​ទា​ត្រូវ​បង្កើត​និង​​ពង្រីក​ទាំង​សមត្ថភាព​ប្រ​ភព​ធន​ធាន​មនុស្ស​​ និង​​ សម្ភារៈ​ទំ​នើប​ៗ​ការ​ស្វះ​ស្វែង​រក​ដៃ​គូរ​ដែល​ជា​ក្រុម​ហ៊ុន​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ជួយ​ជា​ប្រភព​បង្ករ​ការ​អភិវឌ្ឍន៍​អោយ​​កាន់​​​តែ​ប្រ​សើ​ឡើង​ផង​នោះ​ថ្នាក់​ដឹក​នាំ​ក្រ​សួង​ការ​ពារ​ជាតិ​បាន​យក​ចិត្ត​ទុក​ដាក់​សម្រេច​បង្កើត​នាយក​ដ្ឋាន​បញ្ជូន​សារ​ឡើង​នៅ​ថ្ងៃ​ទី​១៩​ខែ​មិថុនា​​​​ ឆ្នាំ​១៩៩៥​ដែល​ដឹក​នាំ​ដោយ​ឯក​ឧត្តម​ ឧត្តម​សេនីយ៍​ឯក​ ផន ណារ៉ា ជា​​នា​យក​​ នាយក​ដ្ឋាន​បញ្ជូន​សារ​រហូត​មក​ដល់​បច្ចុប្បន្ន​។

   ថ្ងៃ​ទី​ ២៦​ ខែ មេសា ឆ្នាំ ១៩៩៦ មជ្ឈ​មណ្ឌ​ល​ហ្វឹក​ហឺ្វននិង​ជួស​ជុល​បញ្ជូន​សារ​ត្រូវ​បាន​បង្កើត​ឡើង​ចំ​ណុះ​ផ្ទាល់​នាយក​ដ្ឋាន​បញ្ជូន​សារ​។

   ថ្ងៃ​ទី​២៤​ខែ​មករា​ឆ្នាំ​១៩៩៨​ បញ្ជា​ការ​ដ្ឋាន​បញ្ជូន​សារ​កង​ទ័ព​ជើង​គោក​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​​ ឧត្តម​សេនីយ៍​ត្រី​ កែវ​ ម៉ន​ ជា​មេ​បញ្ជា​ការ​ និង​ មាន​មួយ​កង​វរសេ​នា​តូច​បញ្ជូន​សារ​ចំណុះ​។

   ថ្ងៃ​ទី​០៦​ខែ​ឧសភា​ឆ្នាំ​១៩៩៩​ បញ្ជា​ការ​ដ្ឋាន​បញ្ជូន​សារ​អគ្គ​បញ្ជា​ការ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​ ឧត្តម​សេនីយ៍​ទោ​ មែក​​ ប៊ុន្នី​ ជា​មេ​បញ្ជា​ការ​មាន​បី​កង​វរសេ​នា​តូច​បញ្ជូន​សារ​និង​សា​លា​បញ្ជូន​សា​រ​ចំ​ណុះ​។​

   ថ្ងៃ​ទី​០៦​ខែ​កក្កដា​ឆ្នាំ​១៩៩៩​នាយក​ដ្ឋាន​បញ្ជូន​សារ​ត្រូវ​បាន​ក្រ​សួង​ការ​ពារ​ជាតិ​ដាក់​មក​ចំ​ណុះ​អគ្គ​នាយក​ដ្ឋាន​សម្ភារៈ​បច្ចេក​ទេស​ដឹក​នាំ​ដោយ​ ឯកឧត្តម​ ឧត្តម​សេនីយ៍ឯក ​ផន ណារ៉ា អគ្គ​នាយ​ក​រង​អគ្គ​នាយក​ដ្ឋាន​សំម្ភារៈ​បច្ចេក​ទេស​និង​​ជា​នា​យក​នា​យក​ដ្ឋាន​បញ្ជូន​សារ​​ ឈរ​លើ​ស្មារតី​​ទទួល​ខុស​ត្រូវ​និង​​ដោយ​យល់​ឃើញ​ថា​ការ​អនុវត្ត​ភារៈ​កិច្ច​ធា​នា​មធ្យោ​បាយ​ទាក់​ទង​ជូន​ថ្នាក់​ដឹក​នាំ​ស្ថា​ប័ន​នា​នា​និង​​បណ្តា​អង្គ​ភាព​ក្នុង​ក​ង​យោធ​ពល​ខេមរៈ​ភូមិន្ទ​ជា​កិច្ច​ការ​ស្នូល​របស់​ជំ​នាញ​បញ្ជូន​សារ​ឯក​ឧត្តម​ថ្នាក់​ដឹក​នាំ​នាយក​ដ្ឋាន​បញ្ជូន​សារ​បាន​ខិត​ខំ​ប្រឹង​ប្រែង​ពង្រឹង​ម​ធ្យោ​បាយ​ទំា​ង​បី​​ ដែល​មាន​​ស្រាប់​និង​ពង្រីក​បធ្យោ​បាយ​ទាក់​ទង​មួយ​ទៀត​តាម​ប្រព័ន្ធ​បច្ចេក​ទេស​អេឡិច​ត្រូ​និក​និង​​ ពត៌មាន​វិ​ទ្យា​(អ៊ីន​ធឺណែត​និង​អ៊ី​ត្រា​ណែត​) បច្ចុប្បន្ន​មធ្យោ​បាយ​ទាក់​ទង​របស់​ជំ​នាញ​បញ្ជូន​សារ​មាន​បួន​មធ្យោ​បាយ​។

​វិទ្យុ​អគ្គី​សនី

   ចាត់​តាំង​អនុវត្ត​ជា​ខ្សែ​រយៈ​ទាក់​ទង​ដោយ​ប្រើ​ប្រាស់​មធ្យោ​បាយ​ចាស់​ដែល​ មាន​ស្រាប់​ទៅ​ តាម​បណ្តារ​​ភូមិ​ភាគ​ខេត្ត​ ក្រុ​ង​ កង​ពល​ធំ​ កង​ពល​តូច​ កង​ការ​ពារ​ព្រំដែ​ន​ វរៈ​ការ​ពារ​ព្រំដែ​ន​ ដែន​កោះ​ដោយ​ប្រើ​ប្រាស់​ប្រ​ភេទ​វិទ្យុ​រលក​ខ្លី​H​F ​និងVHF ​រលក​ខ្លីបំ​​ផុត​ បច្ចុប្បន្ន​យើង​កំ​ពុង​តម្លើង​ប្រព័ន្ធ​ត្រាំង​ឃីង​ (Trunking System) ដើម្បី​ធ្វើ​ការ​សាក​ល្បង​ទាក់​ទង​ ជូន​អង្គ​ភាព​នៅ​ក្នុង​ និង​​ជុំ​វិញ​រាជ​ធានី​ភ្នំ​ពេញ​។

​ទូរស័ព្ទ

   ព​ង្រីក​​បន្ថែម​​លើ​​មធ្យោ​​បាយ​​ចាស់​​ដោយ​​បំ​ពាក់​​បន្ថែម​​ទូរ​​ស័ព្ទ​​អ​ច​ល័ត​​ ០​៧៩​​ ជូន​​បណ្តា​​​រ​ស្ថា​​ប័ន​​ កង​​យោធៈ​​ពល​​ខេម​​រភូ​មិន្ទ​​ តាម​​ជំ​​ហាន​​នី​​មួយ​​ៗ​ក្នុង​​នោះ​​ជំ​​ហាន​​ទី​​មួយ​​ បាន​​បំ​​ពាក់​​ដាក់​​​ឲ្យ​​ប្រើ​​​ប្រាស់​​ ជា​​ផ្លូវ​​ការ​​ ចំ​នួន​​ ២០០០​​លេខ​​ និង​​បន្ត​​បំ​​ពាក់​​ ២០០០​​លេខ​​ ទៀត​​ក្នុង​​ជំ​​ហាន​​ទី​​ពី​រ​។

បៃ្រ​សណី​យ៏

   បញ្ជូន​លិ​​ខិត​​ស្នាម​ដល់​គោល​ដៅ ​ដោយ​មាន​ការ​ចាប់​តាំង​និង​សហ​ការ​ច្បាស់​លាស់​ ជា​មួយ​ស្ថា​ប័​​ន បញ្ចូន​សារ​ អគ្គ​បញ្ជា​ការ​ បញ្ជូន​សារ​ជើង​គោក​ ជើង​ទឹក​ ជើង​អា​កាស​ កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រ​ទេស​ ទាំង​លិខិត​ស្នាម​សម្ងាត់​ ប្រញាប់​ និង​ធម្មតា​ ​។

​៤ បចេ្ចក​វិទ្យា​អេឡិច​ត្រូ​និក​ និង​​ ពត៌​មាន​វិទ្យា ​(អ៊ីត​ធឺណែត​ និង​​ អ៊ីត្រា​ណែត​)

   ភ្ជាប់​បណ្តាញ​ Internet ​និង​ Intranet ​ជូន​ថ្នាក់​ដឹក​នាំ​បណា្ត​ស្ថា​ប័ន​ និង​ កង​ឯក​ភាព​ក្នុង​ កង​យោធ​ពល​ខេមរ​ភូ​មិន្ទ​បាន​ចំនួន​ ១០៣​ អង្គ​ភាព​ដែ​ល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​ប្រព័ន្ធ​ម៉ា​ស៊ីន​មេ​របស់​ ក្រ​សួង​ការ​ពារ​ជាតិ​ ។​ បង្កើត​សារ​អេ​ឡិច​ត្រូ​និច​ផ្ទាល់​សំ​រាប់​អង្គ​ភាព​ និង​ បុគ្គល​បាន​ចំនួន​ ១៤៤១​ អី​ម៉ែល​ ។

   តម្លើង​ប្រ​ព័ន្ធ​គេហ​ទំព័​រ​ កង​យោធៈ​ពលខេ​មរភូមិ​ន្ទ ​រួច​រាល់​ជា​ស្ថា​ពរ​ បច្ចុប្បន្ន​គេហ​ទំព័​រ​ចំ​នួន​ ៦​ ស្ថា​ប័ន​ត្រូវ​បាន​ដាក់​បង្ហាញ​គឺ​ ក្រ​សួង​ការ​ពារ​ជាតិ​ អគ្គ​បញ្ជា​ការ​ដ្ឋាន​ បញ្ជា​ការ​ទ័ព​ជើង​គោក​ ការ​ដ្ឋាន​ទ័ព​ជើង​ទឹក​ ជើង​អាកា​ស ​និង​ កង​រា​ជអា​​វុធ​ហត្ថ​លើ​ផ្ទៃ​ប្រ​ទេស​ រី​ឯ​គេហ​ទំព័រ​របស់​បណ្តា​អង្គភាព​មួយ​ចំ​នួន​ទៀត​ និង​​​កំ​ពុង​ត្រូវ​ បាន​ស​ហ​ការ​បង្កើត​ និង​ ដាក់​បង្ហាញ​នា​ពេល​ខាង​មុខ​ ។

   ថ្ងៃ​ទី​០៩​​ខែ​១២​ឆ្នាំ​២​០១០​បញ្ជា​ការ​ដ្ឋាន​បញ្ជូន​សារ​កង​ទ័ព​ជើង​គោក​ដឹក​នាំ​គ្រ​ប់​គ្រង​ដោយ​ឧត្តម​សេនីយ៍​ត្រី ​ប៊ូ​ វណ្ណរក្ស​

   នៅ​ថៃ្ង​ទី​ ១០​ ខែ​ឧសភា​ ឆ្នាំ​២០១១​ ក្រ​សួង​ការ​ពារ​ជាតិ​បាន​សម្រេច​ បង្កើត​គណៈ​កម្មា​ធិ​ការ​រៀប​ចំ​ និង​ ពង្រឹង​ជំ​នាញ​បញ្ចូន​សារ​ក្នុង​កង​យោ​ធព​ល​ខេម​រភូមិន្ទ​ ដែល​មាន​ ឯកឧត្តម​ ឧត្តមសេនីយ៏​ឯ​ក​ ផន​ ណារ៉ា​ ជា​ប្រធា​ន​ ឯកឧត្តម​ ឧត្តមសេនីយ៏​ឯក​ មែក​ ប៊ុន្នី​ មេ​បញ្ជា​ការ​បញ្ជា​ការ​ដ្ឋាន​បញ្ចូន​សារ​អគ្គ​បញ្ជា​ការ​ ជា​អនុ​ប្រធាន​ ឯក​ឧត្តម​នាយក​រង​នាយក​ដ្ឋាន​បញ្ចូន​សារ​ចំនួន​ពីររូ​ប​ មេ​បញ្ជា​ការ​បញ្ជា​ការ​ដ្ឋាន​បញ្ចូន​សារ​ កង​ទ័ព​ជើង​គោក​ នា​យ​កា​រិយា​ល័យ​បញ្ចូន​សារកង​ទ័ព​ជើង​ទឹក​ កង​ទ័ព​អាកាស​ និង​ កង​រាជ​អាវុធហត្ថ​ លើ​ផ្ទៃ​ប្រ​ទេស​ ជា​ស​មា​ជិក​ ក្នុង​គោល​បំ​ណង​ដើម្បី​ដឹក​នាំ​រៀ​ប​ចំ​ក្រប​ខណ័្ឌ​រចនា​សម័្ពន​ចាត់​តាំង​ជំ​នាញ​បញ្ចូន​សារ​​ ពី​ថ្នាក់​លើ​ដល់​ថ្នាក់​ក្រោម​ទូ​ទាំង​កង​យោធ​ពល​ខេម​រភូមិ​ន្ទឲ្យបា​ន​សម​ស្រប​ទៅ​តា​ម​​តម្រូវ​ការ​ចាំ​បា​ច់​​ជាក់​ស្តែង​ក្នុង​ស្ថាន​ភាព​បច្ចុប្បន្ន​ក៏​ដូច​ជា​អា​នាគត​របស់​អង្គភាព​និមួយ​ៗ​ពង្រឹង​និង​ពង្រីក​មធ្យោ​បាយ​ទាក់​ទង​ទាំង​បួន​ដែល​មាន​ស្រាប់​ អោយ​កាន់​តែ​មាន​គុណ​ភាព​ និ​ង​​ ប្រ​សិទ្ធ​ភាព​ខ្ពស់​ ។

   ថ្ងៃ​ទី​ ០៤​ ​ខែ​ មិថុនា​​ ​ឆ្នាំ២០១២​ ដល់​ ថ្ងៃ​ទី ​០៨​ ខែ​ មិថុនា​ ឆ្នាំ​២០១២​ នា​យក​ដ្ឋាន​បញ្ជូន​សារ​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​ដឹក​នាំ​កិ​ច្ច​ប្រ​ជុំ​ពហុ​សា​សន៍​ ផ្នែក​​ទំ​នាក់​ទំ​ន​​ង​ពត៌​មាន​លើក​ទី​៣ ​របស់​ អា​ស៊ី​​ប៉ាស៊ី​ហ្វិក​ដែល​រៀប​ចំ​ដោយ ​កង​ទ័ព​សហរដ្ឋ​អាមេរិក​មាន​បណ្តា​ប្រទេស​ចូល​រួម​ចំនួន​ ២១​​ ប្រទេស​ ទទួល​បាន​លទ្ធ​ផល​ប្រកប​ដោយ​ ជោ​ក​ជ័យ​ ។

   ដោយ​យល់​ឃើញ​​ថា ​ការ​រីក​ចំ​រើន​ វិវត្តន៍​ឈាន​ឡើង​ទាំង​សម​ត្ថ​ភាព​និង​​ ឯក​ទេស​ជំ​នាញ​ វិទ្យា​សាស្រ្ត​ អេ​ឡិច​ត្រូ​និ​ក​ ទូរគមនាគមន៍​ និង​​ ពត៌មាន​វិទ្យា​ក្នុង​កង​យោធ​ពល​ខេមរៈ​ភូមិន្ទ​ កាន់​តែ​មាន​តួ​នា​ទី​ជាសា​រវន្ត័​ ក្នុង​វិស័យ​ការ​ពារ​ជាតិ​ និង​​ដើម្បី​តប​ទៅ​នឹ​ង​តម្រូវ​ការ​​ចាំ​បា​​ច់​ ក្នុង​ស្ថាន​ភាព​បច្ចប្បន្ន​ក៍​ដូច​ទៅ​អនាគត​ ក្នុង​កា​រអនុវត្ត​ភារៈ​កិច្ច​ ធា​នា​ម​ធ្យោ​បាយ​ទាក់​ទង​ ជូន​ថ្នាក់​ ដឹក​នាំ​ស្ថាប័ន​នា​នា​ និង​​បណ្តារ​អង្គ​ភាព​ក្នុង​ កង​យោធ​ពល​ខេមរៈ​ភូមិន្ទ​ ព្រម​ទាំង​ដើម្បី​ ធ្វើ​អោយ​ស្ថា​ប័ន​ជំ​នាញ​បញ្ជូន​សារ​ ដឹក​នាំ​តាម​ខ្សែ​រ​​​យៈ​បណ្តោយ​ អោយ​មាន​​ការ​ឯក​ភាព​ជា​ទូ​ទៅ ​ប្រកប​ដោយ​ប្រ​សិទ្ធ​ភាព​ខ្ពស់​ និង​​ ស្មារ​តី​ទទួល​ខុស​ត្រូវ​ ងាយ​ស្រួល​ក្នុង​ ការ​ទំ​នាក់​ទំ​នង​ជា​មួយ​ស្ថា​ប័ន​កង​ឯក​ភាព​ក្នុង​កង​យោធ​ពល​ខេមរៈ​ភូមិន្ទ​ និង​​ ស្ថា​ប័ន​របស់​រាជ​រដ្ឋា​ភិ​បាល​បណ្តារ​ក្រុម​ហ៊ុន​ជាតិ​​ ​និ​ង​ អន្តរ​ជាតិ​ ដែល​កំ​ពុង​មាន​សេវា​កម្ម​លើ​វិ​ស័យ​នេះ ​។

   ថ្ងៃ​ទី​ ០៩​ ខែ​តុលា​ ឆ្នាំ​២០១២​ ឯកឧត្តម​ ​ឧបនា​យក​រដ្ឋមន្ត្រី​ រដ្ឋ​មន្រ្តី​ក្រ​សួង​ការ​ពារ​ជាតិ​ បាន​ស្នើ​សុំ​​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​​ សែន​ នាយក​រដ្ឋ​មន្ត្រី​ នៃ​ព្រះ​រា​ជាណា​ច​ក្រ​កម្ពុជា​ សុំ​ផ្ទេរ​ នា​យក​ដ្ឋាន​ បញ្ចូន​សារ​ ពី​អគ្គ​នា​យក​ដ្ឋាន​សម្ហារៈ​បច្ចេ​ក​ទេស​ មក​ចំ​ណុះផ្ទាល់​ក្រ​សួង​ការ​ពារ​ជាតិ​ ។

   ថ្ងៃ​ទី​ ១០​ ខែ​តុលា​ ឆ្នាំ​២០១២​​ ចំ​ណារ​យល់​ព្រម​ដ៏​ខ្ពង​ខ្ពស់​​ របស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ​ហ៊ុន​​ សែន​ នាយក​រដ្ឋ​មន្ត្រី​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ លើ​លិ​ខិត​ស្នើ​សុំ​របស់​ ឯក​ឧត្តម​ ឧប​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្រ្តី​ក្រ​សួង​ការ​ពារ​ជាតិ​ ។

   ថ្ងៃ​ទី​ ១៨​ ខែ​តុលា​ ឆ្នាំ​២០១២​ អនុ​ក្រិត្យ​លេខៈ​ ១៧៩​ អ​ន​ក្រ​.បក​ របស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ សម្រេច​ ផ្ទេរ​នាយក​ដ្ឋាន​បញ្ចូន​សារ​ ពី​អគ្គ​នា​យក​ដ្ឋាន​សម្ហារៈ​បច្ចេក​ទេស​​ មក​ចំ​ណុះ​ផ្ទាល់​ក្រ​សួង​ ការ​ពារ​ជាតិ​ និង​មជ្ឃ​មណ្ឌល​ ហ្វឹក​ហ្វឺន​ និង​ជួស​ជុល​បញ្ចូន​សារ​ មក​ចំ​ណុះ​នា​យក​ដ្ឋាន​បញ្ចូន​សារ​ ។ ដឹក​នាំ​ដោយ​ ឯក​ឧត្តម​ ឧត្តម​សេនីយ៏​ឯក​ ផន​ ណារ៉ា​ នា​យក​ នាយក​ដ្ឋាន​បញ្ចូន​សារ​ រហូត​មក​ដល់​ បច្ចុប្បន្ន​ ។

   ថ្ងៃទី៣០ ខែម​ក​រា ឆ្នាំ២០១៧ ដ​ល់ ថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០១៧ដោយ​មាន​ការ​ដឹក​នាំដ៏ឈ្លាស​វៃពីសំណាក់ ឯកឧត្ត​មឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា​ អគ្គ​នាយ​ក​រ​ងអគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារះប​ច្ចេក​ទេស​និង​ជានាយ​ក​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ។ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ ដោយ​មាន​ការ​ស​ហ​ការ​ណ៍ពីសំណាក់ប​ញ្ជាការ​ដ្ឋាន​ក​ង​ទ័ព​ស​ហ​រ​ដ្ឋអាមេរិច ប្រ​ចាំតំប​ន់អាស៊ីប៉ាស៊ីហ្វីក បាន​ធ្វើជាម្ចាស់ផ្ទះ រៀប​ចំកិច្ច​ប្រ​ជុំលើក​ទីមួយ នៃក​ម្ម​វិធីហ្វឹក​ហ្វឺន​ព​ហុសាស​ន៍ ផ្នែក​ប្រ​ព័ន្ធ​ទាក់ទ​ង​រួម​គ្នា នៃលំហាត់ហ្វឹក​ហ្វឺន កិច្ច​ខិត​ខំ ប្រឹង​ប្រែង​តំប​ន់អាសុីប៉ាស៊ីហ្វិក២០១៧(PE17)ស​ម្រេច​ល​ទ្ធ​ផ​ល​បាន ដោយ​ជោគ​ជ័យ និង​ស្និត​ស្នាល​បំផុត។