ព័ត៌មាន
ពិធីបិទ​វ​គ្គ​បំប៉នអ៊ីន​ត្រាណែន និង អ៊ីន​ធើណែន ជំនាន់ទី​ ១ ឆ្នាំ ២០១២

ក្រោម​កិច្ច​ដឹក​នាំរ​ប​ស់រាជ​រ​ដ្ឋាភិបាលអាណ​ត្តិទី ៤ នៃរ​ដ្ឋ​ស​ភា ដែល​មាន​ស​ម្តេច​ម​ហាសេនាប​តីតេជោ ហ៊ុន សែន ជានាយ​ក​រ​ដ្ឋ​ម​ន្ត្រី នៃព្រះរាជាណាច​ក្រ​ក​ម្ពុជាបាន​និង​កំពុងអនុវ​ត្ត​យ៉ាង​ស​ក​ម្ម​នូវ​    យុទ្ធ​សាស្ត្រ​ច​តុកោណ​ដំណាក់កាល​ទី ២ ក្នុង​នោះការ​ក​សាង​ធ​ន​ធាន​ម​នុស្ស ជាអាទិភាព​មួយ ក្នុង​កំណែទំរ​ង់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ។

អនុវ​ត្ត​តាម​ស​ច្ចាប័ន​លេខ ០០៦ ផ.ក ចុះថ្ងៃទី ២៣ ខែមិនា ឆ្នាំ ២០១២ រ​ប​ស់គ​ណះក​ម្ម​ការ​ដឹក​នាំ ការ​ងារ​ហ្វឹក​ហ្វឺន​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ស្តីអំពីផែន​ការ​បើក​វ​គ្គ​បំប៉នអ៊ិន​ធើណែត និងអ៊ិន​ត្រាណែត .

ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១២ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ  បាន​ប្រារឰនូវ ពិធីបិទ​វ​គ្គ  បំប៉នអ៊ីន​ត្រាណែត និង អ៊ីន​ធើណែត ឆ្នាំ ២០១២ ដែល​បាន​ប​ញ្ច​ប់ដោយ​ជោគ​ជ័យ​ក្រោយ​ពីបាន​សិក្សាតាម​ក​ម្ម​វិធី ។ ក្រោមអធីប​តីភាព ឯកឧត្ត​ម ឧត្ត​ម​សេនីយ៏ទោទោះ លាវ ដំណាង​ដ៏ខ្ព​ង់ខ្ព​ស់   ឯកឧត្ត​ម ឧត្ត​ម​សេនីយ៏ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ងអគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈប​ច្ចេក​ទេស និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ។ ចំពោះវ​គ្គ​បំប៉ន​ដែល​ត្រូវ​បិទ​វ​គ្គ​នាពេល​នេះរួម​មាន ក​ម្ម​សិក្សាការីស​រុប​ចំនួន ២៨ នាក់ ម​ក​ពី ២៥ អង្គ​ភាព​នៅទូទាំង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ។ ជំនួស​មុខឱ្យ​គ​ណៈគ្រ​ប់គ្រ​ង​វ​គ្គ លោក​វ​រ​សេនីយ៏ឯក ខៀវ គ​ន្ធី បាន​រាយ​ការ​ណ៏ជូន​ខ្លឹម​សារ និង ​ ល​ទ្ធ​ផ​ល​ដូច​ខាង​ក្រោម ៖

          អំពីខ្លឹម​សារ​ដែល​បាន​សិក្សាក​ន្ល​ង​ម​ក​រួម​មានៈ

          -ប​ទ​ប​ង្ហាញ​គេហ​ទំព័រ ប​ច្ចេក​ទេស និង​ការ​ប្រើប្រាស់គេហ​ទំព័រ

          -ប​ទ​ប​ង្ហាញអំពីរ​បៀប​កិប​ខ្សែ ត ខ្សែនិង​ការ​សាក​ល្ប​ង​ត​ភ្ជាប់ Switch Router  និង​កុំព្យូទ័រ

          -ប​ទ​ប​ង្ហាញអំពីសារអេឡិច​ត្រូនិក​សាធារ​ណៈ ភាព​ខុស​គ្នារ​វាងអ៊ីម៉ែល​សាធារ​ណៈ និង​ក​ង​ទ័ព

          -ប​ទ​ប​ង្ហាញអំពីសារអេឡិច​ត្រូនិក​ក​ង​ទ័ព

          -សារៈប្រ​យោជ​ន៏ និង​ការ​ប្រើប្រាស់

          -រ​បៀប  Set up អ៊ីម៉ែល នៅលើ Ms-Outlook

          -រ​បៀប​ផ្ងើអ៊ីមែល​នៅលើ Ms-Outlook

          -រ​បៀប​ថែរ​ក្សា និង​ការ​ប​ញ្ជូនឯក​សារ

           -រ​បៀប Set up អ៊ីម៉ែក​នៅលើ Webmail ។

ល​ទ្ធ​ផ​ល​ជាក់ស្តែង​សំរេច​បានៈ

          - ល្អ              ចំនួន  ៨នាក់                      =   ២៨.៥៧%

          - ល្អប​ង្គួរ        ចំនួន  ១៣នាក់                  =   ៤៦.៤២%

          -​​ ម​ធ្យ​ម         ចំនួន   ៧នាក់                    =   ២៥ %

ល​ទ្ធ​ផ​ល​ទ​ទួល​បាន​ខាង​លើអាស្រ័យ​ដោយ​មាន​ការ​ខិត​ខំប្រឹង​ប្រែង  ផ្ទាល់ពីសំណាក់សិក្ខាកាម​គ្រ​ប់រូប​ពិសេស ជួរ​គ្រួប​ង្រៀន​ដែល​បាន​យ​កអស់កំលាំង​កាយ​ចិត្ត ខិត​ខំធ្វើប​ទ​ប​ង្ខាញ​លើប្រ​ធាន​ប​ទ​នីមួយៗបាន​ស៊ីជំរៅអោយ​សិក្ខាកាម​ម្នាក់ៗក្តាប់បាន​និង​ចេះចាំបាន​នូវ​រាល់ប្រ​ធាន​ប​ទ​ទាំង​នោះបាន​ល្អប្រ​សើរ។

          ទ​ន្ទឹម​នឹង​នេះផ​ង​ដែរ ក៏សូម​ថ្លែងអំណ​រ​គុណ​ចំពោះគ្រូប​ង្រៀន ក៏ដូច​ស្ថាប័ន​ពាក់ព​ន្ធ័ដែល​បាន​ប​ង្ក​ល​ក្ខ​ណៈគ្រ​ប់បែប​យ៉ាង ជំរុញអោយ​វ​គ្គ​សិក្សានេះទ​ទួល​បាន​ជោគ​ជ័យ​គួរ​ជាទីពេញ​ចិត្ត។

ឯកឧត្ត​ម ឧត្ត​ម​សេនីយ៏ទោ ទោះ លាវ ដំណាង​ដ៏ខ្ព​ង់ខ្ព​ស់ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៏សេនីយ៏ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈប​ច្ចេក​ទេស និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ បាន​វាយ​តំលៃខ្ព​ស់ចំពោះល​ទ្ធ​ផ​ល​ក្នុង​វ​គ្គ​សិក្សា និង បាន​ផ្តាំផ្ងើរ​ដ​ល់សិក្ខាកាម​ទាំងអស់ក្រោយ​ពីប​ញ្ច​ប់វ​គ្គ​សិក្សា  វិល​ត្រ​ឡ​ប់ទៅអង្គ​ភាព​រៀងៗខ្លួន​វិញ សូមអោយ​យ​ក​ចំណេះដឹង​ទាំងអស់នេះ ទៅបំរើការ​ងារអោយ​បាន​ល្អ និង​ខិត​ខំយ​ក​ចិត្ត​ទុក​ដាក់រៀន​សូត្រ​ដោយ​ផ្ទាល់ខ្លួន​ប​ន្ថែម​ទៀត ព្រោះថា វិស័យ​ប​ច្ចេក​វិទ្យាអេឡិច​ត្រូនិក មាន​ការ​រីក​ចំរើន គ្មាន ដែន​កំណ​ត់និង​ទីប​ញ្ច​ប់ឡើយ គឺពីមួយ​ថ្ងៃទៅមួយ​ថ្ងៃមាន​ការ​វិវ​ត្ត​ន៍ឈាន​ឡើង​ជារៀង​រ​ហូត ។        

ជាទីប​ញ្ច​ប់ឯកឧត្ត​ម​បាន​ជួន​ព​រ​គ​ណៈអធិប​តី ភ្ងៀវ​កិត្តិយ​ស ក​ម្ម​សិក្សាការី ទាំងអស់សូម​ទ​ទួល​បាន​នូវ​ភាព​រុង​រឿង និង​ប្រ​ក​ប​ដោយ​ពុទ្ធ​ទាំង ៤ប្រ​ការ​គឺ អាយុ វ​ណ្ណៈ   សុខៈ ព​លៈ កុំបីឃ្លៀង​ឃ្លាត​ឡើយ ។  អង្គ​វិធីទាំង​មួល​ត្រូវ​បាន​ប​ញ្ច​ប់ក្រោយ​ពេល ឯកឧត្ត​ម គ​ណៈអធិប​តី បាន​ប្រ​គ​ល់លិខិត​ប​ញ្ជាក់ការ​សិក្សា ជួន​ដ​ល់ក​ម្ម​សិក្សាការីទាំងអស់ ។ ​
ត្រឡប់ក្រោយ
By user1. 30 Sep, 2014​ ការចែករំលែក