ព័ត៌មាន
ពិធីសិក្ខាសាលាស្តីអំពីប​ច្ចេក​វិទ្យាវិទ្យុទាក់ទ​ង​ទំនើប​បែប DIGITAL TRUNKING SYSTEM

ដោយ​មាន​ការអនុញ្ញាតិពីក្រ​សួង​ការ​ពារ​ជាតិនៃព្រះរាជាណាច​ក្រ​ក​ម្ពុជា កាល​ពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៤ នៅស​ណ្ឋាគា អ៊ីធីខ​ន នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​នៃក្រ​សួង​ការ​ពារ​ជាតិបាន​ស​ហ​ការ​ជាមួយ​ក្រុម​ហ៊ុន HYTERA នៃប្រ​ទេស​ចិន បាន​រៀប​ចំប្រារ​ព្ធ​ពិធីសិក្ខាសាលាស្តីអំពីប​ច្ចេក​វិទ្យាវិទ្យុទាក់ទ​ង​ទំនើប​បែប DIGITAL TRUNKING SYSTEM ស្ថិត​ក្រោមអធិប​តីភាព​ដ៏ខ្ព​ង​ខ្ព​ស់ពីសំណាក់ឯកឧត្ត​ម ឧត្ត​ម​សេនីយ៌ឯក ផ​ន ណារ៉ា នាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ ស​មាស​ភាព​ស​មាជិក​ចូល​រួមៈ ឯកឧត្ត​មអស់លោក ជំនាញ​វិទ្យុទាក់ទ​ង រ​ប​ស់អគ្គ​ស្ន​ង​ការ​ន​គ​បាល​ជាតិ ជំនាញ​ប​ញ្ជូន​សារ ក្នុង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​រួម​មានៈ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ ប​ញ្ជាការ​ដ្ឋាន​ប​ញ្ជូន​សារអគ្គ​ប​ញ្ជាការ ប​ញ្ជាការ​ដ្ឋាន​ប​ញ្ជូន​សារ​ក​ង​ទ័ព​ជើង​គោក ទ័ពអាកាស ជើង​ទឹក ក​ងអាវុធ​ហ័ត្ថ​លើផ្ទៃប្រ​ទេស ប​ញ្ជាការ​ដ្ឋានអង្គ​រ​ក្ស ក​ង​ព​ល​លេខ ១,២,៣,៩១១,៧០ និង គ្រ​ប់យោធ​ភូមិភាគ​ទាំង ៦។

ជាកិច្ច​ចាប់ផ្តើម​ក​ម្ម​វិធី ឯកឧត្ត​ម ឧត្ត​ម​សេនីយ​ទោ បេង សុត្ថារិទ្ធិ នាយ​រ​ង​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ បាន​ឡើង​មាន​ម​តិស្វារ​គ​ម​ន៍ៈ ថ្ងៃនេះជាថ្ងៃមួយ ប្រ​ក​ប​ដោយ​ក្តីសោម​ន​ស្ស រីយ​រាយ​យ៉ាង​ក្រៃលេង ដែល​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា រួម​នឹង​ក្រុម​ហ៊ុន​វិទ្យុទាក់ទ​ង HYTERA នៃប្រ​ទេស​ចិន បាន​រៀប​ចំប្រារ​ព្ធ​ពិធីសិក្ខាសាលា ស្តីពីប​ច្ចេក​វិទ្យាវិទ្យុទាក​ទ​ង​ទំនើប​បែប​ប្រ​ព័ន្ធ DIGITAL TRUNKING SYSTEM យើង​ខ្ញុំសូម​ស្វារ​គ​ម​ន៍យ៉ាង​ក​ក់ក្តៅ ចំពោះវ​ត្ត​មាន​ដ៏ខ្ព​ង់ខ្ព​ស់ពីសំណាក់ ឯកឧត្ត​ម ឧត្ត​ម​សេនីយឯក ផ​ន​ណារ៉ា នាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ ព្រ​ម​ទាំង​វ​ត្ត​មាន​រ​ប​ស់ឯកឧត្ត​មអស់លោក និង​ភ្ញៀវ​កិត្តិយ​ស​ទាំងអស់ ដែល​ឆ្លៀត​ពេល​ដ៏មាន​ត​ម្លៃម​ក​ចូល​រួម​ក្នុង.កាស​នេះ គឺជាការ​លើក​ទឹក​ចិត្ត​មួយ​យ៉ាង​ក្រៃលែង​ចំពោះ ស្ថាប័ន្ត ជំនាញ ប​ញ្ជូន​សារ​ក្នុង ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ឯកឧត្ត​ម ឧត្ត​ម​សេនីយឯក ផ​ន​ណារ៉ា នាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ បាន​មាន​ម​តិបើក​សិក្ខាសាលាៈ ខ្ញុំសូម​ថ្លែងអំណ​រ​គុណ និង​កោត​ស​រ​សើរ​ដោយ​ស្មោះចំពោះ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ ដែល​ជានិច្ច ជាកាល​បាន​យ​ក​ចិត្ត​ទុក​ដាក់ក​សាង ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ អោយ​មាន​ស​ម​ត្ថ​ភាព ក្នុង​ការអនុវ​ត្ត​ភារ​កិច្ច​ជាពិសេស​ក្នុង​វិស័យ​ការ​ពារ​ធានាប​ញ្ជូន​សារ ជាក់ស្តែង ឯកឧត្ត​ម​បានអនុញ្ញាត្ត អោយ​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ បាន​ស​ហ​ការ​ជាមួយ​ក្រុម​ហ៊ុន HYTERA រៀប​ចំត​ម្លើង​ប្រ​ព័ន្ធ TRUNKING DMR ដើម្បីធានាប​ធ្យោបាយ​ទាក់ទ​ង​ឈាន​ទៅរួម​ចំណែក​ការ​កែទ​ម្រ​ង់ ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ និង​ធ្វើអោយ​ជំនាញ​ប​ញ្ជូន​សារ​កាន់តែមាន​តួនាទីជាសារ​វ័ន្ត ក្នុង​វិស័យ​ការ​ពារ​ជាតិ។

ក្នុង​ការ​ត​ម្លើង​ប្រ​ព័ន្ធ TRUNKING DMR ដែល​ជាប្រ​ព័ន្ធ​ថ្មីទំនើង ធ​ន​រឹង​មាំល្អ ឮច្បាស់រ​យៈទាក់ទ​ង​បាន​ឆ្ងាយ​មិន​ឆ្ល​ង​ជាមួយ​ប្រ​ព័ន្ធ​ផ្សេងៗ អាច​ធ្វើការ​ទាក់ទ​ង​បាន​ជាមួយ​ប្រ​ព័ន្ធ​ទូរ​ស័ព្ទ​ដៃ ០៩៧ + ០៨៨ និង​ប្រ​ព័ន្ធ​ទូរ​ស័ព្ទ​លើតុ ០៧៩ រ​ប​ស់ក​ង​ទ័ព ដែល​ជាហេតុត​ម្រូវអោយ​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិត្រូវ​បាន​រៀប​ចំប្រ​ព័ន្ធ​នេះជាល​ក្ខ​ណៈជាយុទ្ធ​សាស្រ្ត​យូរអង្វែង​ទៅតាម​ប​ណ្តាថ្នាក់, ប​ណ្តាជំនាញ និង​ប្រ​ភេទ​ទ័ពអោយ​ស​ម​ស្រ​ប​តាម​យុទ្ធ​សាស្រ្ត​ការ​ពារ​ជាតិតាម​លំដាប់លំដោយ ចាប់ពីទាប​ទៅខ្ព​ស់ ព្រ​ម​ទាំង​ការ​ធានាជាក់ស្តែង នាពេល​ប​ច្ចុប្ប​ន្ន និង​ទៅអនាគ​ត។

ដូច​នេះប្រ​ព័ន្ធ​ប​ច្ចេក​វិទ្យាវិទ្យុទំនើប​បេប​ប្រ​ព័ន្ធ TRUNKING DMR នេះមើល​ឃើញ​ចំនុច​ខ្លាំង ស​ម្រាប់ដាក់ចេញ​ការ​ប្រើប្រាស់ទៅក្នុង​ផែន​ការ​ពីឆ្នាំ (២០១៤-២០១៩) នៃការ​កែទ​ម្រ​ង់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ។

សូម​ថ្លែងអំណ​រ​គុណ​ចំពោះស្ថាប័ន​នានា ជាពិសេស​ក្រុម​ហ៊ុន​វិទ្យុទាក់ទ​ង HYTERA ដែល​បាន​គិត​គូរ​ដោះស្រាយ​រៀប​ចំត​ម្លើង​ប្រ​ព័ន្ធ​វិទ្យុ TRUNKING DMR នេះឡើង។

ជាទីប​ញ្ជ​ប់ ខ្ញុំសូម​ជូន​ព​រ ឯកឧត្ត​ម អស់លោក ដែល​បាន​ចូល​រួម​ក្នុង​ក​ម្ម​វិធីនេះ អោយ​មាន​សុខ​ភាព​ល្អ ជោគ​ជ័យ​គ្រ​ប់ភារ​កិច្ច និង​ទ​ទួល​បាន​នូវ​ពុទ្ធ​ព​រ​ទាំង៤ប្រ​ការ​គឺៈ អាយុៈ វ​ណ្ណៈ សុខៈ ព​លៈ កុំបីឃ្លៀង​ឃ្លាត​ឡើយ។

ជាកិច្ច​ប​ន្ត​ក​ម្ម​វិធី (Mr. Pual) + (Mr. Mars) តំណាងអោយ​ក្រុម​ហ៊ុន​វិទ្យុទាក់ទ​ង HYTERA នៃប្រ​ទេស​ចិន បាន​ឡើង​ធ្វើប​ទ​ប​ង្ហាញអំពីប​ច្ចេក​វិទ្យាទូទៅរ​ប​ស់ក្រុម​ហ៊ុន និង​ប្រ​ព័ន្ធ TRUNKING រ​ប​ស់ក្រ​សួង​ការ​ពារ​ជាតិប​ន្ទាប់ម​ក ឯកឧត្ត​ម ឧត្ត​ម​សេនីយ​ត្រី កុស​ល សុវ​ណ្ណ​វិសាល នាយ​ក​រ​ង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ បាន​ធ្វើប​ទ​ប​ង្ហាញ​ការ​ប្រើប្រាស់វិទ្យុទាក់ទ​ង​ប្រ​ភេទ PD 780G ជូន​ស​មាជិក​ចូល​រួម​ក្នុងអង្គ​ពិធី និង​ក​ម្ម​វិធីចុង​ក្រោយអង្គ​សិក្ខាសាលាបាន​ធ្វើការ​ពិភាក្សា ដោយ​ស​មាជិក ដោយ​ស​មាជិក​ចូល​រួម​ក្នុង​ពីធី សួរ​ជាសំណួរ និង​មាន​ការ​ប​ក​ស្រាយ​សំណួរ​ពីអ្ន​ក​ជំនាញ

ក​ម្ម​វិធី ទាំង​មូល​ត្រូវ​បាន​ប​ញ្ជ​ប់ដោយ​ជោគ​ជ័យ និង​មាន​ភាព​ស​ប្បាយ​រីក​រាយ និង​ស្និត​ស្នាល​ជីបំផុត។

 

ត្រឡប់ក្រោយ
By Samnang. 26 Feb, 2015​ ការចែករំលែក