ព័ត៌មាន
ពិធីបិទ​វ​គ្គ​បំប៉ន​ជំនាញ​ប​ញ្ជូន​សារ​យោធ​ភូមិភាគ ទី ៤ ឆ្នាំ ២០១២

អនុវ​ត្ត​តាម​ស​ច្ចាប័ន​លេខ ០០៦ ផ​ក ចុះថ្ងៃទី ២៣ ខែ ០៣ ឆ្នាំ ២០១២រ​ប​ស់គ​ណៈក​ម្ម​ការ​ដឹក​នាំ ការ​ងារ​ហ្វឹក​ហ្វឺន ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ស្តីអំពីការ​បើក​វ​គ្គ​បំប៉ន​ជំនាញ​ប​ញ្ជូន​សារ​ឆ្នាំ ២០១២ ។

ថ្ងៃទី២១ ខែ វិច្ឆិការ ឆ្នាំ២០១២ នៅយោធ​ភូមិភាគ​ទី៤បាន​ប្រារ​ព្ធ​ពិធីបិទ​វ​គ្គ​បំប៉ន​ជំនាញ​ប​ញ្ជូន​សារ ក្រោមអធីប​តីភាព​ដ៍ខ្ព​ង់ខ្ព​ស់ពីសំណាក់ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​​ស​ម្ភារៈប​ច្ចេក​ទេស និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ចូន​សារ ក្រ​សួង​ការ​ពារ​ជាតិ និង ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ជា ម៉ន មេប​ញ្ជាការ​រ​ង ប​ញ្ជាការ​ដ្ឋាន ក​ង​ទ័ព​ជើង​គោក និង​ជាមេប​ញ្ជាការ យោធ​ភូម​ភាគ​ទី ៤ ។

លោក​វ​រ​សេនីយ៍ឯក ហ៊ាន ចែម នាយ​ការិយាល័យ​ប​ញ្ជូន​សារ យោធ​ភូមិភាគ​ទី ៤ និង​ជាគ​ណៈគ្រ​ប់គ្រ​ង​វ​គ្គ​សិក្សា បាន​រាយ​ការ​ណ៍ជូន​នូវ​ខ្លឹម​សារ និង​ល​ទ្ធ​ផ​ល​ដូច​ខាង​ក្រោម ៖

១​ ខ្លឹម​សារ​ដែល​ត្រូវ​បាន​ហ្វឹក​ហ្វឺន​ក្នុង​វ​គ្គ​សិក្សា

            -លំហាត់រ​បៀប

            -អប់រំចិត្ត​សាស្ត្រ

            -សុខាភិបាល

            -ជំនាញ​យុទ្ធ​វិធីសេនាធិការ

            -ប្រើប្រាស់ម៉ាស៊ីន​វិទ្យុ    អគ្គីស​នី  HF + VHF

            -អ៊ិន​ធើណែត និង អ៊ិន​ត្រាណែត

ស​មាស​ភាព​ចូល​រួម ៧៨ នាក់ ម​ក​ពីអង្គ​ភាព​ចំណុះយោធ​ភូមិភាគ​ទី ៤

ល​ទ្ធ​ផ​ល​ជាក់ស្តែង​ក្នុង​វ​គ្គ​សិក្សា

            -ចំនួន​រួម ៧៨ នាក់អវ​ត្ត​មាន ២ នាក់

            -ពូកែ                            ១៥ នាក់              ១៩.៧៣ ភាគ​រ​យ

            -គ្រាន់បើ                       ៣៥ នាក់              ៤៦.០៥ ភាគ​រ​យ

            -សំណូម​ព​រ                   ២៦ នាក់              ៣៤.២១ភាគ​រ​យ

ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា បាន​មាន​ប្រ​សាស​ន៍នៅក្នុង ឧ៌កាស​នោះដែល​ថា ៖

តាង​នាមអោយ​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិខ្ញុំសូម​ថ្លែងអំណ​រ​គុណ​យ៉ាង​ជ្រាល​ជ្រៅចំពោះ

អស់លោក​ជាគ​ណៈគ្រ​ប់គ្រ​ង​វ​គ្គ​យោធាចារ្យ​ទាំងអស់ដែល​បាន​ខិត​ខំយ​កអស់ក​ម្លាំង​កាយ​ចិត្ត​ក្នុង​ការ

ដឹក​នាំ ប​ង្ហាត់ប​ង្រៀន​ប្រ​ក​ប​ដោយ​ទេព​កោស​ល្យ​និង​ប​ទ ពិសោធ​ន៍ខ្ព​ស់ ។ សូម​កោត​ស​រ​សើរ និង​ថ្លែងអំណ​រ​គុណ​ចំពោះថ្នាក់ដឹក​នាំនាយ​ទាហាន រ​ប​ស់ទីប​ញ្ជាការ​យោធ​ភូមិភាគ​ទី ៤ និង​ក​ម្ម​សិក្សាការីទាំងអស់ ដែល​បាន​ប្រឹង​ប្រែង​ដោយ​ផ្ទាល់ និង​ដែល​បាន​យ​កអស់ក​ម្លាំង​កាយ​ចិត្ត​ស​ហ​ការ​ណ៍ជំរុញ

អោយ​វ​គ្គ​បំប៉ន ប្រ​ព្រឹត្ត​ទៅដោយ​រ​លូន​ចាប់តាំង​ពីពេល​ចាប់ផ្តើម​រ​ហូត​ដ​ល់ពេល​ប​ញ្ច​ប់វ​គ្គ ។

            ឆ្ល​ង​តាម​រ​បាយ​កាណ៍រ​ប​ស់វ​គ្គ​សិក្សាមុន​នេះឯកឧត្ត​ម​បាន​វាយ​តំលៃខ្ព​ស់ចំពោះការ​ទ​ទួល​ខុស​ត្រូវ​ប្រ​ក​ប​ដោយ​ស្មារ​តីយ​ក​ចិត្ត​ទុក​ដាក់ខ្ព​ស់រ​ប​ស់ថ្នាក់ដឹក​នាំ យោធាចារ្យ​នាយ​ទាហាន​ក​ម្ម​សិក្សាការីទាំងអស់ ដែល​បាន​ខិត​ខំបំពេញ​ភារ​កិច្ច​ដោយ​ប្រ​កាន់ខ្ជាប់នូវ​ការ​គោរ​ព​និងអនុវ​ត្ត​តាម​ប​ទ​ប​ញ្ជារ​ប​ស់

ថ្នាក់លើ ឈាន​ទៅសំរេច​ដោយ​ជោគ​ជ័យ នៃវ​គ្គ​សិក្សានេះ ។

            ឆ្លៀតឱកាស​នេះដែរ ឯកឧត្ត​ម​បាន​ផ្តាំផ្ញើរ​ចំពោះក​ម្ម​សិក្សាការីទាំងអស់ពេល​ត្រ​ឡ​ប់ទៅបំពេញ​ការ​ងារ អស់លោក​ត្រូវ​យ​ក​ចំពោះដឹង​ទាំង​ប៉ុន្មាន​នេះទៅបំរើការ​ងារ​ជំនាញ​ក្នុងអង្គ​ភាព​រ​ប​ស់ខ្លួនអោយ​មាន​ប្រ​សិទ្ធ​ភាព​ខ្ព​ស់ ។ ប​ន្ទាប់ម​កឯកឧត្ត​ម​បាន​ប្រ​គ​ល់សំភារៈជូន​ដ​ល់ភូមិភាគ ៤ រួម​មាន​ ៖

            ១. ប៉ុស្ត​ក​ណ្តាល ២០ ទ្វារ        ៣ គ្រឿង

            ២. TA 57                               50 គ្រឿង

            ៣. ខ្សែ 274                            30 Km

            ៤. Computer                         2 គ្រឿង​​​       

            ៥. Kenwood                         1 គ្រឿង                                                                              

            ៦. AQ 1000 Am               ​     5 ធុង

            ៧. Printer                              1 គ្រឿង

           

ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ជា ម៉ន មេប​ញ្ជាការ​រ​ង ប​ញ្ជាការ​ដ្ឋាន​ក​ង​ទ័ព​ជើង​គោក​និង​ជាមេ

ប​ញ្ជាការ យោធ​ភូម​ភាគ​ទី ៤ បាន​ថ្លែងអំណ​រ​គុណ​ចំពោះនាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ដែល​បាន​ផ្ត​ល់ថ​វិការ

និង​សំភារៈធ្វើអោយ​វ​គ្គ​សិក្សាប្រ​ព្រឹត្ត​ទៅដោយ​ជោគ​ជ័យ ។

 

អង្គ​វិធីទាំង​មួល​ត្រូវ​បាន​ប​ញ្ច​ប់ក្រោយ​ពេល ឯកឧត្ត​ម គ​ណៈអធិប​តី បាន​ប្រ​គ​ល់លិខិត​ប​ញ្ជាក់

ការ​សិក្សា ជួន​ដ​ល់ក​ម្ម​សិក្សាការីទាំងអស់ ។

ត្រឡប់ក្រោយ
By Samnang. 30 Sep, 2014​ ការចែករំលែក