ព័ត៌មាន
ពិធីបើក​វ​គ្គ​បំប៉ន​ជំនាញ​ប​ញ្ចូន​សារ​ជំនាន់ទី ១១ បំពាក់ឋាន​ន្ទ​រ​ស​ក្តិ ប្រ​កាស​មុខ​តំណែង និង ចុះ​ហ​ត្ថ​លេខាលើអនុស្ស​រ​ណៈយោគ​យ​ល់ រ​វាង ម​ជ្ឃ​ម​ណ្ឌ​ល​ហ្វឺក​ហ្វឺន និង ជួស​ជុល​ប​ញ្ចូន​សារ​ នាយ​ក​ដ្ឋាន​ប​ញ្ចូន​សារ​នៃក្រ​សួង​ការ​ពារ​ជាតិ ជាមួយ​វិទ្យាស្ថាន​នារាច​រ​ណ៏ នៃក្រ​សួង​សាធារ​ណ​ការ និង ដឹក​ជ​ញ្ជួន ក្រោមអធិប​តីភាព​ដ៏ខ្ព​ង់ខ្ព​ស់ពីសំណាក់ ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៏ ឯល វ៉ាន់សារ៉ាត រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិ

នៅថ្ងែទី​ ២៦ ខែ សីហា​ ឆ្នាំ ២០១៥​ វេលាម៉ោង ២ រ​សៀល នៅម​ជ្ឃ​ម​ណ្ឌ​ល​ហ្វឺក​ហ្វឺន និង ជួស​ជុល​ប​ញ្ចូន​សារ នាយ​ក​ដ្ឋាន​ប​ញ្ចូន​សារ​នៃ ក្រ​សួង​ការ​ពារ​ជាតិ បាន​រៀប​ចំពិធីបើក​វ​គ្គ​បំប៉ន​ជំនាញ​ប​ញ្ចូន​សារ​ជំនាន់ទី ១១ បំពាក់ឋាន​ន្ទ​រ​ស​ក្តិ ប្រ​កាស​មុខ​តំណែង និង ចុះ​ហ​ត្ថ​លេខាលើអនុស្ស​រ​ណៈយោគ​យ​ល់ រ​វាង ម​ជ្ឃ​ម​ណ្ឌ​ល​ហ្វឺ​ក​ហ្វឺន និង ជួស​ជុល​ប​ញ្ចូន​សារ​ នាយ​ក​ដ្ឋាន​ប​ញ្ចូន​សារ​នៃក្រ​សួង​ការ​ពារ​ជាតិ ជាមួយ​វិទ្យាស្ថាន​នារាច​រ​ណ៏ នៃក្រ​សួង​សាធារ​ណ​ការ និង ដឹក​ជ​ញ្ជួន ក្រោមអធិប​តីភាព​ដ៏ខ្ព​ង់ខ្ព​ស់ពីសំណាក់ ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៏ ឯល វ៉ាន់សារ៉ាត រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិ តំណាង​ដ៏ខ្ព​ង់ខ្ព​ស់ ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី  រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិ និង  ឯកឧត្ត​ម សួន  រ​ច​នា រ​ដ្ឋ​លេខាធិការ ក្រ​សួង​សាធារ​ណ​ការ និង ដឹក​ជ​ញ្ជួន។

ប​ន្ទាប់ពី ឯកឧត្ត​ម​ ឧត្ត​ម​សេនីយ៏ទោ អៀង លីស​ក្តិ អាន​រ​បាយ​ការ​ណ៏ស្វាគ​ម៏ និង ថ្លែង អំណ​រ​គុណ​រួច​ម​ក លោក ​វ​រៈសេនីយ៏ឯក សាយ សំណាង នាយ​ក​បុគ្គ​លិក​នាយ​ក​ដ្ឋាន​ប​ញ្ចូន​សារ បាន​ឡើងអាន​ព្រះរាជ​ក្រិត្យ​តែង​តាំង​ឋាន​ន្ត​រ​ស​ក្តិ ថ្នាក់៖

ឧត្ត​ម​សេនីយ៏ទោ ចំនួន ៤ រូប

ឧត្ត​ម​សេនីយ៏ត្រី ចំនួន ១ រូប

ប្រ​កាស​តែង​តាំង​ឋាន​ន្ទ​រ​ស​ក្តិ ថ្នាក់វ​រៈសេនីយ៏៖

វ​រៈសេនីយ៏ទោ ចំនួន ១២​ រូប

វ​រៈសេនីយ៏ត្រី ចំនួន ៤​ រូប

អនុសេនីយ៏ឯក ចំនួន ១​​ រូប

ប្រ​កាស​មុខ​តំណែង ចំនួន ១​៤ រូប៖

            នៅក្នុងឱកាស​នោះដែរ ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៏ ឯល វ៉ាន់សារ៉ាត រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិ តំណាង​ដ៏ខ្ព​ង់ខ្ព​ស់ ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិ បាន​មាន​ប្រ​សាស​ន៏ក្នុង​ពិធីនោះថា៖ ថ្ងៃនេះខ្ញុំមាន​សេច​ក្តីសោម​ន​ស្ស​រីក​រាយ​យ៉ាង​ក្រៃលែង ដោយ​បាន​ចូល​រួម​ជាអធិប​តីក្នុង​ពិធីបើក​វ​គ្គ​បំប៉ន​ជំនាញ​ប​ញ្ជូន​សារ​ ជំនាន់ទី១១ ​បំពាក់ឋាន​ន្ទ​រ​ស​ក្តិ ប្រ​កាស​មុខ​តំណែង ដែល​បាន​រៀប​ចំឡើង​ដោយ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិអនុវ​ត្ត​តាម​ផែន​ការ​ហ្វឹក​ ហ្វឺន ឆ្នាំ ២០១៥ រ​ប​ស់គ​ណ:ក​ម្ម​ការ ដឹក​នាំការ​ងារ​ប​ណ្តុះប​ណ្តាល នឹង​ហ្វឹក​ហ្វឺន​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ។

          ក្នុងឪកាស​ដ៏មាន​សារ:សំខាន់នេះ ខ្ញុំសូម​សំដែង​នូវ​ការ​ស្វាគ​ម​ន៍ កោត​ស​សើរ​និង វាយ​តំលៃខ្ព​ស់ចំពោះវ​ត្ត​មាន នៃការ​ចូល​រួម​ប្រ​ក​ប​ដោយ​ស្មារ​តីយ​ក​ចិត្ត​ទុក​ដាក់ រ​ប​ស់ថ្នាក់ដឹក​នាំ នាយ​ទាហាន ក​ម្ម​សិក្សាការី ម​ក​ពីគ្រ​ប់ប​ណ្តាក​ងឯក​ភាព​ដែល​បាន​ចូល​រួម​ក្នុង​វ​គ្គ​បំប៉ន​នាថ្ងៃនេះ ។

ទោះបីស្ថាន​ភាព​ប្រ​ទេស​ជាតិមាន​ស​ន្តិសុខ​សុវ​ត្ថិភាព​ពេញ​លេញ និង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​មាន​ភាព​លំនឹង​ក៏ដោយ​ក៏ស​ក​ម្ម​ភាព​លើក​កំព​ ស់ស្មារ​តីត្រៀម​ខ្លួន​ជានិច្ច ដើម្បីបំរើប្រ​ទេស​ជាតិ ដោយ​ស​ម​ត្ថ​ភាព និង​ប្រ​សិទ្ធិភាព​ខ្ព​ស់បំផុត ត្រូវ​បានអនុវ​ត្តឥត​ឈ​ប់ឈ​រ​លើគ្រ​ប់វិស័យ ពិសេស​វិស័យអប់រំហ្វឹក​ហ្វឺន ហ្វឹក​ហាត់ប​ង្កើន​ស​ម​ត្ថ​ភាព​ដ​ល់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ជាប​ញ្ហាអត្ថិរ​ភាព​និង​ជាចំប​ង​បំផុត។

វ​គ្គ​បំប៉ន​ជំនាញ​ប​ញ្ជូន​សារ​ក៏ជាផ្នែក​មួយ​ក្នុង​ចំណោម ​ក​ម្ម​វិធីរួម​រ​ប​ស់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ សំដៅលើក​កំព​ស់ស​ម​ត្ថ​ភាព​ដ​ល់ជំនាញឯក​ទេស ដើម្បីបំរើការ​ប្រ​យុទ្ធ​ការ​ប​ញ្ជាដឹក​នាំរ​ប​ស់ប​ណ្តាមេប​ញ្ជាការ​គ្រ​ ប់ជាន់ថ្នាក់ប្រ​ក​ប​ដោយ​ប្រ​សិទ្ធិភាព​ខ្ព​ស់នាស​ម័យ​ម​ប​ច្ចេក​ វិទ្យាទំនើប​ក្នុង​ពេល​ប​ច្ចុប្ប​ន្ន និង​ទៅអនាគ​ត ។

វ​គ្គ​សិក្សាស្តីពីជំនាញ​ប​ញ្ជូន​សារ​ដែល​បាន​ប្រារ​ព្ភ​ធ្វើនាពេល​ នេះពិត​ជា​មានអត្ថ​ប្រ​យោជ​ន៍យ៉ាង​ធំធេង ​ពីព្រោះវាបាន​ឆ្លើយ​ត​ប​ទៅនឹង​សេច​ក្តីត្រូវ​ការ​ចាំបាច់រ​ប​ស់ក​ង​យោធ​ព​ល ​ខេម​រ​ភូម​និ្ទ​ក្នុង​ការអភិវ​ឌ្ឍ​ន៍ប​ច្ចេក​ វិទ្យាទំនើប​នៅក្នុង​គ្រ​ប់វិស័យ​ដើម្បីអោយ​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​យើង​ ឈាន​ជើង​នៅលើផ្លូវ​មួយ​នៃការ អភិវ​ឌ្ឍ​ន៍តែមួយ​ជាមួយ​គេឯង​នៅក្នុង​តំប​ន់និង​នៅលើពិភ​ព​លោក។


ប​ន្ទាប់ម​ក ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៏ ​ឯល​ វ៉ាន់សារ៉ាត រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិ តំណាង​ដ៏ខ្ព​ង់ខ្ព​ស់ ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិ ផ្ត​ល់អំណោយ​ជូន ម​ជ្ឃ​ម​ណ្ឌ​ល​ហ្វឺក​ហ្វឺន និង ជួស​ជុល​ប​ញ្ចូន​សារ​រូម​មាន៖

* ថ​វិការ ចំនួន​ ៣.០០០.០០០ រៀល រ​ប​ស់ក្រ​សួង​ការ​ពារ​ជាតិ និង សំភារះមួយ​ចំនួន​ទៀត​មាន​ដូច​ជា៖

-  ​អង្គ​រ ចំនួន ៤០ បាវ

-  ប្រេង​ឆា ចំនួន ៤​ ធុង

-  កាហ្វេ ចំនួន ១៥ ក​ញ្ច​ប់ធំ

-  ទឹក​ក្រូច ចំនួន ៥ កេស

-  ទឹក​ស​ណ្តែក ចំនួន ៣ កេស

-  ទឹក​ដោះគោ ចំនួន 1 កេស

-  ស្ពែកំប៉ុង ចំនួន ២ កេស

-  មីម៉ាម៉ា ចំនួន ២០ កេស

-  ស្ក​រ​ស ចំនួន ១០ ប៉ាវ

-  អំបិល ចំនួន ២ ប៉ាវ

-  ទឹក​ស៊ីអ៊ីវ ចំនួន ១៤ យួរ

-  ទឹក​ត្រី ចំនួន ១៥ យួរ

ប​ន្ទាប់ពី ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៏ ​ឯល​ វ៉ាន់សារ៉ាត រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិ តំណាង​ដ៏ខ្ព​ង់ខ្ព​ស់ ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិ ផ្ត​ល់អំណោយ​ជូន ម​ជ្ឃ​ម​ណ្ឌ​ល​ហ្វឺក​ហ្វឺន និង ជួស​ជុល​ប​ញ្ចូន​សារ​រូច​ម​ក៖

ពិធីចុះ​ហ​ត្ថ​លេខាលើអនុស្ស​រ​ណៈយោគ​យ​ល់ រ​វាង ម​ជ្ឃ​ម​ណ្ឌ​ល​ហ្វឺ​ក​ហ្វឺន និង ជួស​ជុល​ប​ញ្ចូន​សារ​ នាយ​ក​ដ្ឋាន​ប​ញ្ចូន​សារ​នៃក្រ​សួង​ការ​ពារ​ជាតិ ជាមួយ​វិទ្យាស្ថាន​នារាច​រ​ណ៏ នៃក្រ​សួង​សាធារ​ណ​ការ និង ដឹក​ជ​ញ្ជួន ក្រោមអធិប​តីភាព​ដ៏ខ្ព​ង់ខ្ព​ស់ពីសំណាក់ ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៏ ឯល វ៉ាន់សារ៉ាត រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិ តំណាង​ដ៏ខ្ព​ង់ខ្ព​ស់ ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី  រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិ និង  ឯកឧត្ត​ម សួន  រ​ច​នា រ​ដ្ឋ​លេខាធិការ ក្រ​សួង​សាធារ​ណ​ការ និង ដឹក​ជ​ញ្ជួន។

នៅក្នុង​ពីធីចុះហ​ត្ថ​លេខានោះមាន៖

ឯកឧត្ត​ម​ ឧត្ត​ម​សេនីយ៏ទោ អៀង លីស​ក្តិ តំណាង​ភាគីម​ជ្ឃ​ម​ណ្ឌ​ល​ហ្វឺក​ហ្វឺន និង ជួស​ជុល​ប​ញ្ចូន​សារ

ឯកឧត្ត​ម ហ៊ឺ ប៉ាវី ប្រ​តិភូរាជ​រ​ដ្ឋាភិបាល ទ​ទួល​ប​ន្ទុក អគ្គ​នាយ​ក វិទ្យាន​ស្ថាន នាវាច​រ​ណ៏ ក្រ​សួង​សាធារ​ណ​ការ និង ដឹក​ជ​ញ្ជួន​ តំណាង​ភាគី វិទ្យាន​ស្ថាន នាវាច​រ​ណ៏ ក្រ​សួង​សាធារ​ណ​ការ និង ដឹក​ជ​ញ្ជួន។​

ត្រឡប់ក្រោយ
By Samnang. 31 Aug, 2015​ ការចែករំលែក