ដើម្បីឆ្លើយតបទៅនិងតម្រូវការចាំបាច់ក្នុងស្ថានភាពបច្ចុប្បន្នក៏ដូចទៅ អនាគតក្នុងការអនុវត្តន៍ភារកិច្ច ធានាមធ្យោបាយទាក់ទងជូនថ្នាក់ដឹកនាំស្ថាប័ននានានិង បណ្តារអង្គភាពក្នុងកងយោធពលខេមរភូមិន្ទ ព្រមទាំងដើម្បីធ្វើអោយស្ថាប័នជំនាញបញ្ជូនសារ ដឹកនាំតាមខ្សែរយះបណ្តោយអោយមានការឯកភាពជាទូទៅ ប្រកបដោយប្រសិទ្ធិភាពខ្ពស់និងស្មារតី ទទូលខុសត្រូវងាយស្រួល ក្នុងការទំនាក់ទំនងជាមួយស្ថាប័នកង ឯកភាពក្នុងកងយោធពលខេរភូមិន្ទនិងស្ថាប័នរបស់រាជរដ្ឋាភិបាល។ ដោយមានកិច្ចព្រមព្រាងស្តីអំពីវិស័យ ទូរគមនាគមន៍ រវាងកងទ័ពកម្ពុជា ជាមួយភាគីមិត្តចិន(ក្រុមហ៊ុន Huawei) ឯកឧត្តម ឧត្តមសេនីយ៍ឯក ផន ណារ៉ា នាយក នាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិបានប្រគល់ភារកិច្ចអោយការិយាល័យបញ្ជូនសាររបស់នាយកដ្ឋានបញ្ជូនសារបង្កើតក្រុមការងារមួយដែលមានឈ្មោះថាក្រុមការងារ (Trunking) ដើម្បីសហការណ៍ជាមួយភាគីមិត្តចិន (ក្រុមហ៊ុន Huawei) សិក្សាលើគំរោងរួមក្នុងការរៀបចំតម្លើងនិងបំពាក់ឧបករណ៍ប្រព័ន្ធ (Trunking System) អោយកងយោធពលខេរភូមិន្ទជាលទ្ធផលសំរេចបាន
- ក្រុមការងារទាំងពីរបានសម្រេចជំហ៊ានទី១ តម្លើងប្រព័ន្ធត្រាំឃីង(Trunking System) ដើម្បីធ្វើការសាកល្បងទាក់ទងជូនអង្គភាពនៅក្នុងនិងជុំវិញរាជធានីភ្នំពេញ។
- សាងសង់បង្គោលអង់តែនកម្ពស់ ៦៥ មែត្រ ចំនួន ៣បង្គោលដែលមានទីតាំងនៅក្នុងអង្គភាពកងទ័ពពិសេស ឆ័ត្រយោង ៩១១ មួយបង្គោល យោធភូមិភាគពិសេស មួយបង្គោល និង មជ្ឍមណ្ឌូលហ្វឹកហ្វឺននិងជួសជុលបញ្ជូនសារ មួយបង្គោល(បច្ចុប្បន្នសាងសង់រូចជាស្ថាពរ)។
-បានចាត់តាំងរៀនសូត្រអំពីលក្ខណបច្ចេកទេសនិងការប្រើប្រាស់ម៉ាស៊ីនវិទ្យុទាក់ទងប្រភេទ C830 CDMA ជូនដល់នាយទាហ៊ាននៅក្នុងនាយកដ្ឋាននិងបញ្ជាការអង្គភាពនៅក្នុងនិងជុំវិញរាជធានីដែលមានគំរោងត្រូវបំពាក់។
- ធ្វើការសាកល្បងសមត្ថភាពទាក់ទងម៉ាស៊ីនវិទ្យុទាក់ទងប្រភេទ C830 CDMA បានចម្ងាយ 10 Km -15 Km ពីអង់តែន។
- បានបំពាក់ឧបករណ៍នៅបន្ទាប់ម៉ាស៊ីនមេ(Server) ក្នុងក្រសួងការពារជាតិរួមមាន បន្ទប់ផ្គត់ផ្គង់ចរន្តអគ្គីសនី AC - DC ម៉ាស៊ីន BTS និងម៉ូនីទ័រចំនួន ៣ សម្រាប់គ្រប់គ្រង់គណនេយ្យ។
- បានរៀបចំបន្ទាប់តម្លើងម៉ាស៊ីន BTS នៅទីតាំងសាងសង់អង់តែនទាំង៣កន្លែងខាងលើបច្ចុប្បន្នកំពង់តំណើរការ។
- បានបំពាក់ម៉ាស៊ីនវិទ្យុទាក់ទងប្រភេទ C830 CDMA ជូនដល់អង្គភាពនៅក្នុងនិងជុំវិញរាជាធានីភ្នំពេញបានចំនួន ១៨ អង្គភាព បច្ចុប្បន្នកំពង់ធ្វើការទាក់ទង់បានដោយជោគជ័យ។
បន្ទប់មកឯកឧត្តម ឧត្តមសេនីយឯក ផន ណារ៉ា នាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិបានណែនាំនិងប្រគល់កិច្ចការអោយក្រុមការងារ(Trunking ) របស់នាយកដ្ឋានសហការទៅជាមួយក្រុមហ៊ុនមិត្តចិនមួយទៀតគឺ(ក្រុមហ៊ុនហៃធីរ៉ា)ដើម្បីសិក្សាលើកម្រោងរួមក្នុងការរៀបចំតម្លើងនិងបំពាក់ឧបករណ៏ប្រព័ន្ធ(Trunking) ជូនដល់បណ្តាកងឯកភាពក្នុងកងខេមរភូមិន្ទ ជាលទ្ធផលសំរេចបាន :
- បានធ្វើការសាកល្បងទាក់ទងវិទ្យុ PD 780 G ចំនួន 11 គោលដៅ(ទាក់ទងបានចម្ងាយពី 25km - 30km)
- បានធ្វើការសាកល្បងទាក់ទងវិទ្យុ MD 780 G ចំនួន ១១ គោលដៅ(ទាក់ទងបានចម្ងាយពី 45km - 50km)
- បានរៀបចំចាត់តាំងរៀនសូត្រអំពីលក្ខណះបច្ចេកទេសនិងការប្រើប្រាស់ម៉ាស៊ីនវិទ្យុទាក់ទងប្រភេទ PD 780 G ជូនដល់នាយទាហ៊ាននៅក្នុងនាយកដ្ឋាន និងបណ្តាអង្គភាពក្នុងកងខេមរភូមិន្ទដែលមានគំរោងត្រូវបំពាក់។
- បានរៀបចំបណ្ដាញអគ្គីសនី MSO.BTS.GPS ដើម្បីតម្លើងប្រព័ន្ធ Trunking DMR របស់ក្រុមហ៊ុនហៃធីរ៉ា បច្ចុប្បន្នតំណើរការ 100%
- បានរៀបចំតម្លើងអងតែន DMR និង ម៉ាស៊ីន BTS បានចំនួន ៣ ទីតាំងនៅក្រសួងការពារជាតិ មជ្ឈមណ្ឌុលហ្វឹកហ្វឺននិងជួសជុលបញ្ជូនសារ និងភូមិភាគទី៤ បច្ចុប្បន្នតំណើរការ 100%។
- បានរៀបចំតម្លើងអង់តែន Repeter បានចំនួន ៧ទីតាំងនៅក្រសួងការពារជាតិ AEO មជ្ឈមណ្ឌលបោសសំអាតមីន(ឧត្តុង្គ) កងពលអន្តរាគមន៍លេខ ១ កងពលធំលេខ ៣ កងពលតូចលេខ ៩ កងពល ៩១១ (ជួរមុខប្រាសាទព្រះវិហារ)បច្ចុប្បន្នតំណើរការ 100%។
- បានបំពាក់ម៉ាស៊ីនវិទ្យុទាក់ទងប្រភេទ PD 780 G និង MD 780 G ជូនដល់បណ្តាអង្គភាពក្នុងកងខេមរភូមិន្ន ចំនួន ២០ អង្គភាពសរុបម៉ាស៊ីន ៦១៩ គ្រឿង។
- ក្រុមការងារបានចុះប្រមូលទិន្នន័យស្ថិតិបណ្តាញខ្សែរយះទាក់ទងវិទ្យុ PD 780 G និងវិទ្យុ C830E ហើយបច្ចុប្បន្នកំពុងរៀបចំធ្វើតារាងសន្មត់ដើម្បីបោះពុម្ភចេញជាសៀវភៅចែកជូនបណ្តាអង្គភាពដែលប្រើប្រាសប្រព័ន្ធ Trunking CDMA (C830E).
- នាយកដ្ឋានបញ្ជូនសារក្រសួងការងារជាតិបានសហការជាមួយបញ្ជាការដ្ឋានបញ្ជូនសារ អគ្គបញ្ជាការ ធានាវិទ្យុទាក់ទងប្រព័ន្ធ Trunking DMR System (PD 780 G) ក្នុងព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋកាលពីថ្ថៃទី ១១ ខែ កក្តដា ឆ្នាំ ២០១៤ ធានាទាក់ទងបានល្អ ១០០%