ព័ត៌មាន
By Samnang. 01 Oct, 2014​
ពិធីបំពាក់ ឋាន​ន្ត​រ​ស័ក្តិជូន​នាយ​ទាហាន ក្នុង​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិឆ្នាំ២០១៤

នៅថ្ងៃទី២៣ ខែឧស​ភា ឆ្នាំ២០១៤ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិបាន​រៀប​ចំពិធីបំពាក់ឋាន​ន្ត​រៈស័ក្តិ ជូន​នាយ​ទាហ៊ាន​ក្រោមអធិប​តីភាព​ដ៏ខ្ព​ង់ខ្ព​ស់ពីសំណាក់ឯកឧត្ត​ម ឧត្ត​ម​សេនីយឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​សំភារះប​ច្ចេក​ទេស​ និង ជា នាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ។ លោក​វ​រ​សេនីយឯក សាយ សំណាង នាយ​ផ្នែក​បុគ្គ​លិក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិបាន​ឡើងអាន ព្រះរាជ​ក្រិត្យ​តែង​តាំង​ថ្នាក់ ឧត្ត​ម​សេនីយ​ទោ ចំនួន២រូប និង​ប្រ​កាស​រ​ប​ស់ ក្រ​សួង​ការ​ពារ​ជាតិ តែង​តាំង​ថ្នាក់ វ​រ​សេនីយ​ទោ ចំនួន៥រូប ថ្នាក់វ​រ​សេនីយ​ត្រី ចំនួន៣២រូប ថ្នាក់អនុសេនីយឯក ចំនួន១០រូប ថ្នាក់អនុសេនីយ​ទោ ចំនួន៩រូប ថ្នាក់អនុសេនីយ​ត្រី ចំនួន០១រូប និង​ថ្នាក់នាយ​ចំណ​ង់ ចំនួន០២រូប។

          ប​ន្ទាប់ឯកឧត្ត​ម ឧត្ត​ម​សេនីយឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​សំភារះប​ច្ចេក​ទេស​ និង ជា នាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិបាន​ផ្ត​ល់កិត្តិយ​ស​ឡើង​បំពាក់ឋាន​ន្ត​រ​ស័ក្តិ ជូន​នាយ​ទាហាន​នៅក្រោមឱវាត​ទាំងអស់ដែល​ត្រូវ​បាន​តែង​តាំង​ត​ម្លើង​ឋាន​ន្ត​រ​ស័ក្តិថ្មី។

          ក្នុងឱនោះដែរ ឯកឧត្ត​ម ឧត្ត​ម​សេនីយឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​សំភារះប​ច្ចេក​ទេស​ និង ជា នាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ បាន​មាន​ប្រ​សាស​ន៍ផ្តាំផ្ញើរ​ជូនអង្គ​ពិធីទាំង​មូល​ថាៈ

          ថ្ងៃនេះនាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​រ​ប​ស់យើង​មាន​សេច​ក្តីសោម​ន​ស្ស​រីក​រាយ និង​មោទ​ន​ភាព​ជាទីបំផុត ដែល​ត្រូវ​បាន​ទ​ទួល​ស្គាល់ពីព្រះម​ហាក្ស​ត្រ និង​រាជ​រ​ដ្ឋាភិបាល​បាន​តែង​តាំង និង​ត​ម្លើង​ឋាន​ន្ត​រ​ស័ក្តិជូន នាយ​ទាហាន​ក្នុង​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​រ​ប​ស់យើង ការ​ត​ម្លើង​ឋាន​ន្ត​រ​ស័ក្តិនាពេល​នេះដែរ គឺអាទិភាព​ចំពោះនាយ​ទាហាន​ដែល​មាន​តួនាទីមុខ​តំណែង មាន​ស្នារ​ដៃល្អក្នុង​ការ​បំពេញ​ភារ​កិច្ច និង​នាយ​ទាហាន​ដែល​បាន​បំពេញ​ការ​ងារ​យូរ​ឆ្នាំម​ក​ហើយ ចំពោះនាយ​ទាហាន​ដែល​នៅសេស​ស​ល់ យើង​នឹង​ស្នើរ​សុំត​ម្លើង​ឋាន​ន្ត​រ​ស័ក្តិប​ន្ត​នៅជំហ៊ាន​ក្រោយ​ទៀត។

          ឯកឧត្ត​ម​បាន​មាន​ប្រ​សាស​ន៍ប​ន្ត​ទៀត​ថាៈ ចាប់ពីពេល​នេះទៅថ្ងៃអនាគ​ត នាយ​ទាហាន​ដែល​ត្រូវ​បាន​តែង​តាំង​ត​ម្លើង​ឋាន​ន្ត​រ​ស័ក្តិថ្មី និង​នាយ​ទាហាន​រ​ប​ស់យើង​ទាំងអស់នៅក្នុង​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ត្រូវ​តែកំណ​ត់អោយ​បាន​ច្បាស់លាស់ និង​ព​ង្រឹងអោយ​បាន​ល្អនូវ​ស​តិអារ​ម្ម​ណ៍ន​យោបាយ មិន​ធ្វើអ្វីអោយ​ប៉ះពាល់ដ​ល់វិន័យ និង​សីល​ធ​ម៌រ​ប​ស់ ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ហើយ​ខិត​ខំអនុវ​ត្ត​ន៍អោយ​បាន​ជោគ​ជ័យ នូវ​ភារ​កិច្ច​ក៏ដូច​ជាប​ទ​ប​ញ្ជាដែល​ថ្នាក់លើប្រ​គ​ល់អោយ ដោយ​យ​ក​ចិត្ត​ទុក​ដាក់ និង​ប្រឹង​ប្រែង​ស្វែង​យ​ល់រៀន​សូត្រ​ប​ន្ថែម​ទៀត នូវ​មុខ​ជំនាញ​ប​ច្ចេក​ទេស​ដើម្បីព​ង្រឹង និង​លើក​ក​ម្ព​ស់ស​ម​ត្ថ​ភាព​បំពេញ​ការ​ងារ គោរ​ពអោយ​បាន​ល្អនូវ​ពេល​វេលាធ្វើការ​ងារ​រ​បៀប​រ​ប​ប​ស​ណ្តាប់ធ្នាប់រ​ប​ស់ ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ និង​ត្រូវ​មាន​ការ​សាម​គ្គីភាពឯក​ភាព​ផ្ទៃក្នុង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​រ​ប​ស់យើងអោយ​បាន​ល្អ។

          ឯកឧត្ត​ម ឧត្ត​ម​សេនីយឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​សំភារះប​ច្ចេក​ទេស​ និង ជា នាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិបាន​ជូន​ព​រ និង​ប្រ​សិទ្ធ​ព​រ​ជូន​ដ​ល់នាយ​ក​ទាហាន​ដែល​ចូល​រួម​ក្នុងអង្គ​ពិធីទាំង​មូលអោយ​ជួប​តែពុទ្ធ​ព​រ​ទាំង បួន​ប្រ​ការ គឺ អាយុ វ​ណ្ណៈ សុខៈ ព​លៈ ក​ម្បីឃ្លៀង​ឃ្លាត​ឡើយ។

By Samnang. 01 Oct, 2014​
ពីធីប្រ​កាស​មុខ​តំណែង​ផ្ទេរ​ភារ​កិច្ច​និង​បំពាក់ឋាន​ន្ត​រ​ស័ក្តិឆ្នាំ ២០១៤

នៅថ្ងៃទី១៣ខែមិនាឆ្នាំ​២០១៤នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិបាន​រៀប​ចំពីធីប្រ​កាស​មុខ​តំណែង​ផ្ទេរ​ភារ​កិច្ច​និង​បំពាក់ឋាន​ន្ត​រ​ស័ក្តិជូន​នាយ​ក​ទាហាន​ក្រោមអធិប​តីដ៏ ខ្ព​ង់ខ្ព​ស់ឯកឧត្ត​មឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​សំភារះប​ច្ចេក​ទេស​ និង ជា នាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សូង​ការ​ពារ​ជាតិ។

ប​ន្ទាប់ពីលោក​វ​រ​សេនីយ៏ឯក ទេព រិទ្ធី គោរ​ព​រាយ​ការ​ណ៏ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​សំភារះប​ច្ចេក​ទេស​ និង ជា នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​រួច​ម​ក។

លោក វ​រ​សេនីយ៍ឯក សាយ សំណាង បាន​ឡើងអានអនុក្រិត្យ​រ​ប​ស់រាជ​រ​ដ្ឋាភិបាល​តែង​តាំង

ថ្នាក់វ​រ​សេនីយ៍ឯក ចំនួន ១៦​នាក់ ប្រ​កាស​រ​ប​ស់ក្រ​សួង​ការ​ពារ​ជាតិតែង​តាំង​ថ្នាក់

វ​រ​សេនីយ៍ទោចំនូន ១​ នាក់ និង​សេច​ក្តីប្រ​កាស​ផ្ទេរ​ភារ​កិច្ច​ចំនួន ៤ នាក់​។

          ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​សំភារះប​ច្ចេក​ទេស​ និង ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សូង​ការ​ពារ

ជាតិ បាន​ផ្ត​ល់កិត្តិយ​ស​បំពាក់ឋាន​ន្ត​រ​ស័ក្តិនិង​ប្រ​គ​ល់អនុក្រិត្យ តែង​តាំង​ឋាន​ន្ត​រ​ស​ក្តិជូន​នាយ

ទាហាន​ដែល​ត្រូវ​បាន​តែង​តាំង​ថ្មីទំាង ១៧ រូប ប​ន្ទាប់ម​ក ឯកឧត្ត​មឧត្ត​ម​សេនីយ៍ទោ បេង សុត្ថារិទ្ធ នាយ​ក​រ​ង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិបាន​ផ្ត​ល់កិត្តិយ​ស​ប្រ​គ​ល់សេច​ក្តី

ប្រ​កាស​ផ្ទេរ​ភារ​កិច្ច​ជូន​នាយ​ទាហាន​ក្នុង​នាយ​ក​ដ្ឋាន​ចំនូន ៤ រូប ។

          ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​សំភារះប​ច្ចេក​ទេស​ និង ជា នាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ

ជាតិបាន​មាន​ប្រ​សាស​ន៍ផ្តាំផ្ញើរ​ដ​ល់នាយ​ទាហាន​ដែល​ត្រូវ​បាន​តំលើង​ឋាន​ន្ត​រ​ស័ក្តិនិង​ប្រ​គ​ល់

ភារ​កិច្ច​ថ្មីទំាងអស់ថា

          យើង​ត្រូវ​កំណ​ត់អោយ​បាន​ច្បាស់លាស់អំពីស​តិអារ​ម្ម​ណ៍ន​យោបាយ ព្រោះថាយើង

ជាក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ត្រូវ​គោរ​ព​ទៅតាម​វិន័យ​រ​ប​ស់ក​ង​ទ័ព គោរ​ព​ប​ទ​ប​ញ្ជាថ្នាក់លើ គោរ​ព​ពេល​វេលាធ្វើការ​ងារ ខិត​ខំប្រឹង​ប្រែងអនុវ​ត្ត​ន៍អោយ​បាន​សំរេច​នូវ​ភារ​កិច្ច​ដែល​បាន​ទ​ទួល។

          ត្រូវអនុវ​ត្ត​ន៍អោយ​បាន​ល្អតាមអនុសាស​ន៍ដ៏ខ្ព​ង់ខ្ព​ស់រ​ប​ស់ស​ម្តេច អគ្គ​ម​ហាសេនាធិប

តីតេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្រ្តីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជាអោយ​គ្រ​ប់ប្រ​ភេទ​ទ័ព​ជំនាញ

ទំាងអស់ត្រូវ​ខិត​ខំលើក​កំព​ស់ស​ម​ត្ថ​ភាព​រ​ប​ស់ខ្លួន អោយ​បាន​ខ្លាំង​ក្លា និង​កាន់តែសុជំរៅ

ប​ន្ថែម​ទៀត សំដៅព​ង្រឹង​និង ព​ង្រីក​វិស័យ​ការ​ពារ​ជាតិ ។ ដូច្នេះនាយ​ទាហាន​ដែល​ត្រូវ​បាន

តែង​តាំង​តំលើង​ឋាន​ន្ត​រ​ស័ក្តិ ​និង​នាយ​ទាហាន​ទំាងអស់នៅក្នុង​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​រ​ប​ស់

យើង​ត្រូវ​ប្រឹង​ប្រែង​ខិត​ខំរៀន​សូត្រ​ប​ន្ថែម​ទៀត​ដើម្បីប​ង្កើន​ស​ម​ត្ថ​ភាព​ផ្ទាល់ខ្លួនអោយ​បាន​ស​ម​ស្រ​ប​ទៅតាម​ការ​រីក​ចំរើន​លើវិស័យ​ប​ច្ចេក​វិទ្យាទំនើប​នាពេល​ប​ច្ចុប្ប​ន្ន ។

          យើង​ត្រូវ​ខិត​ខំប្រឹង​ប្រែង​ព​ង្រឹង​និង​ព​ង្រីក​នូវ​ម​ធ្យោបាយ​ធានាទាក់ទ​ង​ទំាង ៤ ដែល​ជា

ការ​ងារ​ស្នូល​រ​ប​ស់ជំនាញ​ប​ញ្ជូន​សារអោយ​កាន់តែមាន​ប្រ​សិទ្ធិភាព​ខ្ព​ស់សំដៅបំរើធានាទាក់ទ​ង​ជូន​ប​ណ្តាអង្គ​ភាព​ក្នុង ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ប​ណ្តាស្ថាប័ន​រ​ដ្ឋ និង​រាជ​រ​ដ្ឋាភិបាល ។

 

          ជាទីប​ញ្ច​ប់ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ាអគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​សំភារះប​ច្ចេក​ទេស​ និង ជា នាយ​ក​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង

ការ​ពារ​ជាតិបាន​ជូន​ព​រ ដ​ល់នាយ​ទាហាន​ទំាងអស់ក្នុង​នាយ​ក​ដ្ឋាន​ប​ញ្ជូសារ ក្នុង​ឆ្នាំថ្មីខាង​មុខ

ដែល​ជិត​ខិត​ម​ក​ដ​ល់នាពេល​ខាង​មុខ​នេះ អោយ​បាន​សុក្ខ​ភាព​ល្អប្រាជ្ញាឈ្លាស​វៃសំរេច​បាន

ល្អនូវ​ភារ​កិច្ច​រៀងៗខ្លួន ។

By Samnang. 01 Oct, 2014​
ពិធីបិទ​វ​គ្គ​បំប៉នអ៊ីន​ត្រាណែត​និងអ៊ីន​ធើណែត​ជំនាន់ទី២ ឆ្នាំ ២០១៣

អនុវ​ត្ត​តាម​ស​ច្ចាប័ប​ន​លេខ​០០៦ចុះថ្ងៃទី១២​ខែមិនា​ឆ្នាំ២០១៣​រ​ប​ស់​គ​ណះក​ម្ម​ការ​ដឹក​នាំ​ការ​ងារ​ប​ណ្តុះ​ប​ណ្តាល​និង​ហ្វឹក​ហ្វឺន​ក​ង​យោ​ធិព​ល​ខេម​រ​ភូមិន្ទ​ស្តីអំពីការ​ប​បើក​វ​គ្គ​បំប៉ន​អ៊ីន​ត្រាណែត​និង​អ៊ីន​ធើណែត។

            នៅថ្ងៃ​ទី​១៦​ខែក​ញ្ញា​ឆ្នាំ២០១៣​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិបាន​ប្រារ​ព្វ​ពិធីបិទ​វ​គ្គ​បំប៉នអ៊ីន​ធើណែត​និងអ៊ីន​ត្រាណែត​ក្រោម​អធីប​តីឯកឧត្ត​ម​ឧត្ត​ម​សេនីយ៍​ទោ បេង​សុត្ថារិទ្ទ​ នាយ​ក​រ​ង​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​តំណាង​ដ៏​ខ្ព​ង់ខ្ព​ស់​ ឯកឧត្ត​ម​ឧត្ត​ម​សេនីយ៍​ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន សំភារះប​ច្ចេក​ទេស​និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ។

            លោក​វ​រ​សេនីយ៍ឯក ទេព អ៊ន នាយ​ការិយាល័យ​ហ្វឹក​ហ្វឺន​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ បាន​ឡើងអាន​រ​បាយ​ការ​ណ៍ក្នុង​វ​គ្គ​សិក្សានោះថា នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ បាន​រួម​ចំណែក ក្នុង​គោល​ដៅ​អនុវ​ត្ត​នូវ​យុទ្ធ​សាស្រ្ត​ការ​ពារ​ជាតិ ដោយ​ប្រ​ព​ន្ធ័​ប​ច្ចេក​វិទ្យា​អេឡិច​ត្រូនិក ។

ជាក់ស្តែង​រ​ហូត​ម​ក​ដ​ល់ពេល​នេះ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ បាន​បើក​វ​គ្គ​បំប៉ន​អ៊ីន​ធើណែត និង អ៊ីន​ត្រាណែត ស​រុប​ចំនួន ៣​វ​គ្គ​រួច​ម​ក​ហើយ​ដែល​មាន​ក​ម្ម​សិក្សាការី​ស​រុប​ចំនួន ១៥១​ នាក់។ ចំពោះ​វ​គ្គ​បំប៉ន​ត្រូវ​បិទ​វ​គ្គ​នាពេល​នេះរួម​មាន ក​ម្ម​សិក្សាការីចំនួន ៣៩នាក់ ម​ក​ពី ៣០ អង្គ​ភាព

            ១ អំពីខ្លឹម​សារ​ហ្វឹក​ហ្វឺន​រួម​មាន :

                        -មូល​ដ្ឋាន​គ្រឹះនិង​ការ​ប្រើប្រាស់

                        -ការ​ប្រើប្រាស់ Webmail រ​ប​ស់ក​ង​ទ័ព

                        -ការ​ប្រើប្រាស់ Webmail សាធារ​ណះ

                        -រ​បៀប Setupអ៊ីម៉ែល នៅលើ Ms-Outlook 2007, 10

                        -ការ​ប្រើប្រាស់ Intranet រ​ប​ស់ក​ង​ទ័ព

                        -រ​បៀប​ជួស​ជុល និង​ត​ភ្ជាប់ Internet រ​ប​ស់ក​ង​ទ័ព

            ២ ល​ទ្ធ​ផ​ល​ជាក់ស្តែង​សំរេច​បាន :

                        -ល្អ                  ចំនួន               ៨​    នាក់ = ២០,៥១%

                        -ប​ង្គួរ ​​              ចំនួន               ២៥ ​នាក់ = ៦៤,១០%

                        -ម​ធ្យ​ម ​​           ចំនួន               ៦    ​នាក់ = ១៥,៣៨%

            ល​ទ្ធ​ផ​ល​ទ​ទួល​បាន​ខាង​លើ​អាស្រ័យ​ដោយ​មាន​ការ​ខិត​ខំប្រឹង​ប្រែង​ផ្ទាល់ពី សំណាក់​សិក្ខាកាម​គ្រ​ប់រូប​ពិសេស ជួរ​គ្រូប​ង្រៀន​ដែល​បាន​យ​កអស់​ក​ម្លាំង​កាយ​ចិត្ត ខិត​ខំ ធ្វើប​ទ​ប​ង្ហាញ​លើប្រ​ធាន​ប​ទ​នីមួយៗ​បាន​ស៊ី​ជ​ម្រៅធ្វើអោយ​សិក្ខាកាម​ម្នាក់ៗក្តាប់​បាន និង ចេះចាំបាន​នូវ​រាល់​ប្រ​ធាន​ប​ទ​ទំាង​នោះបាន​ល្អ​ប្រ​សើរ ។

            ឯកឧត្ត​ម​ឧត្ត​ម​សេនីយ​ទោ បេង សុត្ថារិទ្ធ នាយ​ក​រ​ង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​តំណាង ដ៏​ខ្ព​ង់ខ្ព​ស់​ឯកឧត្ត​ម​ឧត្ត​ម​សេនីយ៍​ឯក​ ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន សំភារះប​ច្ចេក​ទេស​និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ ​បាន​វាយ​ត​ម្លៃ​ខ្ព​ស់​ចំពោះ​ល​ទ្ធ​ផ​ល​រៀន​សូត្រ​នៅក្នុង​វ​គ្គ​សិក្សា​និង​បាន​មាន​ប្រ​សាស​ន៍ផ្តាំ​ផ្ញើរ​ក្រោយ​ពី​ប​ញ្ច​ប់​វ​គ្គ​សិក្សា​វិល​ត្រ​ល​ប់ទៅ​អង្គ​ភាព​វិញ​ត្រូវ​យ​ក​ចំណេះ​ដឹង​ដែល បាន​រៀន​សូត្រ​ក​ន្ល​ង​ម​ក​ទៅ​បំពេញ​ការ​ងារ​នៅ​ក្នុង​អង្គ​ភាព​រៀង​ៗ​ខ្លួន​អោយ​បាន​ល្អ​និង​ត្រូវ​គ្រ​ប់​គ្រ​ង​​ការ​ប្រើ​ប្រាស់ ប្រ​ព័ន្ធ​អ៊ីន​ធើណែ​ត និង​អ៊ីន​ត្រា​ណែត​នៅ​ក្នុង​ទិស​ដៅអភិវ​ឌ្ឃ​ន៍ ជៀស​វាង​ការ​ប្រើ​ប្រាស់​នូវ ប​ច្ចេក​វិទ្យា​នេះ នៅ​ក្នុង​គោល​ដៅ​ឧក្រិដ្ឋ ឬ ក្នុង​គោល​ដៅ​ផ្សេងៗទៀត យ​ដែល​ផ្ទុ​និង សិល​ធ​ម៏ ប្រ​ពៃណី និង​ទំនៀម​ទ​ម្លាប់​ដ៏ល្អ​ប្រ​ពៃ រ​ប​ស់​ក​ង​យោ​ធ​ព​ល​ខេម​រ​ភូមិន្ទ។

            ប​ន្ទាប់ម​កឯកឧត្ត​ម​បាន​ប្រ​កាស​បិទ​វ​គ្គ​បំប៉ន​អ៊ីន​ធើ​ណែត​និង​អ៊ីន​ត្រា​ណែត​ជំនាន់ទី២​ចាប់ពី​ពេល​នេះត​ទៅ ។

            ក​ម្ម​វិធីទំាង​មូល​ត្រូវ​បាន​ប​ញ្ច​ប់​ក្រោយ​ពេល​គ​ណះអធិប​តី​បាន​ប្រ​គ​ល់​លិខិត​ប​ញ្ចាក់ការ​សិក្សា ជូន​ដ​ល់​សិក្ខា​កាម​ទំាង​អស់ ៕

By Samnang. 01 Oct, 2014​
ពិធីបើក​វ​គ្គ​បំប៉នអ៊ីន​ធើណែត​និង អ៊ីន​ត្រា​ណែត​ជំនាន់ទី២ ឆ្នាំ​ ២០១៣

នៅថ្ងៃទី២៦ ខែ សីហា ឆ្នាំ ២០១៣​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សូង​ការ​ពារ​ជាតិ​បាន​ប្រារ​ព្ធ​ពីធីបើក​វ​គ្គ​បំប៉នអ៊ីន​ធើណែត និង អ៊ីន​ត្រា​ណែត​ជំ​នាន់ទី ២ ក្រោម​អធី​ប​តី​ភាព​ឯក​ឧត្ត​ម​ ឧត្ត​ម​សេនីយ​ទោ បេង សុត្ថារិទ្ធ នាយ​ក​រ​ង​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ តំណាង​ដ៏​ខ្ព​ង់​ខ្ព​ស់ ឯកឧត្ត​មឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​សំភារះប​ច្ចេក​ទេស​ និង ជា នាយ​ក​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ។​​លោក​វ​រ​សេនីយ៍ឯក ទេព អ៊ន នាយ​ការិ​យា​ល័យ​ហ្វឹក​ហ្វឺន នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួការ​ពារ​ជាតិបាន​ឡើងអាន​ស​ច្ចាប័ន​លេខ ០០៦/ផ​ក​ ចុះ​ថ្ងៃទី ​១២ ខែ ​មិនា ​ឆ្នាំ ​២០១៣​រ​ប​ស់​គ​ណ​ក​ម្ម​ការ​ដឹក​នាំការ​ងារ​ប​ណ្តុះប​ណ្តាល និង​ហ្វឹក​ហ្វឺន​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​

I ខ្លឹម​សារ ពេល​វេលានិង​វិធី​សាស្រ្ត​ហ្វឹក​ហ្វឺន

            ក ខ្លឹម​សារ​ហ្វឹក​ហ្វឺន

            -​​ប្រើប្រាស់ប្រ​ព​ន្ធ័អ៊ីន​ធើ​ណែត​និង​អ៊ីន​ត្រា​ណែត
ខ ពេល​វេលា

            -រ​យះពេល​ហ្វឹក​ហ្វឺន​រួម :​ចំនួន​ ២៩ ថ្ងៃ

            -ចាប់ពីថ្ងៃទី ២៦​ ខែ សីហា ឆ្នាំ​ ២០១៣ ដ​ល់​ថ្ងៃទី ២៣​ ខែ ក​ញ្ញា ឆ្នាំ ២០១៣

គ ខ្លឹម​សារ​ហ្វឹក​ហ្វឺន​ល​ម្អិត​ជាក់​ស្តែង​រួម​មាន:

១ ប​ទ​ប​ង្ហាញ​គេហ​ទំព័រ​ប​ច្ចេក​ទេស និង​ការ​ប្រើប្រាស់​គេហ​ទំព័រ

២ ប​ទ​ប​ង្ហាញ​ពីរ​បៀប​កិប​ខ្សែ និង​ត​ខ្សែ

៣ សាក​ល្ប​ង​ត​ភ្ជាប់ Switch-Router និង​កុំព្យូទ័រ

៤ ប​ទ​ប​ង្ហាញអំពី​សារអេឡិច​ត្រូនិច​សាធារ​ណះ

៥ ភាព​ខុស​គ្នា រ​វាងអ៊ីម៉ែល​សាធារ​ណះ និ​ង​ក​ង​ទ័ព

៦ សារ​ប្រ​យោជ​ន៍​និង​ការ​ប្រើ​ប្រាស់

៧ ប​ទ​ប​ង្ហាញអំពីសារអេឡិច​ត្រូនិច​ក​ង​ទ័ព

៨ រ​បៀប Setup អ៊ីម៉ែល​នៅ​លើ Ms-Outlook

៩ សារ​ប្រ​យោជ​ន៍និង​ការ​ប្រើប្រាស់

១០ រ​បៀប​ផ្ងើអ៊ីម៉ែល​នៅលើ Ms-Outlook

១១ រ​បៀប Setup Ms-Outlook

១២ រ​បៀប​ផ្ងើឯក​សារ​នៅ​លើ Ms-Outlook

១៣ រ​បៀប​ថែរ​ក្សា និង​ការ​ប​ញ្ជូនឯក​សារ

១៤ រ​បៀប Setup អ៊ីម៉ែល​នៅលើ Webmail

១៥ រំលឹក​មេរៀន និង​ប្រ​ឡ​ង​ប​ញ្ច​ប់វ​គ្គ

II អំពីស​មាស​ភាព​ចួល​រួម :

-សិក្ខាកាម​ត្រូវ​បាន​ជ្រើស​រើស​ម​ក​ពី ៣៥​អង្គ​ភាព​ដែ​ល​មាន​ចំនួន​ស​រុប :៤០​នាក់

            -គ្រូប​ង្រៀន​ត្រូវ​ជ្រើស​រើស​ម​ក​ពីនាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ដែល​មាន​ចំនួន​ស​រុប: ៥នាក់

            -ស​រុប​ទំាង​គ្រូ និង​សិស្ស ចំនួន ៤៥​នាក់

 

តាង​នាមអោយ​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ ​ឯក​ឧត្ត​មឧត្ត​ម​សេនីយ​ទោ បេង សុត្ថារិទ្ធ នាយ​ក​រ​ង​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ តំណាង​ដ៏​ខ្ព​ង់​ខ្ព​ស់ ឯកឧត្ត​មឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា​ អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​សំភារះប​ច្ចេក​ទេស​ និង ជា នាយ​ក​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ​ សូម​ថ្លែង​អំណ​រ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ប​ណ្តា​អគ្គ​នាយ​ក​ដ្ឋាន នាយ​ក​ដ្ឋាន​ចំណុះ​ក្រ​សួង​ការ​ពារ​ជាតិ​ប​ណ្តាស្ថាប័ន​ចំណុះអគ្គ​ប​ញ្ជា​ការ​ដែល​បាន​ចាត់​ប​ញ្ជូន​នាយ​ទាហាន​រ​ប​ស់​ខ្លួន​ម​ក​ចូល​រួម​ក្នុង​វ​គ្គ​បំប៉ន​បាន​ទាន់ពេល​វេលា​និង​ត្រឹម​ត្រូវ​តាម​ផែន​ការ​កំណ​ត់។

វ​គ្គ​បំប៉ន​ជំនាញអ៊ីន​ត្រា​ណែត​និង​អ៊ីន​ត្រា​ណែត​ក៏ជា​ផ្នែក​មួយ​ក្នុង​ចំណោ​ម​ក​ម្ម​វិធី​រួម​រ​ប​ស់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​សំដៅ​លើក​កំព​ស់​ស​ម​ត្ថ​ភាព​ដ​ល់​ជំនាញ​ឯក​ទេស​ដើម្បី​បំរើ​ការ​ប្រ​យុទ្ធ​ការ​ប​ញ្ជាដឹក​នាំរ​ប​ស់ប​ណ្តា​មេ​ប​ញ្ជាការ​គ្រ​ប់​ជាន់​ថ្នាក់​ប្រ​ក​ប​ដោយ​ប្រ​សិទ្ធិ​ភាព​ខ្ព​ស់នាម​ស​ម័យ​ប​ច្ចេក​វិទ្យា​ទំនើប​ក្នុង​ពេល​ប​ច្ចុប្ប​ន្ន​និង​ទៅ​អនា​គ​ត។

            វ​គ្គ​សិក្សាស្តីពីវិស័យ​ប​ច្ចេក​វិទ្យា​ទូរ​គ​ម​នាគ​ម​ន៍​ព័ត៏មាន​វិទ្យា​ដែល​បាន​ប្រារ​ព្ ធ្វើនាពេល​នេះពិត​ជាមានអត្ថ​ប្រ​យោជ​ន៍​យ៉ាង​ធំ​ធេង​ពីព្រោះ​វា​បាន​ឆ្លើយ​ត​ប​ទៅ​និង​សេច​ក្តីត្រូវ​ការ​ចាំ​បាច់​រ​ប​ស់​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ក្នុង​ការ​អភិវ​ឌ្ឍ​ន៍​ប​ច្ចេក​វិទ្យា​ទំនើប​នៅ​ក្នុង​គ្រ​ប់​វិស័យ​ដើម្បីអោយ​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​យើង​ឈាន​ជើង​នៅលើ​ផ្លូវ​តែមួយ​នៃ​ការ អភិវ​ឌ្ឍ​ន៍តែមួយ​ជាមួយ​​ប​ណ្តាប្រ​ទេស​នៅ​ក្នុង​តំប​ន់​និង​​លើ​ពិភ​ព​លោក​។

            ក្នុងឪកាស​នោះដែរឯកឧត្ត​ម​បាន​ផ្តាំផ្ញើ​ចំពោះ​ក​ម្ម​សិក្សា​ការី​ទំាង​អស់​ពេល​សិក្សាអស់លោក​ត្រូវ​គោរ​ព​ពេល​វេលា​បាន​ល្អ​។

            -ត្រូវ​តែជំរុញអក្ខ​រ​ក​ម្ម​កុំព្យូ​ទ័រ​នៅ​ក្នុង​ជួរ​នា​ទា​ហាន​អោយ​បាន​ទូ​លំ​ទូ​លាយ​ចាត់​ទុក

អក្ខ​រ​ក​ម្ម​កុំព្យូទ័រ​គឺជាម​ធ្យោបាយ​យ៉ាង​សំខាន់​ស​ម្រាប់​កិច្ច​ការ​រ​ដ្ឋ​បាល​និង​ការ​ប្រើ​ប្រា​ស្រ័យ

ទាក់ទ​ង​តាម​រ​យះសារ​គ​ម​នាគ​ម​ន៍​អេឡិច​ត្រូ​និច។

            -ត្រូវ​តែយ​ក​ចិត្ត​ទុក​ដាក់ក្នុង​កិច្ច​ការ​ពារ​ក​ម្ម​សិទ្ធ​ប​ញ្ញា ​និង​ត្រូវ​គ្រ​ប់​គ្រ​ង​ការ​ប្រើ​ប្រាស់

ប្រ​ព័ន្ធអ៊ីន​ធើណែត និងអ៊ីន​ត្រាណែត​នៅក្នុង​ទិស​ដៅ​អភិវ​ឌ្ឃ​ន៍​ ជៀស​វាង​ការ​ប្រើ​ប្រាស់​នូវ

ប​ច្ចេក​វិទ្យានេះ នៅក្នុង​គោល​ដៅ​ឧក្រិដ្ឋ ឬ ក្នុង​គោល​ដៅ​ផ្សេងៗ​ទៀត​ ដែល​ផ្ទុយ​និង ​សិល​ធ​ម៏ ប្រ​ពៃណី និង​ទំនៀម​ទ​ម្លាប់ដ៏​ល្អ​ប្រ​ពៃ ​រ​ប​ស់​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ។

ប​ន្ទាប់ម​កឯកឧត្ត​ម​បាន​ប្រ​កាស​បើក​វ​គ្គ​បំប៉ន​អ៊ីន​ធើ​ណែត​និង អ៊ីន​ត្រា​ណែត​ជំនាន់​ទី២ចាប់ពីពេល​នេះត​ទៅ ។

By Samnang. 01 Oct, 2014​
ស​ក​ក​ម្ម​ភាព ត​ភ្ជាប់ប​ណ្តាញអ៊ីន​ត្រាណែត និង អ៊ីន​ធើណែន

ក្រោយ​ពេល​រាជ​រ​ដ្ឋាភិបាល​ធ្វើស​មាហ​រ​ណ​ក​ម្ម​ក​ម្លាំង ​និង ​ទ​ទួល​បាន​សុខ​ស​ន្តិ​ភាព​ពេញ​លេញ​ទូ​ទាំង​ផ្ទៃប្រ​ទេស​នៅចុង​ទ​ស្ស​វ​ត្យ​ឆ្នាំ ១៩៩០ ម​ក ជំនាញ​ប​ញ្ជូន​សារ​នៅ​តែ​ប​ន្ត​អនុវ​ត្ត​ន៍​ភារ​កិច្ច​ ធានា​ម​ធ្យោ​បាយ​ទាក់ទ​ង​ជូន​ថ្នាក់ដឹក​នាំ ស្ថាប័ន​នានា និង​ប​ណ្តា​អង្គ​ភាព​ក្នុង​ក​ង​យោធ​ព​ល​ខេម​រ​ភូ​មិន្ទ តាម​រ​យះ​ការ​ប្រើប្រាស់ប្រ​ព័ន្ធ​ទាក់ទ​ង​បី ម​ធ្យោបាយ​ប៉ុណ្ណោះរួម​មាន​វិទ្យុ​អគ្គី​ស​នី ​ទូរ​ស័ព្ទ ​និង ​ប្រៃស​ណីយ៍​ក​ង​ទ័ព។

ដោយ​គូប​ផ្សំស្ថាន​ភាព​ក្នុង​តំប​ន់និង​ពិភ​ព​លោក​មាន​ការ​វិវ​ត្ត​ន៍​នៃ​ប​ច្ចេក​វិទ្យា​ទំនើប​ដែល​ជា​ត​ម្រូវ​ការ​ចាំបាច់ទាម​ទារ​ត្រូវ​ប​ង្កើត​និង​ព​ង្រឹង​ទាំង​ស​ម​ត្ថ​ភាព​ប្រ​ភ​ព​ធ​ន់​ធាន​ម​នុស្ស​និង​ស​ម្ភារះ​ទំនើប​ៗជូយ​ជាប្រ​ភ​ព​ប​ង្ក​រ​ការអភិវ​ឌ្ឃ​ន៍ អោយ​កាន់តែប្រ​សើរ​ឡើង​ផ​ង​នោះ ​ឯកឧត្ត​ម ​ឧត្ត​ម​សេនីយ៍ ​ឯក ​ផ​ន ​ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​សំភារះប​ច្ចេក​ទេស​ និង ជា ​នាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិបាន​ខិត​ខំ​យ​ក​ចិត្ត​ទុក​ដាក់​ប្រឹង​ប្រែង​ប​ង្រឹង​ប​ធ្យោ​បាយ​ទាក់​ទ​ង​ទាំង​បី ដែល​មាន​ស្រាប់ និង​ព​ង្រីក​ប​ន្ថែម​នូវ​ម​ធ្យោ​បាយ​ទាក់​ទ​ង​មួយ​ទៀត​តាម​ប្រ​ព័ន្ធ​ប​ច្ចេក​វិទ្យា​អេឡិច​ត្រូនិច និង​ព​ត៌មាន​វិទ្យា(អ៊ីន​ធើណែត និង អ៊ីន​ត្រាណែត)​ដែល​នៅ​ប​ណ្តា​ប្រ​ទេស​កំពុង​អភិវ​ឌ្ឃ​ន៍​ជឿន​លឿ​ន​នៅលើពិភ​ព​លោក​បាន​ប្រើប​ច្ចេក​វិទ្យានេះ។


ដើម្បីឆ្លើយ​ត​ប​ទៅតាម​ត​ម្រូវ​ការ​ចាំ​បាច់​ក្នុង​ស្ថាន​ភាព​ប​ច្ចុប្ប​ន្ន​ ក៏​ដូច​ទៅ​អនា​គ​ត​លើ​ម​ធ្យោ​បាយ​ទាក់ទ​ង​តាម​រ​យះប​ច្ចេក​វិទ្យាព​ត៌មាន​វិទ្យា កាន់តែមាន​តូ​នា​ទី​ជា​សា​រ​វ័ន្ត​ក្នុង​វិស័យ​ការ​ពារ​ជាតិ​នោះនាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​បាន​រៀប​ចំក្រុម​ការ​ងារ​មួយ​ក្រុម​ស​ហ​ការ​ជា​មួយ​ក្រុម​ហ៊ុន​មិត្ត​ហ្វូន ​ចុះ​បេស​ក​ក​ម្ម​បំពាក់និង ត​ភ្ជាប់ប​ណ្តាញអ៊ីន​ត្រាណែត​និង​អ៊ីន​ធើ​ណែត​ អោយ​ប​ណ្តា​អង្គ​ភាព​មួយ​ចំនួន​ក្នុង​ ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ​ដែល​ទ​ទួល​បាន​ល​ទ្ធ​ផ​ល​ជាក់ស្តែង​ដូច​ខាង​ក្រោម​

- បាន​ត​ម្លើង​ប្រ​ព័ន្ធ ISP ​ស​ម្រាប់វិស័យ​ព​ត៌មាន​វិទ្យា​ទូរ​គ​ម​នា​គ​ម​ន៍​និង​រ​ក្សា​ទិន្ន​ន័យ​ក​ង​ទ័ព

- ដាក់អោយ​តំណើរ​ការ​នូវ​គេហ​ទំព័រ​ក​ង​ទ័ព​ចំនួន​ ៦​ ស្ថា​ប័ន​និង​បាន​ធ្វើ​សំ​ណើរ​សុំ​ទៅ​ក្រ​សួង​ប្រៃស​ណីយ៍និង​ទូរ​គ​ម​នាគ​ម​ន៍ដើម្បី​ប្រ​កាស​អស័យ​ដ្ឋាន​ទាំង ​៦​ស្ថាប័ន​រួម​មាន​​​  

១.​ ក្រ​សួង​ការ​ពារ​ជាតិ (mod.gov.kh)

២. អគ្គ​ប​ញ្ជាការ (cic.mil.kh)

៣. ប​ញ្ជាការ​ដ្ឋាន​ក​ង​ទ័ព​ជើង​គោក (army.mil.kh)

៤.​ ប​ញ្ជាការ​ដ្ឋាន​ក​ង​ទ័ព​ជើង​គោទឹក (navy.mil.kh)

៥.​ ប​ញ្ជាការ​ដ្ឋាន​ក​ង​ទ័ព​ជើងអាកាស (airforce.mil.kh)

៦. ក​ង​រាជអាវុធ​ហ​ត្ថ ​(gendarmerie.mil.kh)

- ប​ង្កើត​សារអេឡិច​ត្រូនិច​ផ្ទាល់ស​ម្រាប់​អង្គ​ភាព​បាន​ចំនួន ​១៤៤១​ E_mail

- ចុះភ្ជាប់ប​ណ្តាញអ៊ីន​ធើណែត និង អ៊ីន​ត្រា​ណែត ជូន​ថ្នាក់​ដឹក​នាំ​ក្រ​សួង​ការ​ពារ​ជាតិ ​អគ្គ​ប​ញ្ជា​ការ ប​ញ្ជាការ​ដ្ឋាន​ក​ង​ទ័ព​ជើង​គោក និង​ប​ណ្តា​ស្ថាប័ន​នានា ​ក្នុង ​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ បាន​ចំនួន ​១០៣​ Node​ ដែល​ប​ច្ចុប្ប​ន្ន​ស្ថិត​ក្រោម​ការ​គ្រ​ប​គ្រ​ង​ម៉ាស៊ីន​មេរ​ប​ស់​ក្រ​សួង​ការ​ពារ​ជាតិ។

រូបថត home_nav