ព័ត៌មាន
ពិធីបើក​វ​គ្គ​បំប៉នអ៊ីន​ធើណែត​និង អ៊ីន​ត្រា​ណែត​ជំនាន់ទី២ ឆ្នាំ​ ២០១៣

នៅថ្ងៃទី២៦ ខែ សីហា ឆ្នាំ ២០១៣​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សូង​ការ​ពារ​ជាតិ​បាន​ប្រារ​ព្ធ​ពីធីបើក​វ​គ្គ​បំប៉នអ៊ីន​ធើណែត និង អ៊ីន​ត្រា​ណែត​ជំ​នាន់ទី ២ ក្រោម​អធី​ប​តី​ភាព​ឯក​ឧត្ត​ម​ ឧត្ត​ម​សេនីយ​ទោ បេង សុត្ថារិទ្ធ នាយ​ក​រ​ង​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ តំណាង​ដ៏​ខ្ព​ង់​ខ្ព​ស់ ឯកឧត្ត​មឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​សំភារះប​ច្ចេក​ទេស​ និង ជា នាយ​ក​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ។​​លោក​វ​រ​សេនីយ៍ឯក ទេព អ៊ន នាយ​ការិ​យា​ល័យ​ហ្វឹក​ហ្វឺន នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួការ​ពារ​ជាតិបាន​ឡើងអាន​ស​ច្ចាប័ន​លេខ ០០៦/ផ​ក​ ចុះ​ថ្ងៃទី ​១២ ខែ ​មិនា ​ឆ្នាំ ​២០១៣​រ​ប​ស់​គ​ណ​ក​ម្ម​ការ​ដឹក​នាំការ​ងារ​ប​ណ្តុះប​ណ្តាល និង​ហ្វឹក​ហ្វឺន​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​

I ខ្លឹម​សារ ពេល​វេលានិង​វិធី​សាស្រ្ត​ហ្វឹក​ហ្វឺន

            ក ខ្លឹម​សារ​ហ្វឹក​ហ្វឺន

            -​​ប្រើប្រាស់ប្រ​ព​ន្ធ័អ៊ីន​ធើ​ណែត​និង​អ៊ីន​ត្រា​ណែត
ខ ពេល​វេលា

            -រ​យះពេល​ហ្វឹក​ហ្វឺន​រួម :​ចំនួន​ ២៩ ថ្ងៃ

            -ចាប់ពីថ្ងៃទី ២៦​ ខែ សីហា ឆ្នាំ​ ២០១៣ ដ​ល់​ថ្ងៃទី ២៣​ ខែ ក​ញ្ញា ឆ្នាំ ២០១៣

គ ខ្លឹម​សារ​ហ្វឹក​ហ្វឺន​ល​ម្អិត​ជាក់​ស្តែង​រួម​មាន:

១ ប​ទ​ប​ង្ហាញ​គេហ​ទំព័រ​ប​ច្ចេក​ទេស និង​ការ​ប្រើប្រាស់​គេហ​ទំព័រ

២ ប​ទ​ប​ង្ហាញ​ពីរ​បៀប​កិប​ខ្សែ និង​ត​ខ្សែ

៣ សាក​ល្ប​ង​ត​ភ្ជាប់ Switch-Router និង​កុំព្យូទ័រ

៤ ប​ទ​ប​ង្ហាញអំពី​សារអេឡិច​ត្រូនិច​សាធារ​ណះ

៥ ភាព​ខុស​គ្នា រ​វាងអ៊ីម៉ែល​សាធារ​ណះ និ​ង​ក​ង​ទ័ព

៦ សារ​ប្រ​យោជ​ន៍​និង​ការ​ប្រើ​ប្រាស់

៧ ប​ទ​ប​ង្ហាញអំពីសារអេឡិច​ត្រូនិច​ក​ង​ទ័ព

៨ រ​បៀប Setup អ៊ីម៉ែល​នៅ​លើ Ms-Outlook

៩ សារ​ប្រ​យោជ​ន៍និង​ការ​ប្រើប្រាស់

១០ រ​បៀប​ផ្ងើអ៊ីម៉ែល​នៅលើ Ms-Outlook

១១ រ​បៀប Setup Ms-Outlook

១២ រ​បៀប​ផ្ងើឯក​សារ​នៅ​លើ Ms-Outlook

១៣ រ​បៀប​ថែរ​ក្សា និង​ការ​ប​ញ្ជូនឯក​សារ

១៤ រ​បៀប Setup អ៊ីម៉ែល​នៅលើ Webmail

១៥ រំលឹក​មេរៀន និង​ប្រ​ឡ​ង​ប​ញ្ច​ប់វ​គ្គ

II អំពីស​មាស​ភាព​ចួល​រួម :

-សិក្ខាកាម​ត្រូវ​បាន​ជ្រើស​រើស​ម​ក​ពី ៣៥​អង្គ​ភាព​ដែ​ល​មាន​ចំនួន​ស​រុប :៤០​នាក់

            -គ្រូប​ង្រៀន​ត្រូវ​ជ្រើស​រើស​ម​ក​ពីនាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ដែល​មាន​ចំនួន​ស​រុប: ៥នាក់

            -ស​រុប​ទំាង​គ្រូ និង​សិស្ស ចំនួន ៤៥​នាក់

 

តាង​នាមអោយ​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ ​ឯក​ឧត្ត​មឧត្ត​ម​សេនីយ​ទោ បេង សុត្ថារិទ្ធ នាយ​ក​រ​ង​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ តំណាង​ដ៏​ខ្ព​ង់​ខ្ព​ស់ ឯកឧត្ត​មឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា​ អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​សំភារះប​ច្ចេក​ទេស​ និង ជា នាយ​ក​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ​ សូម​ថ្លែង​អំណ​រ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ប​ណ្តា​អគ្គ​នាយ​ក​ដ្ឋាន នាយ​ក​ដ្ឋាន​ចំណុះ​ក្រ​សួង​ការ​ពារ​ជាតិ​ប​ណ្តាស្ថាប័ន​ចំណុះអគ្គ​ប​ញ្ជា​ការ​ដែល​បាន​ចាត់​ប​ញ្ជូន​នាយ​ទាហាន​រ​ប​ស់​ខ្លួន​ម​ក​ចូល​រួម​ក្នុង​វ​គ្គ​បំប៉ន​បាន​ទាន់ពេល​វេលា​និង​ត្រឹម​ត្រូវ​តាម​ផែន​ការ​កំណ​ត់។

វ​គ្គ​បំប៉ន​ជំនាញអ៊ីន​ត្រា​ណែត​និង​អ៊ីន​ត្រា​ណែត​ក៏ជា​ផ្នែក​មួយ​ក្នុង​ចំណោ​ម​ក​ម្ម​វិធី​រួម​រ​ប​ស់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​សំដៅ​លើក​កំព​ស់​ស​ម​ត្ថ​ភាព​ដ​ល់​ជំនាញ​ឯក​ទេស​ដើម្បី​បំរើ​ការ​ប្រ​យុទ្ធ​ការ​ប​ញ្ជាដឹក​នាំរ​ប​ស់ប​ណ្តា​មេ​ប​ញ្ជាការ​គ្រ​ប់​ជាន់​ថ្នាក់​ប្រ​ក​ប​ដោយ​ប្រ​សិទ្ធិ​ភាព​ខ្ព​ស់នាម​ស​ម័យ​ប​ច្ចេក​វិទ្យា​ទំនើប​ក្នុង​ពេល​ប​ច្ចុប្ប​ន្ន​និង​ទៅ​អនា​គ​ត។

            វ​គ្គ​សិក្សាស្តីពីវិស័យ​ប​ច្ចេក​វិទ្យា​ទូរ​គ​ម​នាគ​ម​ន៍​ព័ត៏មាន​វិទ្យា​ដែល​បាន​ប្រារ​ព្ ធ្វើនាពេល​នេះពិត​ជាមានអត្ថ​ប្រ​យោជ​ន៍​យ៉ាង​ធំ​ធេង​ពីព្រោះ​វា​បាន​ឆ្លើយ​ត​ប​ទៅ​និង​សេច​ក្តីត្រូវ​ការ​ចាំ​បាច់​រ​ប​ស់​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ក្នុង​ការ​អភិវ​ឌ្ឍ​ន៍​ប​ច្ចេក​វិទ្យា​ទំនើប​នៅ​ក្នុង​គ្រ​ប់​វិស័យ​ដើម្បីអោយ​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​យើង​ឈាន​ជើង​នៅលើ​ផ្លូវ​តែមួយ​នៃ​ការ អភិវ​ឌ្ឍ​ន៍តែមួយ​ជាមួយ​​ប​ណ្តាប្រ​ទេស​នៅ​ក្នុង​តំប​ន់​និង​​លើ​ពិភ​ព​លោក​។

            ក្នុងឪកាស​នោះដែរឯកឧត្ត​ម​បាន​ផ្តាំផ្ញើ​ចំពោះ​ក​ម្ម​សិក្សា​ការី​ទំាង​អស់​ពេល​សិក្សាអស់លោក​ត្រូវ​គោរ​ព​ពេល​វេលា​បាន​ល្អ​។

            -ត្រូវ​តែជំរុញអក្ខ​រ​ក​ម្ម​កុំព្យូ​ទ័រ​នៅ​ក្នុង​ជួរ​នា​ទា​ហាន​អោយ​បាន​ទូ​លំ​ទូ​លាយ​ចាត់​ទុក

អក្ខ​រ​ក​ម្ម​កុំព្យូទ័រ​គឺជាម​ធ្យោបាយ​យ៉ាង​សំខាន់​ស​ម្រាប់​កិច្ច​ការ​រ​ដ្ឋ​បាល​និង​ការ​ប្រើ​ប្រា​ស្រ័យ

ទាក់ទ​ង​តាម​រ​យះសារ​គ​ម​នាគ​ម​ន៍​អេឡិច​ត្រូ​និច។

            -ត្រូវ​តែយ​ក​ចិត្ត​ទុក​ដាក់ក្នុង​កិច្ច​ការ​ពារ​ក​ម្ម​សិទ្ធ​ប​ញ្ញា ​និង​ត្រូវ​គ្រ​ប់​គ្រ​ង​ការ​ប្រើ​ប្រាស់

ប្រ​ព័ន្ធអ៊ីន​ធើណែត និងអ៊ីន​ត្រាណែត​នៅក្នុង​ទិស​ដៅ​អភិវ​ឌ្ឃ​ន៍​ ជៀស​វាង​ការ​ប្រើ​ប្រាស់​នូវ

ប​ច្ចេក​វិទ្យានេះ នៅក្នុង​គោល​ដៅ​ឧក្រិដ្ឋ ឬ ក្នុង​គោល​ដៅ​ផ្សេងៗ​ទៀត​ ដែល​ផ្ទុយ​និង ​សិល​ធ​ម៏ ប្រ​ពៃណី និង​ទំនៀម​ទ​ម្លាប់ដ៏​ល្អ​ប្រ​ពៃ ​រ​ប​ស់​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ។

ប​ន្ទាប់ម​កឯកឧត្ត​ម​បាន​ប្រ​កាស​បើក​វ​គ្គ​បំប៉ន​អ៊ីន​ធើ​ណែត​និង អ៊ីន​ត្រា​ណែត​ជំនាន់​ទី២ចាប់ពីពេល​នេះត​ទៅ ។

ត្រឡប់ក្រោយ
By Samnang. 01 Oct, 2014​ ការចែករំលែក