ព័ត៌មាន
By Samnang. 18 Nov, 2014​
ពិធីបំពាក់ម៉ាស៊ីន​វិទ្យុទាក់ទ​ង​ប្រ​ភេទ (RADIO.HF.VRU.611)

ដោយ​មាន​ការអនុញ្ញាត​ពី ឯកឧត្ត​មឧត្ត​ម​សេនីយ៍ឯក ផ​ន  ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​សំភារះប​ច្ចេក​ទេស​ និង ជា នាយ​ក​នាយ​ដ្ឋាន​ប​ញ្ជូន សារ ក្រ​សួង​ការ​ពារ​ជាតិនៅថ្ងៃទី ២៧ ខែ តុលាឆ្នាំ២០១៤ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង ការ​ពារ​ជាតិ បាន​រៀប​ចំពិធីប្រ​គ​ល់ម៉ាស៊ីន​វិទ្យុទាក់ទ​ង​ប្រ​ភេទRadio HF VRU611> ជូន​ដ​ល់ ប​ណ្តាអង្គ​ភាព ក្នុង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ចំនួន​ ១៩​ប្រ​ភេទ ក្រោមអធិប​តីភាព ឯកឧត្ត​មឧត្ត​ម​សេនីយ៍ត្រី សោម ណារិន នាយ​ក​រ​ង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​តំណាង​ដ៏ខ្ព​ង់ខ្ព​ស់ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​សំភារះប​ច្ចេក​ទេស​ និង ជានាយ​ក នាយ​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ​​ ប​ន្ទាប់ពីលោក វ​រ​សេនីយ៍ឯក ប៊ុន សាន្ត នាយ​ការិយាល័យ​ប​ញ្ជូន​សារ និង​លោក វ​រ​សេនីយ៍ទោ ហៀង សុផ​ល​ នាយ​រ​ង​ការិយាល័យ​ប​ញ្ជូន​សារ ឡើងឧទ្ទេស​នាម អំពីល​ក្ខ​ណះប​ច្ចេក​ទេស ការ​ប្រើប្រាស់និង​រ​បៀប​ថែរ​ក្សា ម៉ាស៊ីន​វិទ្យុទាក់ទ​ង​ប្រ​ភេទ VRU 611 រួច​ម​កឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ត្រី សោម ណារិន នាយ​ក​រ​ង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិបាន​មាន​ប្រ​សាស​ន័​នៅក្នុង​ឧកាស​នោះដោយ​បាន​ការអនុញ្ញាតិពីឯកឧត្ត​ម ឧត្ត​ម​សេនីយឯក ផ​ន ណារ៉ា នាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ ថ្ងៃនេះ ខ្ញុំ មាន​កិត្តិយ​ស​រីក​រាយ​ដោយ​បាន​ចួល​រួម ក្នុង​ពិធីបំពាក់ម៉ាស៊ីន វិទ្យុទាក់ទ​ង​ប្រ​ភេទ VRU 611ជួន​ដ​ល់ប​ណ្តាអង្គ​ភាព​ដែល​មាន​មុខ​នៅ ទីនេះ សូម​ជ​ម្រាប ជូន​ផ​ង​ដែរ ថា ដោយ​មាន​ការ​យ​ក ចិត្ត​ទុក​ដាក់ពី ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិ ពិសេស​ពីសំណាក់ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​សំភារះប​ច្ចេក​ទេស​ និង ជា នាយ​ក  នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ ក្នុង​ការ​ទំនាក់ទំន​ង ជាមួយ​ប​ណ្តា​ក្រុម​ហ៊ុនអន្ត​រ​ជាតិ និង ប​ណ្តាប្រ​ទេស​ជាមិត្ត ដើម្បីស្វែង​រ​ក​មូល​ដ្ឋាន ឧប​ក​រ​ណ៍ស​ម្ភារៈប​ញ្ចូន​សារ បំរើអោយ​ភារ​កិច្ច​ធានាម​ធ្យោបាយ​ទាក់ទ​ង ជូន​ថ្នាក់ដឹក​នាំ ស្ថាប័ន​នានា និង  ប​ណ្តា អង្គ​ភាព​ក្នុង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​រ​ប​ស់យើង។ ហើយ​ការ​បំពាក់នេះក៏មិន​មែន​ជាលើក​ទីមួយ​ដែរ​ដូចអស់លោក​នៅតាម​ប​ណ្តាអង្គ​ភាព​បាន​ដឹង​ស្រាប់ហើយ រាល់ប​ណ្តាលឧប​ក​រ​ណ៍​​ ស​ម្ភារៈប​ញ្ជូន​សារ ដែល​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​មាន​ទាំង​ការ​ទ​ទួល​បាន ពីក្រ​សួង​ការ​ពារ​ជាតិ និង​ការ​ខិត​ខំប្រឹង​ប្រែង​ទំនាក់ទំន​ង​ស្នើសុំ ពីប​ណ្តាក្រុម​ហ៊ុន​និង ប​ណ្តាប្រ​ទេស​ជាមិត្ត ជានិច្ច​ជាកាល នាយ​ក​ដ្ឋាន​តែង​តែ ផ្ត​ល់ជូន​ប​ណ្តា អង្គ​ភាព​ជានិច្ច​ ក្រោយ​ពេល​ទ​ទួល​បាន ម៉ាស៊ីន​វិទ្យុទាក់ទ​ង​ប្រ​ភេទ VRU 611

 ត្រ​ឡ​ប់ទៅអង្គ​ភាព​វិញ ត្រូវ​ចេះប្រើប្រាស់ និង​គ្រ​ប់គ្រ​ង  ថែរ​ក្សាអោយ​បាន​ត្រឹម​ត្រូវ​ទៅ​តាម​ល​ក្ខ​ណៈប​ច្ចេក​ទេស ដូច ដែល​គ្រូប​ង្រៀន​បាន​ឡើង​ថ្នាក់ឧទ្ទេស​នាម​ក​ន្ល​ង​ម​ក​នេះ។  ម៉ាស៊ីន​វិទ្យុទាក់ទ​ង​ប្រ​ភេទ VRU 611 ដែល​ត្រូវ​បំពាក់ជូន​ប​ណ្តាអង្គ​ភាព​មាន

          ១ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ       ០២              PSC

            ២​ ប​ញ្ជាការ​ដ្ឋាន​ប​ញ្ជូន​សារអគ្គ​ប​ញ្ជាការ          ០៣              PSC

          ៣ ទីប​ញ្ជាការ​ដ្ឋាន​ក​ង​ទ័ព​ជើង​ទឹក                     ០១              PSC

          ៤ ក​ង​ព​ល​តូច​លេខ៣១                                   ០១               PSC

          ៥ កោះតាង                                                    ០១               PSC

          ៦ កោះពូលូវៃ                                                  ០១               PSC

          ៧ ទីប​ញ្ជាការ​ដ្ឋាន​ក​ង​ទ័ព​ជើង​គោក                   ០១               PSC

          ៨ ទីប​ញ្ជាការ​ជួរ​មុខ​ខេត្តឧត្ត​រ​មាន​ជ័យ                ០១               PSC

          ៩ ក​ង​ព​ល​ធំអន្ត​រាគ​ម​ន៍លេខ ៣                         ០២              PSC

          ១០ ក​ង​ព​ល​ធំអន្ត​រាគ​ម​ន៍លេខ ២                       ០៣              PSC

          ១១ ក​ង​ព​ល​តូចអន្ត​រាគ​ម​ន៍លេខ ៩១១                ០១              PSC

          ១២ ក​ង​ព​ល​តូចអន្ត​រាគ​ម​ន៍លេខ ១                     ០១              PSC

          ១៣ ទីប​ញ្ជាការ​យោធ​ភូមិភាគ​ទី ៣                     ០១               PSC

          ១៤ ទីប​ញ្ជាការ​ជួរ​មុខ​ខេត្ត​កោះកុង                      ០១               PSC

          ១៥ យោធ​ភូមិភាគ​ទី ៤                                      ០៤               PSC

          ១៦ ទីប​ញ្ជាការ​យោធ​ភូមិភាគ​ទី ៥                       ០១​               PSC

          ១៧ ទិស​ទី១ ខេត្ត​ប​ន្ទាយ​មាន​ជ័យ                       ០១               PSC

          ១៨ ទិស​ទី២ កំរៀង​ខេត្ត​ប៉ៃលិន                           ០១               PSC

          ១៩ ទិស​ទី ៣ សំឡូត​ខេត្ត​ប៉ៃលិន                        ០១               PSC

លោក​វ​រ​សេនីយ៍ឯក ស៊ីម សុទ្ធ តំណាងអោយអង្គ​ភាព​ដែល​បាន ម​ក​ទ​ទួល ម៉ាស៊ីន​វិទ្យុទាក់ទ​ង​ប្រ​ភេទ VRU 611 បាន​ថ្លែងអំណ​រ​គុណ ជ្រាល​ជ្រៅចំពោះនាយ​ក​ដ្ឋាន ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ ពិសេស ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​សំភារះប​ច្ចេក​ទេស​ និង ជា នាយ​ក  នាយ​ក​ដ្ឋាន ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិដែល​ជានិច្ច​ជាកាល ឯកឧត្ត​ម​តែង​តែយ​ក  ចិត្ត ទុក​ដាក់ ជួយ​ប​ង្ក​រ​ល​ក្ខ​ណះងាយ​ស្រួល​គ្រ​ប់បែប​យ៉ាង ទំាង​ស្មារ​តី និង ឧប​ក​រ​ណ៍ស​ម្ភារះដ​ល់ជំនាញ​ប​ញ្ជូន​សារ ថ្នាក់ក្រោម​ធ្វើអោយ ការអនុវ​ត្ត​ន៍ភារ​កិច្ច​ធានាម​ធ្យោបាយ​ទាក់ទ​ង​រ​ប​ស់  ប​ណ្តា អង្គ​ភាព​ទ​ទួល​បាន​គុណ​ភាព​និង​ប្រ​សិទ្ធ​ភាព​ខ្ព​ស់ ។

ក្រោយ​ពេល​ត្រ​ឡ​ប់ទៅអង្គ​ភាព​វិញ យើង​ខ្ញុំទំាងអស់គ្នា និង​ខិត​ខំយ​ក​ចិត្ត​ទុក​ដាក់ ប្រើប្រាស់ គ្រ​ប់គ្រ​ង ថែរ​ក្សាការ​ពារអោយ​បាន​ល្អ ទៅតាម​ល​ក្ខ​ណះប​ច្ចេក​ទេស នូវ​រាល់ប​ណ្តាឧប​ក​រ​ណ៍ស​ម្ភារះប​ញ្ជូន​សារ​ដែល​ថ្នាក់លើបាន​កំណ​ត់ ។

By Samnang. 18 Nov, 2014​
ស​ក​ម្ម​ភាព​ក្រុម​ការ​ងារ​ទៅរៀន​ជួស​ជុល​ប្រ​ព័ន្ធ​វិទ្យុ Hytera DMR​ Trunking នៅក្រុម​ហ៊ុន Hytera Telecommunication នៃ សាធារ​ណៈរ​ដ្ឋ ប្រ​ជាមានិត​ចិន

ដោយ​យោង​តាម​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក្រុម​ហ៊ុន Hytera Telecommunication និង នាយ​ក​ដ្ឌាន ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ ដែល​ដឹក​នាំដោយ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា​ អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​សំភារះប​ច្ចេក​ទេស​ និង ជា នាយ​ក នាយ​ក​ដ្ឌាន ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ បាន​ចាត់តាំង​នាយ​ទាហាន​ចំនួន៥រូបឲ្យ​ទៅរៀន​ជួស​ជុល ប្រ​ព័ន្ធ​វិទ្យុ Hytera DMR Trunking នៅឯក្រុម​ហ៊ុន Hytera Telecommunication នៃ សាធារ​ណៈរ​ដ្ឋ​ប្រ​ជាមានិត​ចិន រ​យៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២០​ ខែ តុលា ឆ្នាំ​២០១៤ ដ​ល់ ថ្ងៃទី ២៤​ ខែតុលា ឆ្នាំ​២០១៤ ក្រោម​ការ​ដឹក​នាំដោយ លោក​វ​រៈសេនីយ៍ឯក ហាស់ ផាន្នី នាយ​ការិយាល័យ​ប​ច្ចេក​ទេស នាយ​ក​ដ្ឌាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ​ និង​នាយ​ទាហាន ចំនួន៤រូប​ដើម្បីទៅ ចូល​រួម​រៀន​សូត្រ ក្នុង​នោះមាន លោក​វ​រៈសេនីយ៍ត្រី សោម បូរ៉ា លោក​វ​រៈសេនីយ៍ត្រី ប្រាក់ រ​ត្តិធីរា  លោកអនុសេនីយ៍ឯក គី​ វិទ្យា លោកអនុសេនីយ៍ទោ រ​ស់ លីដា។

 

ស​ក​ម្ម​ភាព​ការ​ងារ​រៀន​សូត្រ​ជួស​ជុល​ប្រ​ព័ន្ធ​វិទ្យុ Hytera DMR Trunking នៅក្រុម​ហ៊ុន Hytera​ Telecommunication ​នៃប្រ​ទេស​សាធារ​ណៈរ​ដ្ឋ​ប្រ​ជាមានិត​ចិន​ត្រូវ​បាន​ប​ង្រៀន​ដោយ លោក​គ្រូវិស្វ​ក​រ ជ​ន​ជាតិចិន​ផ្ទាល់ ដោយ​មាន​មេរៀន​សំខាន់ៗមួយ​ចំនួន​ដូច​ខាង​ក្រោម៖

·      ការ​ធ្វើតេស្តអំពីគុណ​ភាព​នៃផ​លិត​ផ​ល DMR

·      ការ​ធ្វើតេស្ត​លើ Analogue Index ដោយ​ប្រើឧប​ក​រ​ណ៍វាស់ HP 8921A  

·      ការ​សិក្សាពីរ​បៀប​ប្រើប្រាស់ DMR Tuner Software

·      ការ​សិក្សាពីរ​បៀប​ដោះនិង ត​ម្លើង​វិទ្យុ PD 78X និង MD 78X ព្រ​ម​ជាមួយ ការអនុវ​ត្ត​ន៍ផ្ទាល់

 

កំឡុង​ពេល​សិក្សានាយ​ទាហាន​យើង​បាន​យ​ក​ចិត្ត​ទុក​ដាក់រៀន​សូត្រ​ដោយ​ប្រ​ល​ង​ជាប់និទ្ទេស​ល្អគ្រ​ប់ៗគ្នា។​ ក្រោយ​ពីរៀន​ច​ប់ ក្រុម​ហ៊ុន​បាន​នាំ យើង​ទៅទ​ស្ស​នៈកិច្ច​នៅប​ន្ទ​ប់តាំង​ពិព​ណ៍ឧប​ក​រ​ណ៍ និង រោង​ច​ក្រ​ត​ម្លើង​វិទ្យុរ​ប​ស់ក្រុម​ហ៊ុន ព្រ​ម​ជាមួយ ដំណើរ​ទ​ស្ស​នៈកិច្ច​នៅភូមិវ​ប្ប​ធ​ម៌ដែល​ស្ថិត​នៅក្នុង ទីក្រុង​ស៊ិន​ចិន។

 

By Samnang. 14 Nov, 2014​
ពិធីបើក​វ​គ្គ​បំប៉ន​ អ៊ីន​ត្រាណែត​និងអ៊ីន​ធើណែត​ជំនាន់ទី៤ ឆ្នាំ ២០១៤

យោង​តាម​ស​ច្ចាប័ន​លេខ០០៣/ផ.ក.ចុះថ្ងៃទី២៧ខែកុម្ភះឆ្នាំ២០១៤រ​ប​ស់គ​ណះក​ម្ម​ការ​ដឹក​នាំការ​ងារ​ប​ណ្តុះប​ណ្តាល​និង​ហ្វឹក​ហ្វឺន ក​ង​យោធិព​ល​ខេម​រ​ភូមិន្ទ​ស្តីអំពីផែន​ការ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញអ៊ីន​ត្រាណែត​និងអ៊ីន​ធើណែត​ជំនាន់ទី៤ឆ្នាំ២០១៤ នៅថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៤ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិបាន​ប្រារ​ព្ធ​ពិធីបើគ​វ​គ្គ​បំប៉នអ៊ីន​ធើណែត​និងអ៊ីន​ត្រាណែត​ជំនាន់ទី ៤ ក្រោមអធីប​តីឯកឧត្ត​មឧត្ត​ម​សេនីយ៍ទោ បេង​សុត្ថារិទ្ទ នាយ​ក​រ​ង​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​តំណាង​ដ៏ខ្ព​ង់ខ្ព​ស់ ឯកឧត្ត​មឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​សំភារះប​ច្ចេក​ទេស​ និង ជា នាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ ។

          លោក វ​រ​សេនីយ៍ឯក ទេព អ៊ន នាយ​ការិយាល័យ​ហ្វឹក​ហ្វឺន​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ បាន​ឡើងអាន​ស​ច្ចាប័ន​លេខ ០០៣/ផ.ក. រ​ប​ស់គ​ណះក​ម្ម​ការ​ដឹក​នាំការ​ងារ​ប​ណ្តុះប​ណ្តាល​និង​ហ្វឹក​ហ្វឺន​ក​ង​យោធិព​ល​ខេម​រ​ភូមិន្ទ ។

I ផែន​ការ

        ក ស​មាស​ភាព​ចូល​រួម​ហ្វឹក​ហ្វឺន

                   ចំនួន​រួម ៣៥​ នាក់

                             សិក្ខាកាម                ៣០​នាក់

                             គ្រូ                         ០៥នាក់

          ខ រ​យះពេល​ហ្វឹក​ហ្វឺន

                   រ​យះពេល​ហ្វឹក​ហ្វឺន​រួម​ចំនួន ១ ខែ ស្មើនឹង ៣០ ថ្ងៃ

                   ចាប់ពីថ្ងៃទី ១២​ ខែ សីហា ឆ្នាំ ២០១៤ ដ​ល់ ថ្ងៃទី ១១ ខែ ក​ញ្ញា ឆ្នាំ ២០១៤

                   ១ ពេល​វេលាឈ​ប់ស​ម្រាក ចំនួន ៩ ថ្ងៃ

+ ឈ​ប់ស​ម្រាក ថ្ងៃ សៅរ៌ អាទិត្យ    ចំនួន ៧ ថ្ងៃ

+ ថ្ងៃបើក និង បិទ​វ​គ្គ                    ចំនួន  ២​ ថ្ងៃ

 

                   ២ ពេល​វេលាហ្វឹក​ហ្វឺន​ជាក់ស្តែង     ២១ ថ្ងៃ

                             + គិត​គូរ​ជាម៉ោង​ហ្វឹក​ហ្វឺន ២១ * ០៧

                             + ១ ថ្ងៃរៀន   ០៧ ម៉ោង

                             + ១ស​ប្តាហ៌រៀន ០៥ ថ្ងៃ

                             + ព្រឹក​ចាប់ពីម៉ោង ០៧:៣០ នាទី ដ​ល់ ១១:៣០ នាទី

                             + ល្ងាច​ចាប់ពីម៉ោង ១៤:០០ នាទី ដ​ល់ ១៧:០០ នាទី

          គ ទីក​ន្លែង​ចាត់តាំង​ហ្វឹក​ហ្វឺន

នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ ។

          ឃ វិធីសាស្ត្រ​ហ្វឹក​ហ្វឺន

- គ្រូត្រូវ​មានឯក​សារ​គ្រ​ប់គ្រាន់ មាន​គ​ម្រោង​តែង​ការ​ប​ង្រៀន​ច្បាស់លាស់ និង​ប​ង្ក

ល​ក្ខ​ណ:អោយ​សិក្ខាកាម​ក​ត់ត្រារាល់ខ្លឹម​សារ​មេរៀន ព​ន្យ​ល់ទ្រឹស្តី គួប​ផ្សំ និង​គំនូរ ដាក់លំហាត់ សួរ​សំណួរ​ទូទៅ សំនួរ​ចំពោះ ឫសំណួរ​ប​ង្វែរ​ទិស​ព្រ​ម​ទំាងអនុវ​ត្ត​ន៌ជាក់ស្តែង​នៅលើម៉ាស៊ីន​កុំព្យូទ័រ ។

  - សិក្ខាកាម​តូ្រ​វ​មានឯក​សារ​ស​ម្ភារ: សិក្សាគ្រ​ប់គ្រាន់ត្រូវ​យ​ក​ចិត្ត​ទុក​ដាក់ស្តាប់គ្រូ

ព​ន្យ​ល់ ក​ត់ត្រាមេរៀន​រំលឹក​មេរៀន​ដោយ​ខ្លួនឯង គោរ​ព​វិន័យ​និង ប​ទ​ប​ញ្ជាផ្ទៃក្នុង​រ​ប​ស់វ​គ្គ

សិក្សាអោយ​បាន​ត្រឹម​ត្រូវ ។

          ង អំពីល​ក្ខ​ណ:ស​ម្ប​តិ្ត

   - សិក្ខាកាម​ដែល​នឹង​ត្រូវ​ជ្រើស​រើស​ម​ក​បំប៉ន គឺជានាយ​ទាហាន​រ​ង និង​ព​ល​ទាហាដែល​ចេះប្រើប្រាស់កុំព្យូទ័រ ។

   - គ្រូប​ង្រៀន​ដែល​ចូល​រួម​ក្នុង​វ​គ្គ​បំប៉ន នឹង​ត្រូវ​បាន​ជ្រើស​រើស​ម​ក​ពី នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ដែល​មាន​ទេព​កោស​ល្យ និង​ប​ទ​ពិសោធ​ន៍ក្នុង​ការ​ប​ង្រៀន ។

            ច ខ្លឹម​សារ​ហ្វឹក​ហ្វឺន

          - មូល​ដ្ឋាន​គ្រឹ:កុំព្យូទ័រ និង​ការ​ប្រើប្រាស់                                   ចំនួន ៨ ថ្ងៃ

          - ការ​ប្រើប្រាស់ Webmail រ​ប​ស់ក​ង​ទ័ព                                    ចំនួន ៣​ ថ្ងៃ

          - ការ​ប្រើប្រាស់ Webmail សាធារ​ណ:                                     ចំនួន ៣​ ថ្ងៃ

          - រ​បៀប Setup អីមែល​នៅលើ Ms-Outlook                                       ចំនួន ៣​ ថ្ងៃ

          - ការ​ប្រើប្រាស់ ជួស​ជុល និង​ត​ភ្ជាប់ Internet រ​ប​ស់ក​ង​ទ័ព         ចំនួន ៣​ ថ្ងៃ

(អម​ភ្ជាប់ឧប​ក​រ​ណ៍ក​ម្ម​វិធីល​ម្អិត​វ​គ្គ​ហ្វឹក​ហ្វឺន)

II ការ​ងារ​ធានា

-       អគ្គ​នាយ​ក​ដ្ឋាន​ភ​ស្តុភារ ហិរ​ញ្ញ​វ​ត្ថុជួយ​ដោះស្រាយ​ថ​វិកាបំប៉ន ដ​ល់សិក្ខាកាម គ្រូ

ប​ង្រៀន​​ និង​ថ​វិកាស​ម្រាប់ទិញ​ស​ម្ភារ:សិក្សា បោះពុម្ពឯក​សារ រ​ប​បអង្ក​រ ប្រេង ថ្នាំពេទ្យ ផ្អែក​តាម​គ​ម្រោង​សេច​ក្តីត្រូវ​ការ​ជាក់ស្តែង ។

 

III វិធាន​ការអនុវ​ត្ត

          -នាយ​ក​ដ្ឋាន​បុគ្គ​លិក ក្រ​សួង​ការ​ពារ​ជាតិ ស​ហ​ការ​ជាមួយ​ទីចាត់ការ​បុគ្គ​លិក អគ្គ​ប​ញ្ជាការ​ត្រូវ​ការអញ្ជើញ​សិក្ខាកាម​ចូល​រួម​រៀន​សូត្រអោយ​បាន​គ្រ​ប់ក​ងឯក​ភាព​ទៅតាម​ចំនួន និង​ពេល​វេលាដែល​បាន​កំណ​ត់ខាង​លើ ។

          -នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិមាន​ភារ​កិច្ច​ទ​ទួល​ខុស​ត្រូវ​រួម លើការ​គ្រ​ប់
គ្រ​ង ប​ម្រើការ​ក​ន្លែង​រៀន​សូត្រ និង​ជំរុញអោយ​វ​គ្គ​សិក្សាប្រ​ព្រឹត្ត​ទៅតាម​ក​ម្ម​វិធីបាន​កំណ​ត់ ។

          -ប​ណ្តាស្ថាប័ន​ពាក់ព​ន្ធ័ផេ្ស​ងៗទៀត​ជួយ​ស​ម្រួល និង​ប​ង្ក​ល​ក្ខ​ណ:អោយ​វ​គ្គ​សិក្សា

ទ​ទួល​បាន​ល​ទ្ធ​ផ​ល​ល្អ ។

          -នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ចេញ​លិខិត​ប​ញ្ជាក់ការ​សិក្សាជូន​សិក្ខាកាម​គ្រ​ប់គ្រ​ង​រួម

ក្រោយ​ប​ញ្ច​ប់វ​គ្គ ។

ឯកឧត្ត​មឧត្ត​ម​សេនីយ៍ទោ បេង​សុត្ថារិទ្ទនាយ​ក​រ​ង​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​តំណាង​ដ៏ខ្ព​ង់ខ្ព​ស់ឯកឧត្ត​មឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​សំភារះប​ច្ចេក​ទេស​ និង ជា នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិបាន​មាន​ប្រ​សាស​ន៍ នៅក្នុងឧកាស​នេះថាថ្ងៃនេះខ្ញុំមាន​សេច​ក្តីសោម​ន​ស្ស​រីក​រាយ​យ៉ាង​ក្រៃលែង ដោយ​បាន​ចូល​រួម​ជាអធិប​តីក្នុង​ពិធីបើក​វ​គ្គ​បំប៉ន​ជំនាញអ៊ីន​ត្រាណែត​និងអ៊ីន​ធើណែត​ជំនាន់ទី៤ដែល​បាន​រៀប​ចំឡើង​ដោយ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិអនុវ​ត្ត​តាម​ផែន​ការ​ហ្វឹក​ហ្វឺន ឆ្នាំ ២០១៤ រ​ប​ស់គ​ណ:ក​ម្ម​ការ ដឹក​នាំការ​ងារ​ប​ណ្តុះប​ណ្តាល នឹង​ហ្វឹក​ហ្វឺន​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ។

          ក្នុងឪកាស​ដ៏មាន​សារ:សំខាន់នេះ ខ្ញុំសូម​សំដែង​នូវ​ការ​ស្វាគ​ម​ន៍ កោត​ស​សើរ​និង វាយ​តំលៃខ្ព​ស់ចំពោះវ​ត្ត​មាន នៃការ​ចូល​រួម​ប្រ​ក​ប​ដោយ​ស្មារ​តីយ​ក​ចិត្ត​ទុក​ដាក់ រ​ប​ស់ថ្នាក់ដឹក​នាំ នាយ​ទាហាន ក​ម្ម​សិក្សាការី ម​ក​ពីគ្រ​ប់ប​ណ្តាក​ងឯក​ភាព​ដែល​បាន​ចូល​រួម​ក្នុង​វ​គ្គ​បំប៉ន​នាថ្ងៃនេះ ។

តាង​នាមអោយ​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ ខ្ញុំសូម​ថ្លែងអំណ​រ​គុណ​យ៉ាង​ជ្រាល​ជ្រៅចំពោះប​ណ្តាអគ្គ​នាយ​ដ្ឋាន នាយ​ក​ដ្ឋាន ចំណុះក្រ​សូង​ការ​ពារ​ជាតិ ប​ណ្តាស្ថាប័ន​ចំណុះអគ្គ​ប​ញ្ជាការ​ដែល​បាន​ចាត់ប​ញ្ជូន​នាយ​ទា

ហាន​រ​ប​ស់ខ្លូន ម​ក​ចូល​រូម​ក្នុង​វ​គ្គ​បំប៉ន​បាន​ទាន់ពេល​វេលា និង​ត្រឹម​ត្រូវ​តាម​ផែន​ការ​កំណ​ត់។ អនុវ​ត្ត​តាមអនុសាស​ន៍ដ៏ខ្ព​ង់ខ្ព​ស់រ​ប​ស់ ស​ម្តេច អគ្គ​ម​ហាសេនាប​តី តេជោ ហុន សែន នាយឧត្ត​ម​សេនីយ៍ផុត​លេខ​ផ្កាយ​មាស៥នាយ​ក​រ​ដ្ឋ​ម​ន្រ្តីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជាអោយ​គ្រ​ប់ប្រ​ភេទ​ទ័ព​ជំនាញ​ទំាងអស់ ត្រូវ​ខិត​ខំលើក​កំព​ស់ស​ម​ត្ថ​ភាព​រ​ប​ស់ខ្លូន អោយ​បាន​ខ្លាំង​ក្លា និង​កាន់តែជំរៅថែម​ទៀត​សំដៅព​ង្រឹង​និង​ព​ង្រីក​ប្រៀប​ការ​ពារ​ជាតិអោយ​កាន់តែប្រ​សើរ​ឡើង។

ទោះបីស្ថាន​ភាព​ប្រ​ទេស​ជាតិមាន​ស​ន្តិសុខ​សុវ​ត្ថិភាព​ពេញ​លេញ និង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​មាន​ភាព​លំនឹង​ក៏ដោយ​ក៏ស​ក​ម្ម​ភាព​លើក​កំព​ស់ស្មារ​តីត្រៀម​ខ្លួន​ជានិច្ច ដើម្បីបំរើបំរើប្រ​ទេស​ជាតិ ដោយ​ស​ម​ត្ថ​ភាព និង​ប្រ​សិទ្ធិភាព​ខ្ព​ស់បំផុត ត្រូវ​បានអនុវ​ត្តឥត​ឈ​ប់ឈ​រ​លើគ្រ​ប់វិស័យ ពិសេស​វិស័យអប់រំហ្វឹក​ហ្វឺន ហ្វឹក​ហាត់ប​ង្កើន​ស​ម​ត្ថ​ភាព​ដ​ល់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ជាប​ញ្ហាអត្ថិភាព​និង​ជាចំប​ង​បំផុត

វ​គ្គ​បំប៉ន​ជំនាញអ៊ីន​ត្រាណែត​និងអ៊ីន​ធើណែត​ក៏ជាផ្នែក​មួយ​ក្នុង​ចំណោម​ក​ម្ម​វិធីរួម​រ​ប​ស់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ សំដៅលើក​កំព​ស់ស​ម​ត្ថ​ភាព​ដ​ល់ជំនាញឯក​ទេស ដើម្បីបំរើការ​ប្រ​យុទ្ធ​ការ​ប​ញ្ជាដឹក​នាំរ​ប​ស់ប​ណ្តាមេប​ញ្ជាការ​គ្រ​ប់ជាន់ថ្នាក់ប្រ​ក​ប​ដោយ​ប្រ​សិទ្ធិភាព​ខ្ព​ស់នាស​ម័យ​ម​ប​ច្ចេក​វិទ្យាទំនើប​ក្នុង​ពេល​ប​ច្ចុប្ប​ន្ន និង​ទៅអនាគ​ត ។

វ​គ្គ​សិក្សាស្តីពីវិស័យ​ប​ច្ចេក​វិទ្យាទូរ​គ​ម​នាគ​ម​ន៍ព័ត៌មាន​វិទ្យាដែល​បាន​ប្រារ​ព្ភ​ធ្វើនាពេល​នេះពិត​ជា​មានអត្ថ​ប្រ​យោជ​ន៍យ៉ាង​ធំធេង​ពីព្រោះវាបាន​ឆ្លើយ​ត​ប​ទៅនឹង​សេច​ក្តីត្រូវ​ការ​ចាំ

បាច់រ​ប​ស់ក​ង​យោធ​ព​ល​ខេម​រ​ភូម​និ្ទ​ក្នុង​ការអភិវ​ឌ្ឍ​ន៍ប​ច្ចេក​វិទ្យាទំនើប​នៅក្នុង​គ្រ​ប់វិស័យ​ដើម្បីអោយ​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​យើង​ឈាន​ជើង​នៅលើផ្លូវ​មួយ​នៃការ អភិវ​ឌ្ឍ​ន៍តែមួយ​ជាមួយ​គេឯង​នៅក្នុង​តំប​ន់និង​នៅលើពិភ​ព​លោក។

          ក្នុងឪកាស​នោះដែរឯកឧត្ត​ម​បាន​ផ្តាំផ្ញើចំពោះក​ម្ម​សិក្សាការីទំាងអស់ពេល​សិក្សា

អស់លោក​ត្រូវ​គោរ​ព​ពេល​វេលាបាន​ល្អ។

          -ត្រូវ​តែជំរុញអក្ខ​រ​ក​ម្ម​កុំព្យូទ័រ​នៅក្នុង​ជួរ​នាទាហានអោយ​បាន​ទូលំទូលាយ​ចាត់ទុក

អក្ខ​រ​ក​ម្ម​កុំព្យូទ័រ​គឺជាម​ធ្យោបាយ​យ៉ាង​សំខាន់ស​ម្រាប់កិច្ច​ការ​រ​ដ្ឋ​បាល​និង​ការ​ប្រើប្រាស្រ័យ

ទាក់ទ​ង​តាម​រ​យះសារ​គ​ម​នាគ​ម​ន៍អេឡិច​ត្រូនិច។

          -ត្រូវ​តែយ​ក​ចិត្ត​ទុក​ដាក់ក្នុង​កិច្ច​ការ​ពារ​ក​ម្ម​សិទ្ធ​ប​ញ្ញា និង​ត្រូវ​គ្រ​ប់គ្រ​ង​ការ​ប្រើប្រាស់

ប្រ​ព័ន្ធអ៊ីន​ធើណែត និងអ៊ីន​ត្រាណែត​នៅក្នុង​ទិស​ដៅអភិវ​ឌ្ឃ​ន៍ ជៀស​វាង​ការ​ប្រើប្រាស់នូវ

ប​ច្ចេក​វិទ្យានេះ នៅក្នុង​គោល​ដៅឧក្រិដ្ឋ ឬ ក្នុង​គោល​ដៅផ្សេងៗទៀត ដែល​ផ្ទុយ​និង សិល​ធ​ម៏ ប្រ​ពៃណី និង​ទំនៀម​ទ​ម្លាប់ដ៏ល្អប្រ​ពៃ រ​ប​ស់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ។

ប​ន្ទាប់ម​កឯកឧត្ត​ម​បាន​ប្រ​កាស​បើក​វ​គ្គ​បំប៉នអ៊ីន​ធើណែត​និង អ៊ីន​ត្រាណែត​ជំនាន់ទី៤

ចាប់ពីពេល​នេះត​ទៅ ។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

                                                         

 

 

 

 

 

By Samnang. 03 Oct, 2014​
ពិធីបិទ​វ​គ្គ​បំប៉ន​ជំនាញ​ប​ញ្ជូន​សារ ជំនាន់ទី១០

អនុវ​ត្ត​ន៏តាម​ស​ច្ចាប័ន​លេខ ០០៤ផ.ក/២០១៤ចុះថ្ងៃទី២៧ខែកុម្ភះឆ្នាំ២០១៤ ស្តីអំពី​ផែន​ ការ​ហ្វឹក​ហ្វឺន បំប៉ន ជំនាញ​ប​ញ្ជូន​សារ ​ជំនាន់ទី ១០ រ​ប​ស់ គ​ណ​ក​ម្ម​ការ ដឹក​នាំការ​ងារ​ប​ណ្តុះប​ណ្តាល និង ហ្វឹក​ហ្វឺន ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ​ស​ម្រាប់ឆ្នាំ២០១៤។ នៅថ្ងៃទី ២៥ ខែ ក​ក្ត​ដា ឆ្នាំ ២០១៤ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិបាន​រៀប​ចំពិធីបិទ​វ​គ្គ​បំប៉ន​ជំ នាញ​ប​ញ្ជូន​សារ​ជំនាន់ទី១០ក្រោមអធិប​តីភាព​ដ៏ខ្ព​ង់ខ្ព​ស់ពីសំណាក់ ឯកឧត្ត​មឧត្ត​ម​សេនីយ៍ឯក​ផ​ន ណា រ៉ា  អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​សំភារះប​ច្ចេក​ទេស​ និង ជា នាយ​ក​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ នៅម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន​និង​ជួស​ជុល​ប​ញ្ចូន​សារ។

 ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ទោ សេង សំឃីត នាយ​ក​ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន​និង​ជួស​ជុល​ប​ញ្ជូន​សារ​បាន​រាយ​ការ​ណ៍បូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​ប​ញ្ជូន​សារ​ជំនាន់ទី១០ ឆ្នាំ ២០១៤ នោះថាម​ជ្ឈ​ម​ណ្ឌ​ល​និង​ជួស​ជុល​ប​ញ្ជូន​សារ​បាន​រួម​ចំណែក​យ៉ាង​ស​ក​ម្ម​ផ​ង​ដែរ​ក្នុង​ការ​បើក​វ​គ្គ​ហ្វឹហ្វឺន​បំប៉ន​ជំនាញ​ប​ញ្ជូន​សារ​បាន​ចំនួន ១០វ​គ្គ​រួច​ម​ក​ហើយ​ដែល​មាន​សិក្ខាកាម​ស​រុប​ចំនូន ៧៣០​នាក់ ថ្ងៃនេះម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន និង ជួស​ជុល​ប​ញ្ជូន​សារ​មាន​កិត្តិយ​ស​បាន​ប្រារ​ព្វ​ពិធីបិទ​វ​គ្គ ហ្វឹក​ហឺ្វ​ន​បំប៉ន​ជំនាញ​ប​ញ្ជូន​សារ​ជំនាន់ទី១០ ឆ្នាំ ២០១៤ ដែល​មាន​ក​ម្ម​សិក្សាការីចំនួន ៥៦/៧៥នាក់ ជ្រើស​រើស​ម​ក​ពីប​ណ្តាអង្គ​ភាព ទូទំាង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ដែល​បាន​ត្រូវ​បំប៉ន​តាម​ក​ម្ម​វិធីសិក្សារ​យះពេល ៩០ថ្ងៃ។

ក្រោម​ការ​ជួយឧប​ត្ថ​ម្ភអស់ពីកំលាំង​កាយ​ចិត្ត និង​ប​ញ្ជាផ្ទាល់ ពីឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​សំភារះប​ច្ចេក​ទេស​ និង ជា នាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន និង​ជួស​ជុល​ប​ញ្ជូន​សារ​បាន​ដំណើរ​ការ​ដោយ​រ​លូន​ក្នុង​ការ​បើក​វ​គ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​ប​ញ្ចូន​សារ​ខាង​លើនេះ។ ចំពោះខ្លឹម​សារ​មេរៀន​នៃវ​គ្គ​ហ្វឹក​ហ្វឺន បំប៉ន​ជំនាញ​ប​ញ្ចូន​សារ​ជំនាន់ទី១០ ឆ្នាំ ២០១៤​ ដែល​បាន​រៀន និង​ប្រ​ល​ង​ប​ញ្ច​ប់ នូវ​មុខ​វិជ្ជាដូច​ត​ទៅ :

១ មុខ​វិជ្ជាប្រៃស​ណីយ៏យោធា

          ចំនួន​សិក្ខាកាម ៥៦ នាក់ មាន​មុខ​ប្រ​ល​ង ៥៦​ នាក់

                                      និទ្ទេស

                          ល្អ ​     :                   ៨​ ​​      នាក់  = ១៤,២៨%

                          ប​ង្គួរ    :                   ២៥​     នាក់  = ៤៤,៦៤%

​​​                          ម​ធ្យ​ម :                   ២៣    នាក់  = ៤១,០៧%

២ មុខ​វិជ្ជា តារាង​ស​ន្ម​ត់ បំភ័ន្ធអក្ខ​រ:

          ចំនួន​សិក្ខាកាម ៥៦ នាក់ មាន​មុខ​ប្រ​ល​ង ៥៤​ នាក់ បាត់មុខ ២​ នាក់

                                      និទ្ទេស

                          ល្អ ​     :                   ១៨​ ​​    នាក់  = ៣៣,៣៣%

                          ប​ង្គួរ    :                   ១៦​     នាក់  = ២៩,៦២%

                           ម​ធ្យ​ម :                   ១០     នាក់  = ១៨,៥១%

 

៣ មុខ​វិជ្ជា ហ្រ្វេក​ង់

          ចំនួន​សិក្ខាកាម ៥៦ នាក់ មាន​មុខ​ប្រ​ល​ង ៥៤​ នាក់ បាត់មុខ ២​ នាក់

                                      និទ្ទេស

                          ល្អ ​     :                   ២០​ ​​    នាក់  = ៣៧,០៣%

                          ប​ង្គួរ    :                   ២០​     នាក់  = ៣៧,០៣%

                           ម​ធ្យ​ម :                   ១៤     នាក់  = ២៥,៩២%

 

៤ មុខ​វិជ្ជា និយាម​ការ

          ចំនួន​សិក្ខាកាម ៥៦ នាក់ មាន​មុខ​ប្រ​ល​ង ៥៤​ នាក់ បាត់មុខ ២​ នាក់

                                      និទ្ទេស

                          ល្អ ​     :                   ១៣​ ​​   នាក់  = ២៤,០៧%

                          ប​ង្គួរ    :                   ៣១    នាក់  = ៥៧,៤០%

                          ម​ធ្យ​ម :                   ១០     នាក់  = ១៨,៥១%

៥ មុខ​វិជ្ជា វាស់វែង

          ចំនួន​សិក្ខាកាម ៥៦ នាក់ មាន​មុខ​ប្រ​ល​ង ៥៣​ នាក់ បាត់មុខ ៣​ នាក់

                                      និទ្ទេស

                          ល្អ ​     :                   ១៣​ ​​   នាក់  = ២៤,៥២%

                           ប​ង្គួរ    :                   ៣១    នាក់  = ៥៦,៦០%

                           ម​ធ្យ​ម :                   ១០     នាក់  = ១៨,៨៦%

៦ មុខ​វិជ្ជា មាត្រ​ដ្ឋាន​ផែន​ទី

          ចំនួន​សិក្ខាកាម ៥៦ នាក់ មាន​មុខ​ប្រ​ល​ង ៥៣​ នាក់ បាត់មុខ ៣​ នាក់

                                      និទ្ទេស

                          ល្អ ​     :                   ១៦​ ​​    នាក់  = ៣០,១៨%

                          ប​ង្គួរ    :                   ២៧    នាក់  = ៥០,៩៤%

                           ម​ធ្យ​ម :                   ១០     នាក់  = ១៨,៨៦%

៧ មុខ​វិជ្ជា អគ្គ​ស​នីប​ច្ចេក​ទេស

          ចំនួន​សិក្ខាកាម ៥៦ នាក់ មាន​មុខ​ប្រ​ល​ង ៥៣​ នាក់ បាត់មុខ ៣​ នាក់

                                      និទ្ទេស

                          ល្អ ​     :                   ១០ ​​    នាក់  = ១៨,៨៦%

                          ប​ង្គួរ    :                   ៣៣    នាក់  = ៦២,២៦%

                           ម​ធ្យ​ម :                   ១០     នាក់  = ១៨,៨៦%

 

 

៨ មុខ​វិជ្ជា យុទ្ធ​វិធី

          ចំនួន​សិក្ខាកាម ៥៦ នាក់ មាន​មុខ​ប្រ​ល​ង ៥៣​ នាក់ បាត់មុខ ៣​ នាក់

                                      និទ្ទេស

                          ល្អ ​     :                   ១៥ ​​    នាក់  = ២៨,៣០%

                          ប​ង្គួរ    :                   ២៨     នាក់  = ៥២,៨៣%

                           ម​ធ្យ​ម :                   ១០     នាក់  = ១៨,៩៦%

៩ មុខ​វិជ្ជា សេនាធិការ​ប​ញ្ជូន​សារ

          ចំនួន​សិក្ខាកាម ៥៦ នាក់ មាន​មុខ​ប្រ​ល​ង ៥៤៣ នាក់ បាត់មុខ ៣​ នាក់

                                      និទ្ទេស

                          ល្អ ​     :                   ១១ ​​    នាក់  = ២០,៧៥%

                        ​  ប​ង្គួរ    :                   ៣២    នាក់  = ៦០,៣៧%

                          ម​ធ្យ​ម :                   ១០     នាក់  = ១៨,៨៦%

ជំនួស​មុខអោយ ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន និង​ជួស​ជុល​ប​ញ្ជូន​សារ សូម​ថ្លែងអំណ​រ​គុណ​យ៉ាង​ជ្រាល​ជ្រៅចំពោះវ​ត្ត​មាន​ដ៏ឧត្តុងឧត្ត​ម​រ​ប​ស់ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៏ឯក ផ​ន ណារ៉ា នាយ​ក​នាយ​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ ដែល​បាន​ខិត​ខំយ​ក​ចិត្ត​ទុក​ដាក់ ទាំង​កំលាំង​កាយ​ចិត្ត​ដ​ល់វ​គ្គ​សិក្សាទ​ទួល​បាន​ជោគ​ជ័យ តាំង​ពីបើក​វ​គ្គ​រ​ហូត​ដ​ល់ពេល​ប​ញ្ច​ប់នៃវ​គ្គ ហ្វឹក​ហ្វឺន​បំប៉ន ជំនាញ​ប​ញ្ចូន​សារ​ជំនាន់ទី១០ ឆ្នាំ ២០១៤ នាពេល​នេះ ។

ក្នុងឧ៌កាស​នោះដែរ ឯកឧត្ត​មឧត្ត​ម​សេនីយ៏ឯក ផ​ន ណារ៉ា នាយ​ក នាយ​ក​ដ្ឋាន ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ បាន មាន​ប្រ​សាស​ន៍ផ្តាំផ្ងើរ​ដ​ល់ក​ម្ម​សិក្សាការីក្នុង​វ​គ្គ​សិក្សាជំនាន់ទី ១០ នោះដែរ​ថា ថ្ងៃនេះ ខ្ញុំមាន​សេច​ក្តីសោម​ន​ស្ស​រីក​រាយ​យ៉ាង​ក្រៃលេង ពោរ​ពេញ​ទៅដោយ​មោទ​នះភាព​ដ៏ឧត្តុង ឧត្ត​ម​ ដោយ​បាន​ចូល​រួម​ក្នុង​ពិធីបិទ​វ​គ្គ​បំប៉ន​ជំនាញ​ប​ញ្ជូន​សារ​ជំនាន់ទី ១០ ដែល​បាន​ប​ញ្ច​ប់ដោយ​ជោគ​ជ័យ​ក្រោយ​ពីបាន​សិក្សាមួយ​រ​យះក​ន្ល​ង​ម​ក។

តាង​នាមអោយ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ ខ្ញុំសូម​ថ្លែងអំណ​រ​គុណ​យ៉ាង​ជ្រាល​ជ្រៅចំពោះឯកឧត្ត​មអស់លោក​ជាគ​ណះគ្រ​ប់គ្រ​ង​វ​គ្គ យោធាចារ្យ នាយ​ទាហាន​ក​ម្ម​សិក្សាការីទំាងអស់ដែល​បាន​ខិត​ខំយ​កអស់កំលាំង​កាយ​ចិត្ត ក្នុង​ការ​ដឹក​នាំប​ង្ហាត់ប​ង្រៀន​និង រៀន​សូត្រ ប្រ​ក​ប​ដោយ​ទេព​កោស​ល្យ និង​ប​ទ​ពិសោធ​ន៍ខ្ព​ស់ ស​ហ​ការ​ណ៍ជំរុញអោយ​វ​គ្គ​បំប៉ន​នេះប្រ​ព្រឹត្ត​ទៅដោយ​រ​លូន ចាប់តាំង​ពីពេល​ចាប់ផ្តើម រ​ហូត​ដ​ល់ពេល​ប​ញ្ច​ប់វ​គ្គ ។ អនុវ​ត្តអនុសាស​ន៍ដ៏ខ្ព​ង់ខ្ព​ស់ រ​ប​ស់ ស​ម្តេច អគ្គ​ម​ហាសេនាប​តី តេជោ ហ៊ុន សែន នាយឧត្ត​ម​សេនីយ៍ ផុត​លេខ​ ផ្កាយ​មាស ៥ នាយ​ក​រ​ដ្ឋ​ម​ន្រ្តី នៃព្រះរាជាណាច​ក្រ​ក​ម្ពុជាអោយ​គ្រ​ប់ប្រ​ភេទ​ទ័ព​ជំនាញ​ទំាងអស់ ត្រូវ​ខិត​ខំលើក​កំព​ស់ស​ម​ត្ថ​ភាព​រ​ប​ស់ខ្លួនអោយ​បាន​ខ្លាំង​ក្លា និង​កាន់តែសុីជំម្រៅថែម​ទៀត​សំដៅព​ង្រីក​ប្រៀប​ការ​ពារ​ជាតិ អោយ​មាន​ភាព​ប្រ​សើរ​ឡើង ។

ជំនាញ​ប​ញ្ជូន​សារ​បាន​កំណ​ត់នូវ​ប​ណ្តាប្រ​សិទ្ធិភាព​ប​ញ្ជាដឹក​នាំ រ​ប​ស់មេប​ញ្ជា្ក​ការ​គ្រ​ប់ជាន់ ថ្នាក់។ ប​ទ​ប​ញ្ជាមាន​ប្រ​សិទ្ធិភាព ទាន់ពេល​វេលា រ​ក្សាបាន​ការ​ស​ម្ងាត់ ឫ យ៉ាង​ណានោះត្រូវ ផ្អែក​ទាំង​ស្រុង​លើជំនាញ​ប​ញ្ជូន​សារ ។ទោះបីស្ថាន​ភាព​ប្រ​ទេស​ជាតិមាន​ស​ន្តិសុខ សុវ​ត្ថិភាព​ពេញ​លេញ និង​ក​ង​យោធ​ព​ល ខេម​រ​ភូមិន្ទ មាន​ភាព​លំនឹង​ក៏ដោយ ក៏ស​ក​ម្ម​ភាព​លើក​កំព​ស់ស្មារ​តីត្រៀម​ខ្លូន​ជានិច្ច ដើម្បី ប​ម្រើប្រ​ទេស​ជាតិ ដោយ​ស​ម​ត្ថ​ភាព និង​ប្រ​សិទិ្ធ​ភាព​ខ្ព​ស់បំផុត ត្រូវ​បានអនុវ​ត្ត​លើគ្រ​ប់វិស័យ ពិសេស​វិស័យអប់រំហ្វឹក​ហ្វឺន ហ្វឹក​ហាត់ប​ង្កើន​ស​ម​ត្ថ​ភាព ដ​ល់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ជាប​ញ្ហាអត្ថិភាព​និង​ជាចំប​ង​បំផុត ។វ​គ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​ប​ញ្ជូន​សារ​ជំនាន់ទី១០ នេះគឺជាផ្នែក​មួយ​ក្នុង​ចំណោម​ក​ម្ម​វិធីរួម រ​ប​ស់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ សំដៅលើក​កំព​ស់ស​ម​ត្ថ​ភាព ដ​ល់ជំនាញឯក​ទេស​ដើម្បី ប​ម្រើការ​ប្រ​យុទ្ធ ការ​ប​ញ្ជាដឹក​នាំ រ​ប​ស់ប​ណ្តាមេប​ញ្ជា្ក​ការ​គ្រ​ប់ជាន់ថ្នាក់ ប្រ​ក​ប​ដោយ​ប្រ​សិទ្ធិភាព​ខ្ព​ស់ នាស​ម័យ​ប​ច្ចេក​វិទ្យាទំនើប​ក្នុង​ពេល​ប​ច្ចុប្ប​ន្ន និង​ទៅអនាគ​ត ។ មុន​នេះប​ញ្ជូន​សារ​គឺគេធ្វើឡើង​តាម​រ​យះថ្មើរ​ជើង ជិះក​ង់ ម៉ូតូ រ​ថ​យ​ន្ត និង​តាម​រ​យះវិទ្យុទាក់ទ​ង​ធុន​តូច ។ល។ ប​ច្ចុប្ប​ន្ន​នេះប​ញ្ជូន​សារ​ផ្សាភ្ជាប់ទៅនឹង​ប​ច្ចេក​វិទ្យា ទូរ​គ​ម​នាគ​ម​ន៍ និង​ព័ត៌មាន​វិទ្យា ដែល​គេប្រើប្រាស់ប្រ​ព័ន្ធអីន​ត្រាណែត និង​អីន​ធើណែត ប្រ​ព​ន្ធ័ត្រាំង​ឃីង​ផ្កាយ​រ​ណ​ប វីដេអូខ​ន​ហ្រ្វិន តាម​រ​យះប​ច្ចេក​វិទ្យាអេឡិច​ត្រូនិក​ដ៏ទំនើប ស​ម្រាប់ ប្រាស្រ័យ​ទាក់ទ​ង​គ្នា ។​ នៅចំពោះមុខ​នៃស​ហ​ស្ស​វ​ត្ស​ថ្មីនេះ ពិភ​ព​លោក​កំពុង​តែ ធ្វើដំណើរ​យ៉ាង​លឿន​ទៅមុខ នៅក្នុង​ច​រ​ន្ត​សាក​ល​ភាវូប​នីយ​ក​ម្ម ឆ្ពោះទៅកាន់ភាព​ឈាន​មុខ យ៉ាង​ខ្លាំង​ក្លានៅក្នុង​វិស័យ​ប​ច្ចេក​វិទ្យាទូរ​គ​ម​នាគ​ម​ន៍ និង ព័ត៌មាន​វិទ្យា ។ ការ​រីក​ច​ម្រើន​យ៉ាង លឿន​ហួស​ពីការ​ស្មាន​នៃ ប​ច្ចេក​វិទ្យាព័ត៌មាន​វិទ្យា និង​កំព្យូទ័រ បាន​បំព្រួញ​ពិភ​ព​លោក អោយ​កាន់តែរួម​តូច​ថែម​ទៀត​ដែល​ជាមូល​ដ្ឋាន​នៃការ​ចាប់ប​ដិស​ន្ធិនៃចំណេះដឹង ខាង ព័ត៍មាន​ការ​ផ្ស​ព្វ​ផ្សាយ និង​សារ​គ​ម​នាគ​ម​ន៍បាន​ក្លាយ​ទៅជាក​ត្តាសំខាន់ដែល​កំណ​ត់នូវ​មុខ មាត់លើការ​វិវ​ត្ត​ន៍ នៃអារ្យ​ធ​ម៌រ​ប​ស់ម​នុស្ស​ជាតិ ។

ដូច​នេះក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​គ្រ​ប់រូប ត្រូវ​តែខិត​ខំរៀន​សូត្រ​ស្វែង​យ​ល់នូវ​រាល់ប​ច្ចេក​វិទ្យា ទាំង​នោះដើម្បីលើក​កំព​ស់ស​ម​ត្ថ​ភាព​រ​ប​ស់ខ្លូន និង​ឈាន​ជើង​តាម​ផ្លូវ​មួយ នៃការអភិវ​ឌ្ឍ​ន៍ តែមួយ ក្នុង​វិស័យ​ប​ច្ចេក​វិទ្យាគ​ម​នាគ​ម​ន៍ និង​ព័ត៍មាន​វិទ្យា ជាមួយ​គេឯង​នៅក្នុង​តំប​ន់ និង​នៅក្នុង​ពិភ​ព​លោក ។ ឆ្លៀតឪកាស​នេះដែរ ខ្ញុំសូម​ផ្តាំផ្ញើរ​ចំពោះក​ម្ម​សិក្សាការីទំាងអស់ ពេល​ត្រ​ឡ​ប់ទៅបំពេញ​ការ​ងារ អស់លោក​ត្រូវ​យ​ក​ចំណេះដឹង​ទំាង​ប៉ុន្មាន​នេះ ទៅប​ម្រើការ​ងារ​ជំនាញ​ក្នុងអង្គ​ភាព​រ​ប​ស់ខ្លូនអោយ​មាន​ប្រ​សិទិ្ធ​ភាព​ខ្ព​ស់ ពិសេស​ជាង​នេះ ត្រូវ​តែអនុវ​ត្តអោយ​បាន​ល្អនូវ​ប​ណ្តាចំណុច​ដូច​ខាង​ក្រោម ៖

-       ត្រូវ​គោរ​ព​វិន័យ​រ​ប​ស់ក​ង​ទ័ព​រ​ក្សាខ្ជាប់ខ្ជួន នូវ​សីល​ធ​ម៌ស្អាត​ស្អំ គោរ​ព​ប​ទ​ប​ញ្ជា

សារាច​រ​សេច​ក្តីកំណ​ត់ផ្សេងៗរ​ប​ស់ថ្នាក់លើអោយ​បាន​ដាច់ខាត ។

          -​    ខិត​ខំប្រឹង​ប្រែងអនុវ​ត្ត​ន៍តួនាទីភារ​កិច្ច​រ​ប​ស់ខ្លួនអោយ​មាន​ប្រ​សិទ្ធិភាព និង​ស​ម្រេច ផ​ល​ជោគ​ជ័យ ។

          -​​  ជានិច្ច​កាល​លើក​កំព​ស់ស​ម​ត្ថ​ភាព​រ​ប​ស់ខ្លួន​ពិសេស​ជំនាញ​ប​ញ្ជូន​សារ ដោយ​ខិត​ខំ រៀន​សូត្រ ស្រាវ​ជ្រាវ នូវ​រាល់ប​ច្ចេក​វិទ្យាថ្មីៗថែម​ទៀត​ដើម្បីចូល​រួម​ក​សាង​ស​ម​ត្ថ​ភាព​ក​ង​យោ ធ​ព​ល​ខេម​រ​ភូមិន្ទ អោយ​ឈាន​ទៅរ​ក​ភាព​ទំនើប​ក​ម្ម​នៃប​ច្ចេក​វិទ្យានាពេល​ប​ច្ចុប្ប​ន្ប​ក៏ដូច​ជា ពេលអនាគ​ត ។

-​   ចូល​រួម​យ៉ាង​ស​ក​ម្ម​នូវ​ច​ល​នាការ​ពារ និងអភិវ​ឌ្ឃ​ន៍ប្រ​ទេស​លើគ្រ​ប់វិស័យ​ទំាង ស្មារ​តីទំាង​ក​ម្លំាង​កាយ​ចិត្ត ។

ជាទីប​ញ្ចាប់ខ្ញុំសូម​ប្រ​សិទ្ធិព​រ​ជ័យ​ចំពោះឯកឧត្ត​មអស់លោក​នាយ​ទាហាន​ក​ម្ម​សិក្សាការី ទំាងអស់សូម​ប្រ​ក​ប​នូវ​ពុទ្ធ​ព​រ​ទំាង ៤​ ប្រ​ការ គឺ អាយុ វ​ណ្ណះ សុខះ ព​លះ កុំបីឃ្លៀង​ឃ្លាត ឡើយ ។

ប​ន្ទាប់ពីតំណាង​ក​ម្ម​សិក្សាការី ក្នុង​វ​គ្គ​សិក្សាជំនាន់ទី ១០ ឡើង​ធ្វើការ​ប្តេជ្ញាចិត្ត​លោក វ​រ​សេនីយ៍ឯក សាយ សំណាង នាយ​ផ្នែក​បុគ្គ​លិក​នាយ​ក​ដ្ឋាន​បាន​ឡើងអាន

-       សេច​ក្តីស​ម្រេច ចាត់ប​ញ្ជូន​សិក្ខាកាម

-       សេច​ក្តីស​ម្រេច​ជូន​លិខិត​ប​ញ្ជាក់ការ​សិក្សា

-       សេច​ក្តីស​ម្រេច​ជូន​ប័ណ្ណ​ស​រ​សើរ និង​លិខិត​ស​រ​សើរ

ប​ន្ទាប់ម​កឯកឧត្ត​មឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា នាយ​ក​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង ការ​ពារ​ជាតិបាន​ផ្ត​ល់កិត្តិយ​ស​ប្រ​គ​ល់លិខិត​ប​ញ្ជាក់ការ​សិក្សា និង​ប​ណ្ឌ័ស​រ​សើរ ដ​ល់ក​ម្ម​សិក្សាការី ក្នុង​វ​គ្គ​សិក្សាជំនាន់ទី ១០ ទំាងអស់និង​នាយ​ទាហាន​ដែល​មាន​ស្នាដៃនៅក្នុង​វ​គ្គ​សិក្សា។

            ក​ម្ម​វិធីទំាង​មូល​ត្រូវ​បាន​ប​ញ្ចាប់ដោយ​ភាព​ស​ប្បាយ​រីក​រាយ និង​ស្និទ្ធ​ស្នាល​ជាទីបំផុត ។

 

 

 

 

 

 

 

 

 

 

 

By Samnang. 01 Oct, 2014​
ពិធីបំពាក់ ឋាន​ន្ត​រ​ស័ក្តិជូន​នាយ​ទាហាន ក្នុង​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិឆ្នាំ២០១៤

នៅថ្ងៃទី២៣ ខែឧស​ភា ឆ្នាំ២០១៤ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិបាន​រៀប​ចំពិធីបំពាក់ឋាន​ន្ត​រៈស័ក្តិ ជូន​នាយ​ទាហ៊ាន​ក្រោមអធិប​តីភាព​ដ៏ខ្ព​ង់ខ្ព​ស់ពីសំណាក់ឯកឧត្ត​ម ឧត្ត​ម​សេនីយឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​សំភារះប​ច្ចេក​ទេស​ និង ជា នាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ។ លោក​វ​រ​សេនីយឯក សាយ សំណាង នាយ​ផ្នែក​បុគ្គ​លិក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិបាន​ឡើងអាន ព្រះរាជ​ក្រិត្យ​តែង​តាំង​ថ្នាក់ ឧត្ត​ម​សេនីយ​ទោ ចំនួន២រូប និង​ប្រ​កាស​រ​ប​ស់ ក្រ​សួង​ការ​ពារ​ជាតិ តែង​តាំង​ថ្នាក់ វ​រ​សេនីយ​ទោ ចំនួន៥រូប ថ្នាក់វ​រ​សេនីយ​ត្រី ចំនួន៣២រូប ថ្នាក់អនុសេនីយឯក ចំនួន១០រូប ថ្នាក់អនុសេនីយ​ទោ ចំនួន៩រូប ថ្នាក់អនុសេនីយ​ត្រី ចំនួន០១រូប និង​ថ្នាក់នាយ​ចំណ​ង់ ចំនួន០២រូប។

          ប​ន្ទាប់ឯកឧត្ត​ម ឧត្ត​ម​សេនីយឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​សំភារះប​ច្ចេក​ទេស​ និង ជា នាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិបាន​ផ្ត​ល់កិត្តិយ​ស​ឡើង​បំពាក់ឋាន​ន្ត​រ​ស័ក្តិ ជូន​នាយ​ទាហាន​នៅក្រោមឱវាត​ទាំងអស់ដែល​ត្រូវ​បាន​តែង​តាំង​ត​ម្លើង​ឋាន​ន្ត​រ​ស័ក្តិថ្មី។

          ក្នុងឱនោះដែរ ឯកឧត្ត​ម ឧត្ត​ម​សេនីយឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​សំភារះប​ច្ចេក​ទេស​ និង ជា នាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ បាន​មាន​ប្រ​សាស​ន៍ផ្តាំផ្ញើរ​ជូនអង្គ​ពិធីទាំង​មូល​ថាៈ

          ថ្ងៃនេះនាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​រ​ប​ស់យើង​មាន​សេច​ក្តីសោម​ន​ស្ស​រីក​រាយ និង​មោទ​ន​ភាព​ជាទីបំផុត ដែល​ត្រូវ​បាន​ទ​ទួល​ស្គាល់ពីព្រះម​ហាក្ស​ត្រ និង​រាជ​រ​ដ្ឋាភិបាល​បាន​តែង​តាំង និង​ត​ម្លើង​ឋាន​ន្ត​រ​ស័ក្តិជូន នាយ​ទាហាន​ក្នុង​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​រ​ប​ស់យើង ការ​ត​ម្លើង​ឋាន​ន្ត​រ​ស័ក្តិនាពេល​នេះដែរ គឺអាទិភាព​ចំពោះនាយ​ទាហាន​ដែល​មាន​តួនាទីមុខ​តំណែង មាន​ស្នារ​ដៃល្អក្នុង​ការ​បំពេញ​ភារ​កិច្ច និង​នាយ​ទាហាន​ដែល​បាន​បំពេញ​ការ​ងារ​យូរ​ឆ្នាំម​ក​ហើយ ចំពោះនាយ​ទាហាន​ដែល​នៅសេស​ស​ល់ យើង​នឹង​ស្នើរ​សុំត​ម្លើង​ឋាន​ន្ត​រ​ស័ក្តិប​ន្ត​នៅជំហ៊ាន​ក្រោយ​ទៀត។

          ឯកឧត្ត​ម​បាន​មាន​ប្រ​សាស​ន៍ប​ន្ត​ទៀត​ថាៈ ចាប់ពីពេល​នេះទៅថ្ងៃអនាគ​ត នាយ​ទាហាន​ដែល​ត្រូវ​បាន​តែង​តាំង​ត​ម្លើង​ឋាន​ន្ត​រ​ស័ក្តិថ្មី និង​នាយ​ទាហាន​រ​ប​ស់យើង​ទាំងអស់នៅក្នុង​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ត្រូវ​តែកំណ​ត់អោយ​បាន​ច្បាស់លាស់ និង​ព​ង្រឹងអោយ​បាន​ល្អនូវ​ស​តិអារ​ម្ម​ណ៍ន​យោបាយ មិន​ធ្វើអ្វីអោយ​ប៉ះពាល់ដ​ល់វិន័យ និង​សីល​ធ​ម៌រ​ប​ស់ ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ហើយ​ខិត​ខំអនុវ​ត្ត​ន៍អោយ​បាន​ជោគ​ជ័យ នូវ​ភារ​កិច្ច​ក៏ដូច​ជាប​ទ​ប​ញ្ជាដែល​ថ្នាក់លើប្រ​គ​ល់អោយ ដោយ​យ​ក​ចិត្ត​ទុក​ដាក់ និង​ប្រឹង​ប្រែង​ស្វែង​យ​ល់រៀន​សូត្រ​ប​ន្ថែម​ទៀត នូវ​មុខ​ជំនាញ​ប​ច្ចេក​ទេស​ដើម្បីព​ង្រឹង និង​លើក​ក​ម្ព​ស់ស​ម​ត្ថ​ភាព​បំពេញ​ការ​ងារ គោរ​ពអោយ​បាន​ល្អនូវ​ពេល​វេលាធ្វើការ​ងារ​រ​បៀប​រ​ប​ប​ស​ណ្តាប់ធ្នាប់រ​ប​ស់ ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ និង​ត្រូវ​មាន​ការ​សាម​គ្គីភាពឯក​ភាព​ផ្ទៃក្នុង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​រ​ប​ស់យើងអោយ​បាន​ល្អ។

          ឯកឧត្ត​ម ឧត្ត​ម​សេនីយឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​សំភារះប​ច្ចេក​ទេស​ និង ជា នាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិបាន​ជូន​ព​រ និង​ប្រ​សិទ្ធ​ព​រ​ជូន​ដ​ល់នាយ​ក​ទាហាន​ដែល​ចូល​រួម​ក្នុងអង្គ​ពិធីទាំង​មូលអោយ​ជួប​តែពុទ្ធ​ព​រ​ទាំង បួន​ប្រ​ការ គឺ អាយុ វ​ណ្ណៈ សុខៈ ព​លៈ ក​ម្បីឃ្លៀង​ឃ្លាត​ឡើយ។

រូបថត home_nav