ឯកឧត្តម ឧត្តមសេនីយ៍ទោ សេង សំឃីត នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺននិងជួសជុលបញ្ជូនសារបានរាយការណ៍បូកសរុបលទ្ធផលការងារហ្វឹកហ្វឺនបំប៉នជំនាញបញ្ជូនសារជំនាន់ទី១០ ឆ្នាំ ២០១៤ នោះថាមជ្ឈមណ្ឌលនិងជួសជុលបញ្ជូនសារបានរួមចំណែកយ៉ាងសកម្មផងដែរក្នុងការបើកវគ្គហ្វឹហ្វឺនបំប៉នជំនាញបញ្ជូនសារបានចំនួន ១០វគ្គរួចមកហើយដែលមានសិក្ខាកាមសរុបចំនូន ៧៣០នាក់ ថ្ងៃនេះមជ្ឈមណ្ឌលហ្វឹកហ្វឺន និង ជួសជុលបញ្ជូនសារមានកិត្តិយសបានប្រារព្វពិធីបិទវគ្គ ហ្វឹកហឺ្វនបំប៉នជំនាញបញ្ជូនសារជំនាន់ទី១០ ឆ្នាំ ២០១៤ ដែលមានកម្មសិក្សាការីចំនួន ៥៦/៧៥នាក់ ជ្រើសរើសមកពីបណ្តាអង្គភាព ទូទំាងកងយោធពលខេមរភូមិន្ទ ដែលបានត្រូវបំប៉នតាមកម្មវិធីសិក្សារយះពេល ៩០ថ្ងៃ។
ក្រោមការជួយឧបត្ថម្ភអស់ពីកំលាំងកាយចិត្ត និងបញ្ជាផ្ទាល់
ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ផន ណារ៉ា អគ្គនាយករង អគ្គនាយកដ្ឋានសំភារះបច្ចេកទេស និង ជា នាយក នាយកដ្ឋានបញ្ជូនសារ
ក្រសួងការពារជាតិ មជ្ឈមណ្ឌលហ្វឹកហ្វឺន និងជួសជុលបញ្ជូនសារបានដំណើរការដោយរលូនក្នុងការបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបញ្ចូនសារខាងលើនេះ។
ចំពោះខ្លឹមសារមេរៀននៃវគ្គហ្វឹកហ្វឺន បំប៉នជំនាញបញ្ចូនសារជំនាន់ទី១០ ឆ្នាំ ២០១៤
ដែលបានរៀន និងប្រលងបញ្ចប់ នូវមុខវិជ្ជាដូចតទៅ :
១ មុខវិជ្ជាប្រៃសណីយ៏យោធា
ចំនួនសិក្ខាកាម ៥៦ នាក់ មានមុខប្រលង ៥៦ នាក់
និទ្ទេស
ល្អ : ៨ នាក់ = ១៤,២៨%
បង្គួរ : ២៥
នាក់ = ៤៤,៦៤%
មធ្យម : ២៣ នាក់ = ៤១,០៧%
២ មុខវិជ្ជា តារាងសន្មត់ បំភ័ន្ធអក្ខរ:
ចំនួនសិក្ខាកាម ៥៦ នាក់ មានមុខប្រលង ៥៤ នាក់ បាត់មុខ ២ នាក់
និទ្ទេស
ល្អ : ១៨ នាក់ = ៣៣,៣៣%
បង្គួរ : ១៦ នាក់ = ២៩,៦២%
មធ្យម : ១០ នាក់ = ១៨,៥១%
៣ មុខវិជ្ជា ហ្រ្វេកង់
ចំនួនសិក្ខាកាម ៥៦ នាក់ មានមុខប្រលង ៥៤ នាក់ បាត់មុខ ២ នាក់
និទ្ទេស
ល្អ : ២០ នាក់ = ៣៧,០៣%
បង្គួរ : ២០ នាក់ = ៣៧,០៣%
មធ្យម : ១៤ នាក់ = ២៥,៩២%
៤ មុខវិជ្ជា និយាមការ
ចំនួនសិក្ខាកាម ៥៦ នាក់ មានមុខប្រលង ៥៤ នាក់ បាត់មុខ ២ នាក់
និទ្ទេស
ល្អ : ១៣ នាក់ = ២៤,០៧%
បង្គួរ : ៣១ នាក់ = ៥៧,៤០%
មធ្យម : ១០ នាក់ = ១៨,៥១%៥ មុខវិជ្ជា វាស់វែង
ចំនួនសិក្ខាកាម ៥៦ នាក់ មានមុខប្រលង ៥៣ នាក់ បាត់មុខ ៣ នាក់
និទ្ទេស
ល្អ : ១៣ នាក់ = ២៤,៥២%
បង្គួរ : ៣១ នាក់ = ៥៦,៦០%
មធ្យម : ១០ នាក់ = ១៨,៨៦%៦ មុខវិជ្ជា មាត្រដ្ឋានផែនទី
ចំនួនសិក្ខាកាម ៥៦ នាក់ មានមុខប្រលង ៥៣ នាក់ បាត់មុខ ៣ នាក់
និទ្ទេស
ល្អ : ១៦ នាក់ = ៣០,១៨%
បង្គួរ : ២៧ នាក់ = ៥០,៩៤%
មធ្យម : ១០ នាក់ = ១៨,៨៦%៧ មុខវិជ្ជា អគ្គសនីបច្ចេកទេស
ចំនួនសិក្ខាកាម ៥៦ នាក់ មានមុខប្រលង ៥៣ នាក់ បាត់មុខ ៣ នាក់
និទ្ទេស
ល្អ : ១០ នាក់ = ១៨,៨៦%
បង្គួរ : ៣៣ នាក់ = ៦២,២៦%
មធ្យម : ១០ នាក់ = ១៨,៨៦%
៨ មុខវិជ្ជា យុទ្ធវិធី
ចំនួនសិក្ខាកាម ៥៦ នាក់ មានមុខប្រលង ៥៣ នាក់ បាត់មុខ ៣ នាក់
និទ្ទេស
ល្អ : ១៥ នាក់ = ២៨,៣០%
បង្គួរ : ២៨ នាក់ = ៥២,៨៣%
មធ្យម : ១០ នាក់ = ១៨,៩៦%៩ មុខវិជ្ជា សេនាធិការបញ្ជូនសារ
ចំនួនសិក្ខាកាម ៥៦ នាក់ មានមុខប្រលង ៥៤៣ នាក់ បាត់មុខ ៣ នាក់
និទ្ទេស
ល្អ : ១១ នាក់ = ២០,៧៥%
បង្គួរ : ៣២ នាក់ = ៦០,៣៧%
មធ្យម : ១០ នាក់ = ១៨,៨៦%ជំនួសមុខអោយ មជ្ឈមណ្ឌលហ្វឹកហ្វឺន និងជួសជុលបញ្ជូនសារ
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ឧត្តុងឧត្តមរបស់ ឯកឧត្តម
ឧត្តមសេនីយ៏ឯក ផន ណារ៉ា នាយកនាយដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ
ដែលបានខិតខំយកចិត្តទុកដាក់ ទាំងកំលាំងកាយចិត្តដល់វគ្គសិក្សាទទួលបានជោគជ័យ
តាំងពីបើកវគ្គរហូតដល់ពេលបញ្ចប់នៃវគ្គ ហ្វឹកហ្វឺនបំប៉ន ជំនាញបញ្ចូនសារជំនាន់ទី១០
ឆ្នាំ ២០១៤ នាពេលនេះ ។
ក្នុងឧ៌កាសនោះដែរ ឯកឧត្តមឧត្តមសេនីយ៏ឯក ផន ណារ៉ា នាយក នាយកដ្ឋាន បញ្ជូនសារ ក្រសួងការពារជាតិ បាន មានប្រសាសន៍ផ្តាំផ្ងើរដល់កម្មសិក្សាការីក្នុងវគ្គសិក្សាជំនាន់ទី ១០ នោះដែរថា ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលេង ពោរពេញទៅដោយមោទនះភាពដ៏ឧត្តុង ឧត្តម ដោយបានចូលរួមក្នុងពិធីបិទវគ្គបំប៉នជំនាញបញ្ជូនសារជំនាន់ទី ១០ ដែលបានបញ្ចប់ដោយជោគជ័យក្រោយពីបានសិក្សាមួយរយះកន្លងមក។
តាងនាមអោយ នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអស់លោកជាគណះគ្រប់គ្រងវគ្គ យោធាចារ្យ នាយទាហានកម្មសិក្សាការីទំាងអស់ដែលបានខិតខំយកអស់កំលាំងកាយចិត្ត ក្នុងការដឹកនាំបង្ហាត់បង្រៀននិង រៀនសូត្រ ប្រកបដោយទេពកោសល្យ និងបទពិសោធន៍ខ្ពស់ សហការណ៍ជំរុញអោយវគ្គបំប៉ននេះប្រព្រឹត្តទៅដោយរលូន ចាប់តាំងពីពេលចាប់ផ្តើម រហូតដល់ពេលបញ្ចប់វគ្គ ។ អនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ ផុតលេខ ផ្កាយមាស ៥ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាអោយគ្រប់ប្រភេទទ័ពជំនាញទំាងអស់ ត្រូវខិតខំលើកកំពស់សមត្ថភាពរបស់ខ្លួនអោយបានខ្លាំងក្លា និងកាន់តែសុីជំម្រៅថែមទៀតសំដៅពង្រីកប្រៀបការពារជាតិ អោយមានភាពប្រសើរឡើង ។
ជំនាញបញ្ជូនសារបានកំណត់នូវបណ្តាប្រសិទ្ធិភាពបញ្ជាដឹកនាំ របស់មេបញ្ជា្កការគ្រប់ជាន់ ថ្នាក់។ បទបញ្ជាមានប្រសិទ្ធិភាព ទាន់ពេលវេលា រក្សាបានការសម្ងាត់ ឫ យ៉ាងណានោះត្រូវ ផ្អែកទាំងស្រុងលើជំនាញបញ្ជូនសារ ។ទោះបីស្ថានភាពប្រទេសជាតិមានសន្តិសុខ សុវត្ថិភាពពេញលេញ និងកងយោធពល ខេមរភូមិន្ទ មានភាពលំនឹងក៏ដោយ ក៏សកម្មភាពលើកកំពស់ស្មារតីត្រៀមខ្លូនជានិច្ច ដើម្បី បម្រើប្រទេសជាតិ ដោយសមត្ថភាព និងប្រសិទិ្ធភាពខ្ពស់បំផុត ត្រូវបានអនុវត្តលើគ្រប់វិស័យ ពិសេសវិស័យអប់រំហ្វឹកហ្វឺន ហ្វឹកហាត់បង្កើនសមត្ថភាព ដល់កងយោធពលខេមរភូមិន្ទជាបញ្ហាអត្ថិភាពនិងជាចំបងបំផុត ។វគ្គហ្វឹកហ្វឺនបំប៉នជំនាញបញ្ជូនសារជំនាន់ទី១០ នេះគឺជាផ្នែកមួយក្នុងចំណោមកម្មវិធីរួម របស់កងយោធពលខេមរភូមិន្ទ សំដៅលើកកំពស់សមត្ថភាព ដល់ជំនាញឯកទេសដើម្បី បម្រើការប្រយុទ្ធ ការបញ្ជាដឹកនាំ របស់បណ្តាមេបញ្ជា្កការគ្រប់ជាន់ថ្នាក់ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ នាសម័យបច្ចេកវិទ្យាទំនើបក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ។ មុននេះបញ្ជូនសារគឺគេធ្វើឡើងតាមរយះថ្មើរជើង ជិះកង់ ម៉ូតូ រថយន្ត និងតាមរយះវិទ្យុទាក់ទងធុនតូច ។ល។ បច្ចុប្បន្ននេះបញ្ជូនសារផ្សាភ្ជាប់ទៅនឹងបច្ចេកវិទ្យា ទូរគមនាគមន៍ និងព័ត៌មានវិទ្យា ដែលគេប្រើប្រាស់ប្រព័ន្ធអីនត្រាណែត និងអីនធើណែត ប្រពន្ធ័ត្រាំងឃីងផ្កាយរណប វីដេអូខនហ្រ្វិន តាមរយះបច្ចេកវិទ្យាអេឡិចត្រូនិកដ៏ទំនើប សម្រាប់ ប្រាស្រ័យទាក់ទងគ្នា ។ នៅចំពោះមុខនៃសហស្សវត្សថ្មីនេះ ពិភពលោកកំពុងតែ ធ្វើដំណើរយ៉ាងលឿនទៅមុខ នៅក្នុងចរន្តសាកលភាវូបនីយកម្ម ឆ្ពោះទៅកាន់ភាពឈានមុខ យ៉ាងខ្លាំងក្លានៅក្នុងវិស័យបច្ចេកវិទ្យាទូរគមនាគមន៍ និង ព័ត៌មានវិទ្យា ។ ការរីកចម្រើនយ៉ាង លឿនហួសពីការស្មាននៃ បច្ចេកវិទ្យាព័ត៌មានវិទ្យា និងកំព្យូទ័រ បានបំព្រួញពិភពលោក អោយកាន់តែរួមតូចថែមទៀតដែលជាមូលដ្ឋាននៃការចាប់បដិសន្ធិនៃចំណេះដឹង ខាង ព័ត៍មានការផ្សព្វផ្សាយ និងសារគមនាគមន៍បានក្លាយទៅជាកត្តាសំខាន់ដែលកំណត់នូវមុខ មាត់លើការវិវត្តន៍ នៃអារ្យធម៌របស់មនុស្សជាតិ ។
ដូចនេះកងយោធពលខេមរភូមិន្ទគ្រប់រូប ត្រូវតែខិតខំរៀនសូត្រស្វែងយល់នូវរាល់បច្ចេកវិទ្យា ទាំងនោះដើម្បីលើកកំពស់សមត្ថភាពរបស់ខ្លូន និងឈានជើងតាមផ្លូវមួយ នៃការអភិវឌ្ឍន៍ តែមួយ ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៍មានវិទ្យា ជាមួយគេឯងនៅក្នុងតំបន់ និងនៅក្នុងពិភពលោក ។ ឆ្លៀតឪកាសនេះដែរ ខ្ញុំសូមផ្តាំផ្ញើរចំពោះកម្មសិក្សាការីទំាងអស់ ពេលត្រឡប់ទៅបំពេញការងារ អស់លោកត្រូវយកចំណេះដឹងទំាងប៉ុន្មាននេះ ទៅបម្រើការងារជំនាញក្នុងអង្គភាពរបស់ខ្លូនអោយមានប្រសិទិ្ធភាពខ្ពស់ ពិសេសជាងនេះ ត្រូវតែអនុវត្តអោយបានល្អនូវបណ្តាចំណុចដូចខាងក្រោម ៖
- ត្រូវគោរពវិន័យរបស់កងទ័ពរក្សាខ្ជាប់ខ្ជួន នូវសីលធម៌ស្អាតស្អំ គោរពបទបញ្ជា
សារាចរសេចក្តីកំណត់ផ្សេងៗរបស់ថ្នាក់លើអោយបានដាច់ខាត ។
- ខិតខំប្រឹងប្រែងអនុវត្តន៍តួនាទីភារកិច្ចរបស់ខ្លួនអោយមានប្រសិទ្ធិភាព និងសម្រេច ផលជោគជ័យ ។
- ជានិច្ចកាលលើកកំពស់សមត្ថភាពរបស់ខ្លួនពិសេសជំនាញបញ្ជូនសារ ដោយខិតខំ រៀនសូត្រ ស្រាវជ្រាវ នូវរាល់បច្ចេកវិទ្យាថ្មីៗថែមទៀតដើម្បីចូលរួមកសាងសមត្ថភាពកងយោ ធពលខេមរភូមិន្ទ អោយឈានទៅរកភាពទំនើបកម្មនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្បក៏ដូចជា ពេលអនាគត ។
- ចូលរួមយ៉ាងសកម្មនូវចលនាការពារ និងអភិវឌ្ឃន៍ប្រទេសលើគ្រប់វិស័យទំាង ស្មារតីទំាងកម្លំាងកាយចិត្ត ។
ជាទីបញ្ចាប់ខ្ញុំសូមប្រសិទ្ធិពរជ័យចំពោះឯកឧត្តមអស់លោកនាយទាហានកម្មសិក្សាការី ទំាងអស់សូមប្រកបនូវពុទ្ធពរទំាង ៤ ប្រការ គឺ អាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លៀងឃ្លាត ឡើយ ។
បន្ទាប់ពីតំណាងកម្មសិក្សាការី ក្នុងវគ្គសិក្សាជំនាន់ទី ១០ ឡើងធ្វើការប្តេជ្ញាចិត្តលោក វរសេនីយ៍ឯក សាយ សំណាង នាយផ្នែកបុគ្គលិកនាយកដ្ឋានបានឡើងអាន
- សេចក្តីសម្រេច ចាត់បញ្ជូនសិក្ខាកាម
- សេចក្តីសម្រេចជូនលិខិតបញ្ជាក់ការសិក្សា
- សេចក្តីសម្រេចជូនប័ណ្ណសរសើរ និងលិខិតសរសើរ
បន្ទាប់មកឯកឧត្តមឧត្តមសេនីយ៍ឯក ផន ណារ៉ា នាយកនាយកដ្ឋានបញ្ជូនសារក្រសួង ការពារជាតិបានផ្តល់កិត្តិយសប្រគល់លិខិតបញ្ជាក់ការសិក្សា និងបណ្ឌ័សរសើរ ដល់កម្មសិក្សាការី ក្នុងវគ្គសិក្សាជំនាន់ទី ១០ ទំាងអស់និងនាយទាហានដែលមានស្នាដៃនៅក្នុងវគ្គសិក្សា។
កម្មវិធីទំាងមូលត្រូវបានបញ្ចាប់ដោយភាពសប្បាយរីករាយ និងស្និទ្ធស្នាលជាទីបំផុត ។