ព័ត៌មាន
By Samnang. 26 Oct, 2015​
ពិធីរៀប​ចំទ​ទួល​គ​ណៈប្រ​តិភូប​ញ្ជាការ​ដ្ឋាន​វិទ្យុទាក់ទ​ង​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម ដែល​ដឹក​នាំដោយ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៏ត្រី វូ អាញ់វ៉ាន់ មេប​ញ្ជាការ ប​ញ្ជាការ​ដ្ឋាន​វិទ្យុទាក់ទ​ង​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម

  ដោយ​បាន​ការអនុញ្ញាត​ពីក្រ​សួង​ការ​ពារ​ជាតិ នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា បាន​រៀប​ចំទ​ទួល​គ​ណៈប្រ​តិភូប​ញ្ជាការ​ដ្ឋាន​វិទ្យុទាក់ទ​ង​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម ដែល​ដឹក​នាំដោយ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៏ត្រី វូ អាញ់វ៉ាន់ មេប​ញ្ជាការ ប​ញ្ជាការ​ដ្ឋាន​វិទ្យុទាក់ទ​ង​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​បាន​ម​ក​ធ្វើទ​ស្ស​ន​កិច្ច​ជាផ្លូវ​ការ និង​ធ្វើការ​ពិភាក្សាការ​ងារ​ជំនាញ ជាមួយ​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ដើម្បីស្វែង​យ​ល់ការ​ងារ​ហ្វឹក​ហ្វឺន ការ​ក​សាង​កំលាំង-ធ​ន​ធាន​ម​នុស្ស និង​ការ​ងារ​ធានាជំនាញ​ប​ញ្ជូន​សារ ពីថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៥ ដ​ល់ថ្ងៃទី ២៣ ខែ ​តុលា ឆ្នាំ ២០១៥ នៅនាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ និងអង្គ​ភាព​ប​ញ្ជូន​សារ​មួយ​ចំនួន​ទៀត​នៃ ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ។​

នៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៥ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ​ក​ម្ពុជា បាន​រៀប​ចំទ​ទួល​និង​ធ្វើការ​ពិភាក្សាការ​ងារ​ជំនាញ​ជាមួយ​គ​ណៈប្រ​តិភូប​ញ្ជាការ​ដ្ឋាន​វិទ្យុទាក់ទ​ង​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម។

            ស​មាស​ភាព​ក្នុង​ពិធីពិភាក្សាការ​ងារ​រ​ប​ស់ភាគីក​ម្ពុជាៈ

១. ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា

   អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​សំភារៈប​ច្ចេក​ទេស​ និង​ជា​នាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ជាប្រ​ធាន

២. ឧត្ត​ម​សេនីយ៍ឯក មែក ប៊ុន្នី

      នាយ​រ​ង​សេនាធិការ​ចំរុះ និង ជាមេប​ញ្ជាការ​ប​ញ្ជាការ​ដ្ឋាន ប​ញ្ជូន​សារអគ្គ​ប​ញ្ជាការ

៣. ឧត្ត​ម​សេនីយ៍ទោ អ៊ុក​   ហួច

      នាយ​ក​រ​ង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ

៤. ឧត្ត​ម​សេនីយ៍ទោ បេង សុត្ថារិទ្ធ

      នាយ​ក​រ​ង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ

៥. ឧត្ត​ម​សេនីយ៍ទោ ហឿង គុជ​ច័ន្ទ​តារា

      នាយ​ក​រ​ង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ

៦. ឧត្ត​ម​សេនីយ៍ទោ អៀង លីស័ក្ត

      នាយ​ក​ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន និង​ជួស​ជុល​ប​ញ្ជូន​សារ

៧. ឧត្ត​ម​សេនីយ៍ទោ កុស​ល សុវ​ណ្ណ​វិសាល

      នាយ​ក​រ​ង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ

៨. ឧត្ត​ម​សេនីយ៍ត្រី ប៊ូ វ​ណ្ណ​រ​ក្ស

      មេប​ញ្ជាការ​ប​ញ្ជាការ​ដ្ឋាន​ប​ញ្ជូន​សារ​ក​ង​ទ័ព​ជើង​គោក


ស​មាស​ភាព​ក្នុង​ពិធីពិភាក្សាការ​ងារ​រ​ប​ស់ភាគីវៀត​ណាមៈ

១. ឯកឧត្ត​មឧត្ត​ម​សេនីយ៍ត្រី វូ អាញ់វ៉ាន់

      មេប​ញ្ជាការ ប​ញ្ជាការ​ដ្ឋាន​វិទ្យុទាក់ទ​ង​ក​ង​ទ័ព​ប្រ​ជាជ​ន វៀត​ណាម   ជាប្រ​ធាន

២. លោក​វ​រ​សេនីយ៍ឯក ប៊ូយ ឌិញ​សាច់

      អនុប្រ​ធានអនុព័ន្ធ​យោធាវៀត​ណាម​ប្រ​ចាំព្រះរាជាណា​ច​ក្រ​ក​ម្ពុជា

៣. លោក វ​រ​សេនីយ៍ឯក ដាំ  ដឹគ​ដុង

      ប្រ​ធាន​ប​ច្ចេក​ទេស​ទ័ពឯក​ទេស​ប​ញ្ជាការ​ដ្ឋាន​វិទ្យុទាក់ទ​ង

៤. លោក វ​រ​សេនីយ៍ឯក ហ័ង វ៉ាន់យ៉ឹង

      ប្រ​ធានឧទ្ទ​ការ​ល័យ​ប​ញ្ជាការ​ដ្ឋាន​វិទ្យុទាក់ទ​ង

៥. លោក វ​រ​សេនីយ៍ឯក ឡេ យុង

      ប្រ​ធាន​ការិយាល័យ​ប្រ​យុទ្ធ​ប​ញ្ជាការ​ដ្ឋាន​វិទ្យុទាក់ទ​ង

៦. លោក វ​រ​សេនីយ៍ឯក ចឹន បាឃឿង

      ប្រ​ធាន​ការិយាល័យ​កំណែន​ប​ញ្ជាការ​ដ្ឋាន​វិទ្យុទាក់ទ​ង

៧. លោក វ​រ​សេនីយ៍ឯក វ៉ បាយឿង

      អនុប្រ​ធាន​ប​ក្ស​សាលានាយ​ទាហាន​វិទ្យុទាក់ទ​ង

៨. លោក វ​រ​សេនីយ៍ឯក ង្វៀន ហាហាយ

      ប្រ​ធាន​ការិយាល័យ​វិទ្យាសាស្ត្រ​យោធាសាលានាយ ទាហាន​វិទ្យុទាក់ទ​ង

 

         ក្នុង​នាម​ប្រ​ធាន​ប្រ​តិភូក​ម្ពុជានិង​ជាម្ចាស់ផ្ទះ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៏ឯក ផ​ន ណារ៉ា បាន​ស្វាគ​ម​ន៍ យ៉ាង​ក​ក់ក្តៅ ចំពោះគ​ណៈប្រ​តិភូនិង​ជូន​ព​រឲ្យ​ដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់គ​ណៈប្រ​តិភូស​ម្រេច​បាន​ល​ទ្ធ​ផ​ល ខ្ព​ស់​ដើម្បីរូម​ចំណែក​ព​ង្រឹង  និង​ព​ង្រីក​សាម​គ្គីភាព មិត្ត​ភាព កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាប្រ​វ​ត្តិសាស្រ្ត​រ​វាង​ក​ង​ទ័ព​នៃ ប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជា​-វៀត​ណាម ឲ្យ​កាន់តែរឹង​មាំនិង​ឋិត​ថេរ​ជានិរ​ន្ត។ ឯកឧត្ត​ម​ប្រ​ធាន​ប្រ​តិភូ ក​ម្ពុជា​បាន​លើក​ឡើង​ពីស​ភាព​ការ​ណ៍រួម​មួយ​ចំនួន ជូនអង្គ​ពិធី អំពីស​ភាព​ការ​ណ៍ន​យោបាយ សេដ្ឋ​កិច្ច អប់រំ សុវ​ត្ថិភាព​ស​ង្គ​ម និង​ការអភិវ​ឌ្ឍ​ន៍ប្រ​ទេស​ជាតិ ស​ភាព​ការ​ណ៍ក​ង​យោធ​ព​ល​ខេម​រ​ភួមិន្ទ​ជារួម និង​ស​ភាព​ការ​ណ៍​មួយ​ចំនួន​រ​ប​ស់ជំនាញ​ប​ញ្ជូន​សារ​ដោយ​ឡែក។

      ឯកឧត្ត​ម ឧត្ត​ម​សេនីយ៏ត្រី វូ អាញ់វ៉ាន់ ប្រ​ធាន​គ​ណៈប្រ​តិភូភាគីវៀត​ណាម​បាន​ថ្លែងអំណ​រ​គុណ យ៉ាង​ស្មោះស្ម​គ្រ័​​ដ​ល់នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា ដែល​បាន​ទ​ទួល​ស្វាគ​ម​ន៍យ៉ាង​ក​ក់ក្កៅ​​ចំពោះគ​ណៈប្រ​តិភូប​ញ្ជាការ​ដ្ឋាន​វិទ្យុទាក់ទ​ង​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម។

      ប​ន្ទាប់​ម​ក​ភាគីក​ម្ពុជានិង​ភាគីវៀត​ណាម បាន​ពិភាក្សារ​និងឯក​ភាព​គ្នាលើការ​ងារ​សំខាន់ៗមួយ​ចំនួន។

        ជាទីប​ញ្ច​ប់ឯក ឧត្ត​មឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា ភាគីក​ម្ពុជាបាន​ថ្លែងអំណ​រ​គុណ​សារ​ជាថ្មី​ម្ត​ង​ទៀត ដ​ល់ប្រ​តិភូប​ញ្ជាការ​ដ្ឋាន​វិទ្យុទាក់ទ​ង​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​ដែល​បាន​ម​ក​ធ្វើ​ទ​ស្ស​ន​កិច្ច​ផ្លូវ​ការ នៅក​ម្ពុជា និង​ជូន​ព​រ​ពិធីទ​ស្ស​ន​កិច្ច និង​ពិភាក្សាការ​ងារ​បាន​ប្រ​ព្រឹត្ត​ទៅប្រ​ក​ប​ដោយ​ប​រិយាកាស​រីក​រាយ និង​ស្និទ្ធ​ស្នាល ក្រៃលែង ឈ​រ​លើស្មារ​តីយោគ​យ​ល់គ្នាទៅវិញ​ទៅម​ក ដែល​បាន​ស្តែង​ចេញ​នូវ​ក​ត្តា​សាម​គ្គីភាព មិត្ត​ភាព កិច្ច​ស​ហ​ប្រ​តិប​ត្តិការ ដ៏ល្អផូរ​ផ​ង់ រ​វាង​ក​ង​ទ័ព​និង​ប្រ​ជាជ​ន​នៃប្រ​ទេស​ទាំង​ពីរ ក​ម្ពុជា-វៀត​ណាម ។

 

By Samnang. 09 Oct, 2015​
នៅថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៥ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៏ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន សំភារះប​ច្ចេក​ទេស​​ និង​ជា នាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ អម​ដំណើរ​ដោយ ឯកឧត្ត​ម​នាយ​ក​រ​ង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ និង នាយ​ការិយាល័យ​ចំណុះ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ បានអញ្ជើញ​ចុះទៅត្រួត​ពិនិត្យ និង​សួរ​សុខ​ទុក្ខ នាយ​ទាហាន នាយ​ទាហាន​រ​ង ព្រ​ម​ទាំង​សិក្ខាកាម​ក្នុង​វ​គ្គ​សិក្សាជំនាន់ ទី ១១ នៅម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន និង​ជួស​ជុល​ប​ញ្ជូន​សារ

នៅថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៥  ឯកឧត្ត​ម ឧត្ត​ម​សេនីយ៏ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន សំភារះប​ច្ចេក​ទេស និង​ជា នាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ អម​ដំណើរ​ដោយ ឯកឧត្ត​ម​នាយ​ក​រ​ង នាយ​ក​ដ្ឋាន ប​ញ្ជូន​សារ និង​នាយ​ការិយាល័យ​ចំណុះនាយ​ក​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ បានអញ្ជើញ​ចុះទៅត្រួត​ពិនិត្យ និង​សួរ​សុខ​ទុក្ខ នាយ​ទាហាន នាយ​ទាហាន​រ​ង ព្រ​ម​ទាំង​សិក្ខាកាម​ក្នុង​វ​គ្គ​សិក្សាជំនាន់ ទី ១១  នៅម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន និង​ជួស​ជុល ប​ញ្ជូន​សារ​ដែល​មាន​ទីតាំង​ស្ថិត​នៅភូមិទ​ន្លេកាទិល ឃុំសំរោង​ទ​ង ស្រុក​សំរោង​ទ​ង ខេត្ត​កំព​ង់ស្ពឺ។

 ឯកឧត្ត​ម ឧត្ត​ម​សេនីយ៏ឯក ផ​ន ណារ៉ា ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន សំភារះប​ច្ចេក​ទេស​និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ បានអញ្ជើញ​ចុះត្រួត​ពិនិត្យ​ផ្ទាល់ នូវអាគារ​ស្នាក់នៅរ​ប​ស់សិក្ខាកាម ផ្ទះបាយ ទីក​ន្លែង​ប​ង្ក​ប​ង្កើន​ផ​ល អណ្តូង​ទឹក និងអាគារ​សិក្សារ​ប​ស់សិក្ខាកាម នូវ​ក្នុង​ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន និង​ជួស​ជុល​ប​ញ្ជូន​សារ​ប​ន្ទាប់ពី អញ្ជើញ​ត្រួត​ពិនិត្យ​រួច​ម​ក  ឯកឧត្ត​ម ឧត្ត​ម​សេនីយ៏ឯក ផ​ន ណារ៉ា បាន​មាន​ប្រ​សាស​ន៏ផ្តាំផ្ញើរ និង​ប្រ​គ​ល់ ភារ​កិច្ច មួយ​ចំនួន​ជួន នាយ​ក នាយ​ក​រ​ង​ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន និង​ជួស​ជុល​ប​ញ្ជូន​សារ  ដូច​ខាង ក្រោម  :

- ត្រូវ​យ​ក​ចិត្ត​ទុក​ដាក់អប់រំន​យោបាយ ស​តិអារ​ម្ម​ណ៍អោយ​បាន​ល្អនិង​ជាប់ជាប្រ​ចាំចំពោះសិក្ខាកាម​នៅក្នុង​វ​គ្គ​សិក្សាជំនាន់ទី១១ ។

- ត្រូវ​ធានាជីវ​ភាព​សិក្ខាកាមអោយ​បាន​ល្អអ្ន​ក​ដាំស្ល​ត្រូវ​ចេះកែច្នៃមុខ​ម្ហូប​និង​ត្រូវ​មានអនាម័យ​ជានិច្ច។

- រៀង​រាល់ស​ប្តាហ៍ត្រូវ​ប្រ​ជុំដ​ក​ពិសោធ​ន៍ការ​រៀន​សូត្រ​រ​ប​ស់សិកា្ខ​កាម​រ​កអោយ​ឃើញ​ចំនុច​ខ្លាំង​និង ចំនុច​ខ្សោយ​ដើម្បីដាក់វិធាន​ការ​ណ៍ធ្វើយ៉ាង​ណាអោយ​ការ​រៀន​សូត្រ​ទ​ទួល​បាន​ល​ទ្ធ​ផ​ល​ល្អនិង មាន​គុណ​ភាព​ប្រ​សិទ្ធិភាព​ខ្ព​ស់។

- ចំពោះមុខ​វិជ្ជាព​ត៌មាន​វិទ្យា ត្រូវអោយ​សិក្ខាកាម​ចេះប្រើប្រាស់ប​ណ្តាញ​ព​ត៌មាន​ស​ង្គ​ម​ដូច​ជាការ​ប្រើប្រាស់ Line, Facebook  and Computer. ប​ច្ចុប្ប​ន្ន​វិស័យ​ព​ត៌មាន​វិទ្យានេះគឺសំខាន់បំផុត​ព្រោះអីនៅពិភ​ព​លោក​គេកំពុង​ប្រើវិស័យ​ព​ត៌មាន​វិទ្យានេះនិង​ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃឈាន​ឡើង​ជាលំដាប់។

- ម​ជ្ឈ​ម​ណ្ឌ​ល​ត្រូវ​ធ្វើគំរោង​រ​បាយ​ការ​ណ៍ឧប​ក​រ​ណ៍សំភារះប្រើប្រាស់ដោយ​ថាម​ព​លអគ្គីស​នីប​ន្ថែម​ស​ម្រាប់ប្រើប្រាស់នៅក្នុង​ប​ជ្ឈ​ម​ណ្ឌ​ល។

- ត្រូវ​រៀប​ចំអោយ​បាន​ស្អាត និង​ធ្វើអនាម័យ នៅជុំវិញអាគារ​ស្នាក់នៅរ​ប​ស់សិក្ខាកាម គ្រែស​ម្រាក រ​ប​ស់សិក្ខាកាម​នៅតាម​ប​ន្ទ​ប់នីមួយៗ ត្រូវ​រៀប​ចំអោយ​មាន​ស​ណ្តាប់ធ្នាប់ល្អ

- ផ្ទះបាយ សំភារះផ្ទះបាយ ជានិច្ច​ជាកាល​ត្រូវ​កែលំអ សំអាត អោយ​មានអនាម័យ

- ត្រូវ​យ​ក​ចិត្ត​ទុក​ដាក់លើការ​ងារ​ប​ង្ក​ប​ង្កើន​ផ​ល​ប​ន្ថែម ព្រោះការ​ងារ​ប​ង្ក​ប​ង្កើន​ផ​ល​នេះ ជួយ​លើក​ស្ទួយ​ជីវ​ភាព​រ​ស់នៅប្រ​ចាំថ្ងៃ រ​ប​ស់នាយ​ទាហាន​នៅក្នុង​ម​ជ្ឈ​ម​ណ្ឌ​ល

- អាគារ​សិក្សាត្រូវ​រៀប​ចំ អោយ​បាន​ល្អ ត្រឹម​ត្រូវ ទៅតាម​ល​ក្ខ​ណះប​ច្ចេក​ទេស​រ​ប​ស់ជំនាញ​ប​ញ្ជូន​សារ​រ​ប​ស់យើង

- ត្រូវ​រ​ក​ដើម​ឈើអោយ​បាន​ច្រើន​ដើម្បី ដាំប​ន្ថែម​នៅជុំវិញ​ក្នុង​ម​ជ្ឈ​ម​ណ្ឌ​ល

By Samnang. 02 Oct, 2015​
នៅរ​សៀថ្ងៃទី ២៩ ខែ ក​ញ្ញា ឆ្នាំ ២០១៥ និង​ព្រឹក​ថ្ងៃទី ៣០ ខែ ក​ញ្ញា ឆ្នាំ ២០១៥ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន សំភារះប​ច្ចេក​ទេស​និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ ព្រ​ម​ទាំង​គ្រូសារ និង ឯកឧត្ត​ម អស់លោក លោក​ស្រី ជានាយ​ទាហ៊ាន និង នាយ​ទាហ៊ាន​រ​ង ក្នុង​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​បាន​ចូល​រួម​កាន់បិណ្ឌ​ទី៣ នៅវ​ត្ត​វេឡុការាម​ហៅវ​ត្ត​ព្រែក ឬស្សី ស្ថិត​នៅក្នុង​ភូមិព្រែកឬស្សី ស​ង្កាត់ព្រែកឬស្សីក្រុង​តាខ្មៅខេត្ត​ក​ណ្តាល

នៅរ​សៀថ្ងៃទី ២៩ ខែ ក​ញ្ញា ឆ្នាំ ២០១៥ និង​ព្រឹក​ថ្ងៃទី ៣០ ខែ ក​ញ្ញា ឆ្នាំ ២០១៥ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន សំភារះប​ច្ចេក​ទេស​និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ ព្រ​ម​ទាំង​ក្រុម​គ្រូសារ និង ឯកឧត្ត​ម អស់លោក​លោក​ស្រី ជានាយ​ទាហ៊ាន និង នាយ​ទាហ៊ាន​រ​ង ក្នុង​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​បាន​ចូល​រួម​កាន់បិណ្ឌ​ទី៣ នៅវ​ត្ត​វេឡុការាម​ហៅវ​ត្ត​ព្រែក ឬស្សី ស្ថិត​នៅក្នុង​ភូមិព្រែកឬស្សី ស​ង្កាត់ព្រែកឬស្សីក្រុង​តាខ្មៅខេត្ត​ក​ណ្តាល។

            ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ តែង​ប្រារ​ព្ធ​ឡើង​ជារៀង​រាល់ឆ្នាំនៅក្នុង​ប្រ​ទេស​ក​ម្ពុជា។ បុណ្យ​នេះត្រូវ​បាន​ពុទ្ធ​សាស​និក​ខ្មែរ ធ្វើឡើង​រៀង​រាល់ឆ្នាំចាប់ពីថៃ្ង១រោច ដ​ល់ថៃ្ង១៥រោច ខែភ​ទ្រ​ប​ទ (ច​ន្លោះខែក​ញ្ញា )។ ប្រ​ជាពុទ្ធ​សាស​និក​ខ្មែរ​ធ្វើបុណ្យ​នេះដោយ​ការ យ​ក​ទេយ្យ​ទាន​ផ្សេងៗមានអាហារ​ជាដើម ទៅប្រ​គេន​ព្រះស​ង្ឃ​នៅក្នុង​វ​ត្ត​ដែល​គ​ង់ចាំវ​ស្សា រ​យៈពេល១៥ថៃ្ង​គ​ត់។ នៅក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ នោះដែរ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន សំភារះប​ច្ចេក​ទេស​និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ ព្រ​ម​ទាំង​ក្រុម​ក្រួសារ​បាន​វេប្រ​គេន​ជូន វ​ត្ត​វេឡុការាម​ហៅវ​ត្ត​ព្រែកឬស្សីមាន​សំភារ: មួយ​ចំនួន​ដូច​ជា៖

            - គ​ង​ធំ             ចំនួន ១

            - ជួង                ចំនួន ១

ប​ច្ច័យ​បួន​រួម​មាន៖

            - ប្រាក់រៀល​ចំនួន ៧៨០៩០០០ រៀល(ប្រាំពីរ​លាន ប្រាំបីសែន ប្រាំបួន​ពាន់រៀល)

            - ប្រាក់ដុល្លាចំនួន ១៤៥៧ ដុល្លា(មួយ​ពាន់ បួន​រ​យ ហាសិប​ប្រាំពិល​ដុល្លា)

 

 

By Samnang. 31 Aug, 2015​
ពិធីបើក​វ​គ្គ​បំប៉ន​ជំនាញ​ប​ញ្ចូន​សារ​ជំនាន់ទី ១១ បំពាក់ឋាន​ន្ទ​រ​ស​ក្តិ ប្រ​កាស​មុខ​តំណែង និង ចុះ​ហ​ត្ថ​លេខាលើអនុស្ស​រ​ណៈយោគ​យ​ល់ រ​វាង ម​ជ្ឃ​ម​ណ្ឌ​ល​ហ្វឺក​ហ្វឺន និង ជួស​ជុល​ប​ញ្ចូន​សារ​ នាយ​ក​ដ្ឋាន​ប​ញ្ចូន​សារ​នៃក្រ​សួង​ការ​ពារ​ជាតិ ជាមួយ​វិទ្យាស្ថាន​នារាច​រ​ណ៏ នៃក្រ​សួង​សាធារ​ណ​ការ និង ដឹក​ជ​ញ្ជួន ក្រោមអធិប​តីភាព​ដ៏ខ្ព​ង់ខ្ព​ស់ពីសំណាក់ ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៏ ឯល វ៉ាន់សារ៉ាត រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិ

នៅថ្ងែទី​ ២៦ ខែ សីហា​ ឆ្នាំ ២០១៥​ វេលាម៉ោង ២ រ​សៀល នៅម​ជ្ឃ​ម​ណ្ឌ​ល​ហ្វឺក​ហ្វឺន និង ជួស​ជុល​ប​ញ្ចូន​សារ នាយ​ក​ដ្ឋាន​ប​ញ្ចូន​សារ​នៃ ក្រ​សួង​ការ​ពារ​ជាតិ បាន​រៀប​ចំពិធីបើក​វ​គ្គ​បំប៉ន​ជំនាញ​ប​ញ្ចូន​សារ​ជំនាន់ទី ១១ បំពាក់ឋាន​ន្ទ​រ​ស​ក្តិ ប្រ​កាស​មុខ​តំណែង និង ចុះ​ហ​ត្ថ​លេខាលើអនុស្ស​រ​ណៈយោគ​យ​ល់ រ​វាង ម​ជ្ឃ​ម​ណ្ឌ​ល​ហ្វឺ​ក​ហ្វឺន និង ជួស​ជុល​ប​ញ្ចូន​សារ​ នាយ​ក​ដ្ឋាន​ប​ញ្ចូន​សារ​នៃក្រ​សួង​ការ​ពារ​ជាតិ ជាមួយ​វិទ្យាស្ថាន​នារាច​រ​ណ៏ នៃក្រ​សួង​សាធារ​ណ​ការ និង ដឹក​ជ​ញ្ជួន ក្រោមអធិប​តីភាព​ដ៏ខ្ព​ង់ខ្ព​ស់ពីសំណាក់ ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៏ ឯល វ៉ាន់សារ៉ាត រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិ តំណាង​ដ៏ខ្ព​ង់ខ្ព​ស់ ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី  រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិ និង  ឯកឧត្ត​ម សួន  រ​ច​នា រ​ដ្ឋ​លេខាធិការ ក្រ​សួង​សាធារ​ណ​ការ និង ដឹក​ជ​ញ្ជួន។

ប​ន្ទាប់ពី ឯកឧត្ត​ម​ ឧត្ត​ម​សេនីយ៏ទោ អៀង លីស​ក្តិ អាន​រ​បាយ​ការ​ណ៏ស្វាគ​ម៏ និង ថ្លែង អំណ​រ​គុណ​រួច​ម​ក លោក ​វ​រៈសេនីយ៏ឯក សាយ សំណាង នាយ​ក​បុគ្គ​លិក​នាយ​ក​ដ្ឋាន​ប​ញ្ចូន​សារ បាន​ឡើងអាន​ព្រះរាជ​ក្រិត្យ​តែង​តាំង​ឋាន​ន្ត​រ​ស​ក្តិ ថ្នាក់៖

ឧត្ត​ម​សេនីយ៏ទោ ចំនួន ៤ រូប

ឧត្ត​ម​សេនីយ៏ត្រី ចំនួន ១ រូប

ប្រ​កាស​តែង​តាំង​ឋាន​ន្ទ​រ​ស​ក្តិ ថ្នាក់វ​រៈសេនីយ៏៖

វ​រៈសេនីយ៏ទោ ចំនួន ១២​ រូប

វ​រៈសេនីយ៏ត្រី ចំនួន ៤​ រូប

អនុសេនីយ៏ឯក ចំនួន ១​​ រូប

ប្រ​កាស​មុខ​តំណែង ចំនួន ១​៤ រូប៖

            នៅក្នុងឱកាស​នោះដែរ ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៏ ឯល វ៉ាន់សារ៉ាត រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិ តំណាង​ដ៏ខ្ព​ង់ខ្ព​ស់ ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិ បាន​មាន​ប្រ​សាស​ន៏ក្នុង​ពិធីនោះថា៖ ថ្ងៃនេះខ្ញុំមាន​សេច​ក្តីសោម​ន​ស្ស​រីក​រាយ​យ៉ាង​ក្រៃលែង ដោយ​បាន​ចូល​រួម​ជាអធិប​តីក្នុង​ពិធីបើក​វ​គ្គ​បំប៉ន​ជំនាញ​ប​ញ្ជូន​សារ​ ជំនាន់ទី១១ ​បំពាក់ឋាន​ន្ទ​រ​ស​ក្តិ ប្រ​កាស​មុខ​តំណែង ដែល​បាន​រៀប​ចំឡើង​ដោយ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិអនុវ​ត្ត​តាម​ផែន​ការ​ហ្វឹក​ ហ្វឺន ឆ្នាំ ២០១៥ រ​ប​ស់គ​ណ:ក​ម្ម​ការ ដឹក​នាំការ​ងារ​ប​ណ្តុះប​ណ្តាល នឹង​ហ្វឹក​ហ្វឺន​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ។

          ក្នុងឪកាស​ដ៏មាន​សារ:សំខាន់នេះ ខ្ញុំសូម​សំដែង​នូវ​ការ​ស្វាគ​ម​ន៍ កោត​ស​សើរ​និង វាយ​តំលៃខ្ព​ស់ចំពោះវ​ត្ត​មាន នៃការ​ចូល​រួម​ប្រ​ក​ប​ដោយ​ស្មារ​តីយ​ក​ចិត្ត​ទុក​ដាក់ រ​ប​ស់ថ្នាក់ដឹក​នាំ នាយ​ទាហាន ក​ម្ម​សិក្សាការី ម​ក​ពីគ្រ​ប់ប​ណ្តាក​ងឯក​ភាព​ដែល​បាន​ចូល​រួម​ក្នុង​វ​គ្គ​បំប៉ន​នាថ្ងៃនេះ ។

ទោះបីស្ថាន​ភាព​ប្រ​ទេស​ជាតិមាន​ស​ន្តិសុខ​សុវ​ត្ថិភាព​ពេញ​លេញ និង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​មាន​ភាព​លំនឹង​ក៏ដោយ​ក៏ស​ក​ម្ម​ភាព​លើក​កំព​ ស់ស្មារ​តីត្រៀម​ខ្លួន​ជានិច្ច ដើម្បីបំរើប្រ​ទេស​ជាតិ ដោយ​ស​ម​ត្ថ​ភាព និង​ប្រ​សិទ្ធិភាព​ខ្ព​ស់បំផុត ត្រូវ​បានអនុវ​ត្តឥត​ឈ​ប់ឈ​រ​លើគ្រ​ប់វិស័យ ពិសេស​វិស័យអប់រំហ្វឹក​ហ្វឺន ហ្វឹក​ហាត់ប​ង្កើន​ស​ម​ត្ថ​ភាព​ដ​ល់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ជាប​ញ្ហាអត្ថិរ​ភាព​និង​ជាចំប​ង​បំផុត។

វ​គ្គ​បំប៉ន​ជំនាញ​ប​ញ្ជូន​សារ​ក៏ជាផ្នែក​មួយ​ក្នុង​ចំណោម ​ក​ម្ម​វិធីរួម​រ​ប​ស់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ សំដៅលើក​កំព​ស់ស​ម​ត្ថ​ភាព​ដ​ល់ជំនាញឯក​ទេស ដើម្បីបំរើការ​ប្រ​យុទ្ធ​ការ​ប​ញ្ជាដឹក​នាំរ​ប​ស់ប​ណ្តាមេប​ញ្ជាការ​គ្រ​ ប់ជាន់ថ្នាក់ប្រ​ក​ប​ដោយ​ប្រ​សិទ្ធិភាព​ខ្ព​ស់នាស​ម័យ​ម​ប​ច្ចេក​ វិទ្យាទំនើប​ក្នុង​ពេល​ប​ច្ចុប្ប​ន្ន និង​ទៅអនាគ​ត ។

វ​គ្គ​សិក្សាស្តីពីជំនាញ​ប​ញ្ជូន​សារ​ដែល​បាន​ប្រារ​ព្ភ​ធ្វើនាពេល​ នេះពិត​ជា​មានអត្ថ​ប្រ​យោជ​ន៍យ៉ាង​ធំធេង ​ពីព្រោះវាបាន​ឆ្លើយ​ត​ប​ទៅនឹង​សេច​ក្តីត្រូវ​ការ​ចាំបាច់រ​ប​ស់ក​ង​យោធ​ព​ល ​ខេម​រ​ភូម​និ្ទ​ក្នុង​ការអភិវ​ឌ្ឍ​ន៍ប​ច្ចេក​ វិទ្យាទំនើប​នៅក្នុង​គ្រ​ប់វិស័យ​ដើម្បីអោយ​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​យើង​ ឈាន​ជើង​នៅលើផ្លូវ​មួយ​នៃការ អភិវ​ឌ្ឍ​ន៍តែមួយ​ជាមួយ​គេឯង​នៅក្នុង​តំប​ន់និង​នៅលើពិភ​ព​លោក។


ប​ន្ទាប់ម​ក ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៏ ​ឯល​ វ៉ាន់សារ៉ាត រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិ តំណាង​ដ៏ខ្ព​ង់ខ្ព​ស់ ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិ ផ្ត​ល់អំណោយ​ជូន ម​ជ្ឃ​ម​ណ្ឌ​ល​ហ្វឺក​ហ្វឺន និង ជួស​ជុល​ប​ញ្ចូន​សារ​រូម​មាន៖

* ថ​វិការ ចំនួន​ ៣.០០០.០០០ រៀល រ​ប​ស់ក្រ​សួង​ការ​ពារ​ជាតិ និង សំភារះមួយ​ចំនួន​ទៀត​មាន​ដូច​ជា៖

-  ​អង្គ​រ ចំនួន ៤០ បាវ

-  ប្រេង​ឆា ចំនួន ៤​ ធុង

-  កាហ្វេ ចំនួន ១៥ ក​ញ្ច​ប់ធំ

-  ទឹក​ក្រូច ចំនួន ៥ កេស

-  ទឹក​ស​ណ្តែក ចំនួន ៣ កេស

-  ទឹក​ដោះគោ ចំនួន 1 កេស

-  ស្ពែកំប៉ុង ចំនួន ២ កេស

-  មីម៉ាម៉ា ចំនួន ២០ កេស

-  ស្ក​រ​ស ចំនួន ១០ ប៉ាវ

-  អំបិល ចំនួន ២ ប៉ាវ

-  ទឹក​ស៊ីអ៊ីវ ចំនួន ១៤ យួរ

-  ទឹក​ត្រី ចំនួន ១៥ យួរ

ប​ន្ទាប់ពី ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៏ ​ឯល​ វ៉ាន់សារ៉ាត រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិ តំណាង​ដ៏ខ្ព​ង់ខ្ព​ស់ ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិ ផ្ត​ល់អំណោយ​ជូន ម​ជ្ឃ​ម​ណ្ឌ​ល​ហ្វឺក​ហ្វឺន និង ជួស​ជុល​ប​ញ្ចូន​សារ​រូច​ម​ក៖

ពិធីចុះ​ហ​ត្ថ​លេខាលើអនុស្ស​រ​ណៈយោគ​យ​ល់ រ​វាង ម​ជ្ឃ​ម​ណ្ឌ​ល​ហ្វឺ​ក​ហ្វឺន និង ជួស​ជុល​ប​ញ្ចូន​សារ​ នាយ​ក​ដ្ឋាន​ប​ញ្ចូន​សារ​នៃក្រ​សួង​ការ​ពារ​ជាតិ ជាមួយ​វិទ្យាស្ថាន​នារាច​រ​ណ៏ នៃក្រ​សួង​សាធារ​ណ​ការ និង ដឹក​ជ​ញ្ជួន ក្រោមអធិប​តីភាព​ដ៏ខ្ព​ង់ខ្ព​ស់ពីសំណាក់ ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៏ ឯល វ៉ាន់សារ៉ាត រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិ តំណាង​ដ៏ខ្ព​ង់ខ្ព​ស់ ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី  រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិ និង  ឯកឧត្ត​ម សួន  រ​ច​នា រ​ដ្ឋ​លេខាធិការ ក្រ​សួង​សាធារ​ណ​ការ និង ដឹក​ជ​ញ្ជួន។

នៅក្នុង​ពីធីចុះហ​ត្ថ​លេខានោះមាន៖

ឯកឧត្ត​ម​ ឧត្ត​ម​សេនីយ៏ទោ អៀង លីស​ក្តិ តំណាង​ភាគីម​ជ្ឃ​ម​ណ្ឌ​ល​ហ្វឺក​ហ្វឺន និង ជួស​ជុល​ប​ញ្ចូន​សារ

ឯកឧត្ត​ម ហ៊ឺ ប៉ាវី ប្រ​តិភូរាជ​រ​ដ្ឋាភិបាល ទ​ទួល​ប​ន្ទុក អគ្គ​នាយ​ក វិទ្យាន​ស្ថាន នាវាច​រ​ណ៏ ក្រ​សួង​សាធារ​ណ​ការ និង ដឹក​ជ​ញ្ជួន​ តំណាង​ភាគី វិទ្យាន​ស្ថាន នាវាច​រ​ណ៏ ក្រ​សួង​សាធារ​ណ​ការ និង ដឹក​ជ​ញ្ជួន។​

By Samnang. 20 Aug, 2015​
ឯកឧត្ត​ម ឧត្ត​ម​សេនីយ៏ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន សំភារះប​ច្ចេក​ទេស​និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ​ បាន​ជួប​ប្រ​ជុំពិភាក្សារ​លើការ​ងារ សំខាន់ៗមួយ​ចំនួន​ជាមួយ​ក្រុម​ហ៊ុន ជាដៃគូរ​នៅសាល​ប្រ​ជុំនាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ

នៅថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥​​ វេលាម៉ោង ១០:៣០ នាទីព្រឹក ឯកឧត្ត​ម ឧត្ត​ម​សេនីយ៏ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន សំភារះប​ច្ចេក​ទេស​និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ បាន​ជួប​ប្រ​ជុំពិភាក្សារ​លើការ​ងារ​សំខាន់ៗមួយ​ចំនួន​ជាមួយ​ក្រុម​ហ៊ុន​ជាដៃគូរ​នៅសាល​ប្រ​ជុំនាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ។

រូបថត home_nav