ព័ត៌មាន
ស​ក​ក​ម្ម​ភាព ត​ភ្ជាប់ប​ណ្តាញអ៊ីន​ត្រាណែត និង អ៊ីន​ធើណែន

ក្រោយ​ពេល​រាជ​រ​ដ្ឋាភិបាល​ធ្វើស​មាហ​រ​ណ​ក​ម្ម​ក​ម្លាំង ​និង ​ទ​ទួល​បាន​សុខ​ស​ន្តិ​ភាព​ពេញ​លេញ​ទូ​ទាំង​ផ្ទៃប្រ​ទេស​នៅចុង​ទ​ស្ស​វ​ត្យ​ឆ្នាំ ១៩៩០ ម​ក ជំនាញ​ប​ញ្ជូន​សារ​នៅ​តែ​ប​ន្ត​អនុវ​ត្ត​ន៍​ភារ​កិច្ច​ ធានា​ម​ធ្យោ​បាយ​ទាក់ទ​ង​ជូន​ថ្នាក់ដឹក​នាំ ស្ថាប័ន​នានា និង​ប​ណ្តា​អង្គ​ភាព​ក្នុង​ក​ង​យោធ​ព​ល​ខេម​រ​ភូ​មិន្ទ តាម​រ​យះ​ការ​ប្រើប្រាស់ប្រ​ព័ន្ធ​ទាក់ទ​ង​បី ម​ធ្យោបាយ​ប៉ុណ្ណោះរួម​មាន​វិទ្យុ​អគ្គី​ស​នី ​ទូរ​ស័ព្ទ ​និង ​ប្រៃស​ណីយ៍​ក​ង​ទ័ព។

ដោយ​គូប​ផ្សំស្ថាន​ភាព​ក្នុង​តំប​ន់និង​ពិភ​ព​លោក​មាន​ការ​វិវ​ត្ត​ន៍​នៃ​ប​ច្ចេក​វិទ្យា​ទំនើប​ដែល​ជា​ត​ម្រូវ​ការ​ចាំបាច់ទាម​ទារ​ត្រូវ​ប​ង្កើត​និង​ព​ង្រឹង​ទាំង​ស​ម​ត្ថ​ភាព​ប្រ​ភ​ព​ធ​ន់​ធាន​ម​នុស្ស​និង​ស​ម្ភារះ​ទំនើប​ៗជូយ​ជាប្រ​ភ​ព​ប​ង្ក​រ​ការអភិវ​ឌ្ឃ​ន៍ អោយ​កាន់តែប្រ​សើរ​ឡើង​ផ​ង​នោះ ​ឯកឧត្ត​ម ​ឧត្ត​ម​សេនីយ៍ ​ឯក ​ផ​ន ​ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​សំភារះប​ច្ចេក​ទេស​ និង ជា ​នាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិបាន​ខិត​ខំ​យ​ក​ចិត្ត​ទុក​ដាក់​ប្រឹង​ប្រែង​ប​ង្រឹង​ប​ធ្យោ​បាយ​ទាក់​ទ​ង​ទាំង​បី ដែល​មាន​ស្រាប់ និង​ព​ង្រីក​ប​ន្ថែម​នូវ​ម​ធ្យោ​បាយ​ទាក់​ទ​ង​មួយ​ទៀត​តាម​ប្រ​ព័ន្ធ​ប​ច្ចេក​វិទ្យា​អេឡិច​ត្រូនិច និង​ព​ត៌មាន​វិទ្យា(អ៊ីន​ធើណែត និង អ៊ីន​ត្រាណែត)​ដែល​នៅ​ប​ណ្តា​ប្រ​ទេស​កំពុង​អភិវ​ឌ្ឃ​ន៍​ជឿន​លឿ​ន​នៅលើពិភ​ព​លោក​បាន​ប្រើប​ច្ចេក​វិទ្យានេះ។


ដើម្បីឆ្លើយ​ត​ប​ទៅតាម​ត​ម្រូវ​ការ​ចាំ​បាច់​ក្នុង​ស្ថាន​ភាព​ប​ច្ចុប្ប​ន្ន​ ក៏​ដូច​ទៅ​អនា​គ​ត​លើ​ម​ធ្យោ​បាយ​ទាក់ទ​ង​តាម​រ​យះប​ច្ចេក​វិទ្យាព​ត៌មាន​វិទ្យា កាន់តែមាន​តូ​នា​ទី​ជា​សា​រ​វ័ន្ត​ក្នុង​វិស័យ​ការ​ពារ​ជាតិ​នោះនាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​បាន​រៀប​ចំក្រុម​ការ​ងារ​មួយ​ក្រុម​ស​ហ​ការ​ជា​មួយ​ក្រុម​ហ៊ុន​មិត្ត​ហ្វូន ​ចុះ​បេស​ក​ក​ម្ម​បំពាក់និង ត​ភ្ជាប់ប​ណ្តាញអ៊ីន​ត្រាណែត​និង​អ៊ីន​ធើ​ណែត​ អោយ​ប​ណ្តា​អង្គ​ភាព​មួយ​ចំនួន​ក្នុង​ ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ​ដែល​ទ​ទួល​បាន​ល​ទ្ធ​ផ​ល​ជាក់ស្តែង​ដូច​ខាង​ក្រោម​

- បាន​ត​ម្លើង​ប្រ​ព័ន្ធ ISP ​ស​ម្រាប់វិស័យ​ព​ត៌មាន​វិទ្យា​ទូរ​គ​ម​នា​គ​ម​ន៍​និង​រ​ក្សា​ទិន្ន​ន័យ​ក​ង​ទ័ព

- ដាក់អោយ​តំណើរ​ការ​នូវ​គេហ​ទំព័រ​ក​ង​ទ័ព​ចំនួន​ ៦​ ស្ថា​ប័ន​និង​បាន​ធ្វើ​សំ​ណើរ​សុំ​ទៅ​ក្រ​សួង​ប្រៃស​ណីយ៍និង​ទូរ​គ​ម​នាគ​ម​ន៍ដើម្បី​ប្រ​កាស​អស័យ​ដ្ឋាន​ទាំង ​៦​ស្ថាប័ន​រួម​មាន​​​  

១.​ ក្រ​សួង​ការ​ពារ​ជាតិ (mod.gov.kh)

២. អគ្គ​ប​ញ្ជាការ (cic.mil.kh)

៣. ប​ញ្ជាការ​ដ្ឋាន​ក​ង​ទ័ព​ជើង​គោក (army.mil.kh)

៤.​ ប​ញ្ជាការ​ដ្ឋាន​ក​ង​ទ័ព​ជើង​គោទឹក (navy.mil.kh)

៥.​ ប​ញ្ជាការ​ដ្ឋាន​ក​ង​ទ័ព​ជើងអាកាស (airforce.mil.kh)

៦. ក​ង​រាជអាវុធ​ហ​ត្ថ ​(gendarmerie.mil.kh)

- ប​ង្កើត​សារអេឡិច​ត្រូនិច​ផ្ទាល់ស​ម្រាប់​អង្គ​ភាព​បាន​ចំនួន ​១៤៤១​ E_mail

- ចុះភ្ជាប់ប​ណ្តាញអ៊ីន​ធើណែត និង អ៊ីន​ត្រា​ណែត ជូន​ថ្នាក់​ដឹក​នាំ​ក្រ​សួង​ការ​ពារ​ជាតិ ​អគ្គ​ប​ញ្ជា​ការ ប​ញ្ជាការ​ដ្ឋាន​ក​ង​ទ័ព​ជើង​គោក និង​ប​ណ្តា​ស្ថាប័ន​នានា ​ក្នុង ​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ បាន​ចំនួន ​១០៣​ Node​ ដែល​ប​ច្ចុប្ប​ន្ន​ស្ថិត​ក្រោម​ការ​គ្រ​ប​គ្រ​ង​ម៉ាស៊ីន​មេរ​ប​ស់​ក្រ​សួង​ការ​ពារ​ជាតិ។

ត្រឡប់ក្រោយ
By Samnang. 01 Oct, 2014​ ការចែករំលែក