ព័ត៌មាន
ស​ក​ម្ម​ភាព​ក្រុម​ការ​ងារ​ទៅរៀន​ជួស​ជុល​ប្រ​ព័ន្ធ​វិទ្យុ Hytera DMR​ Trunking នៅក្រុម​ហ៊ុន Hytera Telecommunication នៃ សាធារ​ណៈរ​ដ្ឋ ប្រ​ជាមានិត​ចិន

ដោយ​យោង​តាម​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក្រុម​ហ៊ុន Hytera Telecommunication និង នាយ​ក​ដ្ឌាន ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ ដែល​ដឹក​នាំដោយ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា​ អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​សំភារះប​ច្ចេក​ទេស​ និង ជា នាយ​ក នាយ​ក​ដ្ឌាន ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ បាន​ចាត់តាំង​នាយ​ទាហាន​ចំនួន៥រូបឲ្យ​ទៅរៀន​ជួស​ជុល ប្រ​ព័ន្ធ​វិទ្យុ Hytera DMR Trunking នៅឯក្រុម​ហ៊ុន Hytera Telecommunication នៃ សាធារ​ណៈរ​ដ្ឋ​ប្រ​ជាមានិត​ចិន រ​យៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២០​ ខែ តុលា ឆ្នាំ​២០១៤ ដ​ល់ ថ្ងៃទី ២៤​ ខែតុលា ឆ្នាំ​២០១៤ ក្រោម​ការ​ដឹក​នាំដោយ លោក​វ​រៈសេនីយ៍ឯក ហាស់ ផាន្នី នាយ​ការិយាល័យ​ប​ច្ចេក​ទេស នាយ​ក​ដ្ឌាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ​ និង​នាយ​ទាហាន ចំនួន៤រូប​ដើម្បីទៅ ចូល​រួម​រៀន​សូត្រ ក្នុង​នោះមាន លោក​វ​រៈសេនីយ៍ត្រី សោម បូរ៉ា លោក​វ​រៈសេនីយ៍ត្រី ប្រាក់ រ​ត្តិធីរា  លោកអនុសេនីយ៍ឯក គី​ វិទ្យា លោកអនុសេនីយ៍ទោ រ​ស់ លីដា។

 

ស​ក​ម្ម​ភាព​ការ​ងារ​រៀន​សូត្រ​ជួស​ជុល​ប្រ​ព័ន្ធ​វិទ្យុ Hytera DMR Trunking នៅក្រុម​ហ៊ុន Hytera​ Telecommunication ​នៃប្រ​ទេស​សាធារ​ណៈរ​ដ្ឋ​ប្រ​ជាមានិត​ចិន​ត្រូវ​បាន​ប​ង្រៀន​ដោយ លោក​គ្រូវិស្វ​ក​រ ជ​ន​ជាតិចិន​ផ្ទាល់ ដោយ​មាន​មេរៀន​សំខាន់ៗមួយ​ចំនួន​ដូច​ខាង​ក្រោម៖

·      ការ​ធ្វើតេស្តអំពីគុណ​ភាព​នៃផ​លិត​ផ​ល DMR

·      ការ​ធ្វើតេស្ត​លើ Analogue Index ដោយ​ប្រើឧប​ក​រ​ណ៍វាស់ HP 8921A  

·      ការ​សិក្សាពីរ​បៀប​ប្រើប្រាស់ DMR Tuner Software

·      ការ​សិក្សាពីរ​បៀប​ដោះនិង ត​ម្លើង​វិទ្យុ PD 78X និង MD 78X ព្រ​ម​ជាមួយ ការអនុវ​ត្ត​ន៍ផ្ទាល់

 

កំឡុង​ពេល​សិក្សានាយ​ទាហាន​យើង​បាន​យ​ក​ចិត្ត​ទុក​ដាក់រៀន​សូត្រ​ដោយ​ប្រ​ល​ង​ជាប់និទ្ទេស​ល្អគ្រ​ប់ៗគ្នា។​ ក្រោយ​ពីរៀន​ច​ប់ ក្រុម​ហ៊ុន​បាន​នាំ យើង​ទៅទ​ស្ស​នៈកិច្ច​នៅប​ន្ទ​ប់តាំង​ពិព​ណ៍ឧប​ក​រ​ណ៍ និង រោង​ច​ក្រ​ត​ម្លើង​វិទ្យុរ​ប​ស់ក្រុម​ហ៊ុន ព្រ​ម​ជាមួយ ដំណើរ​ទ​ស្ស​នៈកិច្ច​នៅភូមិវ​ប្ប​ធ​ម៌ដែល​ស្ថិត​នៅក្នុង ទីក្រុង​ស៊ិន​ចិន។

 

ត្រឡប់ក្រោយ
By Samnang. 18 Nov, 2014​ ការចែករំលែក