ព័ត៌មាន
By khanmao. 17 Nov, 2017​
ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ប​ណ្ឌិត ផ​ន ណារ៉ា បានអញ្ជើញ​ជាអធិប​តីចូល​រួម​កិច្ច​ប្រ​ជុំ ក្រុម​ការ​ងារ​ហ្វឹក​ហ្វឺន ដើម្បីត្រៀម​ល​ក្ខ​ណៈរៀប​ចំបើក​វ​គ្គ​ប​ណ្ដុះប​ណ្ដាល​ថ្នាក់មេប​ញ្ជាការ​ក​ងអនុសេនាតូច​ប​ញ្ជូន​សារ(រ​យៈពេល ១ឆ្នាំ) ឆ្នាំ២០១៧-២០១៨

នៅវេលាម៉ោង១៤:០០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ប​ណ្ឌិត ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈប​ច្ចេក​ទេស និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ បានអញ្ជើញ​ជាអធិប​តីចូល​រួម​កិច្ច​ប្រ​ជុំ ក្រុម​ការ​ងារ​ហ្វឹក​ហ្វឺន ដើម្បីត្រៀម​ល​ក្ខ​ណៈរៀប​ចំបើក​វ​គ្គ​ប​ណ្ដុះប​ណ្ដាល​ថ្នាក់មេប​ញ្ជាការ​ក​ងអនុសេនាតូច​ប​ញ្ជូន​សារ(រ​យៈពេល ១ឆ្នាំ) ឆ្នាំ២០១៧-២០១៨  នៅសាល​ប្រ​ជុំនាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ។

By khanmao. 06 Nov, 2017​
ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ប​ណ្ឌិត ផ​ន ណារ៉ា បាន​ដឹក​នាំប្រ​តិភូនាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ចូល​រួម​ទ​ស្ស​នាការ​តាំង​ពិព័ណ៍ ប​ច្ចេក​វិទ្យាវិទ្យុទាក់ទ​ង​ស​ម្រាប់វិស័យ​ការ​ពារ​ជាតិ និង​ស​ន្តិសុខ​ជាតិ នៅទីក្រុង​បាង​ក​ក

នៅព្រឹក​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ប​ណ្ឌិត ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន ស​ម្ភារៈប​ច្ចេក​ទេស និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ បាន​ដឹក​នាំប្រ​តិភូនាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ ចូល​រួម​ទ​ស្ស​នាការ​តាំង​ពិព័ណ៍ ប​ច្ចេក​វិទ្យាវិទ្យុទាក់ទ​ង​ស​ម្រាប់វិស័យ​ការ​ពារ​ជាតិ និង​ស​ន្តិសុខ​ជាតិ រ​ប​ស់ក្រុម​ហ៊ុន ហៃធើរ៉ា (Hytera) នៅទីក្រុង​បាង​ក​ក ព្រះរាជាណាច​ក្រ​ថៃឡ​ង់។

By khanmao. 02 Nov, 2017​
ឯកឧត្ដ​ម ឧត្ដ​ម​សេនីយ៍ទោ បេង សុត្ថារិទ្ធ បានអញ្ជើញ​ជាអធិប​តីក្នុង​កិច្ច​សំណេះសំណាល​ផ្ដាំផ្ញើរ ជាមួយ​នាយ​ទាហាន​ដែល​ត្រូវ​ទៅបំប៉ន​ជំនាញ​វិទ្យុទាក់ទ​ង នៅប្រ​ទេស​វៀត​ណាម

នៅព្រឹក​ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧​ ឯកឧត្ដ​ម ឧត្ដ​ម​សេនីយ៍ទោ បេង សុត្ថារិទ្ធ ជានាយ​ក​រ​ង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ តំណាង​ដ៏ខ្ព​ង់ខ្ព​ស់ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ប​ណ្ឌិត ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន ស​ម្ភារៈប​ច្ចេក​ទេស និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ បានអញ្ជើញ​ជាអធិប​តីក្នុង​កិច្ច​សំណេះសំណាល​ផ្ដាំផ្ញើរ ជាមួយ​នាយ​ទាហាន ដែល​ត្រូវ​ទៅបំប៉ន​ជំនាញ​វិទ្យុទាក់ទ​ង នៅសាលានាយ​ទាហាន​វិទ្យុទាក់ទ​ង នៅខេត្ដ​ញ៉ាចាង ប្រ​ទេស​វៀត​ណាម ចំនួន២០នាក់ រ​យៈពេល​បំប៉ន​ចំនួន០៣ខែ។ នាយ​ទាហាន​ទាំង២០នាក់នេះ នឹង​ចេញ​ដំណើនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាម​ច្រ​ក​ទ្វាអន្ដ​រ​ជាតិ បាវិត-តៃនិញ។​

By khanmao. 31 Oct, 2017​
ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ប​ណ្ឌិត ផ​ន ណារ៉ា បានអញ្ជើញ​ជាអធិប​តី ក្នុង​កិច្ច​ប្រ​ជុំបូក​ស​រុប​វាយ​ត​ម្លៃការអនុវ​ត្ត​ការ​ងារ​ក្នុង​ខែតុលា និង​ទិស​ដៅអនុវ​ត្ត​ន៍ស​ម្រាប់ខែវិច្ឆិកា ឆ្នាំ២០១៧

នៅព្រឹក​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ប​ណ្ឌិត ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន ស​ម្ភារៈប​ច្ចេក​ទេស និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ បានអញ្ជើញ​ជាអធិប​តី ក្នុង​កិច្ច​ប្រ​ជុំបូក​ស​រុប​វាយ​ត​ម្លៃការអនុវ​ត្ត​ការ​ងារ​ក្នុង​ខែតុលា និង​ទិស​ដៅអនុវ​ត្ត​ន៍ស​ម្រាប់ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាល​ប្រ​ជុំ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ។ នៅក្នុងឱកាស​ដ៏ពិសេស​នោះ ឯកឧត្ដ​ម​​ប​ណ្ឌិត បាន​ធ្វើការ​បែង​ចែក​ក្រុម​ការ​ងារ​ប​ច្ចេក​ទេស និង​ប្រ​គ​ល់ភារ​កិច្ច​ថ្មីជូនឯកឧត្ដ​ម​នាយ​ក​រ​ង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ និងឯកឧត្ដ​ម​នាយ​ក  ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន និង​ជួស​ជុល​ប​ញ្ជូន​សារ ព្រ​ម​ទាំង​ផ្ត​ល់នូវអនុសាស​ន៍ និង​ផែន​ការ​យុទ្ធ​សាស្ដ្រ​ដ​ល់នាយ​ទាហាន​ដែល​ប​ម្រើការ​ក្នុង​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ ដើម្បីយ​ក​ទៅអនុវ​ត្ដ​ន៍ឲ្យ​មាន​ប្រ​សិទ្ធ​ភាព​ខ្ព​ស់ និង​ស​ម្រេច​បាន​តាម​ផែន​ការ និង​ទ​ស្ស​នៈវិស័យ​រ​ប​ស់នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ។

By khanmao. 25 Oct, 2017​
ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ប​ណ្ឌិត ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន ស​ម្ភារៈប​ច្ចេក​ទេស និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ បានអញ្ជើញ​ជាអធិប​តី ក្នុង​កិច្ច​ប្រ​ជុំ រៀប​ចំផែន​ការ​ហ្វឹក​ហ្វឺន​មេប​ញ្ជាការ​ថ្នាក់ក​ងអនុសេនាតូច​ប​ញ្ជូន​សារ ឆ្នាំ២០១៧-២០១៨

នៅព្រឹក​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ប​ណ្ឌិត ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន ស​ម្ភារៈប​ច្ចេក​ទេស និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ បានអញ្ជើញ​ជាអធិប​តី ក្នុង​កិច្ច​ប្រ​ជុំ រៀប​ចំផែន​ការ​ហ្វឹក​ហ្វឺន​មេប​ញ្ជាការ​ថ្នាក់ក​ងអនុសេនាតូច​ប​ញ្ជូន​សារ ឆ្នាំ២០១៧-២០១៨។ នៅក្នុងអង្គ​ប្រ​ជុំ  ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ទោ បេង សុត្ថារិទ្ធ ជានាយ​ក​រ​ង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ ទ​ទួល​ប​ន្ទុក​ការ​ងារ​ហ្វឹក​ហ្វឺន​បាន​ធ្វើប​ទ​ប​ង្ហាញ​ពីផែន​ការ​ហ្វឹក​ហ្វឺន​ស​ម្រាប់ថ្នាក់មេប​ញ្ជាការ​ក​ងអនុសេនាតូច ដែល​មាន​ខ្លឹម​សារ​ស​ង្ខេប​និង​សំខាន់ដូច​ខាង​ក្រោម៖

I- ផែន​ការ​ហ្វឹក​ហ្វឺន

​​​​- ចំនួន​សិក្ខាកាម = ៨៥ នាក់

- ចំនួន​គ្រូ            = ២២ នាក់

II- រ​យៈពេល​ហ្វឹក​ហ្វឹន

-  រ​យៈពេល​ហ្វឹក​ហ្វឺន​រួម​មាន ១២ខែ ស្មើនិង៣៦៥ថ្ងៃ

- រ​យៈពេល​ហ្វឹក​ហ្វឺជាក់ស្ដែង​មាន ២៤៤ថ្ងៃ និង​យ​ប់ស​ម្រាប់១២១ថ្ងៃ(គិត​ទាំង​ថ្ងៃសៅរ៍-អាទិត្យ ថ្ងៃបុណ្យ និង​ថ្ងៃប​ម្រុង)

III- ខ្លឹម​សារ​ត្រូវ​ប​ង្រៀន

​    ១- ផ្នែក​យោធា (៥,៧៣%)

​    ២- ផ្នែក​ផែន​ទី (៦,១៤%)

​    ៣- ផ្នែក​ប​ច្ចេក​ទេស (២៤,៥៩%)

​    ៤- ផ្នែក​ព័ត៌មាន​វិទ្យា (៣២,៧៨%)

​    ៥- ផ្នែក​សេនាធិការ (៥,៧៣%)

​    ៦-  ចំណេះដឹង​ទូទៅ​​ (៧,៣៧%)

    ​៧-  រំលឹក​មេរៀន​ប​ញ្ជ​ប់វ​គ្គ (០,០៥%)

នៅក្នុងឱកាស​នោះដែរ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ប​ណ្ឌិត ផ​ន ណារ៉ា បាន​ផ្ដ​ល់អនុសាស​ន៍ដ​ល់ក្រុម​ការ​ងារ​ដើម្បីធ្វើការ​កែស​ម្រួល​ពេល​វេលា ខ្លឹម​សារ​មេរៀន ក្រុម​ការ​ងារ​ហ្វឹក​ហ្វឺន គ្រូជំនាញ និង​បាន​ប​ង្កើត​ក្រុម​ការ​ងារ​រៀប​ចំឯក​សារ ដើម្បីឲ្យ​ការ​ប​ណ្ដុះប​ណ្ដាល​មាន​ប្រ​សិទ្ធ​ភាព​ខ្ព​ស់ ស​ម្រេច​បាន​តាម​ផែន​ការ គោល​ដៅ បេស​ក​ក​ម្ម និង​ទ​ស្ស​នៈវិស័យ​រ​ប​ស់នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ។

រូបថត home_nav