ព័ត៌មាន
ឯកឧត្ត​ម ឧត្ត​ម​សេនីយ៏ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន សំភារះប​ច្ចេក​ទេស​និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិបាន​ចុះទៅត្រួត​ពិនិត្យ និង​រៀប​ចំការ​ងារ មួយ​ចំនួន នៅម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន និង​ជួស​ជុល​ប​ញ្ជូន​សារ

នៅថ្ងៃទី ១៤ ខែ សីហា​ ឆ្នាំ ២០១៥ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៏ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន សំភារះប​ច្ចេក​ទេស​និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ អម​ដំណើរ​ដោយ ឯកឧត្ត​ម​នាយ​ក​រ​ង​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ និង នាយ​ការិយាល័យ​ចំណុះនាយ​ក​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ បាន​ចុះទៅត្រួត​ពិនិត្យ និង​រៀប​ចំការ​ងារ មួយ​ចំនួន នៅម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន និង​ជួស​ជុល​ប​ញ្ជូន​សារ ដែល​មាន​ទីតាំង​ស្ថិត​នៅភូមិទ​ន្លេកាទិល ឃុំសំរោង​ទ​ង ស្រុក​សំរោង​ទ​ង ខេត្ត​កំព​ង់ស្ពឺ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៏ឯក ផ​ន ណារ៉ា នាយ​ក​ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​បានអញ្ជើញ​ចុះត្រួត​ពិនិត្យ​ផ្ទាល់ នូវអាគារ​ស្នាក់នៅរ​ប​ស់សិក្ខាកាម ផ្ទះបាយ ទីក​ន្លែង​ប​ង្ក​ប​ង្កើន​ផ​ល អណ្តូង​ទឹក និងអាគារ​សិក្សារ​ប​ស់សិក្ខាកាម នូវ​ក្នុង​ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន និង​ជួស​ជុល​ប​ញ្ជូន​សារ​ប​ន្ទាប់ពី អញ្ជើញ​ត្រួត​ពិនិត្យ​រួចម​ក ឯកឧត្ត​ម ឧត្ត​ម​សេនីយ៏ឯក ផ​ន ណារ៉ា បាន​មាន​ប្រ​សាស​ន៏ផ្តាំផ្ញើរ ​និង​ប្រ​គ​ល់ ភារ​កិច្ច មួយ​ចំនួន​ជួន នាយ​ក នាយ​ក​រ​ង​ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន និង​ជួស​ជុល​ប​ញ្ជូន​សារ  ដូច​ខាង ក្រោម  :

- ត្រូវ​រៀប​ចំអោយ​បាន​ស្អាត និង​ធ្វើអនាម័យ នៅជុំវិញអាគារ​ស្នាក់នៅរ​ប​ស់សិក្ខាកាម គ្រែស​ម្រាក រ​ប​ស់សិក្ខាកាម​នៅតាម​ប​ន្ទ​ប់នីមួយៗ ត្រូវ​រៀប​ចំអោយ​មាន​ស​ណ្តាប់ធ្នាប់ល្អ

- ផ្ទះបាយ សំភារះផ្ទះបាយ ជានិច្ច​ជាកាល​ត្រូវ​កែលំអ សំអាត អោយ​មានអនាម័យ

- ត្រូវ​យ​ក​ចិត្ត​ទុក​ដាក់លើការ​ងារ​ប​ង្ក​ប​ង្កើន​ផ​ល​ប​ន្ថែម ព្រោះការ​ងារ​ប​ង្ក​ប​ង្កើន​ផ​ល​នេះ ជួយ​លើក​ស្ទួយ​ជីវ​ភាព​រ​ស់នៅប្រ​ចាំថ្ងៃ រ​ប​ស់​នាយ​ទាហាន​នៅក្នុង​ម​ជ្ឈ​ម​ណ្ឌ​ល

- អាគារ​សិក្សាត្រូវ​រៀប​ចំ អោយ​បាន​ល្អ ត្រឹម​ត្រូវ ទៅតាម​ល​ក្ខ​ណះប​ច្ចេក​ទេស​រ​ប​ស់ជំនាញ​ប​ញ្ជូន​សារ​រ​ប​ស់យើង

- ត្រូវ​រ​ក​ដើម​ឈើអោយ​បាន​ច្រើន​ដើម្បី ដាំប​ន្ថែម​នៅជុំវិញ​ក្នុង​ម​ជ្ឈ​ម​ណ្ឌ​ល

ចុង​ក្រោយ​ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៏ឯក ផ​ន ណារ៉ា នាយ​ក​ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារអោយ​ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន និង​ជួស​ជុល​ប​ញ្ជូន​សារ​ប្រុង​ប្រៀប​និងអនុវ​ត្ត​ន៏អោយ​បាន​ល្អ នៅក្នុង​ការ​រៀប​ចំទ​ទួល និង​គ្រ​ប់គ្រ​ង​សិក្ខាកាម​នៅក្នុង​វ​គ្គ​សិក្សាជំនាន់ទី ១១ ឆ្នាំ ២០១៥ ដែល​រៀប​ចំបើក​វ​គ្គ​សិក្សានាពេល​ខាង​មុខ​នេះ ។

ត្រឡប់ក្រោយ
By Samnang. 19 Aug, 2015​ ការចែករំលែក