ព័ត៌មាន
បូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ ប្រ​ចាំឆ្នាំ២០១៤ និង​ទិស​ដៅអនុវ​ត្ត​ន៏ ប្រ​ចាំឆ្នាំ ២០១៥

ថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ ២០១៤ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិបាន​រៀប​ចំក​ម្ម​វិធី ប្រ​ជុំបូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ ​ប្រ​ចាំឆ្នាំ ២០១៤ និង​ដាក់ទិស​ដៅអនុវ​ត្ត​ន៏ ការ​ងារ​ប្រ​ចាំឆ្នាំ ២០១៥ ក្រោមអធិប​តីភាព​ដ៏ខ្ព​ង់ខ្ព​ស់ ពីសំណាក់ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន សំភារះប​ច្ចេក​ទេស​និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ។

            ស​មាស​ភាព​ចូល​រួម​មាន ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ នាយ​ក​រ​ង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​  និង អស់លោក​ដែល​ជានាយ​ការិយាល័យ និង​ប​ណ្តាផ្នែក​ដែល​ពាក់ព័ន្ធ។

            ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ទោ បេង សុត្ថារិទ្ធ នាយ​ក​រ​ង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​បាន​ឡើងអាន​រ​បាយ​ការ​ណ៍បូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ​ប្រ​ចាំឆ្នាំ ២០១៤ និង​ដាក់ទិស​ដៅអនុវ​ត្ត​ន៍​ការ​ងារ​ប្រ​ចាំឆ្នាំ ២០១៥។

            ប​ន្ទាប់ពី ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ នាយ​ក​រ​ង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ និង អស់លោក​ដែល​ជានាយ​ការិយាល័យ និង​ប​ណ្តាផ្នែក​ដែល​ពាក់ព័ន្ធ​មាន​យោប​ល់រួច​ម​ក  ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន សំភារះប​ច្ចេក​ទេស​និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ​ បាន​មាន​ប្រ​សាស​ន៍បូក​ស​រុប​វាយ​ ត​ម្លៃលើការអនុវ​ត្ត​ន៍ការ​ងារ​ប្រ​ចាំឆ្នាំ២០១៤ ដែរ​ថា :

            ចំពោះរ​បាយ​ការ​ណ៍យើង​ត្រូវ​តែធ្វើយ៉ាង​ណាអោយ​សុក្រិត្យ​ត្រឹម​ត្រូវ​ និង​បាន​ច្បាស់លាស់ល្អ ព្រោះត្រូវ​រាយ​ការ​ណ៍ទៅជូន​ក្រ​សួង​ការ​ពារ​ជាតិ។ នៅក្នុង​ឆ្នាំ ២០១៤​ ក​ន្ល​ង​ម​ក​នេះឃើញ​ថា នៅក្នុង​នាយ​ក​ដ្ឋាន​រ​ប​ស់យើង​ស​ម្រេច​បាន​ជោគ​ជ័យ​នូវ​ការ​ងារ​ជាច្រើន​គួរអោយ​មោទ​នះភាព ទាំង​ការ​ងារ​ជំនាញ ការ​ងារ​ហ្វឹក​ហ្វឺន និង​គ្រ​ប់​គ្រ​ង​ក​ម្លាំង ក៏ដូច​ជាការ​ងារ​ធានា និង​ប​ច្ចេក​ទេស។ ទាំងអស់នេះគឺដោយ​សារ​តែការ​ខិត​ខំប្រឹង​ប្រែង​និង​ការ​យ​ក​ចិត្ត​ទុក​ដាក់ រ​ប​ស់ថ្នាក់ដឹក​នាំនាយ​ក​ដ្ឋាន និង​នាយ​ទាហ៊ាន នាយ​ទាហ៊ាន​រ​ង ​យើង​ទាំងអស់យ​ក​ចិត្ត​ទុក​ដាក់លើការ​បំពេញ​ភារ​កិច្ច ការ​គោរ​ព​វិន័យ​រ​ប​ស់ក​ង​ទ័ព គោរ​ព​ប​ទ​ប​ញ្ជារ​ប​ស់ថ្នាក់លើ ការ​សាម​គ្គីភាព​ស​ហ​ការ​ណ៍និង​ជួយ​ប​ង្ក​ល​ក្ខ​ណះអោយ​គ្នាទៅវិញ​ទៅម​ក​ ដើម្បីអនុវ​ត្ត​ន៍សំរេច​បាន​ជោគ​ជ័យ​នូវ​ភារ​កិច្ច​ការ​ងារ​ដែល​ថ្នាក់លើបាន​ប្រ​គ​ល់អោយ​នៅក្នុង​ឆ្នាំ២០១៤ក​ន្ល​ង​ម​ក​នេះ។

            ចំពោះទិស​ដៅដែល​យើង​ត្រូវ​យ​ក​ចិត្ត​ទុក​ដាក់អនុវ​ត្ត​ន៍អោយ​បាន​ល្អប្រ​ចាំឆ្នាំ ២០១៥​​ រួម​មាន :

I - ការ​ងារ​ជំនាញៈ

១-រៀប​ចំកែទ​ម្រ​ង់ និង​បំពាក់ប​ណ្តាញ​ប​ញ្ជូន​សារ ជាមួយ​ការ​ប្រើប្រាស់វិទ្យុអគ្គិស​នីប្រ​ភេទ​រ​ល​ក​ខ្លី  (HF) និង​វិទ្យុរ​ល​ក​ខ្លី  បំផុត (VHF) ដ​ល់ប​ណ្តាក​ងឯក​ភាព​ដែល​មិន​ទាន់មាន​ប្រើប្រាស់ ​ និង​ខូ​ច​ជាពិសេស អទិភាព​ប​ណ្តាអង្គ​ភាព​នៅតាម​ប​ន្ទាត់   ព្រំដែន ។

២-រៀប​ចំត​ម្លើង​ប្រ​ព័ន្ធ​វិទ្យុ Trunking តាម​ប​ណ្តាយោធ​ភូមិភាគ    និង​ក​ង​ព​ល​ដែល​មិន​ទាន់មាន​ប្រើ

ប្រាស់ដែល​ជាជំនួយ​ពីក​ង​ទ័ព​រំដោះប្រ​ជាជ​ន នៃសាធារ​ណះរ​ដ្ឋ​ប្រ​ជាមានិត​ចិន    ។

៣-ប​ន្ត​បំពាក់ប​ណ្តាញ​វិទ្យុទូរ​ស័ព្ទ ០៧៩​ ដ​ល់ប​ណ្តាក​ងឯក​ភាព​មួយ​ចំនួន មិន​ទាន់បាន​បំពាក់  ។

៤-សិក្សានិង​ភ្ជាប់ប​ណ្តាញ Internet និង​គ​ម្រោងE-defence  ស​ម្រាប់ធានាតាម​សេច​ក្តីត្រូវ​ការ​រ​ប​ស់

ក​ង​យោធ​ព​ល​ខេម​រ  ភូមិន្ទ  ។

            ៥-ប​ន្ត​ចែក​ជូន​នូវអាស័យ​ដ្ឋាន Email ក​ង​ទ័ព​ជូន​ស្ថាប​ន អង្គ​ភាព និង​នាយ​ទាហាន ក​ង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ។

            ៦-ប្រ​មូល​ផ្តុំស​ម្ភារៈ   និង​ក​ម្លាំង​ជំនាញ​ប​ញ្ជូន​សារ   ចូល​រួម​នូវ​លំហាត់ហ្វឹក​ហ្វឺន​ព​ហុសាស​ន៍

យោធាទាំង​ក្នុង​និង​ក្រៅប្រ​ទេស ព្រ​ម​ទាំង​ត្រៀម​ជានិច្ច​ចូល​រួម​ប​ម្រើសេច​ក្តីត្រូវ​ការ​រ​ប​ស់រាជ​រ​ដ្ឋាភិបាល និង​ក្នុង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ   ។

II - ការ​ងារ​ប​ច្ចេក​ទេស

            ១-រៀប​ចំប​ង្កើត​រោង​ជាង​ជួស​ជុល​វិទ្យុអគ្គិស​នី    និង​ប្រ​ភ​ព​ក​ម្រិត​ប​ឋ​ម      ស​ម្រាប់ប​ញ្ជាការ​ដ្ឋាន

ប​ញ្ជូន​សារអគ្គ​ប​ញ្ជាការ, ប​ញ្ជាការ​ដ្ឋាន​ប​ញ្ជូន​សារ​ក​ង​ទ័ព​ជើង​គោក,   ក​ង​ទ័ព​ជើង​ទឹក   និង​ប​ញ្ជាការ​ដ្ឋាន

ក​ង​ទ័ព​ជើងអាកាស ។

            ២-រៀប​ចំថ្នាក់ទូរ​លេខ​ចំនួន០២ថ្នាក់ ជូន​ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន និង​ជួស​ជុល​ប​ញ្ជូន​សារ ។

            ៣-តាម​ដាន​ត្រួត​ពិនិត្យ​ក្តាប់គុណ​ភាព​ស​ម្ភារៈតាម​ប​ណ្តាក​ងឯក​ភាព និង​មាន​វិធាន​ការ​ណ៍ប្រ​មូល

វិទ្យុដើម្បី  ថែរ​ក្សាបំប៉ន​ប​ច្ចេក​ទេស​និង​ជួស​ជុល   ។

            ៤-​ប​ន្ត​ធានា      និង​បំពាក់ស​ម្ភារៈវិទ្យុទាក់គ្រ​ប់ប្រ​ភេទ​ជូន​ប​ណ្តាអង្គ​ភាព​តាម​ផែន​ការ​កំណ​ត់ទាន់

ពេល​វេលា   និង​ដ​ល់ទីក​ន្លែង​ពិសេស​ផ្ត​ល់អទិភាព​បំផុត​ស​ម្រាប់ការ​ងារ​ព​ង្រឹង​ប្រៀប​ការ​ពារ​ជាតិ នៅតាម

ប​ណ្តាព្រំដែន​ក​ម្ពុជា  ថៃ  ។     

            ៥-ធ្វើការ​កែទ​ម្រ​ង់គ្រ​ប់គ្រ​ង​បែង​ចែក​តាម​ដាន​ការ​ប្រើប្រាស់ហ្វ្រេក​ង់ ក្នុង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ព្រ​ម​ទាំង​ស​ហ​ការ​ជាមួយ​ក្រ​សួង​ប្រៃស​ណីយ៍    និង​ទូរ​គ​ម​នាគ​ម​ន៍ស្តីពីហ្រ្វេក​ង់ស​ម្រាប់ក​ង​ទ័ព​ក្នុង​ពេល

ប​ច្ចុប្ប​ន្ន នឹង​ទៅអនាគ​ត់   ។

III - ការ​ងារ​ហ្វឹក​ហ្វឺន និង​ក​សាង​ធ​ន​ធាន​ម​នុស្ស

           ១-ស​ម្រេច​រៀប​ចំ និង​ចុះសិក្សាបំពាក់ជាក់ស្តែង​ក្រ​ប​ខ​ណ្ឌ​ជំនាញ​ប​ញ្ជូន​សារ​នៅថ្នាក់យុទ្ធ​សាស្រ្ត ថ្នាក់យុទ្ធ​នាការ និង  ថ្នាក់យុទ្ធ​វិធី  ។

           ២-រៀប​ចំធ្វើសិក្ខាសាលាជំនាញ​ប​ញ្ជូន​សារ   តាម​ប​ណ្តាយោធ​ភូមិភាគ      និង​ជំនាញ​ប​ញ្ជូន​សារ

ទូទាំង​ក​ង​យោធ​ព​ល​ខេម​រ  ភូមិន្ទ  ។

            ៣-ជ​ម្រុញ​ការ​ងារ​ហ្វឹក​ហ្វឺន​ប​ណ្តុះប ណ្តាល​ជំនាញ​ប​ញ្ជូន​សារ ក្នុង​ប្រ​ទេស និង​ក្រៅប្រ​ទេស ។

                ៤-ជ​ម្រុញ   និង​ត្រៀម​ប​ញ្ជូន​នាយ​ទាហាន,នាយ​ទាហាន​រ​ង​ជំនាញ​ប​ញ្ជូន​សារ ទៅបំពេញ​ក​ម្ម​សិក្សា

នៅក្រៅប្រ​ទេស តាម​គ​ម្រោង​រ​ប​ស់ក្រ​សួង​ការ​ពារ​ជាតិ  ។

IV - ការ​ងារ​ផ្ទៃក្នុង

១-បូក​ស​រុប​រ​បាយ​ការ​ណ៍ប្រ​ចាំឆ្នាំ២០១៥    និង​ទិស​ដៅការ​ងារ​ប្រ​ចាំ  ឆ្នាំ២០១៦ជូន​ក្រ​សួង

ការ​ពារ​ជាតិ ។

          ទាំងអស់នេះវាគឺជាទិស​ដៅអនុវ​ត្ត​ន៍ប្រ​ចាំឆ្នាំ ២០១៥ តាម​ប​ណ្តាការិយាល័យ​និង​ផ្នែក​ជំនាញ​ទាំងអស់នៅក្នុង​នាយ​ក​ដ្ឋាន ត្រូវ​តែយ​ក​ទៅបំបែក​ធ្វើជាក​ម្ម​វិធីការ​ងារ​ប្រ​ចាំស​ប្តាហ៍ ប្រ​ចាំខែ ដើម្បីអនុវ​ត្ត​ន៍អោយ​បាន​ជោគ​ជ័យ​លើទិស​ដៅអនុវ​ត្ត​ន៍ក្នុង​ឆ្នាំ ២០១៥នេះ។

          ជាទីប​ញ្ច​ប់ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន សំភារះប​ច្ចេក​ទេស​និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ បាន​ជូន​ព​រ​ដ​ល់ នាយ​ទាហ៊ាន នាយ​ទាហ៊ាន​រ​ង នៅក្នុង​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ទាំងអស់ សូមអោយ​មាន សុក្ខ​ភាព​ល្អ អនុវ​ត្ត​ន៍ភារ​កិច្ចអោយ​បាន​ជោគ​ជ័យ​ក្នុង​ឆ្នាំ ២០១៥​ខាង​មុខ​នេះ និង ប្រ​សិទ្ធ​ព​រ​ជ័យ ចំពោះ ឯកឧត្ត​ម នាយ​ទាហ៊ាន នាយ​ទាហ៊ាន​រ​ង នៅក្នុង​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ទាំងអស់ សូម​ប្រ​ក​ប​នូវ​ពុទ្ធ​ព​រ ទាំង ៤​ ប្រ​ការ គឺ

អាយុៈ វ​ណ្ណៈ សុខៈ ព​លៈ កុំបីឃ្លៀង​ឃ្លាត​ឡើយ។

ត្រឡប់ក្រោយ
By Samnang. 14 Jan, 2015​ ការចែករំលែក