ព័ត៌មាន
ពិធីប្រ​កាស​មុខ​ដំណែង​បំពាក់​ ឋាន​ន្ត​រ​ស​ក្តិ ផ្ទេរ​ភារ​កិច្ច និង​ បំពាក់គ្រឿង­ឥស្ស​រិយ​យ​ស មេដាយ​ការ​ងារ ជូន​ដ​ល់ នាយ​ទាហ៊ាន​នៅក្នុង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ

​​​            ព្រឹក​ថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៤ នៅម​ជ្ឈ​ម​ណ្ឌូល​ហ្វឹក​ហ្វឺន និង​ជួស​ជុល​ប​ញ្ជូន​សារ(ទ​ន្លេកាទ្ទឹល) នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ  ​ក្រ​សួង​ការ​ពារ​ជាតិបាន​រៀប​ចំពិធីប្រ​កាស​មុខ​ដំណែង​ បំពាក់​ឋាន​ន្ត​រ​ស​ក្តិ ផ្ទេរ​ភារ​កិច្ច និង​ បំពាក់គ្រឿង ­ឥស្ស​រិយ​យ​ស មេដាយ ការ​ងារ​ ជូន​ដ​ល់ នាយ​ទាហ៊ាន​នៅក្នុង ​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រោមអធិប​តីភាព ​ដ៏ខ្ព​ង់ខ្ព​ស់ពី  សំណាក់ ​​​​​​ ​​​​​ឯកឧត្ត​ម ឧត្ត​ម​សេនីយឯក ផ​ន​ ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​សំភារះប​ច្ចេក​ទេស​ និង ជា នាយ​ក​ដ្ឋាន​ ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ។ 

            លោក វ​រ​សេនីយឯក សាយ​ សំណាង នាយ​បុគ្គ​លិក​ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ ក្រ​សួង​ការ​ពារ​ជាតិបាន ​ឡើងអាន​ព្រះរាជ​ក្រឹត្យ ត​ម្លើង​ឋាន​ន្ត​រ​ស​ក្តិ ថ្នាក់​ ឧត្ត​ម​សេនីយ​ត្រី ចំនួន ១​ រូប ព្រះរាជ​ក្រឹត្យ​ផ្ត​ល់នូវ​គ្រឿង­ឥស្ស​រិយ​យ​ស ​ជូន​នាយ​ទាហ៊ាន​ចំនួន ៨៦ រូប​រួម​មាន​​ :

            ក. គ្រឿង­ឥស្ស​រិយ​យ​ស​សេនាជ័យ​សិទ្ធ ១​ នាក់ =០.៦៤​​​%

            ខ. គ្រឿង­ឥស្ស​រិយ​យ​ស​ព្រះរាជាណាច​ក្រ​ក​ម្ពុជា ថា្ន​ក់ម​ហាសេនា ១០ នាក់ =៦.៤៩%

            គ. គ្រឿង­ឥស្ស​រិយ​យ​ស​ព្រះរាជាណាច​ក្រ​ក​ម្ពុជា ថ្នាក់ធិប​ឌិន្ទ ៧​ នាក់ =៤.៥៨%

            ឃ. គ្រឿង­ឥស្ស​រិយ​យ​ស​ព្រះរាជាណាច​ក្រ​ក​ម្ពុជា ថ្នាក់សេនា ១២​ នាក់ =៧.៨៣%

            ង. គ្រឿង­ឥស្ស​រិយ​យ​ស​ព្រះរាជាណាច​ក្រ​ក​ម្ពុជា ថ្នាក់អស្សឬទ្ធី ៥៦​ នាក់ =៣៦.៣៦%

អនុក្រឹត្យ ផ្ត​ល់នូវ​ការ​ងារ​ជូន​នាយ​ទាហ៊ាន ចំនួន ៦៨​ រូប រួម​មាន :

            ច. មេដាយ​មាស​ការ​ងារ ៤៣ នាក់ =២៧.៩២%

            ឆ. មេដាយ​ប្រាក់ការ​ងារ ២៥ នាក់ =១៦.២៧%

ប​ន្ទាប់ម​ក ឯកឧត្ត​ម ឧត្ត​ម​សេនីយឯក ផ​ន​ ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​សំភារះប​ច្ចេក​ទេស​ និង ជានាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ បាន​ផ្ត​ល់កិត្តិយ​ស​ឡើង​បំពាក់នូវ​គ្រឿង­ឥស្ស​រិយ​យ​ស មេដាយ​ការ​ងារ​ជូន​ដ​ល់ នាយ​ទាហ៊ាន​ទាំងអស់នៅក្នុង​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ដែល​មាន​ឈ្មោះត្រូវ​បំពាក់។

            ក្នុងឪកាស់នោះដែរ ឯកឧត្ត​ម ឧត្ត​ម​សេនីយឯក ផ​ន​ ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​សំភារះប​ច្ចេក​ទេស​ និង ជានាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ បាន​មាន​យោប​ល់សំណេះសំណាល​ជាមួយ​នាយ​ទាហ៊ាន​ក្នុងអង្គ​ពិធីនោះដែរ​ថា :

ថ្ងៃនេះនាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​រ​ប​ស់យើង​មាន​សេច​ក្តីសោម​រ​ស្ស​រីក​រាយ​ដោយ​នាយ​ទាហ៊ាន​នៅក្នុង​នាយ​ក​ដ្ឋាន​ត្រូវ​បាន​ការ​ទ​ទូល​ស្កាល់ពីព្រះម​ហាក្ស​ត្រ​នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា និង​ការ​ទ​ទូល​ស្កាល់ពីរាជ​រ​ដ្ឋាភិបាល​នៃព្រះរាជាណាច​ក្រ​ក​ម្ពុជាបាន​ផ្ត​ល់ជូន​នូវ​គ្រឿង­ឥស្ស​រិយ​យ​ស និង​ផ្ត​ល់ជូន​នូវ​មេដាយ​ការ​ងារ នៅក្នុង​ឆ្នាំ ២០១៤​នេះ។

អ្វីដែល​យើង​ទ​ទួល​បាន​នូវ​ក្នុង​ថ្ងៃនេះគឺដោយ​សារ​តែការ​ខិត​ខំប្រឹង​ប្រែង​និង​ការ​យ​ក​ចិត្ត​ទុក​ដាក់រ​ប​ស់នាយ​ទាហ៊ាន នាយ​ទាហ៊ាន​រ​ង​រ​ប​ស់យើង​ទាំងអស់នៅក្នុង​នាយ​ក​ដ្ឋាន​លើការ​បំពេញ​ភារ​កិច្ច ការ​គោរ​ព​វិន័យ​រ​ប​ស់ក​ង​ទ័ព គោរ​ព​ប​ទ​ប​ញ្ជារ​ប​ស់ថ្នាក់លើ ការ​សាម​គី្គ​ភាព ការ​ស​ហ​ការ​និង​ជួយ​ប​ង្ក​រ​ល​ក្ខ​ណះអោយ​គ្នាទៅវិញ​ទៅម​ក​ដើម្បីអនុវ​ត្ត​ន៍សំរេច​បាន​ជោគ​ជ័យ​នូវ​ភារ​កិច្ច​ការ​ងារ​ដែល​ថ្នាក់លើប្រ​គ​ល់អោយ​នៅក្នុង​ឆ្នាំ ២០១៤ក​ន្ល​ង​ម​ក​នេះ។

            នៅឆ្នាំ​​២០១៥ ខាង​មុខ​នាយ​ក​ដ្ឋាន​និង​ស្នើរ​សំប​ន្ត​ទៀត​នូវ​គ្រឿង­ឥស្ស​រិយ​យ​ស​និង​មេដាយ​ការ​ងារ​ជូន​ដ​ល់នាយ​ទាហ៊ាន នាយ​ទាហ៊ាន​រ​ង​រ​ប​ស់យើង​នៅក្នុង​នាយ​ក​ដ្ឋាន​ហើយ​នៅក្នុង​ឆ្នាំ ២០១៥ នេះដែរ​នាយ​ទាហ៊ាន នាយ​ទាហ៊ាន​រ​ង​នៅក្នុង​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​យើង​ទាំងអស់ត្រូវ​តែខិត​ខំប្រឹង​ប្រែង​យ​ក​ចិត្ត​ទុក​ដាក់អនុវ​ត្ត​ន៍អោយ​បាន​ល្អនូវ​ការ​ងារ​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ :

            គោរ​ពអោយ​បាន​ម៉ឺង​ម៉ាត់នូវ​វិន័យ​រ​ប​ស់ក​ង​យោធិព​ល​ខេម​រះភូមិន្ទ ព្រោះថាវិន័យ​ជាក​ម្លាំង​ដ៏ខ្លាំង​ក្លារ​ប​ស់ក​ង​យោធិព​ល​ខេម​រះភូមិន្ទ​បើយើង​គោរ​ព​វិន័យ​បាន​ល្អ ការអនុវ​ត្ត​ន៍ការ​ងារឬក៏បេស​ក​ម្ម​រ​ប​ស់យើង​និង​ទ​ទួល​បាន​ជោគ​ជ័យ។

            គោរ​ព​និងអនុវ​ត្ត​ន៍អោយ​បាន​ល្អនូវ​រាល់ប​ទ​ម​ញ្ជារ​ប​ស់ថ្នាក់លើ ដែល​បាន​ប្រ​គ​ល់ភារ​កិច្ចអោយអនុវ​ត្ត​ន៍ មិន​ថាក​ម្ម​វិធីការ​ងារ​ប្រ​ចាំស​ប្តាហ៍ ខែ ត្រីមាស ឆ​មាស ឆ្នាំ ឬ ក៏ប​ទ​ប​ញ្ជាផ្ទាល់មាត់​​ ត្រូវ​តែគោរ​ព​និងអនុវ​ត្ត​ន៍អោយ​បាន​ជោគ​ជ័យ។

            ត្រូវ​មាន​ការ​សាម​គ្គីភាពឯភាព​ផ្ទៃក្នុងអោយ​បាន​ល្អ ទាំង​នៅក្នុង​ការិយាល័យ​ក៏ដូច​នៅក្នុង​ នាយ​ក​ដ្ឋាន​ត្រូវ​ចេះយោគ​យ​ល់អោយ​គ្នា ទៅវិញ​ទៅម​ក​និង​ធ្វើការ​ស​ហ​ការ​ណ៏ជួយ​ប​ង្ក​រ​ល​ក្ខ​ណះអោយ​គ្នាដើម្បី អនុវ​ត្ត​ន៍អោយ​បាន​ជោគ​ជ័យ​គ្រ​ប់ភារ​កិច្ច ​ដែល​ថ្នាក់លើប្រ​គ​ល់អោយ។

            ខិត​ខំស្វែង​យ​ល់និង​រៀន​សូត្រ​ប​ន្ថែម​នូវ​មុខ​ជំនាញ​ប​ច្ចេក​ទេស (ព​ត៌មាន​វិទ្យា) ដើម្បីលើក​ក​ម្ព​ស់ស​ម​ត្ថ​ភាព​បំពេញ​ភារ​កិច្ច ព្រោះប​ច្ចុប្ប​ន្ន​ក៏ដូច​ទៅអនាគ​ត​វិស័យ​ប​ច្ចេក​វិទ្យា អេឡិច​ត្រូនិច​មាន​ការ​វិវ​ត្ត​ន៍ឈាន​ឡើង​ជាលំដាប់គ្មាន ​ទីប​ញ្ច​ប់ដូច្នេះយើង​ត្រូវ​តែប្រឹង​ប្រែង​តាម​ដានអោយ​ទាន់ ទើប​ការអនុវ​ត្ត​ន៍ភារ​កិច្ច​ការ​ងារ​រ​ប​ស់យើង​ទ​ទួល​បាន​ជោគ​ជ័យ។

ត្រឡប់ក្រោយ
By Samnang. 07 Jan, 2015​
ការចែករំលែក