អនុវត្តន៏តាមសច្ចាប័ន្តលេខៈ ០០៥ ផក ចុះថ្ងៃទី ១២ ខែ មិនា ឆ្នាំ ២០១៣ របស់គណៈកម្មាការដឹកនាំការងារហ្វឹកហ្វឺនកងយោធពលខេមរៈភូមិន្ទស្តីអំពីផែនការ បើកវគ្គបំប៉នជំនាញបញ្ជូនសារ ឆ្នាំ ២០១៣ ។
ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១៣ នៅយោធភូមិភាគទី៥បានប្រារព្វធ្វើពិធីបិទវគ្គបំប៉នជំនាញបញ្ជូនសារឆ្នាំ២០១៣ក្រោមអធីបតីភាព ឯកឧត្តម ឧត្តមសេនីយ៏ទោ បេង សុត្ថារិទ្ធ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយឯក ផន ណារ៉ា អគ្គនាយករង អគ្គនាយកដ្ឋានសំភារះបច្ចេកទេស និង ជា នាយកនាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិនិងឯកឧត្តមឧត្តមសេនីយ៍ទោ ជា រស់ មេបញ្ជាការរងយោធភូមិភាគ ទី ៥ ។ក្នុងគោលបំណងដើម្បីពង្រឺងសមត្ថភាពជំនាញបញ្ជូនសារអោយដល់នាយទាហាននាយទាហានរងពលទាហានចំណុះយោធភូមិភាគទី៥អោយមានចំណេះដឹងមានសមត្ថភាពយល់ច្បាស់ពីការងារជំនាញបញ្ជូនសារដើម្បីធានាបំរើការងារប្រយុទ្ធអនុវត្តបានលក្ខការណ៍សម្ងាត់យោធាសហការប្រយុទ្ធទទួលបានជោគជ័យក្នុងសមរភូមិប្រយុទ្ធជាក់ស្តែង ។ជួសមុខអោយគណៈគ្រប់គ្រងវគ្គ លោកវរៈសេនីយ៍ឯក យ៉ាត រដ្ឋ បានរាយការណ៍ជូននូវខ្លឺមសារនិងលទ្ធផលដូចខាងក្រោម ៖
១ សមាសភាព
-សរុប ៧៩ នាក់
-គ្រូគ្រប់គ្រង ០២ នាក់
-គ្រូបង្ហាត់ ១០ នាក់
-បំរើការ ០៥ នាក់
-កម្មសិក្សាការី ៦២ នាក់
-មកពី១៤ អង្គភាពចំណុះអោយយោធភូមភាគទី ៥
២ ខ្លឹមសារហ្វឹកហ្វឺនជាក់ស្តែង ៖
-សណ្តាប់ឆ្នាប់ជួរទ័ព
-របៀបសរសេរលេខបកបាំងសារ
-របៀបប្រើវិទ្យុ HF (រលកខ្លី)
-របៀបប្រើវិទ្យុ VHF (រលកខ្លីបំផុត)
-របៀបប្រើវិទ្យុទូរសព្ទ័ខ្សែ
-របៀបប្រើ Internet Intranet សារ E-mail
-ឋានលេខា ត្រីវិស័យ
-សេនាធិការបញ្ជូនសារ
-អប់រំចិត្តសាស្ត្រ
៣. វិធីសាស្ត្រហ្វឹកហ្វឺន
-ចាត់តាំងហ្វឹកហ្វឺន ទ្រឹស្តី សរសេរក្នុងថ្នាក់ អនុវត្តន៏ជាក់ស្តែងក្នុងថ្នាក់ និងទីលាន ។
៤. ទីកន្លែងហ្វឹកហ្វឺន
-ទីបញ្ជាការដ្ឋានយោធាភូមិភាគទី ៥ ភូមិរំចេក ៤ ឃុំរតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៥.លទ្ធផលហ្វឹកហ្វឺន
-ក្រោយពីបានរៀនសូត្រអស់រយះពេល ៤៤ថ្ងៃ រួចមកបានចាត់តាំងប្រឡងទាំងទ្រឹស្តី និងអនុវត្តន៍ លើមុខម៉ាស៊ីន និងសំណេរក្រោមការត្រួតពិនិត្យផ្ទាល់ពីគ្រូបង្ហាត់ និងការិយាល័យដល់សិក្ខាកាមទាំង ៦២នាក់រួចមកយើងទទួលបានលទ្ធផលដូចខាងក្រោម ៖
ពូកែ ១៤នាក់ ២២.៥៨ភាគរយ
បង្គួរ ២៧នាក់ ៤៣.៥៥ភាគរយ
មធ្យម ១៧នាក់ ២៧.៤២ភាគរយ
ខ្សោយ ៤នាក់ ០៦.៤៥ភាគរយ
ឯកឧត្តម ឧត្តមសេនីយ៏ទោ បេង សុត្ថារិទ្ធ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយឯក ផន ណារ៉ា អគ្គនាយករង អគ្គនាយកដ្ឋានសំភារះបច្ចេកទេស និង ជានាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិ បានមានប្រសាសន៏ថា អនុវត្តតាមអនុសាសន៏ខ្ពង់ខ្ពស់របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៏ ផុតលេខ ផ្កាយមាស ៥ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អោយគ្រប់ប្រភេទទ័ពជំនាញទាំងអស់ ត្រូវខិតខំលើកកំពស់សមត្ថភាព របស់ខ្លួនអោយបានខ្លាំងក្លានិងកាន់តែស៊ីជំរៅថែម ទៀតសំដៅពង្រឹង និងពង្រីកប្រៀបការពារជាតិអោយមានភាពប្រសើរឡើង ។
ទោះបីស្ថានភាពប្រទេសជាតិមានសន្តិសុខ សុវត្ថិភាពពេញលេញ និងកងយោធពលខេមរភូមិន្ទមានភាពលំនឹងក៏ដោយ ក៏សកម្មភាពលើកកំពស់ស្មារតីត្រៀមខ្លួនជានិច្ច ដើម្បីបំរើប្រទេសជាតិ ដោយសមត្ថភាពនិងប្រសិទ្ធិភាពខ្ពស់បំផុតត្រូវបានអនុវត្តឥតឈប់ឈរលើគ្រប់វិស័យ ពិសេសវិស័យអប់រំហ្វឹកហ្វឺន ហ្វឹកហាត់បង្កើនសមត្ថភាព ដល់កងយោធពលខេមរភូមិន្ទជាបញ្ហាអតិភាព និងជាចំបងបំផុត ។
វគ្គហ្វឹកហ្វឺនបំប៉នជំនាញបញ្ជូនសារ នៅយោធភូមិភាគទី ៥ នេះ គឺជាផ្នែកមួយក្នុងចំណោមកម្មវិធីរួមរបស់កងយោធលខេមរភូមិន្ទសំដៅលើកកំពស់សមត្ថភាពដល់ជំនាញឯកទេស ដើម្បីបំរើការប្រយុទ្ធ ការបញ្ជាដឹកនាំ របស់បណ្តាមេបញ្ជាដឹកនាំ របស់បណ្តាមេបញ្ជាការគ្រប់ជាន់ថ្នាក់ ប្រកបដោយប្រសិទ្ធិភាពខ្ពស់នាសម័យបច្ចេកវិទ្យាទំនើប ក្នុងពេលបច្ចុប្បន្ន នឹងទៅអនាគត ។
ជាទីបញ្ចប់ឯកឧត្តមបានមានមាតិផ្តាំផ្ញើរ ដល់កម្មសិក្សាការីទាំងអស់ ត្រូវតែអនុវត្តអោយបានល្អនូវបណ្តាចំណុចដូចខាងក្រោម ៖
-ត្រូវគោរពវិន័យរបស់កងទ័ព រក្សាខ្ជាប់ខ្ជួន នូវសីលធម៌ស្អាតស្អំ គោរពបទបញ្ជា សារាចរសេចក្តីកំណត់ផ្សេងៗ របស់ថ្នាក់លើអោយបានដាច់ខាត ។
-ខិតខំប្រឹងប្រែងអនុវត្តនូវ តួនាទីភារកិច្ចរបស់ខ្លួនអោយមានប្រសិទ្ធិភាព និងសម្រេចលទ្ធផលជោគជ័យ ។
-ជានិច្ចកាល លើកកំពស់សមត្ថភាពរបស់ខ្លួន ពិសេសជំនាញបញ្ជូនសារ ដោយខិតខំរៀនសូត្រ ស្រាវជ្រាវ នូវរាល់បច្ចេកវិទ្យាថ្មីៗថែមទៀត ដើម្បីចូលរួមកសាងសមត្ថភាព កងយោធពលខេមរភូមិន្ទអោយឈានទៅរកភាពទំនើបកម្មនៃបច្ចេកវិទ្យាពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត ។
-ចូលរួមយ៉ាងសកម្ម នូវចលនាការពារ និងអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ ទាំងស្មារតីទាំងកម្លាំងកាយចិត្ត ។អង្គវិធីទាំងមួលត្រូវបានបញ្ចប់ក្រោយពេល ឯកឧត្តម គណៈអធិបតី បានប្រគល់លិខិតបញ្ជាក់ការសិក្សា ជួនដល់កម្មសិក្សាការីទាំងអស់ ។