ព័ត៌មាន
ពិធីប្រ​កាស​មុខ​តំណែង និង​​ តែង​តាំង​ផ្លាស់ប្តូរ​មុខ​ងារ​ជូន​នាយ ទាហ៊ាន​ក្នុង​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ

ព្រឹក​ថ្ងៃទី ១៧ ខែ កុម្ភះ ឆ្នាំ ២០១៥ នៅនាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិបាន​រៀប​ចំពិធីប្រ​កាស​មុខ​តំណែង និង​​ តែង​តាំង​ផ្លាស់ប្តូរ​មុខ​ងារ​ជូន​នាយ ទាហ៊ាន​ក្នុង​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រោមអធិប​តីភាព​ដ៏ខ្ព​ង់ខ្ព​ស់ពីសំណាក់ ឯកឧត្ត​ម ឧត្ត​ម​សេនីយឯក ផ​ន​ ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន សំភារះប​ច្ចេក​ទេស​និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ។

លោក វ​រ​សេនីយឯក សាយ​ សំណាង នាយ​បុគ្គ​លិក​ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិបាន​ឡើងអាន​សេច​ក្តីប្រ​កាស​មុខ​តំណែង និង​​ តែង​តាំង​ផ្លាស់ប្តូរ​មុខ​ងារ​ជូន​នាយ ទាហ៊ាន​ក្នុង​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​រួម​មាន​ :

1.                   ឯកឧត្ត​ម ឧត្ត​ម​សេនីយ​ទោ សេង សំឃិត នាយ​ក​ម​ជ្ឈ​ម​ណ្ឌូល​ហ្វឹក​ហ្វឺន និង​ជួស​ជុល​ប​ញ្ជូន​សារ(ទ​ន្លេកាទ្ទឹល) ត្រូវ​បាន​ផ្លាស់ប្តូរ​ម​ក​ជា នាយ​ក​រ​ង​ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ។

2.                   ឯកឧត្ត​ម ឧត្ត​ម​សេនីយ​ត្រី អៀង លីស័ក្តិ នាយ​ការិយាល័យអនុព​ន្ធ​យោធា និង ជាទីប្រឹក្សាយោធាអម​ស្ថាន​ទូត​ព្រះរាជាណាច​ក្រ​ក​ម្ពុជាប្រ​ចាំទីក្រុង​ក​ង់បេរ៉ាប្រ​ទេសអូស្ត្រាលីត្រូវ​បាន​ផ្លាស់ប្តូរ​ម​ក​ជានាយ​ក​ម​ជ្ឈ​ម​ណ្ឌូល​ហ្វឹក​ហ្វឺន និង​ជួស​ជុល​ប​ញ្ជូន​សារ។

3.                    វ​រ​សេនីយ៍ទោ ផ​ន   ឫទ្ធីស័ក្ដិ​ ជំនួយ​ការ​កុំព្យូទ័រ​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ប​ច្ចុប្ប​ន្ន​ជានាយ​ការិយាល័យ សាយ​ប៊័រ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ។

4.                    វ​រ​សេនីយ៍ទោ សាំង ទូច នាយ​រ​ង​ការិយាល័យ​ប៉ុស្តឺក​ណ្តាល​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ​ប​ច្ចុប្ប​ន្ន​ជានាយ​ការិយាល័យ ប្រ​ព័ន្ធ​វិទ្យុទាក់ទ​ង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ។

5.                    វ​រ​សេនីយ៍ទោ ឃិន ឃាង នាយ​ផ្នែក​ស្រាវ​ជ្រាវ ការិយាល័យ​ប​ច្ចេក​ទេស នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ប​ច្ចុប្ប​ន្ន​ជានាយ​ការិយាល័យ ផែន​ការ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ។

6.                    វ​រ​សេនីយ៍ត្រី សួន ដុស នាយ​រ​ង​ការិយាល័យ​ព​ត៌មាន​វិទ្យុ​ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ប​ច្ចុប្ប​ន្ន​ជានាយ​ការិយាល័យ ប្រ​ព័ន្ធ​វិទ្យុត្រាំឃីង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ។

ក្នុងឪកាស់នោះដែរ ឯកឧត្ត​ម ឧត្ត​ម​សេនីយឯក ផ​ន​ ណារ៉ា នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិបាន​មាន​ប្រ​សាស​ន៍នូវ​ក្នុងឪកាស​នោះថា ការ​តែង​តាំង​ផ្លាស់ប្តូរ​មុខ​ងារ​ជូន​នាយ​ទាហ៊ាន​វាជារឿង​ធ​ម្ម​តានៅក្នុង​ក​ង​យោធ​ព​ល​ខេម​រះភូមិន្ទ អង្គ​ភាព​ណាក៏មាន​ការ​ផ្លាស់ប្តូរ​មុខ​ងារ​ជូន​នាយ​ទាហ៊ាន​ដូច​យើងអញ្ចឹង​ដែរ។ នៅក្នុង​ពេល​ប​ច្ចុប្ប​ន្ន​ក៏ដូច​ជាពេល​ខាង​មុខ​ជំនាញ​ប​ញ្ជូន​សារ​រ​ប​ស់យើង​មាន​ការ​ងារ​ត្រូវអនុវ​ត្ត​ន៍ច្រើន​ណាស់ដូច​នេះនាយ​ទាហ៊ាន​នៅក្នុង​នាយ​ក​ដ្ឋាន​យើង​គ្រ​ប់រូប​ត្រូវ​តែយ​ក​ចិត្ត​ទុក​ដាក់អនុវ​ត្ត​ន៍អោយ​បាន​ល្អ និង​អោយ​បាន​ស៊ីជំម្រៅទៅលើតួនាទីភារ​កិច្ច​រ​ប​ស់ខ្លួន​ដែល​នាយ​ក​ដ្ឋាន​បាន​ប្រ​គ​ល់អោយ​និង​ត្រូវ​ស​ហ​ការ​ណ៍ជួយ​ប​ង្ក​រ​ល​ក្ខ​ណះអោយ​គ្នាទៅវិញ​ទៅម​ក ដើម្បីស​ម្រេច​បាន​ភារ​កិច្ច។ នៅក្នុង​ឆ្នាំ ២០១៥ ខាង​មុខ​នេះការ​ងារ​ដែល​យើង​ត្រូវ​យ​ក​ចិត្ត​ទុក​ដាក់រួម​មាន ​:

- ការ​ងារ​ហ្វឹក​ហ្វឺន ត្រូវ​រៀប​ចំគំរោង​ក​ម្ម​វិធី​ ឯក​សារ​មេរៀន​ផ្សេងៗស​ម្រាប់វ​គ្គ​ប​ណ្តុះប​ណ្តាល​នាយ​ទាហ៊ាន​វិទ្យុទាក់ទ​ង​រ​យះពេល ១​ ឆ្នាំ។

-  រៀប​ចំគំរោង​ជើង​គោកអោយ​បាន​ល្អដោយ​រៀប​ចំក្រុម​ការ​ងារ ដើម្បីជួយ​ដ​ល់ការ​ងារ​ធ្វើសិក្ខាសាលាជំនាញ​ប​ញ្ជូន​សារ​ទាំង ៦ យោធ​ភូមិភាគអោយ​បាន​ជោគ​ជ័យ​ល្អ។

-  ពិនិត្យ​មើល​ឡើង​វិញ​ការ​បំពាក់ប្រ​ព័ន្ធអ៊ិន​ធើណែត​តាម​ប​ណ្តាលអង្គ​ភាព​ទូទាំង​ក​ង​យោធ​ព​ល​ខេម​រះភូមិន្ទ អង្គ​ភាព​ដែល​មិន​ទាន់បាន​បំពាក់ត្រូវ​តែបំពាក់អោយ​បាន​គ្រ​ប់ក​ង​ព​ល​ធំ ក​ង​ព​ល​តូច និង​ យោធាខេត្ត និង ក​ង​រាជអាវុធ​ហ​ត្ថ​ខេត្ត​ក្រុង។

-  ការ​ងារ​រៀប​ចំប្រ​ព័ន្ធ​ត្រាំឃីង​ត្រូវ​ប​ន្ត​រ​ស​ហ​ការ​ណ៍អោយ​បាន​ល្អជាមួយ​ប​ណ្តាល​ក្រុម​ហ៊ុន​ដែល​ពាក់ព័ន្ធ។

ជាទីប​ញ្ច​ប់ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន សំភារះប​ច្ចេក​ទេស​និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ បាន​ជូន​ព​រ​ដ​ល់ នាយ​ទាហ៊ាន នាយ​ទាហ៊ាន​រ​ង នៅក្នុង​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ទាំងអស់ សូម​ប្រ​ក​ប​នូវ​ពុទ្ធ​ព​រ ទាំង ៤​ ប្រ​ការ គឺ អាយុៈ វ​ណ្ណៈ សុខៈ ព​លៈ កុំបីឃ្លៀង​ឃ្លាត​ឡើយ។

 

 

 

ត្រឡប់ក្រោយ
By Samnang. 26 Feb, 2015​ ការចែករំលែក