ព័ត៌មាន
ពិធីរៀប​ចំទ​ទួល​គ​ណៈប្រ​តិភូប​ញ្ជាការ​ដ្ឋាន​វិទ្យុទាក់ទ​ង​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម ដែល​ដឹក​នាំដោយ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៏ត្រី វូ អាញ់វ៉ាន់ មេប​ញ្ជាការ ប​ញ្ជាការ​ដ្ឋាន​វិទ្យុទាក់ទ​ង​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម

  ដោយ​បាន​ការអនុញ្ញាត​ពីក្រ​សួង​ការ​ពារ​ជាតិ នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា បាន​រៀប​ចំទ​ទួល​គ​ណៈប្រ​តិភូប​ញ្ជាការ​ដ្ឋាន​វិទ្យុទាក់ទ​ង​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម ដែល​ដឹក​នាំដោយ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៏ត្រី វូ អាញ់វ៉ាន់ មេប​ញ្ជាការ ប​ញ្ជាការ​ដ្ឋាន​វិទ្យុទាក់ទ​ង​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​បាន​ម​ក​ធ្វើទ​ស្ស​ន​កិច្ច​ជាផ្លូវ​ការ និង​ធ្វើការ​ពិភាក្សាការ​ងារ​ជំនាញ ជាមួយ​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ដើម្បីស្វែង​យ​ល់ការ​ងារ​ហ្វឹក​ហ្វឺន ការ​ក​សាង​កំលាំង-ធ​ន​ធាន​ម​នុស្ស និង​ការ​ងារ​ធានាជំនាញ​ប​ញ្ជូន​សារ ពីថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៥ ដ​ល់ថ្ងៃទី ២៣ ខែ ​តុលា ឆ្នាំ ២០១៥ នៅនាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ និងអង្គ​ភាព​ប​ញ្ជូន​សារ​មួយ​ចំនួន​ទៀត​នៃ ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ។​

នៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៥ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ​ក​ម្ពុជា បាន​រៀប​ចំទ​ទួល​និង​ធ្វើការ​ពិភាក្សាការ​ងារ​ជំនាញ​ជាមួយ​គ​ណៈប្រ​តិភូប​ញ្ជាការ​ដ្ឋាន​វិទ្យុទាក់ទ​ង​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម។

            ស​មាស​ភាព​ក្នុង​ពិធីពិភាក្សាការ​ងារ​រ​ប​ស់ភាគីក​ម្ពុជាៈ

១. ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា

   អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​សំភារៈប​ច្ចេក​ទេស​ និង​ជា​នាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ជាប្រ​ធាន

២. ឧត្ត​ម​សេនីយ៍ឯក មែក ប៊ុន្នី

      នាយ​រ​ង​សេនាធិការ​ចំរុះ និង ជាមេប​ញ្ជាការ​ប​ញ្ជាការ​ដ្ឋាន ប​ញ្ជូន​សារអគ្គ​ប​ញ្ជាការ

៣. ឧត្ត​ម​សេនីយ៍ទោ អ៊ុក​   ហួច

      នាយ​ក​រ​ង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ

៤. ឧត្ត​ម​សេនីយ៍ទោ បេង សុត្ថារិទ្ធ

      នាយ​ក​រ​ង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ

៥. ឧត្ត​ម​សេនីយ៍ទោ ហឿង គុជ​ច័ន្ទ​តារា

      នាយ​ក​រ​ង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ

៦. ឧត្ត​ម​សេនីយ៍ទោ អៀង លីស័ក្ត

      នាយ​ក​ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន និង​ជួស​ជុល​ប​ញ្ជូន​សារ

៧. ឧត្ត​ម​សេនីយ៍ទោ កុស​ល សុវ​ណ្ណ​វិសាល

      នាយ​ក​រ​ង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ

៨. ឧត្ត​ម​សេនីយ៍ត្រី ប៊ូ វ​ណ្ណ​រ​ក្ស

      មេប​ញ្ជាការ​ប​ញ្ជាការ​ដ្ឋាន​ប​ញ្ជូន​សារ​ក​ង​ទ័ព​ជើង​គោក


ស​មាស​ភាព​ក្នុង​ពិធីពិភាក្សាការ​ងារ​រ​ប​ស់ភាគីវៀត​ណាមៈ

១. ឯកឧត្ត​មឧត្ត​ម​សេនីយ៍ត្រី វូ អាញ់វ៉ាន់

      មេប​ញ្ជាការ ប​ញ្ជាការ​ដ្ឋាន​វិទ្យុទាក់ទ​ង​ក​ង​ទ័ព​ប្រ​ជាជ​ន វៀត​ណាម   ជាប្រ​ធាន

២. លោក​វ​រ​សេនីយ៍ឯក ប៊ូយ ឌិញ​សាច់

      អនុប្រ​ធានអនុព័ន្ធ​យោធាវៀត​ណាម​ប្រ​ចាំព្រះរាជាណា​ច​ក្រ​ក​ម្ពុជា

៣. លោក វ​រ​សេនីយ៍ឯក ដាំ  ដឹគ​ដុង

      ប្រ​ធាន​ប​ច្ចេក​ទេស​ទ័ពឯក​ទេស​ប​ញ្ជាការ​ដ្ឋាន​វិទ្យុទាក់ទ​ង

៤. លោក វ​រ​សេនីយ៍ឯក ហ័ង វ៉ាន់យ៉ឹង

      ប្រ​ធានឧទ្ទ​ការ​ល័យ​ប​ញ្ជាការ​ដ្ឋាន​វិទ្យុទាក់ទ​ង

៥. លោក វ​រ​សេនីយ៍ឯក ឡេ យុង

      ប្រ​ធាន​ការិយាល័យ​ប្រ​យុទ្ធ​ប​ញ្ជាការ​ដ្ឋាន​វិទ្យុទាក់ទ​ង

៦. លោក វ​រ​សេនីយ៍ឯក ចឹន បាឃឿង

      ប្រ​ធាន​ការិយាល័យ​កំណែន​ប​ញ្ជាការ​ដ្ឋាន​វិទ្យុទាក់ទ​ង

៧. លោក វ​រ​សេនីយ៍ឯក វ៉ បាយឿង

      អនុប្រ​ធាន​ប​ក្ស​សាលានាយ​ទាហាន​វិទ្យុទាក់ទ​ង

៨. លោក វ​រ​សេនីយ៍ឯក ង្វៀន ហាហាយ

      ប្រ​ធាន​ការិយាល័យ​វិទ្យាសាស្ត្រ​យោធាសាលានាយ ទាហាន​វិទ្យុទាក់ទ​ង

 

         ក្នុង​នាម​ប្រ​ធាន​ប្រ​តិភូក​ម្ពុជានិង​ជាម្ចាស់ផ្ទះ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៏ឯក ផ​ន ណារ៉ា បាន​ស្វាគ​ម​ន៍ យ៉ាង​ក​ក់ក្តៅ ចំពោះគ​ណៈប្រ​តិភូនិង​ជូន​ព​រឲ្យ​ដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់គ​ណៈប្រ​តិភូស​ម្រេច​បាន​ល​ទ្ធ​ផ​ល ខ្ព​ស់​ដើម្បីរូម​ចំណែក​ព​ង្រឹង  និង​ព​ង្រីក​សាម​គ្គីភាព មិត្ត​ភាព កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាប្រ​វ​ត្តិសាស្រ្ត​រ​វាង​ក​ង​ទ័ព​នៃ ប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជា​-វៀត​ណាម ឲ្យ​កាន់តែរឹង​មាំនិង​ឋិត​ថេរ​ជានិរ​ន្ត។ ឯកឧត្ត​ម​ប្រ​ធាន​ប្រ​តិភូ ក​ម្ពុជា​បាន​លើក​ឡើង​ពីស​ភាព​ការ​ណ៍រួម​មួយ​ចំនួន ជូនអង្គ​ពិធី អំពីស​ភាព​ការ​ណ៍ន​យោបាយ សេដ្ឋ​កិច្ច អប់រំ សុវ​ត្ថិភាព​ស​ង្គ​ម និង​ការអភិវ​ឌ្ឍ​ន៍ប្រ​ទេស​ជាតិ ស​ភាព​ការ​ណ៍ក​ង​យោធ​ព​ល​ខេម​រ​ភួមិន្ទ​ជារួម និង​ស​ភាព​ការ​ណ៍​មួយ​ចំនួន​រ​ប​ស់ជំនាញ​ប​ញ្ជូន​សារ​ដោយ​ឡែក។

      ឯកឧត្ត​ម ឧត្ត​ម​សេនីយ៏ត្រី វូ អាញ់វ៉ាន់ ប្រ​ធាន​គ​ណៈប្រ​តិភូភាគីវៀត​ណាម​បាន​ថ្លែងអំណ​រ​គុណ យ៉ាង​ស្មោះស្ម​គ្រ័​​ដ​ល់នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា ដែល​បាន​ទ​ទួល​ស្វាគ​ម​ន៍យ៉ាង​ក​ក់ក្កៅ​​ចំពោះគ​ណៈប្រ​តិភូប​ញ្ជាការ​ដ្ឋាន​វិទ្យុទាក់ទ​ង​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម។

      ប​ន្ទាប់​ម​ក​ភាគីក​ម្ពុជានិង​ភាគីវៀត​ណាម បាន​ពិភាក្សារ​និងឯក​ភាព​គ្នាលើការ​ងារ​សំខាន់ៗមួយ​ចំនួន។

        ជាទីប​ញ្ច​ប់ឯក ឧត្ត​មឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា ភាគីក​ម្ពុជាបាន​ថ្លែងអំណ​រ​គុណ​សារ​ជាថ្មី​ម្ត​ង​ទៀត ដ​ល់ប្រ​តិភូប​ញ្ជាការ​ដ្ឋាន​វិទ្យុទាក់ទ​ង​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​ដែល​បាន​ម​ក​ធ្វើ​ទ​ស្ស​ន​កិច្ច​ផ្លូវ​ការ នៅក​ម្ពុជា និង​ជូន​ព​រ​ពិធីទ​ស្ស​ន​កិច្ច និង​ពិភាក្សាការ​ងារ​បាន​ប្រ​ព្រឹត្ត​ទៅប្រ​ក​ប​ដោយ​ប​រិយាកាស​រីក​រាយ និង​ស្និទ្ធ​ស្នាល ក្រៃលែង ឈ​រ​លើស្មារ​តីយោគ​យ​ល់គ្នាទៅវិញ​ទៅម​ក ដែល​បាន​ស្តែង​ចេញ​នូវ​ក​ត្តា​សាម​គ្គីភាព មិត្ត​ភាព កិច្ច​ស​ហ​ប្រ​តិប​ត្តិការ ដ៏ល្អផូរ​ផ​ង់ រ​វាង​ក​ង​ទ័ព​និង​ប្រ​ជាជ​ន​នៃប្រ​ទេស​ទាំង​ពីរ ក​ម្ពុជា-វៀត​ណាម ។

 

ត្រឡប់ក្រោយ
By Samnang. 26 Oct, 2015​ ការចែករំលែក