ដោយមានការអនុញ្ញាតពី ឯកឧត្តមឧត្តមសេនីយ៍ឯក ផន ណារ៉ា អគ្គនាយករង អគ្គនាយកដ្ឋានសំភារះបច្ចេកទេស និង ជា នាយកនាយដ្ឋានបញ្ជូន សារ ក្រសួងការពារជាតិនៅថ្ងៃទី ២៧ ខែ តុលាឆ្នាំ២០១៤ នាយកដ្ឋានបញ្ជូនសារក្រសួង ការពារជាតិ បានរៀបចំពិធីប្រគល់ម៉ាស៊ីនវិទ្យុទាក់ទងប្រភេទRadio HF VRU611> ជូនដល់ បណ្តាអង្គភាព ក្នុងកងយោធពលខេមរភូមិន្ទចំនួន ១៩ប្រភេទ ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ត្រី សោម ណារិន នាយករង នាយកដ្ឋានបញ្ជូនសារតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ផន ណារ៉ា អគ្គនាយករង អគ្គនាយកដ្ឋានសំភារះបច្ចេកទេស និង ជានាយក នាយដ្ឋានបញ្ជូនសារក្រសួងការពារជាតិ បន្ទាប់ពីលោក វរសេនីយ៍ឯក ប៊ុន សាន្ត នាយការិយាល័យបញ្ជូនសារ និងលោក វរសេនីយ៍ទោ ហៀង សុផល នាយរងការិយាល័យបញ្ជូនសារ ឡើងឧទ្ទេសនាម អំពីលក្ខណះបច្ចេកទេស ការប្រើប្រាស់និងរបៀបថែរក្សា ម៉ាស៊ីនវិទ្យុទាក់ទងប្រភេទ VRU 611 រួចមកឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ណារិន នាយករង នាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិបានមានប្រសាសន័នៅក្នុងឧកាសនោះដោយបានការអនុញ្ញាតិពីឯកឧត្តម ឧត្តមសេនីយឯក ផន ណារ៉ា នាយក នាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិ ថ្ងៃនេះ ខ្ញុំ មានកិត្តិយសរីករាយដោយបានចួលរួម ក្នុងពិធីបំពាក់ម៉ាស៊ីន វិទ្យុទាក់ទងប្រភេទ VRU 611ជួនដល់បណ្តាអង្គភាពដែលមានមុខនៅ ទីនេះ សូមជម្រាប ជូនផងដែរ ថា ដោយមានការយក ចិត្តទុកដាក់ពី ថ្នាក់ដឹកនាំក្រសួងការពារជាតិ ពិសេសពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ផន ណារ៉ា អគ្គនាយករង អគ្គនាយកដ្ឋានសំភារះបច្ចេកទេស និង ជា នាយក នាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិ ក្នុងការទំនាក់ទំនង ជាមួយបណ្តាក្រុមហ៊ុនអន្តរជាតិ និង បណ្តាប្រទេសជាមិត្ត ដើម្បីស្វែងរកមូលដ្ឋាន ឧបករណ៍សម្ភារៈបញ្ចូនសារ បំរើអោយភារកិច្ចធានាមធ្យោបាយទាក់ទង ជូនថ្នាក់ដឹកនាំ ស្ថាប័ននានា និង បណ្តា អង្គភាពក្នុងកងយោធពលខេមរភូមិន្ទរបស់យើង។ ហើយការបំពាក់នេះក៏មិនមែនជាលើកទីមួយដែរដូចអស់លោកនៅតាមបណ្តាអង្គភាពបានដឹងស្រាប់ហើយ រាល់បណ្តាលឧបករណ៍ សម្ភារៈបញ្ជូនសារ ដែលនាយកដ្ឋានបញ្ជូនសារមានទាំងការទទួលបាន ពីក្រសួងការពារជាតិ និងការខិតខំប្រឹងប្រែងទំនាក់ទំនងស្នើសុំ ពីបណ្តាក្រុមហ៊ុននិង បណ្តាប្រទេសជាមិត្ត ជានិច្ចជាកាល នាយកដ្ឋានតែងតែ ផ្តល់ជូនបណ្តា អង្គភាពជានិច្ច ក្រោយពេលទទួលបាន ម៉ាស៊ីនវិទ្យុទាក់ទងប្រភេទ VRU 611
ត្រឡប់ទៅអង្គភាពវិញ ត្រូវចេះប្រើប្រាស់ និងគ្រប់គ្រង ថែរក្សាអោយបានត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស ដូច ដែលគ្រូបង្រៀនបានឡើងថ្នាក់ឧទ្ទេសនាមកន្លងមកនេះ។ ម៉ាស៊ីនវិទ្យុទាក់ទងប្រភេទ VRU 611 ដែលត្រូវបំពាក់ជូនបណ្តាអង្គភាពមាន
១ នាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិ ០២ PSC
២ បញ្ជាការដ្ឋានបញ្ជូនសារអគ្គបញ្ជាការ ០៣ PSC
៣ ទីបញ្ជាការដ្ឋានកងទ័ពជើងទឹក ០១ PSC
៤ កងពលតូចលេខ៣១ ០១ PSC
៥ កោះតាង ០១ PSC
៦ កោះពូលូវៃ ០១ PSC
៧ ទីបញ្ជាការដ្ឋានកងទ័ពជើងគោក ០១ PSC
៨ ទីបញ្ជាការជួរមុខខេត្តឧត្តរមានជ័យ ០១ PSC
៩ កងពលធំអន្តរាគមន៍លេខ ៣ ០២ PSC
១០ កងពលធំអន្តរាគមន៍លេខ ២ ០៣ PSC
១១ កងពលតូចអន្តរាគមន៍លេខ ៩១១ ០១ PSC
១២ កងពលតូចអន្តរាគមន៍លេខ ១ ០១ PSC
១៣ ទីបញ្ជាការយោធភូមិភាគទី ៣ ០១ PSC
១៤ ទីបញ្ជាការជួរមុខខេត្តកោះកុង ០១ PSC
១៥ យោធភូមិភាគទី ៤ ០៤ PSC
១៦ ទីបញ្ជាការយោធភូមិភាគទី ៥ ០១ PSC
១៧ ទិសទី១ ខេត្តបន្ទាយមានជ័យ ០១ PSC
១៨ ទិសទី២ កំរៀងខេត្តប៉ៃលិន ០១ PSC
១៩ ទិសទី ៣ សំឡូតខេត្តប៉ៃលិន ០១ PSC
លោកវរសេនីយ៍ឯក ស៊ីម សុទ្ធ តំណាងអោយអង្គភាពដែលបាន មកទទួល ម៉ាស៊ីនវិទ្យុទាក់ទងប្រភេទ VRU 611 បានថ្លែងអំណរគុណ ជ្រាលជ្រៅចំពោះនាយកដ្ឋាន បញ្ជូនសារក្រសួងការពារជាតិ ពិសេស ឯកឧត្តម ឧត្តមសេនីយ៍ឯក ផន ណារ៉ា អគ្គនាយករង អគ្គនាយកដ្ឋានសំភារះបច្ចេកទេស និង ជា នាយក នាយកដ្ឋាន បញ្ជូនសារ ក្រសួងការពារជាតិដែលជានិច្ចជាកាល ឯកឧត្តមតែងតែយក ចិត្ត ទុកដាក់ ជួយបង្ករលក្ខណះងាយស្រួលគ្រប់បែបយ៉ាង ទំាងស្មារតី និង ឧបករណ៍សម្ភារះដល់ជំនាញបញ្ជូនសារ ថ្នាក់ក្រោមធ្វើអោយ ការអនុវត្តន៍ភារកិច្ចធានាមធ្យោបាយទាក់ទងរបស់ បណ្តា អង្គភាពទទួលបានគុណភាពនិងប្រសិទ្ធភាពខ្ពស់ ។
ក្រោយពេលត្រឡប់ទៅអង្គភាពវិញ យើងខ្ញុំទំាងអស់គ្នា និងខិតខំយកចិត្តទុកដាក់ ប្រើប្រាស់ គ្រប់គ្រង ថែរក្សាការពារអោយបានល្អ ទៅតាមលក្ខណះបច្ចេកទេស នូវរាល់បណ្តាឧបករណ៍សម្ភារះបញ្ជូនសារដែលថ្នាក់លើបានកំណត់ ។