ព័ត៌មាន
ពិធីទ​ទួល​ប្រ​តិភូសាលានាយ​ទាហាន​ប​ញ្ជាការ ប​ច្ចេក​ទេស​វិទ្យុទាក់ទ​ង ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​ ឆ្នាំ ២០១០

ដោយ​បាន​ការអនុញ្ញាត​ពីក្រ​សួង​ការ​ពារ​ជាតិនៃព្រះរាជាណាច​ក្រ​ក​ម្ពុជា នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ អគ្គ​នាយ​ក​ដ្ឋាស​ម្ភារៈប​ច្ចេក​ទេស ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា បាន​ទ​ទួល​គ​ណៈប្រ​តិភូ សាលានាយ​ទាហាន​ប​ញ្ជាការ ប​ច្ចេក​ទេស​វិទ្យុទាក់ទ​ង ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម ដែល​ដឹក​នាំដោយ លោក​វ​រៈសេនីយ៍ឯក ង្វៀន ហ្វ័ង ទៀន នាយ​ក​រ​ង​សាលានាយ​ទាហាន​ប​ញ្ជាការ​ប​ច្ចេក​ទេស​វិទ្យុទាក់ទ​ង​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​បាន​ម​ក​ធ្វើទ​ស្ស​នៈកិច្ច ស្វែង​យ​ល់ការ​ងារ​ហ្វឹក​ហ្វឺន​និង​ការ​ងារ​ធានាជំនាញ​ប​ញ្ជូន​សារ​ពីថ្ងៃទី ២០ ខែ ក​ញ្ញា ឆ្នាំ ២០១០ ដ​ល់ ថ្ងៃទី ២៥ ខែ ក​ញ្ញា ឆ្នាំ ២០១០ នៅនាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ អគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈប​ច្ចេក​ទេស និងអង្គ​ភាព​ប​ញ្ជូន​សារ​មួយ​ចំនួន​ទៀត​នៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ។ នៅ ថ្ងៃទី ២១ ខែ ក​ញ្ញា ឆ្នាំ ២០១០ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ អគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈប​ច្ចេក​ទេស ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា បាន​ចាត់តាំង​ទ​ទួល និង​ពិភាក្សាការ​ងារ​ជាមួយ​គ​ណៈប្រ​តិភូសាលានាយ​ទាហាន​ប​ញ្ជាការ​ប​ច្ចេក​ទេស​វិទ្យុទាក់ទ​ង​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម ។ស​មាស​ភាព​ចូល​រួម​ក្នុង​ពិធីនោះរួម​មាន​ភាគីក​ម្ពុជាឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ​​   ផ​ន ណារ៉ា អគ្គ​នាយ​រ​ងអគ្គ​នាយ​ក​ដ្ឋាន​សំភារៈប​ច្ចេក​ទេស​និង​ជានាយ​ក​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ជាប្រ​ធាន​ប្រ​តិភូក​ម្ពុជា ភាគីវៀត​ណាម​លោក​វ​រៈសេនីយ៍ឯក​ង្វៀន ហ្វ័ង​ទៀន នាយ​ក​រ​ង​សាលានាយ​ទាហាន​ប​ញ្ជាការ​ប​ច្ចេក​ទេស វិទ្យុទាក់ទ​ង​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​ជាប្រ​ធាន​គ​ណៈប្រ​តិភូ ។ក្នុង​នាម​ប្រ​ធាន​ប្រ​តិភូក​ម្ពុជា និង​ជាម្ចាស់ផ្ទះ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា បាន​ស្វាគ​ម​ន៏ យ៉ាង​ក​ក់ក្តៅចំពោះគ​ណៈប្រ​តិភូ និង​ជូន​ព​រអោយ​តំណើរ​ទ​ស្ស​នៈកិច្ច​រ​ប​ស់គ​ណៈប្រ​តិភូសំរេច​បាន ល​ទ្ធ​ផ​ល​ខ្ព​ស់ រួម​ចំណែក​ព​ង្រឹង និង​ព​ង្រីក​សាម​គ្គីភាព មិត្ត​ភាព​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាប្រ​វ​ត្តិសាស្ត្រ រ​វាង​ក​ង​ទ័ព​នៃប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជា វៀត​ណាមអោយ​កាន់តែរឹង​មាំ និង​ឋិត​ថេរ​ជានិរ​ន្ត ។ឯកឧត្ត​ម​ប្រ​ធាន ប្រ​តិភូក​ម្ពុជាបាន​លើក​ឡើង​ពីស​ភាព​ការ​ណ៏មួយ​ចំនួន ជូនអង្គ​ពិធី អំពីស​ភាព​ការ​ណ៏  សេដ្ឋ​កិច្ច ស​ភាព​ការ​ណ៏ក​ង​យោព​ល​ខេម​រ​ភូមិន្ទ ការ​កែទ​ម្រ​ង់ក​ង​ទ័ព ការ​ងារ​ធានា និង​ស​ភាព​ការ​ណ៏មួយ​ចំនួន រ​ប​ស់ជំនាញ​ប​ញ្ជូន​សារ ។លោក​វ​រៈសេនីយ៍​ឯកង្វៀន ហ្វ័ង​ទៀនប្រ​ធាន​គ​ណៈប្រ​តិភូវៀត​ណាម​បាន​ថ្លែងអំណ​រ​គុណ​យ៉ាង​ស្មោះស្ម​គ្រ័ដ​ល់នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារអគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈប​ច្ចេក​ទេស​ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជាដែល​បាន​ទ​ទួល​ស្វាគ​ម​ន៏យ៉ាង​ក​ក់ក្តៅ ចំពោះគ​ណៈប្រ​តិភូសាលានាយ​ទាហាន​ប​ញ្ជាការ​ប​ច្ចេក​ទេស​វិទ្យុទាក់ទ​ង ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម ។នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ អគ្គ​នាយ​ក​ដ្ឋាន​សំភារៈប​ច្ចេក​ទេស​ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា បានឧទ្ទេស​នាម  និង​ផ្លាស់ប្តូរ​ប​ទ​ពិសោធ​ន៏ជាមួយ​ភាគី​  វៀត​ណាម ដែល​រួម​មាន​ចំណុច​សំខាន់ៗដូច​ជាៈ  

-ការ​ចាត់តាំង​ធានាប្រ​ព​ន្ធ័ និង​ការ​ក​សាង​កំលាំង         

-ការ​ចាត់តាំង​ក្រ​ប​ខ័ណ្ឌ និង​ការ​ក​សាង​កំលាំង

-ការ​ចាត់តាំង​ហ្វឹក​ហ្វឺន និង​ប​ណ្តុះប​ណ្តាល     

-ការ​ចាត់តាំង​ធានាសំភារៈប​ច្ចេក​ទេស​

ដើម្បីស្វែង​យ​ល់អោយ​បាន​ស៊ីជ​ម្រៅប​ន្ថែម​ទៀត គ​ណៈប្រ​តិភូសាលានាយ​ទាហាន​ប​ញ្ជាការ ប​ច្ចេក​ទេស​វិទ្យុទាក់ទ​ង​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម បានអញ្ជើញ​ទៅធ្វើទ​ស្ស​នៈកិច្ច​ស្វែង​យ​ល់នៅប​ណ្តាក​ងឯក​ភាព​មួយ​ចំនួន​រួម​មានៈ      

-ប​ញ្ជាការ​ដ្ឋាន​ប​ញ្ជូន​សារ អគ្គ​ប​ញ្ជាការ           

-ម​ជ្ឍ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន និង​ជួស​ជុល​ប​ញ្ជូន​សារ (ទ​ន្លេកាទិល)គ្រ​ប់ប​ណ្តាស្ថាប័ន និង​ក​ងឯក​ភាព នាយ​ទាហាន និង​ព​ល​ទាហាន​ប​ញ្ជូន​សារ នៃក​ង​យោធ​ព​ល​ខេម​រៈភូមិន្ទ ដែល​ប្រ​តិភូបានអញ្ជើញ្ញ​ទៅទ​ស្ស​នា បាន​ផ្ត​ល់នូវ​ការ​ទ​ទួល​ស្វាគ​ម​ន៏យ៉ាង​ក​ក់ក្តៅចំពោះគ​ណៈប្រ​តិភូ ។ គ​ណៈប្រ​តិភូសាលានាយ​ទាហាន​ប​ញ្ជាការ ប​ច្ចេក​ទេស​វិទ្យុទាក់ទ​ង ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម ក៏ត្រូវ​បាន​ការអនុញ្ញាតិអោយ​ចូល​ជួប​សំដែង​ការ​គួរ​ស​ម​ជាមួយ​ថ្នាក់ដឹក​នាំ នៃក្រ​សួង​ការ​ពារ​ជាតិផ​ង​ដែរ ។         ដើម្បីអនុវ​ត្ត​ន៏ប​ន្ត​នូវ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ទាំង​ពីរ​ក​ម្ពុជា វៀត​ណាម ពិសេស​លើជំនាញ​ប​ញ្ជូន​សារ​ភាគីក​ម្ពុជាបាន​ស្នើដ​ល់ សាលានាយ​ទាហាន​ប​ញ្ជាការ ប​ច្ចេក​ទេស វិទ្យុទាក់ទ​ង​នៃក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​ជួយ​លើខ្លឹម​សារ មួយ​ចំនួន​រួម​មាន ៖

១ បំប៉ន​ការ​ងារ​សេនាធិការ​ប​ញ្ជូន​សារ​ប្រ​ចាំឆ្នាំ ស្មើ ២០ នាក់ ។

២ ផ្លាស់ប្តូរ​គ​ណៈប្រ​តិភូទ​ស្ស​នៈកិច្ច​រ​វាង​នាយ​ក​ដ្ឋាន និង​សាលា ។

៣ ជួយ​រៀប​ចំ និង​បំពាក់សំភារៈសំរាប់ថ្នាក់រៀន (ម​ជ្ឍ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន) ។

៤ ជួយ​ប​ណ្តុបុះណ្តាល​គ្រូប​ង្គោល​រួម​មាន ៖                 

-គ្រូទូរ​លេខ                 

-គ្រូជួស​ជុល​វិទ្យុអគ្គីស​នី ទូរ​ស​ព្ទ័ និង​ប្រ​ភ​ព                 

-គ្រូសេនាធិការ ជំនាញ​ប​ញ្ជូន​សារ

៥ ជួយ​រៀប​ចំប្ល​ង់ចាត់តាំង​ប​ណ្តាញ​សេនាធិការ​ជំនាញ​ប​ញ្ជូន​សារ​ចាប់ពីថ្នាក់ក​ង​ព​ល​ធំចុះ

៦ ជួយឧប​ត្ថ​ម្ភ​សំភារៈមួយ​ចំនួន​ដូច​ជាម៉ាស៊ីន​កំព្យូទ័រ និង​ព្រីន​ធ័រ ។សាលានាយ​ទាហាន​ប​ញ្ជាការ ប​ច្ចេក​ទេស​ប​ញ្ជូន​សារ ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​បាន​ទ​ទួល​យ​ក​រាល់សំណើរ​ដែល​ភាគីក​ម្ពុជាសំណូម​ព​រ ហើយ​និង​យ​ក​សំណើរ​ទាំង​នេះ រាយ​ការ​ណ៏ជួន​ប​ញ្ជាការ​ដ្ឋាន​ប​ញ្ជូន​សារ​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម និង​ក្រ​សួង​ការ​ពារ​ជាតិ ពេល​បាន​ការឯក​ភាព​ហើយ សាលានិង​ប្រឹង​ប្រែង​សំរេច​ភារ​កិច្ចអោយ​ទ​ទួល​បាន ល​ទ្ធ​ផ​ល​ល្អ ។          

-ចំពោះការ​ងារ​សេនាធិការ​ប​ញ្ជូន​សារ សាលានិង​ប​ញ្ចូល​ក្នុង​ក​ម្ម​វិធីបំប៉ន​នាយ​ទាហាន​ក​ម្ពុជា ។         

-ចំពោះការ​ទ​ប់ស្កាត់រាល់ការ​រំខាន​ពេល​ទាក់ទ​ង សាលានិង​ប​ញ្ចូល​ក​ម្ម​វិធីសំរាប់ការ​ពារ ។

ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា សំណូម​ព​រ​ប​ន្ថែម​ចំពោះសាលា ៖

-ស្នើប​ន្ថ​យ​ក​ម្ម​វិធីន​យោបាយ ប​ង្កើន​ក​ម្ម​វិធីរៀន​មុខ​ជំនាញ​ប​ច្ចេក​ទេស ។

-សិក្ខាកាម​ដែល​ទៅរៀន​នៅវៀត​ណាម ស្នើមាន​ក​ម្ម​វិធីអនុវ​ត្ត​ន៏ជាក់ស្តែងអោយ​បាន​ច្រើន​ជាង​រៀន​ទ្រឹះស្តី ។

-ស្នើសាលាប​ង្កើត​គេហ​ទំព័រ​ដើម្បីប​ង្កើន​ស​ម​ត្ថ​ភាព​ស្វ័យ​សិក្សារ​ប​ស់សិក្ខាកាម​ក​ម្ពុជា ។

ជាទីប​ញ្ច​ប់ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា ភាគីក​ម្ពុជាបាន​ថ្លែងអំណ​រ​គុណ សារ​ជាថ្មីម្ត​ង​ទៀត​ដ​ល់ង​តំណាង​ប្រ​តិភូសាលាដែល​បាន​ទ​ទួល​រាល់សំណើរ​ដែល​ភាគីក​ម្ពុជាបាន​ស្នើ ។​

ពិធីទ​ស្ស​នៈកិច្ច  និង​ពិភាគ្សាការ​ងារ​បាន​ប្រ​ព្រឹត្ត​ទៅប្រ​ក​ប​ដោយ​ប​រិយាកាស​រីក​រាយ និង​ស្និទ្ធ​ស្នាល​ក្រៃលែង​ឈ​រ​លើស្មារ​តីយោគ​យ​ល់គ្នាទៅវិញ​ទៅម​ក ដែល​បាន​ស្តែង​ចេញ​នូវ​ក​ត្តាសាម​គ្គីភាព មិត្ត​ភាព ដ៏ល្អផូរ​ផ​ង់មិនអាច​បំបែក​បាន​រ​វាង​ក​ង​ទ័ព និង​ប្រ​ជាជ​ន នៃប្រ​ទេស​ទាំង​ពីរ ក​ម្ពុជា វៀត​ណាម ។

ត្រឡប់ក្រោយ
By Samnang. 30 Sep, 2014​ ការចែករំលែក