ព័ត៌មាន
ពិធីបិទ​វ​គ្គ​បំប៉ន​ជំនាញ​ប​ញ្ជូន​សារ​ជំនាន់ទី១១ ប្រ​គ​ល់ប័ណ្ណ​ស​រ​សើរ លិខិត​ស​រ​សើរ និង បំពាក់ឋាន​ន្ត​រ​ស័ក្តិ នៅម​ជ្ឍ​ម​ណ្ឌួល​ហ្វឹក​ហ្វឺន​និង​ជួស​ជុល​ប​ញ្ជូន​សារ ក្រោមអធិប​តីភាព​ដ៍ខ្ព​ង់ខ្ព​ស់ពីសំណាក់ ឯកឧត្ត​ម ឧត្ត​ម​សេនីយឯក ផ​ន​ ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន សំភារះប​ច្ចេក​ទេស​និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ​ និង ឯកឧត្ត​ម ព្រំ សុខានី អគ្គ​នាយ​ក​រ​ង​ប​ច្ចេក​ទេស​កំព​ង់ផែស្វាយ័ត ភ្នំពេញ ក្រ​សួង​សារ​ធារ​ណះការ​និង​ដឹក​ជ​ញ្ជូន

- អនុវ​ត្ត​ន៍តាម​ស​ច្ចាប័ន​លេខ ០២២/ ជ ក ចុះថ្ងៃទី ០៦ ខែ ក​ក្ត​ដា ឆ្នាំ ២០១៥ រ​ប​ស់គ​ណះក​ម្មាការ ដឹក​នាំការ​ងារ​ប​ណ្តុះប​ណ្តាល និង ហ្វឹក​ហ្វឺន​ក​ង​យោធិព​ល​ខេម​រះភូមិន្ទ ស្តីពីផែន​ការ​ហ្វឹក​ហ្វឺន បំប៉ន់ជំនាញ​ប​ញ្ជូន​សារ​ជំនាន់ទី១១ ឆ្នាំ ២០១៥។- ប្រ​កាស​លេខ ០៤២/ ប្រ ក ចុះថ្ងៃទី ២២ ខែក​ក្ត​ដា ឆ្នាំ ២០១៥រ​ប​ស់ ឧប​ក​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី រ​ដ្ឋ​ម​ន្រី្ត​ក្រ​សួង​ការ​ពារ​ជាតិ ស្តីពីការ​ជ្រើស​រើស​សិក្ខាកាម​ម​ក​បំប៉ន​ជំនាញ​ប​ញ្ជូន​សារ​ជំនាញ​ទី១១

- អនុវ​ត្ត​ន៍តាម​ផែន​ការ​ណ៍ហ្វឹក​ហ្វឺន​ប្រ​ចាំឆ្នាំ ២០១៥ រ​ប​ស់នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​និង​ការ​យ​ក​ចិត្ត​ទុក​ដាក់ខិត​ខំអនុវ​ត្ត​ន័នូវ​តូនាទីភារ​កិច្ច​បាន​យ៉ាង​ល្អប្រ​សើរ​រ​ប​ស់នាយ​ទាហ៊ាន​នៅក្នុង​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ

- យោង​តាម​ការ​ទំនាក់ទំន​ង ស​ហ​ការ​ណ៍យ៉ាង​ជិត​ស្និត​រ​វាង​ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន ​និង​ ជួស​ជុល​ប​ញ្ជូន​សារ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិនិង​វិទ្យាស្ថាន​នាវាច​រ​ណ៍នៃក្រ​សួង​សាធារ​ណ​ការ​និង ដឹក​ជ​ញ្ជូន

- ដោយ​មាន​ការ​យ​ក​ចិត្ត​ទុក​ដាក់ជួយ​ប​ង្ក​រ​ល​ក្ខ​ណះងាយ​ស្រួល​ទាំង​ស្មារ​តី និង ​សំភារះពីថ្នាក់ដឹក​នាំនាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ ក៏ដូច​ជាថ្នាក់ដឹក​នាំម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន​ជួស​ជុល​ប​ញ្ជូន​សារ គូប​ផ្សំការ​ខិត​ខំប្រឹង​ប្រែង​ក្នុង​ការ​ប​ង្ហាត់ប​ង្រៀន​ពីសំណាក់អស់លោក​ដែរ​ជាគ្រូប​ង្រៀន និង ការ​យ​ក​ចិត្ត​ទុក​ដាក់ ខិត​ខំរៀន​សូត្រ​រ​ប​ស់ក​ម្ម​សិក្សាការីក្នុង​វ​គ្គ​សិក្សាជំនាន់ទី ១១ និង​ក​ម្ម​សិក្សាការីដែលអញ្ជើញ​ម​ក​ពីវិទ្យាស្ថាន​នាវាច​រ​ណ៍ នៃក្រ​សួង​សាធារ​ណះការ​និង​ដឹក​ជ​ញ្ជូន។

នៅថ្ងៃទី ១៩ ខែវិច្ឆិការ ឆ្នាំ ២០១៥ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​បាន​រៀប​ចំពិធីបិទ​វ​គ្គ​បំប៉ន​ជំនាញ​ប​ញ្ជូន​សារ​ជំនាន់ទី១១ ប្រ​គ​ល់ប័ណ្ណ​ស​រ​សើរ លិខិត​ស​រ​សើរ និង បំពាក់ឋាន​ន្ត​រ​ស័ក្តិ នៅម​ជ្ឍ​ម​ណ្ឌួល​ហ្វឹក​ហ្វឺន​និង​ជួស​ជុល​ប​ញ្ជូន​សារ ក្រោមអធិប​តីភាព​ដ៍ខ្ព​ង់ខ្ព​ស់ពីសំណាក់ ឯកឧត្ត​ម ឧត្ត​ម​សេនីយឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន សំភារះប​ច្ចេក​ទេស​និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ និង ឯកឧត្ត​ម ព្រំ សុខានី អគ្គ​នាយ​ក​រ​ង​ប​ច្ចេក​ទេស​កំព​ង់ផែស្វាយ័ត ភ្នំពេញ ក្រ​សួង​សាធារ​ណ​ការ​និង​ដឹក​ជ​ញ្ជូន។

- ប​ន្ទាប់ពី ឯកឧត្ត​ម អៀង លីស័ក្តិ នាយ​ក​ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន​និង​ជួស​ជុល​ប​ញ្ជូន​សារ បាន​ឡើងអាន​រ​បាយ​ការ​ណ៍បូក​ស​រុប​ការ​ងារ​ក្នុង​វ​គ្គ​សិក្សាជំនាន់ទី១១ រួច​ម​ក ឯកឧត្ត​ម ឧត្ត​ម​សេនីយឯក ផ​ន ណារ៉ា  អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន សំភារះប​ច្ចេក​ទេស និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ បាន​មាន​ប្រ​សាស​ន៍ផ្តាំផ្ញើរ​ដ​ល់ក​ម្ម​សិក្សាការីក្នុង​វ​គ្គ​សិក្សាជំនាន់ទី ១១ នោះថា : 

១- ត្រូវ​គោរ​ព​វិន័យ​រ​ប​ស់ក​ង​ទ័ព រ​ក្សាខ្ជាប់ខ្ជួន នូវ​សីល​ធ​ម៌ស្អាត​ស្អំ គោរ​ព​ប​ទ​ប​ញ្ជាសារាច​រ សេច​ក្តីកំណ​ត់ផ្សេងៗ រ​ប​ស់ថ្នាក់លើអោយ​បាន​ដាច់ខាត ។

២- ខិត​ខំប្រឹង​ប្រែងអនុវ​ត្ត នូវ​តួនាទីភារ​កិច្ច​រ​ប​ស់ខ្លួន អោយ​មាន​គុណ​ភាព​ និង ប្រ​សិទ្ធិភាព​ខ្ព​ស់ ។

៣-ជានិច្ច​កាល លើក​កំព​ស់ស​ម​ត្ថ​ភាព​រ​ប​ស់ខ្លួន  ពិសេស ជំនាញអ៊ីន​ត្រាណែត​និងអ៊ីន​ធើណែត ដោយ​ខិត​ខំរៀន​សូត្រ​ស្រាវ​ជ្រាវ នូវ​រាល់ប​ច្ចេក​វិទ្យាថ្មីៗ ថែម​ទៀត​ដើម្បីចូល

   រួម​ក​សាង​ស​ម​ត្ថ​ភាព​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ  អោយ​ឈាន​ទៅរ​ក​ភាព​ទំនើប​ក​ម្ម​នៃ ប​ច្ចេក​វិទ្យានាពេល​ប​ច្ចុប្ប​ន្ន ក៏ដូច​ជាពេលអនាគ​ត ។

៤-ចូល​រួម​យ៉ាង​ស​ក​ម្ម នូវ​ច​ល​នាការ​ពារ និង អភិវ​ឌ្ឍ​ន៍ប្រ​ទេស​លើគ្រ​ប់វិស័យ​ទាំង​ស្មារ​តី ទាំង​ក​ម្លាំង​កាយ​ចិត្ត។

៥- ប្រ​ឆាំង​ដាច់ខាត​មិនអោយ​មាន​ប​ដិវ​ត្ត​ន៍ព​ណ៌កើត​មាន​ឡើង​នៅក្នុង​ព្រះរាជាណាច​ក្រ​ក​ម្ពុជាដាច់ខាត។

 

ប​ន្ទាប់ពីតំណាង​សិក្ខាកាម​ធ្វើការ​ប្តេជ្ញារួច​ម​ក ឯកឧត្ត​ម ឧត្ត​ម​សេនីយឯក ផ​ន ណារ៉ា  អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន សំភារះប​ច្ចេក​ទេស​និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ បាន​ប្រ​គ​ល់លិខិត​ប​ញ្ជាក់ការ​សិក្សាអោយ​សិក្ខាកាម​រួម​មាន :

- សិក្ខាកាម​ក្នុង​វ​គ្គ​សិក្សាជំនាន់ទី ១១ ចំនួន ៦៥ នាក់

- សិក្ខាកាមអញ្ជើញ​ម​ក​ពីវិទ្យាស្ថាន​នាវាច​រ​ណ៍ ក្រ​សួង​សាធារះការ និង ដឹក​ជ​ញ្ជូន​ចំនួន ៣៤ នាក់

- ប្រ​គ​ល់ប័ណ្ណ​ស​រ​សើរ​ក្រ​សួង​ការ​ពារ​ជាតិជូនអង្គ​ភាព​មាន​ស្នាដៃ ចំនួន ២០ អង្គ​ភាព

- ប្រ​គ​ល់ប័ណ្ណ​ស​រ​សើរ​ជូន​នាយ​ទាហ៊ាន មាន​ស្នាដៃ ចំនួន ៥ រូប

- ប្រ​គ​ល់លិខិត​ស​រ​សើរ​ជូន​នាយ​ទាហ៊ាន និង សិក្ខាកាម​ចំនួន ៨ រូប

- បំពាក់ឋាន​ន្ត​រ​ស័ក្តិ ជូន​នាយ​ទាហ៊ាន​រួម​មាន

- ថ្នាក់ វ​រ​សេនីយ ឯក ចំនួន ៣ រូប

- ថ្នាក់ វ​រ​សេនីយ ទោ ចំនួន ៣ រូប

- ថ្នាក់ វ​រ​សេនីយ ត្រី ចំនួន ៥ រូប

- ថ្នាក់ អនុសេនីយ ឯក ចំនួន ២ រូប

- ថ្នាក់ អនុសេនីយ ទោ ចំនួន ១ រូប

- ថ្នាក់ អនុសេនីយ ត្រី ចំនួន ៣ រូប

- ថ្នាក់ ព្រិន្ទ​បាល​ទោ ចំនួន ១ រូប

- ថ្នាក់ ព​ល​បាល ទោ ចំនួន ១ រូប

- ប្រ​គ​ល់ប្រ​កាស​ប​ញ្ជូល​ក្រ​ប​ខ័ណ្ឌ​ថ្មី ចំនួន ១៣ រូប

- ប​ន្ទាប់ម​ក លោក KIM.JIN WOOK ប្រ​ធាន​ក្រុម​ហ៊ុន W J S ASIA PATROL.CO .LTD បាន​ប្រ​គ​ល់វិញ្ញាប​ន​ប័ត្រ ការ៉ាតេដូ ដ​ល់សិក្ខាកាម​ចំនួន ៦៧ រូប និង ប្រ​គ​ល់រ​ថ​យ​ន្ត​ជាអំណោយ​រ​ប​ស់ក្រុម​ហ៊ុន W J S ASIA PATROL.CO .LTD  ចំនួន ៣ គ្រឿង​ដ​ល់ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន និង​ជួល​ជុល​ប​ញ្ជូន​សារ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ។

ត្រឡប់ក្រោយ
By Samnang. 01 Dec, 2015​ ការចែករំលែក