ព័ត៌មាន
នៅថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៥ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៏ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន សំភារះប​ច្ចេក​ទេស​​ និង​ជា នាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ អម​ដំណើរ​ដោយ ឯកឧត្ត​ម​នាយ​ក​រ​ង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ និង នាយ​ការិយាល័យ​ចំណុះ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ បានអញ្ជើញ​ចុះទៅត្រួត​ពិនិត្យ និង​សួរ​សុខ​ទុក្ខ នាយ​ទាហាន នាយ​ទាហាន​រ​ង ព្រ​ម​ទាំង​សិក្ខាកាម​ក្នុង​វ​គ្គ​សិក្សាជំនាន់ ទី ១១ នៅម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន និង​ជួស​ជុល​ប​ញ្ជូន​សារ

នៅថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៥  ឯកឧត្ត​ម ឧត្ត​ម​សេនីយ៏ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន សំភារះប​ច្ចេក​ទេស និង​ជា នាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ អម​ដំណើរ​ដោយ ឯកឧត្ត​ម​នាយ​ក​រ​ង នាយ​ក​ដ្ឋាន ប​ញ្ជូន​សារ និង​នាយ​ការិយាល័យ​ចំណុះនាយ​ក​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ បានអញ្ជើញ​ចុះទៅត្រួត​ពិនិត្យ និង​សួរ​សុខ​ទុក្ខ នាយ​ទាហាន នាយ​ទាហាន​រ​ង ព្រ​ម​ទាំង​សិក្ខាកាម​ក្នុង​វ​គ្គ​សិក្សាជំនាន់ ទី ១១  នៅម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន និង​ជួស​ជុល ប​ញ្ជូន​សារ​ដែល​មាន​ទីតាំង​ស្ថិត​នៅភូមិទ​ន្លេកាទិល ឃុំសំរោង​ទ​ង ស្រុក​សំរោង​ទ​ង ខេត្ត​កំព​ង់ស្ពឺ។

 ឯកឧត្ត​ម ឧត្ត​ម​សេនីយ៏ឯក ផ​ន ណារ៉ា ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន សំភារះប​ច្ចេក​ទេស​និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ បានអញ្ជើញ​ចុះត្រួត​ពិនិត្យ​ផ្ទាល់ នូវអាគារ​ស្នាក់នៅរ​ប​ស់សិក្ខាកាម ផ្ទះបាយ ទីក​ន្លែង​ប​ង្ក​ប​ង្កើន​ផ​ល អណ្តូង​ទឹក និងអាគារ​សិក្សារ​ប​ស់សិក្ខាកាម នូវ​ក្នុង​ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន និង​ជួស​ជុល​ប​ញ្ជូន​សារ​ប​ន្ទាប់ពី អញ្ជើញ​ត្រួត​ពិនិត្យ​រួច​ម​ក  ឯកឧត្ត​ម ឧត្ត​ម​សេនីយ៏ឯក ផ​ន ណារ៉ា បាន​មាន​ប្រ​សាស​ន៏ផ្តាំផ្ញើរ និង​ប្រ​គ​ល់ ភារ​កិច្ច មួយ​ចំនួន​ជួន នាយ​ក នាយ​ក​រ​ង​ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន និង​ជួស​ជុល​ប​ញ្ជូន​សារ  ដូច​ខាង ក្រោម  :

- ត្រូវ​យ​ក​ចិត្ត​ទុក​ដាក់អប់រំន​យោបាយ ស​តិអារ​ម្ម​ណ៍អោយ​បាន​ល្អនិង​ជាប់ជាប្រ​ចាំចំពោះសិក្ខាកាម​នៅក្នុង​វ​គ្គ​សិក្សាជំនាន់ទី១១ ។

- ត្រូវ​ធានាជីវ​ភាព​សិក្ខាកាមអោយ​បាន​ល្អអ្ន​ក​ដាំស្ល​ត្រូវ​ចេះកែច្នៃមុខ​ម្ហូប​និង​ត្រូវ​មានអនាម័យ​ជានិច្ច។

- រៀង​រាល់ស​ប្តាហ៍ត្រូវ​ប្រ​ជុំដ​ក​ពិសោធ​ន៍ការ​រៀន​សូត្រ​រ​ប​ស់សិកា្ខ​កាម​រ​កអោយ​ឃើញ​ចំនុច​ខ្លាំង​និង ចំនុច​ខ្សោយ​ដើម្បីដាក់វិធាន​ការ​ណ៍ធ្វើយ៉ាង​ណាអោយ​ការ​រៀន​សូត្រ​ទ​ទួល​បាន​ល​ទ្ធ​ផ​ល​ល្អនិង មាន​គុណ​ភាព​ប្រ​សិទ្ធិភាព​ខ្ព​ស់។

- ចំពោះមុខ​វិជ្ជាព​ត៌មាន​វិទ្យា ត្រូវអោយ​សិក្ខាកាម​ចេះប្រើប្រាស់ប​ណ្តាញ​ព​ត៌មាន​ស​ង្គ​ម​ដូច​ជាការ​ប្រើប្រាស់ Line, Facebook  and Computer. ប​ច្ចុប្ប​ន្ន​វិស័យ​ព​ត៌មាន​វិទ្យានេះគឺសំខាន់បំផុត​ព្រោះអីនៅពិភ​ព​លោក​គេកំពុង​ប្រើវិស័យ​ព​ត៌មាន​វិទ្យានេះនិង​ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃឈាន​ឡើង​ជាលំដាប់។

- ម​ជ្ឈ​ម​ណ្ឌ​ល​ត្រូវ​ធ្វើគំរោង​រ​បាយ​ការ​ណ៍ឧប​ក​រ​ណ៍សំភារះប្រើប្រាស់ដោយ​ថាម​ព​លអគ្គីស​នីប​ន្ថែម​ស​ម្រាប់ប្រើប្រាស់នៅក្នុង​ប​ជ្ឈ​ម​ណ្ឌ​ល។

- ត្រូវ​រៀប​ចំអោយ​បាន​ស្អាត និង​ធ្វើអនាម័យ នៅជុំវិញអាគារ​ស្នាក់នៅរ​ប​ស់សិក្ខាកាម គ្រែស​ម្រាក រ​ប​ស់សិក្ខាកាម​នៅតាម​ប​ន្ទ​ប់នីមួយៗ ត្រូវ​រៀប​ចំអោយ​មាន​ស​ណ្តាប់ធ្នាប់ល្អ

- ផ្ទះបាយ សំភារះផ្ទះបាយ ជានិច្ច​ជាកាល​ត្រូវ​កែលំអ សំអាត អោយ​មានអនាម័យ

- ត្រូវ​យ​ក​ចិត្ត​ទុក​ដាក់លើការ​ងារ​ប​ង្ក​ប​ង្កើន​ផ​ល​ប​ន្ថែម ព្រោះការ​ងារ​ប​ង្ក​ប​ង្កើន​ផ​ល​នេះ ជួយ​លើក​ស្ទួយ​ជីវ​ភាព​រ​ស់នៅប្រ​ចាំថ្ងៃ រ​ប​ស់នាយ​ទាហាន​នៅក្នុង​ម​ជ្ឈ​ម​ណ្ឌ​ល

- អាគារ​សិក្សាត្រូវ​រៀប​ចំ អោយ​បាន​ល្អ ត្រឹម​ត្រូវ ទៅតាម​ល​ក្ខ​ណះប​ច្ចេក​ទេស​រ​ប​ស់ជំនាញ​ប​ញ្ជូន​សារ​រ​ប​ស់យើង

- ត្រូវ​រ​ក​ដើម​ឈើអោយ​បាន​ច្រើន​ដើម្បី ដាំប​ន្ថែម​នៅជុំវិញ​ក្នុង​ម​ជ្ឈ​ម​ណ្ឌ​ល

ត្រឡប់ក្រោយ
By Samnang. 09 Oct, 2015​ ការចែករំលែក