ព័ត៌មាន
ពិធីបិទ​វ​គ្គ​បំប៉នអ៊ីន​ត្រាណែត និង អ៊ីន​ធើណែត​ជំនាន់ទី ៤​ ថៃ្ង​ទី ០៨ ខែ​ ធ្នូ ឆ្នាំ ២០១៤

             កាល​ពីថ្ងៃទី ០៨​ ខែ ធ្នូ ឆ្នាំ ២០១៤ នៅនាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិបាន​រៀប​ចំពិធីបិទ​វ​គ្គអ៊ីន​ត្រាណេត និង​អ៊ីន​ធើណេត​ជំនាន់ទី៤ ក្រោមអធិប​តីភាពឯកឧត្ត​ម ឧត្ត​ម​សេនីយ​ទោ បេង សុត្ថារិទ្ធ នាយ​ក​រ​ង​ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​តំណាង​ដ៏ខ្ព​ង់ខ្ព​ស់​ ឯកឧត្ត​ម ឧត្ត​ម​សេនីយឯក ផ​ន ណារ៉ា នាយ​ក​រ​ង​ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ។

             លោក វ​រ​សេនីយឯក ទេព អ៊ន នាយ​ការិយាល័យ​ហ្វឹក​ហ្វឺន​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិបាន​ឡើងអាន​រ​បាយ​ការ​ណ៏វ​បិទ​វ​គ្គ​បំប៉នអ៊ីន​ត្រាណេត និង​ អ៊ីន​ធើណេត​នោះថា :

             អនុវ​ត្ត​តាម​ផែន​ការ ស្តីពីការ​បើក​វ​គ្គ​បំប៉នអ៊ីន​ត្រាណែត និងអ៊ីន​ធើណែត លេខ ០០៣  ចុះថ្ងៃទី  ២៧  ខែ កុម្ភៈ  ឆ្នាំ ២០១៤ រ​ប​ស់គ​ណៈក​ម្ម​ការ​ដឹក​នាំការ​ងារ​ប​ណ្តុះប​ណ្តាល និង​ហ្វឹក​ហ្វឺន​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ។

ថ្ងៃនេះនាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ មាន​ក្តីសោម​ន​ស្ស​រីក​រាយ ពោពេញ​ទៅ​ដោយ​មោទ​នៈ​ភាព​​យ៉ាងឧត្តុង្គឧត្ត​ម បាន​ប្រារ​ព្ធ​ពិធី បិទ​វ​គ្គ​បំប៉នអ៊ីន​ត្រាណែត​និង​​ អ៊ីន​ធើ​ណែត ឆ្នាំ ២០១៤ ដែល​បាន​ប​ញ្ច​ប់​ដោយ​ជោគ​ជ័យ ក្រោយ​ពីបាន​សិក្សាអស់រ​យៈពេល ៤ ស​ប្តាហ៍ក​ន្ល​ង​ម​ក។                                                                                                                                                                                                                                                                        

             ក្រោម​កិច្ច​ដឹក​នាំរ​ប​ស់រាជ​រ​ដ្ឋាភិបាល អាណ​ត្តិទី ៤ នៃរ​ដ្ឋ​ស​ភា ដែល​មាន​ស​ម្តេច​អគ្គ​ម​ហា​សេនា​ប​តី​តេជោ ហ៊ុន សែន  ជានាយ​ក​ដ្ឋ​ម​ន្រ្តី នៃព្រះរាជាច​ក្រ​ក​ម្ពុជា បាន​នឹង​កំពុងអនុវ​ត្ត​យ៉ាង​ស​ក​ម្ម នូវ​ន​យោបាយ​កំណែទ​ម្រ​ង់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ក្នុង​នោះ​ការ​ក​សាង​ធ​ន​ធាន​ម​នុស្ស ជាប​ញ្ហាអទិភាព​មួយ ក្នុង​កំណែ​ទំរ​ង់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ។     

ដោយ​ឡែក​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ បាន​រួម​ចំណែក​ក្នុង​ការ​បើក​វ​គ្គ​បំប៉ន​ជំនាញអ៊ីន​ត្រា​ណែ​ត
​​​​​​​​និង អ៊ិន​ធើណែត ក្នុង​គោល​ដៅអនុវ​ត្ត​នូវ​យុទ្ធ​សាស្រ្ត​ការ​ពារ​ជាតិ ដោយ​ប្រ​ព័​ន្ធ​ប​ច្ចេក​វិទ្យអេឡិច​ត្រូនិក  រ​ហូត​ម​ក​ដ​ល់ពេល​នេះ បាន​បើក​វ​គ្គ​បំប៉ន​អ៊ីន​ត្រាណែត និង អ៊ីន​ធើណែត ស​រុប​ចំនួន ៤ វ​គ្គ​រួច​ម​ក​ហើយ​ដែល​មាន​ក​ម្ម​សិក្សាការីស​រុប​ចំនួន ១៧៥នាក់  ។   ចំពោះ​វ​គ្គ​បំប៉ន​​ដែល​ត្រូវ​បិទ​វ​គ្គ​នា​ពេល​នេះ រួម​មាន ក​ម្ម​សិក្សាការីចំនួន ២៤ នាក់ ម​ក​ពី ២៣ អង្គ​ភាព

            ជំនួស​មុខឱយ​គ​ណៈគ្រ​ប់គ្រ​ង​វ​គ្គ ខ្ញុំសូមអនុញ្ញាត​រាយ​ការ​ណ៍ជូន​នូវ​ខ្លឹម​សារ និង ល​ទ្ធ​ផ​ល​ដែល​បាន​ហ្វឹក​ហ្វឺន​ក​ន្ល​ង​ម​ក​ដូច​ខាង​ក្រោមៈ

១-អំពីខ្លឹម​សារ​ហ្វឹក​ហ្វឺន​រួម​មានៈ

            -មូល​ដ្ឋាន​គ្រឹះកុំព្យូទ័រ

-ល្អណាស់    ចំនួន  ​ ៩  នាក់  =  ១២,៥០%          ​

                        -ល្អ       ​      ចំនួន   ២  នាក់  =  ៨,៣៣% 

                        -ប​ង្គួរ            ចំនួន   ៦  នាក់  =  ២៥,០០% 

                        -ម​ធ្យ​ម         ចំនួន ១៣  នាក់ =  ៥៤,១៧%        

            -ការ​ប្រើប្រាស់ សារអេឡិច​ត្រូនិក​រ​ប​ស់ក​ង​ទ័ព

-ល្អណាស់  ចំនួន  ​    ៩   នាក់  =  ៣៧,៥០%

-ល្អ         ​ ចំនួន  ​    ៧   នាក់  =  ២៩,១៧%

                        -ប​ង្គួរ​         ចំនួន      ៧   នាក់  =  ២៩,១៧%          

                        -ម​ធ្យ​ម       ចំនួន      ១   នាក់  =  ៤,១៧%        

-រ​បៀប ត​ម្លើង និង​ប្រើប្រាស់សារអេឡិច​ត្រូនិក​លើ Ms- Outlook  

-ល្អណាស់  ចំនួន  ​  ១៩   នាក់  =  ៧៩,១៧១%​

-ល្អ           ចំនួន      ២   នាក់   =  ​    ៨,៣៣%

                        -ប​ង្គួរ​         ចំនួន      ៣   នាក់   =  ១២,៥០%          

                 ល​ទ្ធ​ផ​ល​ទ​ទួល​បាន​ខាង​លើ  អាស្រ័យ​ដោយ​មាន​ការ​ខិត​ខំប្រឹង​ប្រែង​ផ្ទាល់ ពីសំណាក់សិក្ខា​កាម​គ្រ​ប់រូប​ពិសេស​ ជួរ​គ្រូប​ង្រៀន​ដែល​បាន​យ​កអស់ក​ម្លាំង​កាយ​ចិត្ត​ខិត​ខំ ធ្វើប​ទ​ប​ង្ហាញ​លើប្រ​ធាន​ប​ទ នីមួយៗ​​ បាន​ស៊ីជ​ម្រៅធ្វើ​អោយ​សិក្ខាកាម​ម្នាក់ៗក្តាប់បាន និង​ចេះចាំបាន​នូវ​រាល់ប្រ​ធាន​ប​ទ​ទាំង​នោះបាន​ល្អ​ប្រ​សើរ  ។

                ​ទ​ន្ទឹម​នឹង​នេះ ក៏សូម​ថ្លែងអំណ​រ​គុណ​ចំពោះគ្រូប​ង្រៀន ប​ណ្តាស្ថាប័ន​ពាក់ព័ន្ធ​ដូច​ជា ការិយា​ល័យ​​ព័ត៌​មាន​វិទ្យា  ការិយាល័យ​ប​ច្ចេក​ទេស  ការិយាល័យ​ប​ញ្ជូន​សារ ដែល​បាន​ស​ហ​ការ​រ​ណ៍​យ៉ាង​ជិត​ស្និទ្ធ ជាមួយ​ការិ​យា​ល័យ​ហ្វឹក​ហ្វឺន ប​ង្ក​​ល​ក្ខ​ណៈគ្រ​ប់បែប​យ៉ាង ជំរុញអោយ​វ​គ្គ​សិក្សានេះ​ដំណើរ​ការ​ដោយ​រ​លូន​ចាប់តាំង ពីថ្ងៃបើក​វ​គ្គ ​រ​ហូត​ដ​ល់ថ្ងៃប​ញ្ច​ប់វ​គ្គ ។

​                  ជាទីប​ញ្ជាប់នេះ  ខ្ញុំសូម​គោរ​ព​ជូន​ព​រ​គ​ណៈអធិប​តី ភ្ញៀវ​កិត្តិយ​ស ក​ម្ម​សិក្សាការីទាំងអស់ សូប្រ​ក​ប​​​ដោយ​ពុទ្ធ​ព​រ​ទាំង ៤ ប្រ​ការ គឺ អាយុ  វ​ណ្ណៈ​ សុខៈ ព​លៈកុំបីឃ្លៀង​ឃ្លាត​ឡើយ  ។

            នាក្នុងឪកាស​នោះដែរឯកឧត្ត​ម ឧត្ត​ម​សេនីយ​ទោ បេង សុត្ថារិទ្ធ នាយ​ក​រ​ង​ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​តំណាង​ដ៏ខ្ព​ង់ខ្ព​ស់​ ឯកឧត្ត​ម ឧត្ត​ម​សេនីយឯក ផ​ន ណារ៉ា នាយ​ក​រ​ង​ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិបាន​មាន​ប្រ​សាស​ន៏ផ្តាំផ្ញើចំពោះក​ម្ម​សិក្សាការីទំាងអស់ថា :

            ថៃ្ង​នេះខ្ញុំមាន​សេច​ក្តីសោម​ន​ស្ស​រីក​រាយ​យ៉ាង​ក្រៃលែង  ​ដោយ​បាន​ចូល​រួម​ជាអធិប​តី​  ក្នុង​ពិធីបិទ​វ​គ្គ​បំប៉ន អ៊ីន​ត្រាណែត និងអ៊ីន​ធើណែត ដែល​បាន​រៀប​ចំឡើង​ដោយ​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ នឹង​បាន​ប​ញ្ច​ប់ដោយ​ជោគ​ជ័យ ក្រោយ​ពីបាន​សិក្សាមួយ​រ​យៈក​ន្ល​ង​ម​ក ។

ក្នុងឱកាស​ដ៏មាន​សារៈសំខាន់នេះ ខ្ញុំសូម​សំដែង​នូវ​ការ​ស្វាគ​ម​ន៍ កោត​ស​រ​សើរ និង​ វាយ​តំលៃខ្ព​ស់ចំពោះ វ​ត្ត​មាន​នៃការ​ចូល​រួម​ប្រ​ក​ប​ដោយ​ស្មារ​តីយ​ក​ចិត្ត​ទុក​ដាក់ រ​ប​ស់នាយ ទាហាន ជាក​ម្ម​សិក្សាការី ម​ក​ពី ប​ណ្តាក​ងឯក​ភាព​ផ្សេងៗ ដែល​បាន​ចូល​រួម​យ៉ាង​ស​ស្រាក់ ស​ស្រាំជំរុញអោយ​វ​គ្គ​សិក្សាប្រ​ព្រឹត្ត​ទៅតាម​ក​ម្ម​វិធីកំណ​ត់ ​។

               តាង​នាមអោយ ​ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ​ ខ្ញុំសូម​ថ្លែងអំណ​រ​​គុណ​យ៉ាង​ជ្រាល​ជ្រៅចំពោះប​ណ្តា​ស្ថាប័ន​ចំណុះអគ្គ​ប​ញ្ជាការ ប​ញ្ជាការ​ដ្ឋាន​ក​ង​ទ័ព​ជើង​គោក ដែល​​​​បាន​ចាត់ប​ញ្ជូន​នាយ​ទាហាន​រ​ប​ស់ខ្លួន ម​ក​ចូល​រួម​ក្នុង​វ​គ្គ​បំប៉ន​បាន​ទាន់ពេល​វេលា និង​ត្រឹម​ត្រូវ​តាម​ក​ម្ម​វិធីដែល​បាន​គ្រោង​ទុក​។

ជាមួយ​គ្នានេះដែរ ខ្ញុំសូម​កោត​ស​រ​សើរ និង​​ ថ្លែងអំណ​រ​គុណ ចំពោះអស់លោក ជា យោធាចារ្យ​ទាំងអស់ ដែល​បាន​ខិត​ខំ​យ​កអស់ក​ម្លាំង​កាយ​ចិត្ត ក្នុង​ការ​ប​ង្ហាត់ប​ង្រៀន​ប្រ​ក​ប​ដោយ​ទេព​កោស​ល្យ និង ​ប​ទ​ពិសោធ​ន៍​ខ្ព​ស់។​សូម​កោត​ស​រ​សើរ និង​ ថ្លែងអំណ​រ​គុណ ចំពោះ នាយ​ទាហាន រ​ប​ស់នា​យ​ក​ដ្ឋាន​ប​ញ្ជូន​សារ  ក​ម្ម​សិក្សាការីទាំងអស់​ ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ដោយ​ផ្ទាល់ និង ដែល​បាន​យ​កអស់ក​ម្លាំង​កាយ​ចិត្ត ស​ហ​ការ​ណ៍ជំរុញ​អោយ​វ​គ្គ​បំប៉ន​នេះ ប្រ​ព្រឹត្ត​ទៅដោយ​រ​លូន​ចាប់​តាំង​ពីពេល​ចាប់ផ្តើម​រ​ហូត​ដ​ល់ពេល​ប​ញ្ច​ប់វ​គ្គ ។

​            អនុវ​ត្ត​តាមអនុសាស​ន៍ដ៏ខ្ព​ង់ខ្ព​ស់រ​ប​ស់  ស​ម្តេច អគ្គ​ម​ហាសេនាប​តី តេជោ   ហ៊ុន សែន  នាយឧត្ត​ម​សេនិយ ផុត​លេខ ផ្កាយ​មាស ៥ នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​ នៃព្រះរាជាណា​ច​ក្រ​ក​ម្ពុជា​ អោយ​គ្រ​ប់ប្រ​ភេទ​ទ័ព​ជំនាញ​ទាំងអស់  ត្រូវ​ខិត​ខំ​​លើក​កំព​ស់​ស​ម​ត្ថ​ភាព រ​ប​ស់ខ្លួនអោយ​បាន​ខ្លាំង​ក្លា និង​កាន់តែ​ស៊ីជំរៅថែម ទៀត​សំដៅព​ង្រឹង​និង​ព​ង្រីក​ប្រៀប​ការ​ពារ​ជាតិ​អោយ​បាន​ប្រ​សើរ​ឡើង ។

            វ​គ្គ​បំប៉ន​ជំនាញអ៊ីន​ត្រាណែត និងអ៊ីន​ធើណែត  ក៏ជាផ្នែក​មួយ​ក្នុង​ចំណោម​ក​ម្ម​វិធី​រួម​​​​​រួម​​​រ​ប​ស់ក​ង​យោ​ធ​ព​ល​ខេម​រ​ភូមិន្ទ សំដៅលើក​កំ​ព​ស់​ស​ម​ត្ថ​ភាព​​ដ​ល់ជំនាញឯក​ទេស ដើម្បីបំរើ

ការ​ប្រ​យុទ្ធ ការ​ប​ញ្ជាដឹក​នាំរ​ប​ស់ប​ណ្តាមេប​ញ្ជាការ​គ្រ​ប់ជាន់ថ្នាក់ ប្រ​ក​ប​ដោយ​ប្រ​សិទ្ធិភាព​ខ្ព​ស់ នាស​ម័យ​ប​ច្ចេក​វិទ្យាទំនើប ក្នុង​ពេល​ប​ច្ចុប្ប​ន្ន និង​ទៅអនាគ​ត ។ឆ្ល​ង​តាម​រ​បាយ​ការ​ណ៍រ​ប​ស់វ​គ្គ​សិក្សាមុន​នេះ ខ្ញុំសូម​វាយ​តំលៃខ្ព​ស់ចំពោះការ​ទ​ទួល

ខុស​ត្រូវ ប្រ​ក​ប​ដោយ ស្មារ​តី​យ​ក​ចិត្ត​ទុក​ដាក់ខ្ព​ស់​រ​ប​ស់ថ្នាក់ដឹក​នាំ យោធាចារ្យ នាយ​ទាហាន ក​ម្ម​សិក្សាការីទាំងអស់ដែល​បាន​ខិត​ខំបំពេញ​ភារ​កិច្ច​ដោយ​ប្រ​កាន់​ខ្ជាប់ នូវ​ការ​គោរ​ព និងអនុ​វ​ត្ត​តាម​ប​ទ​ប​ញ្ជារ​ប​ស់ថ្នាក់លើ ឈាន​ទៅ​សំរេច​ដោយ​ជោគ​ជ័យ នៃ វ​គ្គ​សិក្សានេះ ។

ឆ្លៀតឱកាស​នេះ  ខ្ញុំសូម​ផ្តាំផ្ញើ ចំពោះក​ម្ម​សិក្សាការីទាំងអស់  ពេល​ត្រ​ឡ​ប់ទៅ​បំពេញ​ការ​ងារ  អស់លោក​ត្រូវ​យ​ក​ចំណេះដឹង​ទាំង​ប៉ុន្មាន​នេះ​ ទៅបំរើការ​ងារ​ជំនាញ​ក្នុងអង្គ​ភាព​រ​ប​ស់​ខ្លួនអោយ​មាន​ប្រ​សិទ្ធិភាព​ខ្ព​ស់ ​ដើម្បីរួម​ចំណែក​ក​សាងអង្គ​ភាព​រ​ប​ស់ខ្លួន​អោយ​​​​​​បាន​រឹង​មាំ ប្រ​ក​ប​ដោយ​ស​ម​ត្ថ​ភាព​ខ្ព​ស់ ​ ពិសេស​ជាង​នេះ ត្រូវ​តែអនុវ​ត្តអោយ​បាន​ល្អនូវ​ប​ណ្តា​ចំណុ​ច​ដូច​ខាង​ក្រោម ៖

១- ត្រូវ​គោរ​ព​វិន័យ​រ​ប​ស់ក​ង​ទ័ព រ​ក្សាខ្ជាប់ខ្ជួន នូវ​សីល​ធ​ម៌ស្អាត​ស្អំ គោរ​ព​ប​ទ​ប​ញ្ជាសារា​

    ច​រ សេច​ក្តី​កំណ​ត់​ផ្សេងៗ រ​ប​ស់ថ្នាក់លើអោយ​បាន​ដាច់ខាត ។

 ​​         ២- ខិត​ខំប្រឹង​ប្រែងអនុវ​ត្ត នូវ​តួនាទីភារ​កិច្ច​រ​ប​ស់ខ្លួន អោយ​មាន​ប្រ​សិទ្ធិភាព  និង​សំរេច         ល​ទ្ធ​ផ​ល​ជោគ​ជ័យ ។

៣-ជានិច្ច​កាល លើក​កំព​ស់ស​ម​ត្ថ​ភាព​រ​ប​ស់ខ្លួន  ពិសេស ជំនាញអ៊ីន​ត្រាណែត និងអ៊ីន

    ធើណែត ដោយ​ខិត​ខំរៀន​សូត្រ​ស្រាវ​ជ្រាវ​ នូវ​រាល់ប​ច្ចេក​វិទ្យាថ្មីៗ ថែម​ទៀត ដើម្បីចូល​រួម​ក​សាង​ស​ម​ត្ថ​ភាព​ក​ង​យោធ​ព​ល​ ខេម​រ​ភូមិន្ទ  អោយ​ឈាន​ទៅរ​ក​ភាព​ទំនើប​ក​ម្ម​នៃ    ប​ច្ចេក​​វិទ្យានាពេល​ប​ច្ចុប្ប​ន្ន ក៏ដូច​ជាពេលអនាគ​ត ។

      ៤-ចូល​រួម​យ៉ាង​ស​ក​ម្ម នូវ​ច​ល​នាការ​ពារ និង អភិវ​ឌ្ឍ​ន៍ប្រ​ទេស​លើគ្រ​ប់វិស័យ ទាំង​ស្មារ​តី​  ទាំង​ក​ម្លាំង​កាយ​ចិត្ត។

            ជាទីប​ញ្ច​ប់ ខ្ញុំសូម​ប្រ​សិទ្ធិព​រ​ជ័យ ចំពោះ​ ឯកឧត្ត​ម អស់លោក  នាយ​ទាហាន

    ក​ម្ម​សិក្សាការី ទាំងអស់សូម​ប្រ​ក​ប​នូវ​ពុទ្ធ​ព​រ​ទាំង ៤ ប្រ​ការ គឺ  អាយុ វ​ណ្ណៈ សុខៈព​លៈ   កុំបីឃ្លៀង​ឃ្លាត​ឡើយ ។ 

ប​ន្ទ​ប់ម​ក​លោក វ​រ​សេនីយឯក សាយ សំណាង នាយ​បុគ្គ​លិក​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិបាន​ឡើងអាន​សេច​ក្តីស​ម្រេច​ជូន​លិខិត​ប​ញ្ជាក់ការ​សិក្សាដ​ល់ក​ម្ម​សិក្សាការីទាំងអស់នៅក្នុង​វ​គ្គ​សិក្សាជំនាន់ទី៤ ឆ្នាំ ២០១៤។

ក​ម្ម​វិធីទាំង​មូល​ត្រូវ​បាន​ប​ញ្ចាប់ក្រោយ​ពី ឯកឧត្ត​ម​គ​ណះអធិប​តិបាន​ផ្ត​ល់កិត្តិយ​ស​ប្រ​គ​ល់វិញ្ញ​ប័ត្រ​ប​ញ្ជាក់ការ​សិក្សាជូន​ដ​ល់ក​ម្ម​សិក្សាការី ក្នុង​វ​គ្គ​សិក្សាជំនាន់ទី៤ ឆ្នាំ ២០១៤ ទាំងអស់រួច​ម​ក។

 

ត្រឡប់ក្រោយ
By Samnang. 09 Jan, 2015​ ការចែករំលែក