ព័ត៌មាន
ពីធីទ​ទួល​គ​ណៈប្រ​តិភូស្ន​ង​ការ​ព​ត៌មាន​វិទ្យា ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម

ដោយ​បាន​ការអនុញ្ញាត​ពីក្រ​សួង​ការ​ពារ​ជាតិ នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា នៅថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៥ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ​ក​ម្ពុជា បាន​ចាត់តាំង ទ​ទួល​និង​ធ្វើការ​ពិភាក្សាការ​ងារ​ជាមួយ​គ​ណៈប្រ​តិភូស្ន​ង​ការ​ព​ត៌មាន​វិទ្យាក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម ដែល​ដឹក​នាំដោយ​លោក​វ​រ​សេនីយ៍ឯក ហ្វាម វៀត​ជុង អនុប្រ​ធាន​ស្ន​ង​ការ​ព​ត៌មាន​វិទ្យា  ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​បាន​ម​ក​ធ្វើទ​ស្ស​ន​កិច្ច​ ស្វែង យ​ល់​ ការ​ងារ​ហ្វឹក​ហ្វឺន និង​ការ​ងារ​ធានាជំនាញ​ប​ញ្ជូន​សារ ពីថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៥ ដ​ល់ថ្ងៃទី ០២ ខែ ​ក​ក្ក​ដា ឆ្នាំ ២០១៥ នៅនាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ និងអង្គ​ភាព ប​ញ្ជូន​សារ​មួយ​ចំនួន​ទៀត​នៃ ក​ង​យោធ​ព​ល ខេម​រ​ភូមិន្ទ ។​

      

ស​មាស​ភាព​ក្នុង​ពិធីពិភាក្សាការ​ងារ​រ​ប​ស់ភាគីក​ម្ពុជាៈ

១.ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ទោ  បេង សុត្ថារិទ្ធ  នាយ​ក​រ​ង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ   ប្រ​ធាន

២.ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ទោ   ញ៉ុង ឌិន​ថ​ន   នាយ​ក​រ​ង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ

៣.ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ទោ  ហឿង គុជ​ច័ន្ទ​តារា នាយ​ក​រ​ង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ

៤.ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ត្រី ជុំ សុវ​ណ្ណារ៉ា មេប​ញ្ជាការ​រ​ង​ប​ញ្ជាការ​ដ្ឋាន​ប​ញ្ជូន​សារអគ្គ​ប​ញ្ជាការ

៥.ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ត្រី ប៊ូ វ​ណ្ណ​រ​ក្ស  មេប​ញ្ជាការ​ប​ញ្ជាការ​ដ្ឋាន​ប​ញ្ជូន​សារ​ក​ង​ទ័ព​ជើង​គោក

៦.ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ត្រី អៀង លីស័ក្ត នាយ​ក​ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន និង​ជួស​ជុល​ប​ញ្ជូន​សារ

៧.ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ត្រី កុស​ល សុវ​ណ្ណ​វិសាល នាយ​ក​រ​ង​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ   

៨.វ​រ​សេនីយ៍ឯក     ទេព ឬទ្ធី  នាយ​លេខាធិការ​ដ្ឋាន នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ

            ភាគីវៀត​ណាមៈ

១.លោក​វ​រ​សេនីយ៍ឯក ហ្វាម វៀត​ជុង  អនុប្រ​ធាន​ស្ន​ង​ការ​ព​ត៌មាន​វិទ្យា ប្រ​ធាន​គ​ណៈប្រ​តិភូ

២.លោក​វ​រ​សេនីយ៍ឯក ង្វៀន អាញ់យុង   ប្រ​ធាន​ស្ថានអនុព័ន្ធ​យោធាវៀត​ណាម

៣.លោក​វ​រ​សេនីយ៍ឯក  ប៊ូយ ឌិញ​សាច  អនុប្រ​ធាន​ស្ថានអនុព័ន្ធ​យោធាវៀត​ណាម

៤លោក​វ​រ​សេនីយ៍ទោ  ង្វៀន គៀន ជំនួយ​ការ​ម​ជ្ឈ​ម​ណ្ឌ​ល​ផ្គុំ និង​ប​ង្កើត

៥.លោកអនុសេនីយ៍ឯក ប៊ុយ វៀត​ហ័ង  ជំនួយ​ការ​ការិយាល័យ​ទ​ទួល-ប​ញ្ជូន​វិទ្យាសាស្ត្រ

៦.លោកអនុសេនីយ៍ឯក ង្វៀន ងាញ់វៀត  ផ្នែក​ជួស​ជុល​ ស្តារឯក​សារ

៧.លោកអនុសេនីយ៍ឯក​បំរុង  ង្វៀន វ៉ាន់មាញ់  ជំនួយ​ការ​ធានាប​ច្ចេក​ទេស K200០  

ក្នុង​នាម​ប្រ​ធាន​ប្រ​តិភូក​ម្ពុជា និង​ជាម្ចាស់ផ្ទះ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ទោ បេង សុត្ថារិទ្ធ​ បាន ស្វាគ​ម​ន៍ យ៉ាង​ក​ក់ក្តៅចំពោះគ​ណៈប្រ​តិភូ និង​ជូន​ព​រឲ្យ​ដំណើរ​ទ​ស្ស​ន​កិច្ច រ​ប​ស់គ​ណៈប្រ​តិភូស​ម្រេច​បាន ល​ទ្ធ​ផ​ល​ខ្ព​ស់​រូម​ចំណែក​ព​ង្រឹង  និង​ព​ង្រីក​សាម​គ្គីភាព​មិត្ត​ភាព​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាប្រ​វ​ត្តិសាស្រ្ត​រ​វាង ក​ង​ទ័ព​នៃប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជា​-វៀត​ណាម ឲ្យ​កាន់តែរឹង​មាំ និង​ឋិត​ថេរ​ជានិរ​ន្ត ។ ឯកឧត្ត​ម​ប្រ​ធាន​ប្រ​តិភូ ក​ម្ពុជា​ បាន​លើក​ឡើង​ពីស​ភាព​ការ​ណ៍មួយ​ចំនួន​ជូន អង្គ​ពិធី អំពីស​ភាព​ការ​ណ៍ សេដ្ឋ​កិច្ច ស​ភាព​ការ​ណ៍ ក​ង​យោធ​ព​ល​ខេម​រ​ភួមិន្ទ ការ​កែទ​ម្រ​ង់ក​ង​ទ័ព ការ​ងារ​ធានានិង ស​ភាព​ការ​ណ៍មួយ​ចំនួន​រ​ប​ស់ ជំនាញ ប​ញ្ជូន​សារ។

ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ត្រី        កុស​ល សុវ​ណ្ណ​វិសាល  នាយ​ក​រ​ង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​បាន​លើក​ឡើង​ជូនអង្គ​ពិធីនូវ​ក្រ​ប​ខ​ណ្ឌ​រ​ច​នាស​ម្ព័ន​ចាត់តាំង​រ​ប​ស់នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ និង ការ​ងារ​មួយ​ចំនួន​រ​ប​ស់ជំនាញ​ព​ត៌មាន​វិទ្យានូវ​ក្នុង​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ។

លោក​វ​រ​សេនីយ៍ឯក ហ្វាម វៀត​ជុង   ប្រ​ធាន​គ​ណៈប្រ​តិភូ បាន​ថ្លែងអំណ​រ​គុណ​យ៉ាង​ស្មោះស្ម​គ្រ័​​ដ​ល់នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជាដែល​បាន​ទ​ទួល​ស្វាគ​ម​ន៍យ៉ាង​ក​ក់ក្កៅ​  ចំពោះគ​ណៈ ប្រ​តិភូស្ន​ង​ការ​ព​ត៌មាន​វិទ្យាក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម។

នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា បានឧទេ្ទ​ស​នាម​និង​ផ្លាស់ប្តូរ​ប​ទ​ពិសោធ​ន៍ ជាមួយ ភាគី ​វៀត​ណាម ដែល​រួម​មាន​ចំណុច​សំខាន់ៗដូច​ជាៈ

            -ការ​ចាត់តាំង​ធានាប្រ​ព័ន្ធ ប​ញ្ជូន​សារ

            -ការ​ចាត់តាំង​ក្រ​ប​ខ័ណ្ឌ និង​ការ​ក​សាង​ក​ម្លាំង

            -ការ​ចាត់តាំង​ហ្វឹក​ហ្វឺន និង​ប​ណ្តុះប​ណ្តាល

            -ការ​ចាត់តាំង​ធានាសំភារៈប​ច្ចេក​ទេស

            -ការ​ងារ​ព​ត៌មាន​វិទ្យា និង​គេហ​ទំព័រ

            -ការ​ងារ​ធានាជីវ​ភាព​ដ​ល់ក​ង​ទ័ព

            ដើម្បីស្វែង​យ​ល់ឲ្យ​បាន​ស៊ីជ​ម្រៅថែម​ទៀត គ​ណៈប្រ​តិភូស្ន​ង​ការ​ព​ត៌មាន​វិទ្យា ក​ង​ទ័ព​ប្រ​ជាជ​ន វៀត​ណាម បានអញ្ជើញ​ទៅទ​ស្ស​ន​កិច្ច​នៅប​ណ្តាអង្គ​ភាព​មួយ​ចំនួន : ​

            -ប​ញ្ជាការ​ដ្ឋាន​ប​ញ្ជូន​សារ អគ្គ​ប​ញ្ជាការ

            -ប​ញ្ជាការ​ដ្ឋាន​ប​ញ្ជូន​សារ ក​ង​ទ័ព​ជើង​គោក

            -ការិយាល័យ​ប​ញ្ជូន​សារ យោធ​ភូមិភាគ​ទី៤

            ដើម្បីអនុវ​ត្ត​ប​ន្ត​នូវ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ទាំង​ពីរ​ក​ម្ពុជា-វៀត​ណាម​ក្នុង​ការ​ក​សាង​ក​ម្លាំង ធ​ន​ធាន​ម​នុស្ស​ក្នុង​ឆ្នាំ ២០១៥-២០១៦ ពិសេស​លើជំនាញ​ព​ត៌មាន​វិទ្យាភាគីក​ម្ពុជាបាន​ស្នើដ​ល់ ស្ន​ង​ការ ព​ត៌មាន​វិទ្យានៃក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​ជួយ​លើខ្លឹម​សារ​មួយ​ចំនួន​រួម​មានៈ

I.ការ​ក​សាង​ក​ម្លាំង ធ​ន​ធាន​ម​នុស្ស លើជំនាញ​ពត៌មាន​វិទ្យា ​រួម​មាន

១.​ ប​ណ្តុះប​ណ្តាល​ការ​ងារ​ព​ត៌មាន​វិទ្យា ចំនួន ៥នាក់ ។

  ២. បំប៉ន​ការ​ងារ​ប​ង្កើត​ក​ម្ម​វិធីប្រ​ព័ន្ធ​គ្រ​ប់គ្រ​ង​ទិន្ន​ន័យ(Data Base Management System) ចំនួន ៥នាក់ ។

៣.  បំប៉ន​ការ​ងារ​ក​ម្ម​វិធីប្រ​ព័ន្ធ​ប​ណ្តាញ ( Net Work System) ចំនួន ៥នាក់ ។

៤. បំប៉ន​ការ​ងារ​រៀប​ចំគេហ​ទំព័រ (Web Design) ចំនួន ៥នាក់ ។

       II.សេច​ក្តីត្រូវ​ការ ស​ម្ភារៈព​ត៌មាន​វិទ្យា រួម​មាន ៖

១. ស្នើសុំត​ម្លើង​ប្រ​ព័ន្ធ​ប​ច្ចេក​វិទ្យាទំនាក់ទំន​ង​ព​ត៌មាន​វិទ្យា( ICT) (Information & Communications Technology)

២. កុំព្យូទ័រ                                                         ចំនួន ​៥០ កំប្លេរ

៣. ម៉ាស៊ីន​ព្រីន​ធ័រ ( Printer )                             ចំនួន​ ​៥០ កំប្លេរ

៤. ម៉ាស៊ីន​ហ្វូតូកូពីព​ណ៌ ( Photo Copy Color)     ចំនួន​ ០២ គ្រឿង 

៥. ម៉ាស៊ីន​ប​ញ្ចាំង​ស្លាយ ( Projector)                 ចំនួន ០២ កំប្លេរ​

           *ស្ន​ង​ការ​ព​ត៌មាន​វិទ្យា ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម បាន​ទ​ទួល​យ​ក​រាល់សំណើដែល​ភាគីក​ម្ពុជា សំណូម​ព​រ ហើយ​និង​យ​ក​សំណើ ទាំង​នេះរាយ​ការ​ណ៍ជូន  ក្រ​សួង​ការ​ពារ​ប្រ​ទេស​នៃសាធារ​ណៈរ​ដ្ឋ​ស​ង្គ​ម និយ​ម​វៀត​ណាម ពេល​ទ​ទួល​បាន​ការឯក​ភាព​ហើយ ស្ន​ង​ការ​ព​ត៌មាន​វិទ្យានឹង​ប្រឹង​ប្រែង​ស​ម្រេច ភារ​កិច្ច ឲ្យ​ទ​ទួល​បាន​ល​ទ្ធ​ផ​ល ល្អ   ។

           ជាទីប​ញ្ច​ប់ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ទោ បេង សុត្ថារិទ្ធ   ភាគីក​ម្ពុជាបាន​ថ្លែងអំណ​រ​គុណ​សារ​ជា ថ្មីម្ត​ង​ទៀត​ដ​ល់តំណាង​ប្រ​តិភូស្ន​ង​ការ​ព​ត៌មាន​វិទ្យាក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​ដែល​បាន​ទ​ទួល​យ​ក​រាល់ សំណើដែល​ភាគីក​ម្ពុជាបាន​ស្នើ    ។

           ពិធីទ​ស្ស​ន​កិច្ច និង​ពិភាក្សាការ​ងារ​បាន​ប្រ​ព្រឹត្ត​ទៅប្រ​ក​ប​ដោយ​ប​រិយាកាស​រីក​រាយ និង​ស្និទ្ធ​ស្នាល ក្រៃលែង  ឈ​រ​លើស្មារ​តីយោគ​យ​ល់គ្នាទៅវិញ​ទៅម​ក ដែល​បាន​ស្តែង​ចេញ​នូវ​ក​ត្តាសាម​គ្គីភាព មិត្ត​ភាព រ​វាង​ក​ង​ទ័ព និង​ប្រ​ជាជ​ន នៃប្រ​ទេស​ទាំង​ពីរ ក​ម្ពុជា វៀត​ណាម ។

ត្រឡប់ក្រោយ
By Samnang. 01 Jul, 2015​ ការចែករំលែក