ព័ត៌មាន
By Samnang. 30 Sep, 2014​
ពិធីបិទ​វ​គ្គ​បំប៉ន​ជំនាញ​ប​ញ្ជូន​សារ​យោធ​ភូមិភាគ ទី ៥ ឆ្នាំ ២០១៣

អនុវ​ត្ត​ន៏តាម​ស​ច្ចាប័ន្ត​លេខៈ ០០៥ ផ​ក ចុះថ្ងៃទី ១២ ​ខែ ​មិនា ​ឆ្នាំ ​២០១៣ ​រ​ប​ស់​គ​ណៈ​ក​ម្មា​ការ​ដឹក​នាំការ​ងារ​ហ្វឹក​ហ្វឺន​ក​ង​យោធ​ព​ល​ខេម​រៈភូមិន្ទ​ស្តី​អំពី​ផែន​ការ​ បើក​វ​គ្គ​បំ​ប៉ន​ជំនាញ​ប​ញ្ជូន​សារ​ ឆ្នាំ​ ២០១៣  ។

ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១៣ នៅយោធ​ភូមិភាគ​ទី​៥​បាន​ប្រារ​ព្វ​ធ្វើ​ពិធី​បិទ​វ​គ្គ​បំប៉ន​ជំនាញ​ប​ញ្ជូន​សារ​ឆ្នាំ២០១៣ក្រោមអធីប​តីភាព ឯកឧត្ត​ម ឧត្ត​ម​សេនីយ៏​ទោ ​បេង​ សុត្ថា​រិទ្ធ​ តំណាង​ដ៏​ខ្ព​ង់​ខ្ព​ស់ ​ឯកឧត្ត​ម​ ឧត្ត​ម​សេនីយឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​សំភារះប​ច្ចេក​ទេស​ និង ជា នាយ​ក​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ​និង​ឯក​ឧត្ត​ម​ឧត្ត​ម​សេ​នីយ៍​ទោ ជា រ​ស់ មេប​ញ្ជាការ​រ​ង​យោធ​ភូមិភាគ    ទី ៥ ។​ក្នុង​គោល​បំណ​ង​ដើម្បី​ព​ង្រឺង​ស​ម​ត្ថ​ភាព​ជំនាញ​ប​ញ្ជូន​សារ​អោយ​ដ​ល់នាយ​ទាហាន​នាយ​ទាហាន​រ​ង​ព​ល​ទាហាន​ចំណុះ​យោធ​ភូមិ​ភាគ​ទី៥​អោយ​មា​ន​ចំណេះ​ដឹង​មាន​ស​ម​ត្ថ​ភាព​យ​ល់ច្បាស់ពីការ​ងារ​ជំនាញ​ប​ញ្ជូន​សារ​ដើម្បីធានា​បំរើ​ការ​ងារ​ប្រ​យុទ្ធ​អនុវ​ត្ត​បាន​ល​ក្ខ​ការ​ណ៍​ស​ម្ងាត់​យោធាស​ហ​ការ​ប្រ​យុទ្ធ​ទ​ទួល​បាន​ជោគ​ជ័យ​ក្នុង​ស​ម​រ​ភូមិ​ប្រ​យុទ្ធ​ជាក់​ស្តែង ​។​ជួស​មុខ​អោយ​គ​ណៈ​គ្រ​ប់​គ្រ​ង​វ​គ្គ លោក​វ​រៈសេនីយ៍ឯក យ៉ាត រ​ដ្ឋ ​បាន​រាយ​ការ​ណ៍​ជូន​នូវ​ខ្លឺម​សារ​និង​ល​ទ្ធ​ផ​ល​ដូច​ខាង​ក្រោម ៖

ស​មាស​ភាព

-ស​រុប                                        ៧៩    នាក់  

-គ្រូគ្រ​ប់គ្រ​ង                               ០២     នាក់

-គ្រូប​ង្ហាត់                                   ១០     នាក់

-បំរើការ                                     ០៥     នាក់

-ក​ម្ម​សិក្សាការី                                       ៦២     នាក់

-ម​ក​ពី១៤ អង្គ​ភាព​ចំណុះអោយ​យោធ​ភូម​ភាគ​ទី ៥

ខ្លឹម​សារ​ហ្វឹក​ហ្វឺន​ជាក់ស្តែង ៖

-ស​ណ្តាប់ឆ្នាប់ជួរ​ទ័ព                   

-រ​បៀប​ស​រ​សេរ​លេខ​ប​ក​បាំង​សារ   

-រ​បៀប​ប្រើវិទ្យុ HF (រ​ល​ក​ខ្លី)          

-រ​បៀប​ប្រើវិទ្យុ VHF (រ​ល​ក​ខ្លីបំផុត)

-រ​បៀប​ប្រើវិទ្យុទូរ​ស​ព្ទ័ខ្សែ

-រ​បៀប​ប្រើ Internet Intranet  សារ E-mail

-ឋាន​លេខា ត្រីវិស័យ

-សេនាធិការ​ប​ញ្ជូន​សារ

-អប់រំចិត្ត​សាស្ត្រ

. វិធីសាស្ត្រ​ហ្វឹក​ហ្វឺន

-ចាត់តាំង​ហ្វឹក​ហ្វឺន ទ្រឹស្តី ស​រ​សេរ​ក្នុង​ថ្នាក់​ អនុវ​ត្ត​ន៏ជា​ក់ស្តែង​ក្នុង​ថ្នាក់​ និង​ទីលាន ។

. ទីក​ន្លែង​ហ្វឹក​ហ្វឺន

-ទីប​ញ្ជាការ​ដ្ឋាន​យោធាភូមិភាគ​ទី ៥ ​ភូមិ​រំចេក​ ៤ ​ឃុំ​រ​ត​នៈ​ ក្រុង​បា​ត់ដំប​ង​ ខេត្ត​បាត់ដំប​ង ។

.ល​ទ្ធ​ផ​ល​ហ្វឹក​ហ្វឺន

-ក្រោយ​ពីបាន​រៀន​សូត្រអស់រ​យះពេល ​៤៤ថ្ងៃ ​រួច​ម​ក​បាន​ចាត់​តាំង​ប្រ​ឡ​ង​ទាំង​ទ្រឹ​ស្តី​ និងអ​នុវ​ត្ត​ន៍ លើមុខ​ម៉ាស៊ីន និង​សំណេរ​ក្រោម​ការ​ត្រួត​ពិនិត្យ​ផ្ទាល់ពី​គ្រូ​ប​ង្ហាត់ ​និង​ការិយា​ល័យ​ដ​ល់​សិក្ខា​កាម​ទាំង ៦២នាក់រួច​ម​ក​យើង​ទ​ទួល​បាន​ល​ទ្ធ​ផ​ល​ដូច​ខាង​ក្រោម ៖

          ពូកែ             ១៤នាក់                            ២២.៥៨ភាគ​រ​យ

          ប​ង្គួរ             ២៧នាក់                           ៤៣.៥៥ភាគ​រ​យ

          ម​ធ្យ​ម           ១៧នាក់                           ២៧.៤២ភាគ​រ​យ

          ខ្សោយ          ៤នាក់                              ០៦.៤៥ភាគ​រ​យ

ឯកឧត្ត​ម ឧត្ត​ម​សេនីយ៏ទោ បេង សុត្ថារិទ្ធ​ តំណាង​ដ៏​ខ្ព​ង់​ខ្ព​ស់​ឯក​ឧត្ត​ម​ ឧត្ត​ម​សេនីយ​ឯក​ ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​សំភារះប​ច្ចេក​ទេស​ និង ជានាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ ​បាន​មាន​ប្រ​សា​ស​ន៏​ថា ​ អនុ​វ​ត្ត​តាម​អនុ​សាស​ន៏​ខ្ព​ង់​ខ្ព​ស់​រ​ប​ស់  ស​ម្តេច អគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន នាយឧត្ត​មសេនីយ៏ ផុត​លេខ ផ្កាយមាស នាយ​ក​រ​ដ្ឋ​ម​ន្ត្រី នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា អោយ​គ្រ​ប់​ប្រ​ភេទ​ទ័ព​ជំនាញ​ទាំង​អស់ ​ត្រូវ​ខិត​ខំ​លើក​កំព​ស់​ស​ម​ត្ថ​ភាព ​រ​ប​ស់​ខ្លួនអោយ​បាន​ខ្លាំង​ក្លានិង​កាន់តែស៊ីជំរៅថែម  ​ទៀត​សំដៅ​ព​ង្រឹង ​និង​ព​ង្រី​ក​ប្រៀប​ការ​ពារ​ជាតិ​អោយ​មាន​ភាព​ប្រ​សើរ​ឡើង ។

          ទោះបីស្ថាន​ភាព​ប្រ​ទេស​ជាតិមាន​ស​ន្តិ​សុខ ​សុវ​ត្ថិភាព​ពេញ​លេញ​ និង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​មាន​ភាព​លំនឹង​ក៏ដោយ ក៏ស​ក​ម្ម​ភាព​លើក​កំព​ស់​ស្មារ​តី​ត្រៀម​ខ្លួន​ជា​និច្ច​ ដើម្បី​បំរើ​ប្រ​ទេស​ជាតិ ​ដោយ​ស​ម​ត្ថ​ភាព​និង​ប្រ​សិទ្ធិភាព​ខ្ព​ស់បំផុត​ត្រូវ​បាន​អនុវ​ត្ត​ឥត​ឈ​ប់​ឈ​រ​លើគ្រ​ប់​វិស័យ ​ពិសេស​វិស័យ​អប់​រំហ្វឹក​ហ្វឺន   ហ្វឹក​ហាត់ប​ង្កើន​ស​ម​ត្ថ​ភាព ដ​ល់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ជា​ប​ញ្ហា​អតិ​ភាព ​និង​ជា​ចំ​ប​ង​បំផុត ។

          វ​គ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​ប​ញ្ជូន​សារ ​នៅ​យោធ​ភូមិ​ភាគ​ទី ​៥​ នេះ ​គឺ​ជា​ផ្នែក​មួយ​ក្នុង​ចំណោម​ក​ម្ម​វិធីរួម​រ​ប​ស់ក​ង​យោធ​ល​ខេម​រ​ភូមិន្ទ​សំដៅ​លើក​កំព​ស់​ស​ម​ត្ថ​ភាព​ដ​ល់​ជំនាញ​ឯក​ទេស ​ដើម្បី​បំ​រើ​ការ​ប្រ​យុទ្ធ ការ​ប​ញ្ជាដឹក​នាំ រ​ប​ស់ប​ណ្តាមេប​ញ្ជា​ដឹក​នាំ ​រ​ប​ស់​ប​ណ្តា​មេ​ប​ញ្ជា​ការ​គ្រ​ប់​ជាន់​ថ្នាក់​ ប្រ​ក​ប​ដោ​យ​ប្រ​សិទ្ធិ​ភាព​ខ្ព​ស់នាស​ម័យ​ប​ច្ចេក​វិទ្យាទំនើប ក្នុង​ពេល​ប​ច្ចុប្ប​ន្ន ​នឹង​ទៅ​អនា​គ​ត​ ។

          ជាទីប​ញ្ច​ប់ឯកឧត្ត​ម​បាន​មាន​មាតិ​ផ្តាំ​ផ្ញើរ ​ដ​ល់​ក​ម្ម​សិក្សា​ការី​ទាំង​អស់ ​ត្រូវ​តែ​អនុ​វ​ត្ត​អោយ​បាន​ល្អ​នូវ​ប​ណ្តាចំណុច​ដូច​ខាង​ក្រោម ៖

          -ត្រូវ​គោរ​ព​វិន័យ​រ​ប​ស់ក​ង​ទ័ព ​រ​ក្សា​ខ្ជាប់​ខ្ជួន ​នូវ​សីល​ធ​ម៌​ស្អាត​ស្អំ​ គោរ​ព​ប​ទ​ប​ញ្ជា​ សារាច​រ​សេច​ក្តីកំណ​ត់ផ្សេងៗ រ​ប​ស់ថ្នាក់លើអោយ​បាន​ដាច់ខាត ។

          -ខិត​ខំប្រឹង​ប្រែងអនុវ​ត្ត​នូវ​ តួនាទីភារ​កិច្ច​រ​ប​ស់​ខ្លួន​អោយ​មាន​ប្រ​សិទ្ធិ​ភាព​ និង​ស​ម្រេ​ច​ល​ទ្ធ​ផ​ល​ជោគ​ជ័យ ។

          -ជានិច្ច​កាល លើក​កំព​ស់ស​ម​ត្ថ​ភាព​រ​ប​ស់​ខ្លួន​ ពិសេស​ជំនាញ​ប​ញ្ជូន​សារ​ ដោយ​ខិត​ខំរៀន​សូត្រ ស្រាវ​ជ្រាវ នូវ​រាល់ប​ច្ចេក​វិទ្យាថ្មីៗ​ថែម​ទៀត ​ដើម្បី​ចូល​រួម​ក​សាង​ស​ម​ត្ថ​ភាព ​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទអោយ​ឈាន​ទៅរ​ក​ភាព​ទំនើប​ក​ម្ម​នៃ​ប​ច្ចេក​វិទ្យា​ពេល​ប​ច្ចុប្ប​ន្ន​ ក៏​ដូច​ជា​ពេល​អនា​គ​ត ។

          -ចូល​រួម​យ៉ាង​ស​ក​ម្ម នូវ​ច​ល​នាការ​ពារ ​និង​អភិ​វ​ឌ្ឍ​ន៍​ប្រ​ទេស​លើ​គ្រ​ប់​វិស័យ ទាំង​ស្មារ​តីទាំង​ក​ម្លាំង​កាយ​ចិត្ត ។អង្គ​វិធីទាំង​មួល​ត្រូវ​បាន​ប​ញ្ច​ប់​ក្រោយ​ពេល ​ឯក​ឧត្ត​ម​ គ​ណៈ​អធិប​តី បាន​ប្រ​គ​ល់លិខិត​ប​ញ្ជាក់ការ​សិក្សា ជួន​ដ​ល់ក​ម្ម​សិក្សា​កា​រីទាំង​អស់ ។

By Samnang. 30 Sep, 2014​
ពិធីបិទ​វ​គ្គ​បំប៉ន​ជំនាញ​ប​ញ្ជូន​សារ​យោធ​ភូមិភាគ ទី ៤ ឆ្នាំ ២០១២

អនុវ​ត្ត​តាម​ស​ច្ចាប័ន​លេខ ០០៦ ផ​ក ចុះថ្ងៃទី ២៣ ខែ ០៣ ឆ្នាំ ២០១២រ​ប​ស់គ​ណៈក​ម្ម​ការ​ដឹក​នាំ ការ​ងារ​ហ្វឹក​ហ្វឺន ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ស្តីអំពីការ​បើក​វ​គ្គ​បំប៉ន​ជំនាញ​ប​ញ្ជូន​សារ​ឆ្នាំ ២០១២ ។

ថ្ងៃទី២១ ខែ វិច្ឆិការ ឆ្នាំ២០១២ នៅយោធ​ភូមិភាគ​ទី៤បាន​ប្រារ​ព្ធ​ពិធីបិទ​វ​គ្គ​បំប៉ន​ជំនាញ​ប​ញ្ជូន​សារ ក្រោមអធីប​តីភាព​ដ៍ខ្ព​ង់ខ្ព​ស់ពីសំណាក់ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​​ស​ម្ភារៈប​ច្ចេក​ទេស និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ចូន​សារ ក្រ​សួង​ការ​ពារ​ជាតិ និង ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ជា ម៉ន មេប​ញ្ជាការ​រ​ង ប​ញ្ជាការ​ដ្ឋាន ក​ង​ទ័ព​ជើង​គោក និង​ជាមេប​ញ្ជាការ យោធ​ភូម​ភាគ​ទី ៤ ។

លោក​វ​រ​សេនីយ៍ឯក ហ៊ាន ចែម នាយ​ការិយាល័យ​ប​ញ្ជូន​សារ យោធ​ភូមិភាគ​ទី ៤ និង​ជាគ​ណៈគ្រ​ប់គ្រ​ង​វ​គ្គ​សិក្សា បាន​រាយ​ការ​ណ៍ជូន​នូវ​ខ្លឹម​សារ និង​ល​ទ្ធ​ផ​ល​ដូច​ខាង​ក្រោម ៖

១​ ខ្លឹម​សារ​ដែល​ត្រូវ​បាន​ហ្វឹក​ហ្វឺន​ក្នុង​វ​គ្គ​សិក្សា

            -លំហាត់រ​បៀប

            -អប់រំចិត្ត​សាស្ត្រ

            -សុខាភិបាល

            -ជំនាញ​យុទ្ធ​វិធីសេនាធិការ

            -ប្រើប្រាស់ម៉ាស៊ីន​វិទ្យុ    អគ្គីស​នី  HF + VHF

            -អ៊ិន​ធើណែត និង អ៊ិន​ត្រាណែត

ស​មាស​ភាព​ចូល​រួម ៧៨ នាក់ ម​ក​ពីអង្គ​ភាព​ចំណុះយោធ​ភូមិភាគ​ទី ៤

ល​ទ្ធ​ផ​ល​ជាក់ស្តែង​ក្នុង​វ​គ្គ​សិក្សា

            -ចំនួន​រួម ៧៨ នាក់អវ​ត្ត​មាន ២ នាក់

            -ពូកែ                            ១៥ នាក់              ១៩.៧៣ ភាគ​រ​យ

            -គ្រាន់បើ                       ៣៥ នាក់              ៤៦.០៥ ភាគ​រ​យ

            -សំណូម​ព​រ                   ២៦ នាក់              ៣៤.២១ភាគ​រ​យ

ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា បាន​មាន​ប្រ​សាស​ន៍នៅក្នុង ឧ៌កាស​នោះដែល​ថា ៖

តាង​នាមអោយ​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិខ្ញុំសូម​ថ្លែងអំណ​រ​គុណ​យ៉ាង​ជ្រាល​ជ្រៅចំពោះ

អស់លោក​ជាគ​ណៈគ្រ​ប់គ្រ​ង​វ​គ្គ​យោធាចារ្យ​ទាំងអស់ដែល​បាន​ខិត​ខំយ​កអស់ក​ម្លាំង​កាយ​ចិត្ត​ក្នុង​ការ

ដឹក​នាំ ប​ង្ហាត់ប​ង្រៀន​ប្រ​ក​ប​ដោយ​ទេព​កោស​ល្យ​និង​ប​ទ ពិសោធ​ន៍ខ្ព​ស់ ។ សូម​កោត​ស​រ​សើរ និង​ថ្លែងអំណ​រ​គុណ​ចំពោះថ្នាក់ដឹក​នាំនាយ​ទាហាន រ​ប​ស់ទីប​ញ្ជាការ​យោធ​ភូមិភាគ​ទី ៤ និង​ក​ម្ម​សិក្សាការីទាំងអស់ ដែល​បាន​ប្រឹង​ប្រែង​ដោយ​ផ្ទាល់ និង​ដែល​បាន​យ​កអស់ក​ម្លាំង​កាយ​ចិត្ត​ស​ហ​ការ​ណ៍ជំរុញ

អោយ​វ​គ្គ​បំប៉ន ប្រ​ព្រឹត្ត​ទៅដោយ​រ​លូន​ចាប់តាំង​ពីពេល​ចាប់ផ្តើម​រ​ហូត​ដ​ល់ពេល​ប​ញ្ច​ប់វ​គ្គ ។

            ឆ្ល​ង​តាម​រ​បាយ​កាណ៍រ​ប​ស់វ​គ្គ​សិក្សាមុន​នេះឯកឧត្ត​ម​បាន​វាយ​តំលៃខ្ព​ស់ចំពោះការ​ទ​ទួល​ខុស​ត្រូវ​ប្រ​ក​ប​ដោយ​ស្មារ​តីយ​ក​ចិត្ត​ទុក​ដាក់ខ្ព​ស់រ​ប​ស់ថ្នាក់ដឹក​នាំ យោធាចារ្យ​នាយ​ទាហាន​ក​ម្ម​សិក្សាការីទាំងអស់ ដែល​បាន​ខិត​ខំបំពេញ​ភារ​កិច្ច​ដោយ​ប្រ​កាន់ខ្ជាប់នូវ​ការ​គោរ​ព​និងអនុវ​ត្ត​តាម​ប​ទ​ប​ញ្ជារ​ប​ស់

ថ្នាក់លើ ឈាន​ទៅសំរេច​ដោយ​ជោគ​ជ័យ នៃវ​គ្គ​សិក្សានេះ ។

            ឆ្លៀតឱកាស​នេះដែរ ឯកឧត្ត​ម​បាន​ផ្តាំផ្ញើរ​ចំពោះក​ម្ម​សិក្សាការីទាំងអស់ពេល​ត្រ​ឡ​ប់ទៅបំពេញ​ការ​ងារ អស់លោក​ត្រូវ​យ​ក​ចំពោះដឹង​ទាំង​ប៉ុន្មាន​នេះទៅបំរើការ​ងារ​ជំនាញ​ក្នុងអង្គ​ភាព​រ​ប​ស់ខ្លួនអោយ​មាន​ប្រ​សិទ្ធ​ភាព​ខ្ព​ស់ ។ ប​ន្ទាប់ម​កឯកឧត្ត​ម​បាន​ប្រ​គ​ល់សំភារៈជូន​ដ​ល់ភូមិភាគ ៤ រួម​មាន​ ៖

            ១. ប៉ុស្ត​ក​ណ្តាល ២០ ទ្វារ        ៣ គ្រឿង

            ២. TA 57                               50 គ្រឿង

            ៣. ខ្សែ 274                            30 Km

            ៤. Computer                         2 គ្រឿង​​​       

            ៥. Kenwood                         1 គ្រឿង                                                                              

            ៦. AQ 1000 Am               ​     5 ធុង

            ៧. Printer                              1 គ្រឿង

           

ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ជា ម៉ន មេប​ញ្ជាការ​រ​ង ប​ញ្ជាការ​ដ្ឋាន​ក​ង​ទ័ព​ជើង​គោក​និង​ជាមេ

ប​ញ្ជាការ យោធ​ភូម​ភាគ​ទី ៤ បាន​ថ្លែងអំណ​រ​គុណ​ចំពោះនាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ដែល​បាន​ផ្ត​ល់ថ​វិការ

និង​សំភារៈធ្វើអោយ​វ​គ្គ​សិក្សាប្រ​ព្រឹត្ត​ទៅដោយ​ជោគ​ជ័យ ។

 

អង្គ​វិធីទាំង​មួល​ត្រូវ​បាន​ប​ញ្ច​ប់ក្រោយ​ពេល ឯកឧត្ត​ម គ​ណៈអធិប​តី បាន​ប្រ​គ​ល់លិខិត​ប​ញ្ជាក់

ការ​សិក្សា ជួន​ដ​ល់ក​ម្ម​សិក្សាការីទាំងអស់ ។

By user1. 30 Sep, 2014​
ពិធីបិទ​វ​គ្គ​បំប៉នអ៊ីន​ត្រាណែន និង អ៊ីន​ធើណែន ជំនាន់ទី​ ១ ឆ្នាំ ២០១២

ក្រោម​កិច្ច​ដឹក​នាំរ​ប​ស់រាជ​រ​ដ្ឋាភិបាលអាណ​ត្តិទី ៤ នៃរ​ដ្ឋ​ស​ភា ដែល​មាន​ស​ម្តេច​ម​ហាសេនាប​តីតេជោ ហ៊ុន សែន ជានាយ​ក​រ​ដ្ឋ​ម​ន្ត្រី នៃព្រះរាជាណាច​ក្រ​ក​ម្ពុជាបាន​និង​កំពុងអនុវ​ត្ត​យ៉ាង​ស​ក​ម្ម​នូវ​    យុទ្ធ​សាស្ត្រ​ច​តុកោណ​ដំណាក់កាល​ទី ២ ក្នុង​នោះការ​ក​សាង​ធ​ន​ធាន​ម​នុស្ស ជាអាទិភាព​មួយ ក្នុង​កំណែទំរ​ង់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ។

អនុវ​ត្ត​តាម​ស​ច្ចាប័ន​លេខ ០០៦ ផ.ក ចុះថ្ងៃទី ២៣ ខែមិនា ឆ្នាំ ២០១២ រ​ប​ស់គ​ណះក​ម្ម​ការ​ដឹក​នាំ ការ​ងារ​ហ្វឹក​ហ្វឺន​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ស្តីអំពីផែន​ការ​បើក​វ​គ្គ​បំប៉នអ៊ិន​ធើណែត និងអ៊ិន​ត្រាណែត .

ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១២ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ  បាន​ប្រារឰនូវ ពិធីបិទ​វ​គ្គ  បំប៉នអ៊ីន​ត្រាណែត និង អ៊ីន​ធើណែត ឆ្នាំ ២០១២ ដែល​បាន​ប​ញ្ច​ប់ដោយ​ជោគ​ជ័យ​ក្រោយ​ពីបាន​សិក្សាតាម​ក​ម្ម​វិធី ។ ក្រោមអធីប​តីភាព ឯកឧត្ត​ម ឧត្ត​ម​សេនីយ៏ទោទោះ លាវ ដំណាង​ដ៏ខ្ព​ង់ខ្ព​ស់   ឯកឧត្ត​ម ឧត្ត​ម​សេនីយ៏ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ងអគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈប​ច្ចេក​ទេស និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ។ ចំពោះវ​គ្គ​បំប៉ន​ដែល​ត្រូវ​បិទ​វ​គ្គ​នាពេល​នេះរួម​មាន ក​ម្ម​សិក្សាការីស​រុប​ចំនួន ២៨ នាក់ ម​ក​ពី ២៥ អង្គ​ភាព​នៅទូទាំង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ។ ជំនួស​មុខឱ្យ​គ​ណៈគ្រ​ប់គ្រ​ង​វ​គ្គ លោក​វ​រ​សេនីយ៏ឯក ខៀវ គ​ន្ធី បាន​រាយ​ការ​ណ៏ជូន​ខ្លឹម​សារ និង ​ ល​ទ្ធ​ផ​ល​ដូច​ខាង​ក្រោម ៖

          អំពីខ្លឹម​សារ​ដែល​បាន​សិក្សាក​ន្ល​ង​ម​ក​រួម​មានៈ

          -ប​ទ​ប​ង្ហាញ​គេហ​ទំព័រ ប​ច្ចេក​ទេស និង​ការ​ប្រើប្រាស់គេហ​ទំព័រ

          -ប​ទ​ប​ង្ហាញអំពីរ​បៀប​កិប​ខ្សែ ត ខ្សែនិង​ការ​សាក​ល្ប​ង​ត​ភ្ជាប់ Switch Router  និង​កុំព្យូទ័រ

          -ប​ទ​ប​ង្ហាញអំពីសារអេឡិច​ត្រូនិក​សាធារ​ណៈ ភាព​ខុស​គ្នារ​វាងអ៊ីម៉ែល​សាធារ​ណៈ និង​ក​ង​ទ័ព

          -ប​ទ​ប​ង្ហាញអំពីសារអេឡិច​ត្រូនិក​ក​ង​ទ័ព

          -សារៈប្រ​យោជ​ន៏ និង​ការ​ប្រើប្រាស់

          -រ​បៀប  Set up អ៊ីម៉ែល នៅលើ Ms-Outlook

          -រ​បៀប​ផ្ងើអ៊ីមែល​នៅលើ Ms-Outlook

          -រ​បៀប​ថែរ​ក្សា និង​ការ​ប​ញ្ជូនឯក​សារ

           -រ​បៀប Set up អ៊ីម៉ែក​នៅលើ Webmail ។

ល​ទ្ធ​ផ​ល​ជាក់ស្តែង​សំរេច​បានៈ

          - ល្អ              ចំនួន  ៨នាក់                      =   ២៨.៥៧%

          - ល្អប​ង្គួរ        ចំនួន  ១៣នាក់                  =   ៤៦.៤២%

          -​​ ម​ធ្យ​ម         ចំនួន   ៧នាក់                    =   ២៥ %

ល​ទ្ធ​ផ​ល​ទ​ទួល​បាន​ខាង​លើអាស្រ័យ​ដោយ​មាន​ការ​ខិត​ខំប្រឹង​ប្រែង  ផ្ទាល់ពីសំណាក់សិក្ខាកាម​គ្រ​ប់រូប​ពិសេស ជួរ​គ្រួប​ង្រៀន​ដែល​បាន​យ​កអស់កំលាំង​កាយ​ចិត្ត ខិត​ខំធ្វើប​ទ​ប​ង្ខាញ​លើប្រ​ធាន​ប​ទ​នីមួយៗបាន​ស៊ីជំរៅអោយ​សិក្ខាកាម​ម្នាក់ៗក្តាប់បាន​និង​ចេះចាំបាន​នូវ​រាល់ប្រ​ធាន​ប​ទ​ទាំង​នោះបាន​ល្អប្រ​សើរ។

          ទ​ន្ទឹម​នឹង​នេះផ​ង​ដែរ ក៏សូម​ថ្លែងអំណ​រ​គុណ​ចំពោះគ្រូប​ង្រៀន ក៏ដូច​ស្ថាប័ន​ពាក់ព​ន្ធ័ដែល​បាន​ប​ង្ក​ល​ក្ខ​ណៈគ្រ​ប់បែប​យ៉ាង ជំរុញអោយ​វ​គ្គ​សិក្សានេះទ​ទួល​បាន​ជោគ​ជ័យ​គួរ​ជាទីពេញ​ចិត្ត។

ឯកឧត្ត​ម ឧត្ត​ម​សេនីយ៏ទោ ទោះ លាវ ដំណាង​ដ៏ខ្ព​ង់ខ្ព​ស់ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៏សេនីយ៏ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈប​ច្ចេក​ទេស និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ បាន​វាយ​តំលៃខ្ព​ស់ចំពោះល​ទ្ធ​ផ​ល​ក្នុង​វ​គ្គ​សិក្សា និង បាន​ផ្តាំផ្ងើរ​ដ​ល់សិក្ខាកាម​ទាំងអស់ក្រោយ​ពីប​ញ្ច​ប់វ​គ្គ​សិក្សា  វិល​ត្រ​ឡ​ប់ទៅអង្គ​ភាព​រៀងៗខ្លួន​វិញ សូមអោយ​យ​ក​ចំណេះដឹង​ទាំងអស់នេះ ទៅបំរើការ​ងារអោយ​បាន​ល្អ និង​ខិត​ខំយ​ក​ចិត្ត​ទុក​ដាក់រៀន​សូត្រ​ដោយ​ផ្ទាល់ខ្លួន​ប​ន្ថែម​ទៀត ព្រោះថា វិស័យ​ប​ច្ចេក​វិទ្យាអេឡិច​ត្រូនិក មាន​ការ​រីក​ចំរើន គ្មាន ដែន​កំណ​ត់និង​ទីប​ញ្ច​ប់ឡើយ គឺពីមួយ​ថ្ងៃទៅមួយ​ថ្ងៃមាន​ការ​វិវ​ត្ត​ន៍ឈាន​ឡើង​ជារៀង​រ​ហូត ។        

ជាទីប​ញ្ច​ប់ឯកឧត្ត​ម​បាន​ជួន​ព​រ​គ​ណៈអធិប​តី ភ្ងៀវ​កិត្តិយ​ស ក​ម្ម​សិក្សាការី ទាំងអស់សូម​ទ​ទួល​បាន​នូវ​ភាព​រុង​រឿង និង​ប្រ​ក​ប​ដោយ​ពុទ្ធ​ទាំង ៤ប្រ​ការ​គឺ អាយុ វ​ណ្ណៈ   សុខៈ ព​លៈ កុំបីឃ្លៀង​ឃ្លាត​ឡើយ ។  អង្គ​វិធីទាំង​មួល​ត្រូវ​បាន​ប​ញ្ច​ប់ក្រោយ​ពេល ឯកឧត្ត​ម គ​ណៈអធិប​តី បាន​ប្រ​គ​ល់លិខិត​ប​ញ្ជាក់ការ​សិក្សា ជួន​ដ​ល់ក​ម្ម​សិក្សាការីទាំងអស់ ។

By Samnang. 30 Sep, 2014​
ពិធីទ​ទួល​ប្រ​តិភូសាលានាយ​ទាហាន​ប​ញ្ជាការ ប​ច្ចេក​ទេស​វិទ្យុទាក់ទ​ង ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​ ឆ្នាំ ២០១០

ដោយ​បាន​ការអនុញ្ញាត​ពីក្រ​សួង​ការ​ពារ​ជាតិនៃព្រះរាជាណាច​ក្រ​ក​ម្ពុជា នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ អគ្គ​នាយ​ក​ដ្ឋាស​ម្ភារៈប​ច្ចេក​ទេស ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា បាន​ទ​ទួល​គ​ណៈប្រ​តិភូ សាលានាយ​ទាហាន​ប​ញ្ជាការ ប​ច្ចេក​ទេស​វិទ្យុទាក់ទ​ង ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម ដែល​ដឹក​នាំដោយ លោក​វ​រៈសេនីយ៍ឯក ង្វៀន ហ្វ័ង ទៀន នាយ​ក​រ​ង​សាលានាយ​ទាហាន​ប​ញ្ជាការ​ប​ច្ចេក​ទេស​វិទ្យុទាក់ទ​ង​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​បាន​ម​ក​ធ្វើទ​ស្ស​នៈកិច្ច ស្វែង​យ​ល់ការ​ងារ​ហ្វឹក​ហ្វឺន​និង​ការ​ងារ​ធានាជំនាញ​ប​ញ្ជូន​សារ​ពីថ្ងៃទី ២០ ខែ ក​ញ្ញា ឆ្នាំ ២០១០ ដ​ល់ ថ្ងៃទី ២៥ ខែ ក​ញ្ញា ឆ្នាំ ២០១០ នៅនាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ អគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈប​ច្ចេក​ទេស និងអង្គ​ភាព​ប​ញ្ជូន​សារ​មួយ​ចំនួន​ទៀត​នៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ។ នៅ ថ្ងៃទី ២១ ខែ ក​ញ្ញា ឆ្នាំ ២០១០ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ អគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈប​ច្ចេក​ទេស ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា បាន​ចាត់តាំង​ទ​ទួល និង​ពិភាក្សាការ​ងារ​ជាមួយ​គ​ណៈប្រ​តិភូសាលានាយ​ទាហាន​ប​ញ្ជាការ​ប​ច្ចេក​ទេស​វិទ្យុទាក់ទ​ង​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម ។ស​មាស​ភាព​ចូល​រួម​ក្នុង​ពិធីនោះរួម​មាន​ភាគីក​ម្ពុជាឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ​​   ផ​ន ណារ៉ា អគ្គ​នាយ​រ​ងអគ្គ​នាយ​ក​ដ្ឋាន​សំភារៈប​ច្ចេក​ទេស​និង​ជានាយ​ក​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ជាប្រ​ធាន​ប្រ​តិភូក​ម្ពុជា ភាគីវៀត​ណាម​លោក​វ​រៈសេនីយ៍ឯក​ង្វៀន ហ្វ័ង​ទៀន នាយ​ក​រ​ង​សាលានាយ​ទាហាន​ប​ញ្ជាការ​ប​ច្ចេក​ទេស វិទ្យុទាក់ទ​ង​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​ជាប្រ​ធាន​គ​ណៈប្រ​តិភូ ។ក្នុង​នាម​ប្រ​ធាន​ប្រ​តិភូក​ម្ពុជា និង​ជាម្ចាស់ផ្ទះ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា បាន​ស្វាគ​ម​ន៏ យ៉ាង​ក​ក់ក្តៅចំពោះគ​ណៈប្រ​តិភូ និង​ជូន​ព​រអោយ​តំណើរ​ទ​ស្ស​នៈកិច្ច​រ​ប​ស់គ​ណៈប្រ​តិភូសំរេច​បាន ល​ទ្ធ​ផ​ល​ខ្ព​ស់ រួម​ចំណែក​ព​ង្រឹង និង​ព​ង្រីក​សាម​គ្គីភាព មិត្ត​ភាព​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាប្រ​វ​ត្តិសាស្ត្រ រ​វាង​ក​ង​ទ័ព​នៃប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជា វៀត​ណាមអោយ​កាន់តែរឹង​មាំ និង​ឋិត​ថេរ​ជានិរ​ន្ត ។ឯកឧត្ត​ម​ប្រ​ធាន ប្រ​តិភូក​ម្ពុជាបាន​លើក​ឡើង​ពីស​ភាព​ការ​ណ៏មួយ​ចំនួន ជូនអង្គ​ពិធី អំពីស​ភាព​ការ​ណ៏  សេដ្ឋ​កិច្ច ស​ភាព​ការ​ណ៏ក​ង​យោព​ល​ខេម​រ​ភូមិន្ទ ការ​កែទ​ម្រ​ង់ក​ង​ទ័ព ការ​ងារ​ធានា និង​ស​ភាព​ការ​ណ៏មួយ​ចំនួន រ​ប​ស់ជំនាញ​ប​ញ្ជូន​សារ ។លោក​វ​រៈសេនីយ៍​ឯកង្វៀន ហ្វ័ង​ទៀនប្រ​ធាន​គ​ណៈប្រ​តិភូវៀត​ណាម​បាន​ថ្លែងអំណ​រ​គុណ​យ៉ាង​ស្មោះស្ម​គ្រ័ដ​ល់នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារអគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈប​ច្ចេក​ទេស​ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជាដែល​បាន​ទ​ទួល​ស្វាគ​ម​ន៏យ៉ាង​ក​ក់ក្តៅ ចំពោះគ​ណៈប្រ​តិភូសាលានាយ​ទាហាន​ប​ញ្ជាការ​ប​ច្ចេក​ទេស​វិទ្យុទាក់ទ​ង ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម ។នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ អគ្គ​នាយ​ក​ដ្ឋាន​សំភារៈប​ច្ចេក​ទេស​ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា បានឧទ្ទេស​នាម  និង​ផ្លាស់ប្តូរ​ប​ទ​ពិសោធ​ន៏ជាមួយ​ភាគី​  វៀត​ណាម ដែល​រួម​មាន​ចំណុច​សំខាន់ៗដូច​ជាៈ  

-ការ​ចាត់តាំង​ធានាប្រ​ព​ន្ធ័ និង​ការ​ក​សាង​កំលាំង         

-ការ​ចាត់តាំង​ក្រ​ប​ខ័ណ្ឌ និង​ការ​ក​សាង​កំលាំង

-ការ​ចាត់តាំង​ហ្វឹក​ហ្វឺន និង​ប​ណ្តុះប​ណ្តាល     

-ការ​ចាត់តាំង​ធានាសំភារៈប​ច្ចេក​ទេស​

ដើម្បីស្វែង​យ​ល់អោយ​បាន​ស៊ីជ​ម្រៅប​ន្ថែម​ទៀត គ​ណៈប្រ​តិភូសាលានាយ​ទាហាន​ប​ញ្ជាការ ប​ច្ចេក​ទេស​វិទ្យុទាក់ទ​ង​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម បានអញ្ជើញ​ទៅធ្វើទ​ស្ស​នៈកិច្ច​ស្វែង​យ​ល់នៅប​ណ្តាក​ងឯក​ភាព​មួយ​ចំនួន​រួម​មានៈ      

-ប​ញ្ជាការ​ដ្ឋាន​ប​ញ្ជូន​សារ អគ្គ​ប​ញ្ជាការ           

-ម​ជ្ឍ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន និង​ជួស​ជុល​ប​ញ្ជូន​សារ (ទ​ន្លេកាទិល)គ្រ​ប់ប​ណ្តាស្ថាប័ន និង​ក​ងឯក​ភាព នាយ​ទាហាន និង​ព​ល​ទាហាន​ប​ញ្ជូន​សារ នៃក​ង​យោធ​ព​ល​ខេម​រៈភូមិន្ទ ដែល​ប្រ​តិភូបានអញ្ជើញ្ញ​ទៅទ​ស្ស​នា បាន​ផ្ត​ល់នូវ​ការ​ទ​ទួល​ស្វាគ​ម​ន៏យ៉ាង​ក​ក់ក្តៅចំពោះគ​ណៈប្រ​តិភូ ។ គ​ណៈប្រ​តិភូសាលានាយ​ទាហាន​ប​ញ្ជាការ ប​ច្ចេក​ទេស​វិទ្យុទាក់ទ​ង ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម ក៏ត្រូវ​បាន​ការអនុញ្ញាតិអោយ​ចូល​ជួប​សំដែង​ការ​គួរ​ស​ម​ជាមួយ​ថ្នាក់ដឹក​នាំ នៃក្រ​សួង​ការ​ពារ​ជាតិផ​ង​ដែរ ។         ដើម្បីអនុវ​ត្ត​ន៏ប​ន្ត​នូវ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ទាំង​ពីរ​ក​ម្ពុជា វៀត​ណាម ពិសេស​លើជំនាញ​ប​ញ្ជូន​សារ​ភាគីក​ម្ពុជាបាន​ស្នើដ​ល់ សាលានាយ​ទាហាន​ប​ញ្ជាការ ប​ច្ចេក​ទេស វិទ្យុទាក់ទ​ង​នៃក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​ជួយ​លើខ្លឹម​សារ មួយ​ចំនួន​រួម​មាន ៖

១ បំប៉ន​ការ​ងារ​សេនាធិការ​ប​ញ្ជូន​សារ​ប្រ​ចាំឆ្នាំ ស្មើ ២០ នាក់ ។

២ ផ្លាស់ប្តូរ​គ​ណៈប្រ​តិភូទ​ស្ស​នៈកិច្ច​រ​វាង​នាយ​ក​ដ្ឋាន និង​សាលា ។

៣ ជួយ​រៀប​ចំ និង​បំពាក់សំភារៈសំរាប់ថ្នាក់រៀន (ម​ជ្ឍ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន) ។

៤ ជួយ​ប​ណ្តុបុះណ្តាល​គ្រូប​ង្គោល​រួម​មាន ៖                 

-គ្រូទូរ​លេខ                 

-គ្រូជួស​ជុល​វិទ្យុអគ្គីស​នី ទូរ​ស​ព្ទ័ និង​ប្រ​ភ​ព                 

-គ្រូសេនាធិការ ជំនាញ​ប​ញ្ជូន​សារ

៥ ជួយ​រៀប​ចំប្ល​ង់ចាត់តាំង​ប​ណ្តាញ​សេនាធិការ​ជំនាញ​ប​ញ្ជូន​សារ​ចាប់ពីថ្នាក់ក​ង​ព​ល​ធំចុះ

៦ ជួយឧប​ត្ថ​ម្ភ​សំភារៈមួយ​ចំនួន​ដូច​ជាម៉ាស៊ីន​កំព្យូទ័រ និង​ព្រីន​ធ័រ ។សាលានាយ​ទាហាន​ប​ញ្ជាការ ប​ច្ចេក​ទេស​ប​ញ្ជូន​សារ ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​បាន​ទ​ទួល​យ​ក​រាល់សំណើរ​ដែល​ភាគីក​ម្ពុជាសំណូម​ព​រ ហើយ​និង​យ​ក​សំណើរ​ទាំង​នេះ រាយ​ការ​ណ៏ជួន​ប​ញ្ជាការ​ដ្ឋាន​ប​ញ្ជូន​សារ​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម និង​ក្រ​សួង​ការ​ពារ​ជាតិ ពេល​បាន​ការឯក​ភាព​ហើយ សាលានិង​ប្រឹង​ប្រែង​សំរេច​ភារ​កិច្ចអោយ​ទ​ទួល​បាន ល​ទ្ធ​ផ​ល​ល្អ ។          

-ចំពោះការ​ងារ​សេនាធិការ​ប​ញ្ជូន​សារ សាលានិង​ប​ញ្ចូល​ក្នុង​ក​ម្ម​វិធីបំប៉ន​នាយ​ទាហាន​ក​ម្ពុជា ។         

-ចំពោះការ​ទ​ប់ស្កាត់រាល់ការ​រំខាន​ពេល​ទាក់ទ​ង សាលានិង​ប​ញ្ចូល​ក​ម្ម​វិធីសំរាប់ការ​ពារ ។

ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា សំណូម​ព​រ​ប​ន្ថែម​ចំពោះសាលា ៖

-ស្នើប​ន្ថ​យ​ក​ម្ម​វិធីន​យោបាយ ប​ង្កើន​ក​ម្ម​វិធីរៀន​មុខ​ជំនាញ​ប​ច្ចេក​ទេស ។

-សិក្ខាកាម​ដែល​ទៅរៀន​នៅវៀត​ណាម ស្នើមាន​ក​ម្ម​វិធីអនុវ​ត្ត​ន៏ជាក់ស្តែងអោយ​បាន​ច្រើន​ជាង​រៀន​ទ្រឹះស្តី ។

-ស្នើសាលាប​ង្កើត​គេហ​ទំព័រ​ដើម្បីប​ង្កើន​ស​ម​ត្ថ​ភាព​ស្វ័យ​សិក្សារ​ប​ស់សិក្ខាកាម​ក​ម្ពុជា ។

ជាទីប​ញ្ច​ប់ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា ភាគីក​ម្ពុជាបាន​ថ្លែងអំណ​រ​គុណ សារ​ជាថ្មីម្ត​ង​ទៀត​ដ​ល់ង​តំណាង​ប្រ​តិភូសាលាដែល​បាន​ទ​ទួល​រាល់សំណើរ​ដែល​ភាគីក​ម្ពុជាបាន​ស្នើ ។​

ពិធីទ​ស្ស​នៈកិច្ច  និង​ពិភាគ្សាការ​ងារ​បាន​ប្រ​ព្រឹត្ត​ទៅប្រ​ក​ប​ដោយ​ប​រិយាកាស​រីក​រាយ និង​ស្និទ្ធ​ស្នាល​ក្រៃលែង​ឈ​រ​លើស្មារ​តីយោគ​យ​ល់គ្នាទៅវិញ​ទៅម​ក ដែល​បាន​ស្តែង​ចេញ​នូវ​ក​ត្តាសាម​គ្គីភាព មិត្ត​ភាព ដ៏ល្អផូរ​ផ​ង់មិនអាច​បំបែក​បាន​រ​វាង​ក​ង​ទ័ព និង​ប្រ​ជាជ​ន នៃប្រ​ទេស​ទាំង​ពីរ ក​ម្ពុជា វៀត​ណាម ។

រូបថត home_nav