ព័ត៌មាន
By Samnang. 07 Oct, 2016​
នៅព្រឹក​ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ បាន​រៀប​ចំកិច្ច​ប្រ​ជុំបូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ ៩ខែ និង ទិស​ដៅអនុវ​ត្ត​ន៍ប​ន្ត​ត្រីមាស​ទី៤ឆ្នាំ២០១៦ ក្រោមអធិប​តីភាព​ដ៏ខ្ព​ង់ខ្ព​ស់ពីសំណាក់ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈប​ច្ចេក​ទេស និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ

នៅព្រឹក​ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ បាន​រៀប​ចំកិច្ច​ប្រ​ជុំបូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ ៩ខែ និង ទិស​ដៅអនុវ​ត្ត​ន៍ប​ន្ត​ត្រីមាស​ទី៤ឆ្នាំ២០១៦

ក្រោមអធិប​តីភាព​ដ៏ខ្ព​ង់ខ្ព​ស់ពីសំណាក់ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈប​ច្ចេក​ទេស និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ 

ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ទោ បេង សុត្ថារិទ្ធ នាយ​ក​រ​ង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​បាន​រាយ​ការ​ណ៍អំពីល​ទ្ធ​ផ​ល​ការ​ងារ​ស​ម្រេច​បាន​រ​ប​ស់ នាយ​ក​ដ្ឋាន​ក្នុង​រ​យៈពេលb៩ខែ ក​ន្ល​ង​ម​ក និង​ទិស​ដៅការ​ងារ អនុវ​ត្ត​ន៍ប​ន្ត​ត្រីមាស​ទី៤ឆ្នាំ២០១៦។

ប​ន្ទាប់ពី ឯកឧត្ត​ម ជានាយ​ក​រ​ង និង ប​ណ្តាអស់លោក នាយ​ការិយាល័យ   ផ្នែក​ពាក់ព័ន្ធ​ចូល​រួម​មាន​យោប​ល់រួច​ម​ក ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈប​ច្ចេក​ទេស​និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ បាន​មាន​ប្រ​សាស​ន៍នៅក្នុងឱកាស​នោះថា: នៅក្នុង​រ​យៈពេល៩ខែ ឆ្នាំ២០១៦ក​ន្ល​ង​ម​ក​នេះ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ រ​ប​ស់យើង​ស​ម្រេច​បាន​យ៉ាង​ល្អ ប្រ​សើរ​នូវ​ការ​ងារ​សំខាន់ ៗមួយ​ចំនួន​គួអោយ​មោទ​ន​ភាព​ជាក់ស្តែង​ដូច​ដែរ​មាន​នូវ​ក្នុង​រ​បាយ​ការ​ណ៍បូក​ស​រុប​ល​ទ្ធ​ផ​ល​ការអនុវ​ត្ត​ន៍ការ​ងារ៩ខែឆ្នាំ២០១៦នេះស្រាប់។ ល​ទ្ធ​ផ​ល​ទាំងអស់នេះគឺកើត​ទ្បើង​ដោយ​សារ​ការ ខិត​ខំប្រឹង​ប្រែង​យ​ក​ចិត្ត​ទុក​ដាក់និង​ស្មារ​តី ទ​ទួល​ខុស​ត្រូវ​ក្នុង​ការអនុវ​ត្ត​ន៍នូវ​តួនាទី ភារ​កិច្ច​រ​ប​ស់ ឯកឧត្ត​ម អស់លោក​ជា នាយ​ទាហាន នៅក្នុង​នាយ​ក​ដ្ឋាន​រ​ប​ស់យើង។

ប​ន្ទាប់ម​ក ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈប​ច្ចេក​ទេស​និង ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ បាន​ដាក់ទិស​ដៅការ​ងារ​ប​ន្តអនុវ​ត្ត​ន៍ត្រីមាស​ទី៤ឆ្នាំ២០១៦ជូន​ដ​ល់ឯកឧត្ត​ម​នាយ​ក​រ​ងអស់លោក​នាយ​ការិយាល័យ​និង​ផ្នែក​ពាក់ព័ន្ធ​រ​ប​ស់នាយ​ក​ដ្ឋាន​ប​ន្តអនុវ​ត្ត​ន៍។

By Samnang. 06 Oct, 2016​
នៅរ​សៀល​ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង:២.៣០នាទី ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ទោ បេង សុត្ថារិទ្ធ នាយ​ក​រ​ង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ តំណាងអោយ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈប​ច្ចេក​ទេស និង ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ បាន​ជួប​ប្រ​ជុំសំណេះសំណាល​និង​ផ្តាំផ្ញើរ ដ​ល់អស់លោក​ជា នាយ​ទាហាន ជំនាញ​ប​ញ្ជូន​សារ ម​ក​ពីប​ណ្តាក​ងឯក​ភាព​ក្នុង ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ដែល​ត្រូវ​ទៅបំប៉ន​សេនាធិការ ជំនាញ​ប​ញ្ជូន​សារ នៅសាលានាយ​ទាហាន​

នៅរ​សៀល​ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង:២.៣០នាទី ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ទោ បេង សុត្ថារិទ្ធ នាយ​ក​រ​ង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ តំណាងអោយ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈប​ច្ចេក​ទេស និង ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ បាន​ជួប​ប្រ​ជុំសំណេះសំណាល​និង​ផ្តាំផ្ញើរ ដ​ល់អស់លោក​ជា នាយ​ទាហាន ជំនាញ​ប​ញ្ជូន​សារ ម​ក​ពីប​ណ្តាក​ងឯក​ភាព​ក្នុង ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ដែល​ត្រូវ​ទៅបំប៉ន​សេនាធិការ ជំនាញ​ប​ញ្ជូន​សារ នៅសាលានាយ​ទាហាន​ប​ច្ចេក​ទេស​វិទ្យុទាក់ទ​ង នាទីក្រុង​ញ៉ាត្រាង​នៃសាធារ​ណៈរ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម ។

By Samnang. 23 Sep, 2016​
នៅថ្ងៃទី២១ ខែក​ញ្ញា ឆ្នាំ២០១៦ នៅវេលាម៉ោង:៣.៣០នាទីរ​សៀល នៅសាល​ប្រ​ជុំទីស្តីការ​ក្រ​សួង​ការ​ពារ​ជាតិ បាន​រៀប​ចំពិធីចុះហ​ត្ថ​លេខាលើអនុសារ​ណៈយោគ​យ​ល់រ​វៀង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ និងbក្រុម​ហ៊ុន South East Telecom(Cambodia)Co.Ltd(SEATEL)

នៅថ្ងៃទី២១ ខែក​ញ្ញា ឆ្នាំ២០១៦ នៅវេលាម៉ោង:៣.៣០នាទីរ​សៀល នៅសាល​ប្រ​ជុំទីស្តីការ​ក្រ​សួង​ការ​ពារ​ជាតិ បាន​រៀប​ចំពិធីចុះហ​ត្ថ​លេខាលើអនុសារ​ណៈយោគ​យ​ល់រ​វៀង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ និង ក្រុម​ហ៊ុន South East Telecom(Cambodia)Co.Ltd (SEATEL) ។

ក្រោមអធិប​តីភាព​ដ៍ខ្ព​ង់ខ្ព​ស់ពីសំណាក់ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ជៀង អំ រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិ តំណាង​ដ៏ខ្ព​ង់ខ្ព​ស់ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រី ក្រ​សួង​ការ​ពារ​ជាតិ និងbឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈប​ច្ចេក​ទេស និង ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ។

ប​ន្ទាប់ពីពិធីចុះហ​ត្ថ​លេខាលើអនុសារ​ណៈយោគ​យ​ល់រ​វៀង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិនិង​ក្រុម​ហ៊ុន South East Telecom(Cambodia)Co.Ltd(SEATEL) រួច​ម​ក ។

ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈប​ច្ចេក​ទេស និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ បាន​ផ្ត​ល់ប​ទ​ស​ម្ភាស​ន៍ជាមួយអក្ន​សារ​ព​ត៌មាន​ជាតិស្តីអំពីការ​រីក​ចំរើន​លើវិស័យ​ប​ច្ចេក​វិទ្យា នៅលើពិភ​ព​លោក​ដែល​ទាម​ទាអោយ ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ រ​ប​ស់យើង​ព​ង្រីក​ស​ម​ត្ត​ភាព​យ​ល់ដឹងអំពីវិស័យ​ប​ច្ចេក​វិទ្យា ទំនើប​នាពេល​ប​ច្ចុប្ប​ន្ន​ក៏ដូច​ជាទៅអនាគ​ត​និង​ត​ម្រូវ​ការ​ចាំបាច់រាល់ប​ណ្តាឧប​ក​រ​ណ៍ ស​ម្ភារៈដើម្បីព​ង្រីក​ស​ម​ត្ត​ភាព​ដ​ល់ ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ រ​ប​ស់យើងអោយ​បាន​ខ្លាំង​ក្លានិង រឹង​មាំក្នុង​ពេល​ប​ច្ចុប្ប​ន្ន​និង​ទៅអនាគ​ត។

By Samnang. 23 Sep, 2016​
នៅថ្ងៃទី២១ ខែក​ញ្ញា ឆ្នាំ២០១៦ វេលាម៉ោង:២.៣០នាទី រ​សៀល ក្រ​សួង​ការ​ពារ​ជាតិ នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា បាន​រៀប​ចំពិធីប្រ​គ​ល់ជំនួយ​ស​ម្ភារៈប​រិក្ខារឧប​ក​រ​ណ៍វិទ្យុទាក់ទ​ង ដែល​ជាជំនួយ ​រ​ប​ស់ក​ង​ទ័ព​នៃសាធារ​ណៈរ​ដ្ឋ​ប្រ​ជាមានិតុចិន ជូន​ដ​ល់ នាយ​ក​ដ្ឋាន​ប​ញ្ឋូន​សារ ក្រ​សួង​ការ​ពារ​ជាតិ ក្រោមអធិប​តីភាព​ដ៏ខ្ព​ង់ខ្ព​ស់ពីសំណាក់ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ជៀង អំ រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ និង ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈប​ច្ចេក​ទេស

នៅថ្ងៃទី២១ ខែក​ញ្ញា ឆ្នាំ២០១៦ វេលាម៉ោង:២.៣០នាទី រ​សៀល ក្រ​សួង​ការ​ពារ​ជាតិ នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា បាន​រៀប​ចំពិធីប្រ​គ​ល់ជំនួយ​ស​ម្ភារៈប​រិក្ខារឧប​ក​រ​ណ៍វិទ្យុទាក់ទ​ងbដែល​ជាជំនួយ​រ​ប​ស់ក​ង​ទ័ព នៃសាធារ​ណៈរ​ដ្ឋ​ប្រ​ជាមានិតុចិន ជូន​ដ​ល់ នាយ​ក​ដ្ឋាន​ប​ញ្ឋូន​សារ ក្រ​សួង​ការ​ពារ​ជាតិ ក្រោមអធិប​តីភាព​ដ៏ខ្ព​ង់ខ្ព​ស់ពីសំណាក់ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ជៀង អំ រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ និង ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈប​ច្ចេក​ទេស និង ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ។

នៅក្នុងឱកាស​នោះដែរ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ជៀង អំ រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិបាន​មាន​ប្រ​សាស​ន៍ថា: ជួស​មុខ ឯក​ឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រី ក្រ​សួង​ការ​ពារ​ជាតិ នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា សូម​ថ្លែងអំណ​រ​គុណ​យ៉ាង​ជ្រាល​ជ្រៅចំពោះ ក​ង​ទ័ព​នៃសាធារ​ណៈរ​ដ្ឋ​ប្រ​ជាមានិតុចិនbជាមិត្ត​ដែល​បាន​ផ្ត​ល់ជំនួយ​ជាឧប​ក​រ​ណ៍ ស​ម្ភារៈប​រិក្ខារ​វិទ្យុទាក់ទ​ង ជូន​ដ​ល់ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ។

ដូច ឯកឧត្ត​ម អស់លោក បាន​ជ្រាប​ស្រាប់ហើយឧប​ក​រ​ណ៍ស​ម្ភារៈប​រិក្ខារ​វិទ្យុទាក់ទ​ង មាន​សារៈសំខាន់ខ្កាំង​ណាស់ មិនអាច​ខ្វះបាន​នៅក្នុង​ជួរ​ក​ង​ទ័ព មាន​វិទ្យុទាក់ទ​ង​ទើប​គ្រ​ប់ប​ណ្តាអង្គ​ទ័ពអនុវ​ត្ត​ន៍ភារ​កិច្ច ស​ម្រាច​បាន​ជោគ​ជ័យ​ទាំង​ការ​ងារ​ប្រ​យុទ្ធ និង​ប៉េស​ក​ក​ម្ម​ផ្សេងៗ ។ការ​ផ្ត​ល់ជំនួយ ឧប​ក​រ​ណ៍ ស​ម្ភារៈវិទ្យុទាក់ទ​ង​រ​ប​ស់ក​ង​ទ័ព​នៃសាធារ​ណៈរ​ដ្ឋ​ប្រ​ជាមានិតុចិន​ជូន​ដ​ល់នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ នេះគឺជាការ​ចូល​រួម​ចំណែក​ក្នុង​ការ​ក៏សាង និង​ព​ង្រឹង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ អោយ​កាន់តែខ្លាំង​ក្លារឹង​មាំប​ន្ថែម​ទៀត។ ជាទីប​ញ្ច​ប់ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ជៀង អំ រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិ ជួស​មុខអោយ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រី ក្រ​សួង​ការ​ពារ​ជាតិ សូម​ថ្លែងអំណ​រ​គុណ​យ៉ាង​ជ្រាល​ជ្រៅចំពោះ រ​ដ្ឋាភិបាល និង​ក​ង​ទ័ព​នៃសាធារ​ណៈរ​ដ្ឋ​ប្រ​ជាមានិតុចិន ដែល​បាន​ផ្ត​ល់ជំនួយឧប​ក​រ​ណ៍ ស​ម្ភារៈវិទ្យុទាក់ទ​ង​ជូន​ដ​ល់ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិbនៃព្រះរាជាណាច​ក្រ​ក​ម្ពុជា។

By Samnang. 22 Sep, 2016​
នៅព្រឹក​ថ្ងៃទី២០ខែក​ញ្ញាឆ្នាំ២០១៦ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ បាន​រៀប​ចំប្រារ​ព្ធ​ពិធីបិទ​វ​គ្គ បំប៉ន​ជំនាញ​ប​ញ្ជូន​សារ​ជំនាន់ទី១២និង​វ​គ្គ​បំប៉នអ៊ីន​ធើណែត អ៊ីន​ត្រាណែត ប​ណ្តាញ​ស​ង្គ​ម​និង​ស​ន្តិសុខCyberជំនាន់ទី៦ឆ្ឆ្នាំ២០១៦ នៅម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន​និង​ជួស​ជុល​ប​ញ្ជូន​សារ ស្ថិត​នៅក្នុង​ភូមិទ​ន្លេកាទិល ឃុំសំរោង​ទ​ង ស្រុក​សំរោង​ទ​ង ខេត្ត​កំព​ង់ស្ពឺ ក្រោមអធិប​តីភាព​ដ៏ខ្ព​ង់ខ្ព​ស់ពីសំណាក់ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈប​ច្ចេក​ទេស​និង​

នៅព្រឹក​ថ្ងៃទី២០ខែក​ញ្ញាឆ្នាំ២០១៦ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ បាន​រៀប​ចំប្រារ​ព្ធ​ពិធីបិទ​វ​គ្គ បំប៉ន​ជំនាញ​ប​ញ្ជូន​សារ​ជំនាន់ទី១២និង​វ​គ្គ​បំប៉នអ៊ីន​ធើណែត អ៊ីន​ត្រាណែត ប​ណ្តាញ​ស​ង្គ​ម​និង​ស​ន្តិសុខCyberជំនាន់ទី៦ឆ្ឆ្នាំ២០១៦ នៅម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន​និង​ជួស​ជុល​ប​ញ្ជូន​សារ ស្ថិត​នៅក្នុង​ភូមិទ​ន្លេកាទិល ឃុំសំរោង​ទ​ង ស្រុក​សំរោង​ទ​ង ខេត្ត​កំព​ង់ស្ពឺ  ក្រោមអធិប​តីភាព​ដ៏ខ្ព​ង់ខ្ព​ស់ពីសំណាក់ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈប​ច្ចេក​ទេស​និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ និងឯកឧត្ត​ម អៀង វេង​ស៊ុន អនុរ​ដ្ឋ​លេខាធិការ​ក្រ​សួង​សាធារ​ណៈការ​និង​ដឹក​ជ​ញ្ជូន។ នៅក្នុង​ដែរ​ក៏មាន​ការ​ចូល​រួម​ពីអស់លោក​ជាប្រ​ធាន​ស្ថានអនុព័ន្ធ​យោធាប​ ណ្តាប្រ​ទេស​ជាមិត្ត​ប្រ​ចាំព្រះរាជាណាច​ក្រ​ក​ម្ពុជារួម​មាន:សាធារ​ណ​រ​ដ្ឋ ​ស​ង្គ​ម​និយ​ម​វៀត​ណាម. ស​ហ​ព័ន្ធ​រុស្សី. និង កូរ៉េខាង​ត្បូង។

ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ទោ អៀង លីស​ក្តិ នាយ​ក​ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន​និង​ជួស​ជុល​ប​ញ្ជូន​សារ​បាន​រាយ​ការ​ណ៍ល​ ទ្ធ​ផ​ល​នៅវ​គ្គ​សិក្សានោះថា:

អនុវ​ត្ត​តាម​ស​ច្ចាប័ន​ លេខ០២០/២០១៦ចុះថ្ងៃទី០៤ខែឧស​ភាឆ្នាំ២០១៦និង​ស​ច្ចាប័ន​លេខ០១៩/២០១៦ ចុះថ្ងៃទី០៤ខែឧស​ភាឆ្នាំ២០១៦រ​ប​ស់គ​ណៈក​ម្ម​ការ ដឹក​នាំការ​ងារ​ប​ណ្តុះប​ណ្តាល និង​ហ្វឹក​ហ្វឺន​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ស្តីអំពីផែន​ការ​ហ្វឹក​ហ្វឺន​ បំប៉ន​ជំនាញ​ប​ញ្ជូន​សារ​ជំនាន់ទី១២និង​វ​គ្គ​បំប៉នអុិន​ធើណែត អុិន​ត្រាណែត ប​ណ្តាញ​ស​ង្គ​ម​និង​ស​ន្តិសុខCyberជំនាន់ទី៦ឆ្នាំ២០១៦ ។ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន​និង​ជួស​ជុល​ប​ញ្ជូន​សារ​ទ​ទូល​សិក្ខាកាម​ ចំនួន១០៨នាក់ ម​ក​ពីគ្រ​ប់អង្គ​ភាព​ក្នុង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ។ក្រោយ​ពេល​ត្រួត​ពិនិត្យ​មុខ​វិជ្ជាទាំង១៣មុខ​វិជ្ជានៅពេល​ប​ញ្ច​ប់វ​គ្គ​ សិក្សាល​ទ្ធ​ផ​ល​ទ​ទួល​បាន:

និទ្ទេស​ល្អ :៥០ នាក់:៤៦.២៩ភាគ​រ​យ, ប​ង្គួរ: ៤៤ នាក់ :៤០.៧៥ភាគ​រ​យ, ម​ធ្យ​ម ១៤ នាក់: ១២.៩៦ ភាគ​រ​យ។

នៅក្នុងឱកាស ​នោះ ឯកឧត្ត​ម ឧត្ត​ម​សេនីឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈប​ច្ចេក​ទេស​និង ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិបាន​មាន​ប្រ​សាស​ន៍ផ្តាំផ្ញើរ​ដ​ល់ ក​ម្ម​សិក្សាការីដែល​ត្រូវ​ប​ញ្ច​ប់វ​គ្គ​ថា:

ជាការ​ពិត​ណាស់ នៅក្នុង​ផែន​ការ​កំណែទ​ម្រ​ង់ ៥ ឆ្នាំ រ​ប​ស់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ត្រូវ​បាន​ធ្វើការ​កែស​ម្រួល​ជាប​ន្ត​ប​ន្ទាប់

និង​បាន​ព​ង្រឹង​លើគ្រ​ប់វិស័យ ជាពិសេស​ក្នុង​វិស័យ​ហ្វឹក​ហ្វឺន អប់រំប​ណ្តុះប​ណ្តាល​ចំពោះនាយ​ទាហាន​វ័យ​ក្មេង ស​ម្រាប់ប​ន្ត​វេន ក៏ដូច​ជា​ការ​ក​សាង​ធ​ន​ធាន​ម​នុស្ស​នៅក្នុង​ជួរ​មេប​ញ្ជាការ​ក​ង​ទ័ព​ជំនាញ អ្ន​កឯក​ទេស ស​ម្រាប់បំរើ​អោយ​វិស័យ​ការ​ពារ​ជាតិ

​រ​ប​ស់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ អោយ​កាន់តែមាន​ភាព​ទំនើប​ក​ម្ម ​ស​ម​ស្រ​ប​ទៅ​តាម​​ការ​វិវ​ត្ត​ន៍​រីក​ចំរើន​រ​ប​ស់ ក​ង​ទ័ព​នៅក្នុង​តំប​ន់ និង​ប​ណ្តាប្រ​ទេស ជឿន​លឿន ​លើ​សា​ក​ល​លោក។

          ស្នាដៃដ៏ត្រ​ចេះត្រ​ច​ង់ ដែល​ស​ម្រេច​បាន​ក​ន្ល​ង​ម​ក រ​ប​ស់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ក៍ត្រូវ​​​​​

បាន​​រួម​ចំណែក​យ៉ាង​ស​ក​ម្ម និង​មាន​ប្រ​សិទ្ធិភាព​ផ​ង​ដែរ ពីជំនាញ​ប​ញ្ជូន​សារ  នៅគ្រ​ប់​ស្ថាប័ន និង​ក​ងឯក​ភាព​ក្នុង ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ។

ជំនាញ​ប​ញ្ជូន​សារ ជាជំនាញ​មួយ ក្នុង​ចំណោម​ជំនាញ​សំខាន់ៗ​ដ៏ទៃ​​​​ទៀត​ក្នុង​ក​ង​ទ័ព។ ជំនាញ​ប​ញ្ជូន​សារ ជាអ្ន​ក​កំណ​ត់នូវ​ប​ណ្ដាប្រ​សិទ្ធិភាព​ប​ញ្ជាដឹក​នាំ រ​ប​ស់​មេប​ញ្ជា​ការ​គ្រ​ប់​ជាន់​ថ្នាក់ ទាំង​ពេល​មាន​ស​ន្តិភាព​និង​ពេល​មាន​ស​ង្គ្រាម ប​ទ​ប​ញ្ជាមាន​ប្រ​សិទ្ធិភាព ទាន់ពេល​វេលា រ​ក្សាបាន​ការ​ស​ម្ងាត់ ឬ យ៉ាង​ណានោះ ត្រូវ​ផ្អែក​ទាំង​ស្រុង​លើជំនាញ​ប​ញ្ជូន​សារ ។

​ដូច្នេះវ​គ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​ប​ញ្ជូន​សារ​ជំនាន់ទី ១២ និង​វ​គ្គ​បំប៉នអ៊ីន​ធើណែត អ៊ីន​ត្រា​ណែត​ជំនាន់ទី ៦ នេះ គឺជាផ្នែក​មួយ​ក្នុង​ចំ​ណោម​ក​ម្ម​វិធី​រួម​ជាអត្ថិភាព​និង​ជាច​ម្ប​ង​បំផុត លើវិស័យអប់រំហ្វឹក​ហ្វឺន ហ្វឹក​ហាត់ប​ង្កើន​ស​ម​ត្ថ​ភាព​រ​ប​ស់​ក​ង​យោ​ធ​ព​ល​ខេម​រ​ភូមិន្ទ​សំដៅលើក
​កំ​ព​ស់​ស​ម​ត្ថ​ភាព​​ ដ​ល់​ជំនាញ​ឯក​ទេស ដើម្បី​ប​ម្រើ​​​​ការ​ប្រ​យុទ្ធ ការ​ប​ញ្ជាដឹក​នាំ រ​ប​ស់​ប​ណ្តា​មេប​ញ្ជាការ​គ្រ​ប់ជាន់ថ្នាក់ ប្រ​ក​ប​ដោយ​ប្រ​សិទ្ធិភាព​ខ្ព​ស់ នាស​ម័យ​ប​ច្ចេក​វិទ្យាទំនើប​ក្នុង​ពេល​ប​ច្ចុប្ប​ន្ន និង​ទៅអនាគ​ត ។

ឆ្លៀតឱកាស​នេះដែរ  ខ្ញុំសូម​ផ្តាំផ្ញើចំពោះក​ម្ម​សិក្សាការីទាំងអស់ពេល​ត្រ​ឡ​ប់ទៅ​អង្គ​ភាព​

វិញអស់​លោក​ត្រូវ​យ​ក​ចំណេះដឹង ទាំង​នេះទៅប​ម្រើអង្គ​ភាព​រ​ប​ស់ខ្លួនអោយ​បាន​ល្អ ​ ពិសេស​ជាង​នេះ ត្រូវ​តែអនុវ​ត្តអោយ​បាន​ល្អ នូវ​ប​ណ្តាចំណុច​ដូច​ខាង​ក្រោម ៖

១-ត្រូវ​តែជំរុញអក្ខ​រ​ក​ម្ម​កុំព្យូទ័រ នៅក្នុង​ជួរ​នាយ​ទាហានអោយ​បាន​ទូលំទូលាយ ចាត់​ទុក​អក្ខ​រ​ក​ម្ម​កុំព្យូទ័រ​​​​​​គឺជាម​ធ្យ​បាយ យ៉ាង​សំខាន់ ស​ម្រាប់កិច្ច​ការ​រ​ដ្ឋ​បាល និង​ការ​ប្រាស្រ័យ​ទាក់​ទ​ង​

តាម​រ​យៈប​ណ្តាញ​ស​ង្គ​ម និង​សារ​​​គ​ម​នាគ​ម​ន៍​អេឡិច​ត្រូនិ​ច​ផ្សេងៗទៀត ។

                   ២-ត្រូវ​យ​ក​ចិត្ត​ទុក​ដាក់លើការ​ប្រើប្រាស់ប្រ​ព័ន្ធ អ៊ីន​ធើណែត និងអ៊ីន​ត្រាណែត​នៅក្នុង
ទិស​ដៅអភិវ​ឌ្ឍ​ន៍ ជៀស​វាង​ការ​ប្រើប្រាស់​នូវ​ប​ច្ចេក​វិទ្យា​​នេះ នៅក្នុគោល​ដៅឧក្រិដ្ឋ ឬក្នុង​គោល ដៅផ្សេងៗទៀត ដែល​ផ្ទុយ​នឹង​សីល​ធ​ម៌ គុណ​ធ​ម៌ ប្រ​ពៃណី និង​ទំនៀម​ទ​ម្លាប់ដ៏ល្អប្រ​ពៃរ​ប​ស់​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ។

                   ៣-ស្មោះត្រ​ង់និង​ប្តេជ្ញាការ​ពារអោយ​បាន​ដាច់ខាត​នូវ ជាតិ សាស​នា ព្រះម​ហាក្ស​ត្រ ពិសេស​ការ​ពារ​រ​ដ្ឋ​ធ​ម្ម​នុញ្ញ និង​រាជ​រ​ដ្ឋាភិបាល​ស្រ​ប​ច្បាប់ ដែល​មាន​ស​ម្តេចអគ្គ​ម​ហាសេនាប​តី
តេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្រ្តី នៃព្រះរាជាណាច​ក្រ​ក​ម្ពុជាជាប្រ​មុខ។

៤-គោរ​ពអោយ​បាន​ដាច់ខាត ច្បាប់ ប​ទ​ប​ញ្ជា សារាច​រ សេច​ក្តីកំណ​ត់ផ្សេងៗ រ​ប​ស់​ថ្នាក់​​លើដាក់ចេញ។ ត្រូវ​គោរ​ព​ដោយ​ភ្ញាក់រ​លឹក​បំផុត នូវ​វិន័យ​រ​ប​ស់ក​ង​ទ័ព ​រ​ក្សាខ្ជាប់​ខ្ជួន​នូវ​អត្ត​ច​រិត សីល​ធ​ម៌ស្អាត​ស្អំ ស​ម​ស្រ​ប​ជាក​ង​ទ័ព​រ​ប​ស់ប្រ​ជាជ​ន​ដើម្បីប្រ​ជាជ​ន។

៥-ជានិច្ច​កាល​លើក​កំព​ស់ស​ម​ត្ថ​ភាព​រ​ប​ស់ខ្លួន  ពិសេស​ជំនាញ​ប​ញ្ជូន​សារ  ដោយ​ខិត​ខំរៀន​សូត្រ  ​ស្រាវ​ជ្រាវ​នូវ​រាល់ប​ច្ចេក​វិទ្យាថ្មីៗថែម​ទៀត ដើម្បីចូល​រួម​ក​សាង​ស​ម​ត្ថ​ភាព​ក​ង​​​យោ​ធ​ព​ល​ខេម​រ​ភូមិន្ទ អោយ​ឈាន​ទៅរ​ក​ភាព​ទំនើប​ក​ម្ម នៃប​ច្ចេក​​វិទ្យានាពេល​ប​ច្ចុប្ប​ន្ន ក៏ដូច​ជាពេលអនាគ​ត ។

          ៦-ចូល​រួម​យ៉ាង​ស​ក​ម្ម​នូវ​ច​ល​នាការ​ពារ​និងអភិវ​ឌ្ឍ​ន៍ប្រ​ទេស​លើគ្រ​ប់វិស័យ ដោយ​ប្រ​ឆាំង​​ដាច់ខាត​នូវ​រាល់អំពើអស​ក​ម្ម​ស​ង្គ​ម ។

៧-ព​ង្រីក​និង​ព​ង្រឹង​ស្មារ​តីសាម​គ្គីភាពអោយ​បាន​រឹង​មាំ រ​វាង​ជំនាញ​និង​ជំនាញ ​រ​វាង​ផ្ទៃ​ក្នុង​ក​ង​ទ័ព​ជាមួយ​ប្រ​ជាជ​ន ជាមួយ​ប​ណ្តាប្រ​ទេស​ជាមិត្ត សំដៅលើក​ស្ទួយ​ស​ន្តិភាព​ក្នុង​តំប​ន់​និង​ក្នុង​ពិភ​ព​លោក។

៨-គោរ​ពអោយ​បាន​ដាច់ខាត​និង​ម៉ឺង​ម៉ាត់បំផុត ចំពោះច្បាប់ច​រាច​រ​ផ្លូវ​គោក ​សំដៅជៀស​វាង​គ្រោះថ្នាក់ផ្សេងៗដ​ល់បុគ្គ​ល​ខ្លួន និងអ្ន​ក​ដ​ទៃ និង​ស​ង្គ​ម។

៩-ជៀស​វាងអោយ​បាន​ដាច់ខាត​នូវ​ការ ជួញ​ដូរ ប្រើប្រាស់គ្រឿង​ញៀន​គ្រ​ប់​ប្រ​ភេទ ត្រូវ​ឆ្លើយ​ថាទេចំពោះគ្រឿង​ញៀន។
          ជាទីប​ញ្ច​ប់ ខ្ញុំសូម​ប្រ​សិទ្ធិព​រ​ជ័យ សេរីសួរ​ស្តីចំពោះ​ គ​ណៈអធិប​តី ឯកឧត្ត​ម អស់លោក លោក​ស្រី ភ្ញៀវ​កិត្តិយ​ស​ជាតិ អន្ត​រ​ជាតិ ក​ម្ម​សិក្សាការីទាំងអស់ សូម​ប្រ​ក​ប​នូវ​ពុទ្ធ​ព​រ​ទាំង ៤
ប្រ​ការ  គឺ អាយុ  វ​ណ្ណៈ សុខៈ ព​លៈ កុំបីឃ្លៀង​ឃ្លាត​ឡើយ ។

លោក​វ​រ​សេនីយ៍ឯក សាយ សំណាង​នាយ​បុគ្គ​លិក​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​បាន​ទ្បើងអាន​សេច​ក្តីស​ម្រេច ​ជូន​ប័ណ្ឌ​ស​រ​សើរ​និង​លិខិត​ស​រ​សើរ​រ​ប​ស់ក្រ​សួង​ការ​ពារ​ជាតិជូន​ ចំពោះនាយ​ទាហាន គ្រូប​ង្រៀន និង​សិក្ខាកាម​ដែល​មាន​ស្នាដៃល្អនៅក្នុង​វ​គ្គ​សិក្សានិង​សេច​ក្តី  ស​ម្រេច​ជូន​លិខិត​ប​ញ្ជាក់ការ​សិក្សារ​ប​ស់នាយ​ក​ដ្ឋាន​ជូន​សិក្ខាកាម។ប​ ន្ទាប់ម​កឯកឧត្ត​មឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈប​ច្ចេក​ទេស​និង​ជានាយ​ក​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ​ក្រ​សួង​ការ​ពារ​ជាតិបាន​ផ្ត​ល់កិត្តិយ​ស​ប្រ​គ​ល់ប័ណ្ឌ​ស​រ​សើរ លិខិត​ស​រ​សើរ​និង​លិខិត​ប​ញ្ជាក់ការ​សិក្សាដ​ល់នាយ​ទាហាន គ្រូប​ង្រៀន សិក្ខាកាម​ដែល​មាន​ស្នាដៃក្នុង​វ​គ្គ​សិក្សា។

ក្នុង​នោះដែល​ក៏មាន​ ពិធីចុះហ​ត្ថ​លេខាលើអនុសារ​ណៈរ​វៀង​ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន​និង​ជួស​ជុល​ ប​ញ្ជូន​សារ​ជាមួយ​ក្រុម​ហ៊ុនWJS ASIA PEATROL Co.Ltd។

ក​ម្ម​វិធីត្រូវ​បាន​ប​ញ្ច​ប់ប​ន្ទាប់ពីពិធីចុះហ​ត្ថ​លេខាលើអនុសារ​ណៈរួច។

 

រូបថត home_nav