ព័ត៌មាន
By soley. 18 Dec, 2019​
ឧត្ត​ម​សេនីយ៍ត្រី ចាន់ សុឃុន ដឹក​នាំក្រុម​ការ​ងារ​យេន​ឌ័រ ន.ប.ស ចុះទៅសួរ​សុខ​ទុក្ខ លោក​ស្រីដែល​ត្រូវ​ជាភ​រិយា រ​ប​ស់លោកឧត្ត​ម​សេនីយ៍ទោ បេង សុត្ថារិទ្ធ។

នារ​សៀល​ថ្ងៃអាទិត្យ ៤រោច ខែមិគ​សិរ ឆ្នាំកុរ ឯក​ស័ក ព.ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩

ដោយ​មាន​ការ​ច​ង្អុល​ប​ង្ហាញ​និង​យ​ក​ចិត្ដ​ទុក​ដាក់ខ្ព​ស់ពីសំណាក់ លោក ឧត្ត​ម​សេនីយ៍ទោ កុស​ល សុវ​ណ្ណ​វិសាល នាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ អនុញ្ញាតឲ្យឧត្ត​ម​សេនីយ៍ត្រី ចាន់ សុឃុន នាយ​ក​រ​ង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ដឹក​នាំក្រុម​ការ​ងារ​យេន​ឌ័រ ន.ប.ស ចុះទៅសួរ​សុខ​ទុក្ខ លោក​ស្រីដែល​ត្រូវ​ជាភ​រិយា រ​ប​ស់លោកឧត្ត​ម​សេនីយ៍ទោ បេង សុត្ថារិទ្ធ នាយ​ក​រ​ង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ដែល​កំពុង​ស​ម្រាក​ព្យាបាល​ជំងឺនៅគេហ​ដ្ឋាន។

By soley. 15 Dec, 2019​
លោក ឧត្ត​ម​សេនីយ៍ទោ កុស​ល សុវ​ណ្ណ​វិសាល បានអញ្ជើញ​ដឹក​នាំ “កិច្ច​ប្រ​ជុំបូក​ស​រុប​រ​បាយ​ការ​ណ៍ល​ទ្ធ​ផ​ល​ការ​ងារ​ប្រ​ចាំឆ្នាំ២០១៩ និង​ទិស​ដៅអនុវ​ត្ដ​ការ​ងារ​ឆ្នាំ២០២០”។

នាព្រឹក​ថ្ងៃសុក្រ ២រោច ខែមិគ​សិរ ឆ្នាំកុរ ឯក​ស័ក ព.ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩

លោក ឧត្ត​ម​សេនីយ៍ទោ កុស​ល សុវ​ណ្ណ​វិសាល នាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ បានអញ្ជើញ​ដឹក​នាំ “កិច្ច​ប្រ​ជុំបូក​ស​រុប​រ​បាយ​ការ​ណ៍ល​ទ្ធ​ផ​ល​ការ​ងារ​ប្រ​ចាំឆ្នាំ២០១៩ និង​ទិស​ដៅអនុវ​ត្ដ​ការ​ងារ​ឆ្នាំ២០២០” នៅប​ន្ទ​ប់ប្រ​ជុំនាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ។

By soley. 05 Dec, 2019​
លោក ឧត្ត​ម​សេនីយ៍ទោ កុស​ល សុវ​ណ្ណ​វិសាល នាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ និង​ជាស​មាជិក​ក្រុម​ការ​ងារ បានអញ្ជើញ​ចូល​រួម “សិក្ខាសាលា សៀវ​ភៅស​ការ​ពារ​ជាតិឆ្នាំ២០២០” លើក​ទី១១ រ​យ:ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៣-០៥ ខែធ្នូ ឆ្នាំ២០១៩ ។

ក្រុង​សៀម​រាប៖ នាព្រឹក​ថ្ងៃអង្គារ ៧កើត ខែម​គិសិរ ឆ្នាំកុរ ឯក​ស័ក ព.ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩

លោក ឧត្ត​ម​សេនីយ៍ទោ កុស​ល សុវ​ណ្ណ​វិសាល នាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ និង​ជាស​មាជិក​ក្រុម​ការ​ងារ បានអញ្ជើញ​ចូល​រួម “សិក្ខាសាលា សៀវ​ភៅស​ការ​ពារ​ជាតិឆ្នាំ២០២០” លើក​ទី១១ រ​យ:ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៣-០៥ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិប​តីភាព ឧត្ដ​ម​សេនីយ៍ឯក សួន សំណាង អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​ន​យោបាយ និង​កិច្ច​ការ​ប​រ​ទេស ក្រ​សួង​ការ​ពារ​ជាតិ និង​ជាប្រ​ធាន​ក្រុម​ការ​ងារ​សៀវ​ភៅស​ការ​ពារ​ជាតិ ដែល​បាន​ប្រ​ព្រឹត្ត​ទៅនៅ ស​ណ្ឋាគារអង្គ​រ​ប៉ារ៉ាឌី ក្រុង​សៀម​រាប ខេត្ត​សៀម​រាប។

By soley. 27 Nov, 2019​
លោក ឧត្ត​ម​សេនីយ៍ទោ កុស​ល សុវ​ណ្ណ​វិសាល នាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ អញ្ជើញ​ចូល​រួម​ចុះត្រួត​ពិនិត្យ​ការ​សាង​ស​ង់អគារ​ទីស្ដីការ ក្រ​សួង​ការ​ពារ​ជាតិថ្មី និង​បំពាក់ប​រិក្ខាព័ត៌មាន​វិទ្យា។

នារ​ព្រឹក​ថ្ងៃពុធ ១កើត ខែមិគ​សិរ ឆ្នាំកុរ ឯក​ស័ក ព.ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩

លោក ឧត្ត​ម​សេនីយ៍ទោ កុស​ល សុវ​ណ្ណ​វិសាល នាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ អញ្ជើញ​ចូល​រួម​ចុះត្រួត​ពិនិត្យ​ការ​សាង​ស​ង់អគារ​ទីស្ដីការ ក្រ​សួង​ការ​ពារ​ជាតិថ្មី និង​បំពាក់ប​រិក្ខាព័ត៌មាន​វិទ្យា ជាមួយ​គ​ណៈក​ម្ម​ការ​សាង​ស​ង់អគារ​ទីស្ដីការ ក្រ​សួង​ការ​ពារ​ជាតិ និង​ក្រុម​ការ​ងារ​នៃក​ង​ទ័ព​រំដោះប្រ​ជាជ​ន​ចិន នៅក្នុង​ក្រ​សួង​ការ​ពារ​ជាតិ។

By soley. 27 Nov, 2019​
លោក​ស្រី ឧត្ត​ម​សេនីយ៍ត្រី ចាន់ សុឃុន នាយ​ក​រ​ង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ដឹក​នាំក្រុម​ការ​ងារ​យេន​ឌ័រ ន.ប.ស ដើម្បីនាំយ​ក​ថ​វិកា គ្រឿង​ប​រិភោគ និង​ភេស​ជ្ជៈមួយ​ចំនួន ចុះទៅសួរ​សុខ​ទុក្ខ លោក​វ​រ​សេនីយ៍ទោ នាក់ ចាន់ធី ដែល​កំពុង​ស​ម្រាក​ព្យាបាល​ជំងឺនៅម​ន្ទីពេទ្យ។

នាព្រឹក​ថ្ងៃសៅរ៍ ១២រោច ខែក​ក្ដិក ឆ្នាំកុរ ឯក​ស័ក ព.ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩

ដោយ​មាន​ការ​ច​ង្អុល​ប​ង្ហាញ​និង​យ​ក​ចិត្ដ​ទុក​ដាក់ខ្ព​ស់ពីសំណាក់ លោក ឧត្ត​ម​សេនីយ៍ទោ កុស​ល សុវ​ណ្ណ​វិសាល នាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ អនុញ្ញាតឲ្យ​លោក​ស្រី ឧត្ត​ម​សេនីយ៍ត្រី ចាន់ សុឃុន នាយ​ក​រ​ង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ដឹក​នាំក្រុម​ការ​ងារ​យេន​ឌ័រ ន.ប.ស ដើម្បីនាំយ​ក​ថ​វិកា គ្រឿង​ប​រិភោគ និង​ភេស​ជ្ជៈមួយ​ចំនួន ចុះទៅសួរ​សុខ​ទុក្ខ លោក​វ​រ​សេនីយ៍ទោ នាក់ ចាន់ធី នាយ​រ​ង​ការិយាល័យ​វិទ្យុរ៉ាដា នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ដែល​កំពុង​ស​ម្រាក​ព្យាបាល​ជំងឺនៅម​ន្ទីពេទ្យ។

រូបថត home_nav