ព័ត៌មាន
ម​ជ្ឃ​ម​ណ្ឌ​ល​ហ្វឺក​ហ្វឺន និង ជួស​ជុល​ប​ញ្ចូន​សារ នាយ​ក​ដ្ឋាន​ប​ញ្ចូន​សារ​នៃក្រ​សួង​ការ​ពារ​ជាតិ បាន​រៀប​ចំពិធីបើក​វ​គ្គ​បំប៉ន​ជំនាញ​ប​ញ្ចូន​សារ​ជំនាន់ទី ១២ ក្រោមអធិប​តីភាព​ដ៍ខ្ព​ង់ខ្ព​ស់ពីសំណាក់ ឯកឧត្ត​ម ឧត្ត​ម​សេនីយឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន សំភារះប​ច្ចេក​ទេស​និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ

នៅព្រឹក​ថ្ងែទី​ ២២ ខែ មិថុនា ឆ្នាំ ២០១៦​ នៅម​ជ្ឃ​ម​ណ្ឌ​ល​ហ្វឺក​ហ្វឺន និង ជួស​ជុល​ប​ញ្ចូន​សារ នាយ​ក​ដ្ឋាន​ប​ញ្ចូន​សារ​នៃក្រ​សួង​ការ​ពារ​ជាតិ បាន​រៀប​ចំពិធីបើក​វ​គ្គ​បំប៉ន​ជំនាញ​ប​ញ្ចូន​សារ​ជំនាន់ទី ១២  ក្រោមអធិប​តីភាព​ដ៍ខ្ព​ង់ខ្ព​ស់ពីសំណាក់ ឯកឧត្ត​ម ឧត្ត​ម​សេនីយឯក ផ​ន​ ណារ៉ា  អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន សំភារះប​ច្ចេក​ទេស​និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ​

ឯកឧត្ត​ម អៀង វ៉េង​ស៊ុន អនុរ​ដ្ឋ​លេខាធិការ ក្រ​សួង​សាធារ​ណះការ និង ដឹក​ជ​ញ្ជូន

លោក សុខ ចាន់ណារ៉ា តំណាង ឯកឧត្ត​ម ហ៊ឺ ប៉ាវី ប្រ​តិភូរាជ រ​ដ្ឋាភិបាល ទ​ទួល​ប​ន្ទុក អគ្គ​នាយ​ក កំព​ង់ផែស្វ័យ​ត័ក្រុង​ភ្នំពេញ

ឯកឧត្ត​ម​ ឧត្ត​ម​សេនីយ៏ទោ អៀង លីស​ក្តិ នាយ​ក ម​ជ្ឃ​ម​ណ្ឌ​ល​ហ្វឺត​ហ្វឺន និង ជួស​ជុល​ប​ញ្ចូន​សារ​បាន​ជ​ម្រាប​ជូន នូវ​ផែន​ការ បើក​វ​គ្គ​បំប៉ន​ជំនាញ​ ប​ញ្ជូន​សារ​ជំនាន់ទី ១២ នេះថា :

ក្រោម​ការ​ដឹក​នាំដ៍ត្រឹម​ត្រូវ និង​ឈ្លាស​វៃរ​ប​ស់រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជាដែល​មាន ស​ម្តេច អគ្គ​ម​ហាសេនា ប​តិតេជោ នាយឧត្ត​ម​សេនីយ៏ ផុត​លេខ​ផ្កាយ​មាស ៥ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្រ្តី នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា បាន​ធ្វើឲស​ភាព​ការ​ណ៍ន​យោបាយ​ស​ន្តិសុខ​ស​ណ្តាប់ធ្នាប់ស​ង្គ​មឲកាន់តែមាន​ភាព​រឹង​មាំ និង​រីក​ចំរើន​លើគ្រ​ប់វិស័យ ដោយ​ឡែក​ក្នុង​វិស័យ​ការ​ពារ​ជាតិ ក៏បាន​រួម​ចំណែក​យ៉ាង​ស​ក​ម្ម ក្នុង​កិច្ច​ការ ការ​ពារ​បូរ​ណះភាព​ទឹក​ដីរ​ក្សាស​ន្តិសុខ​ស​ង្គ​ម និង​បាន​ចូល​រួម​ក​សាង​ហេដ្ឋារ​ច​នាស​ម្ព័ន ស្ពាន​ថ្ន​ល់ ផ្លូវ​គ​ម​នាគ​ម​ន៍ ប្រ​ព័ន្ធ​ធារាសាស្ត្រ​ស្រ​ប​តាម​យុត្តិសាស្ត្រ​ច​តុកោណ​តំណាក់កាល​ទី ៣ រ​ប​ស់រាជ​រ​ដ្ឋាភិបាលអាណ​ត្តិទី៥ នេះក្នុង​នោះការ​ក​សាង​ធ​ន​ធាន​ម​នុស្ស​ជាអធិភាព​មួយ ក្នុង​ការ​កំណែទំរ​ង់ នៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​រ​យះពេល ៥​ ឆ្នាំ(២០១៥​ -២០១៩) ។

១/ យោង​តាម​ស​ច្ចាប័ន​លេខ ០២០/២០១៦ ផ.ក ចុះថ្ងៃទី ០៤ ខែ ឧស​ភា ឆ្នាំ ២០១៦ រ​ប​ស់ប្រ​ធាន​គ​ណះក​ម្ម​ការ​ដឹក នាំការ​ងារ​ប​ណ្តុះប​ណ្តាល និង ហ្វឹក​ហ្វឺន ​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ស្តីពីផែន​ការ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​ប​ញ្ជូន​សារ​ជំនាន់ទី ១២ ឆ្នាំ ២០១៦ ។

២/ ប្រ​កាស​លេខ ០៣៧/២០១៦ ប្រ.ក ចុះថ្ងៃទី ១៨ ខែ ឧស​ភា ឆ្នាំ ២០១៦ រ​ប​ស់ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ ស្តីពីផែន​ការ​ជ្រើស​រើស​សិក្ខាកាម​ម​ក​បំប៉ន​ជំនាញ​ប​ញ្ជូន​សារ​ជំនាន់ទី ១២ ឆ្នាំ ២០១៦ ។

៣/ ការ​បើក​វ​គ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​ប​ញ្ជូន​សារ​ខាង​លើនេះ គឺច​ង់ឲ នាយ​ទាហាន គ្រ​ប់រូប​ម​ក​ពីប​ណ្តាក​ងឯក​ភាព​ក្លាយ​ទៅជានាយ​ទាហាន ប​ញ្ជូន​សារ​ពិត​ប្រាក​ដ យ​ល់ច្បាស់អំពីប​ច្ចេក​វិទ្យាប​ញ្ជូន​សារ នាពេល​ប​ច្ចុប្ប​ន្ន និង​ទៅអនាគ​ត​ ស​ម្រាប់បំរើសេច​ក្តីត្រូវ​ការ ក្នុង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ៕

តាង​នាមឲ ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន និង​ជុស​ជុល​ប​ញ្ជូន​សារ ខ្ញុំសូមអនុញ្ញាតិរាយ​ការ​ណ៍ជូន​ដោយ​ស​ង្ខេប នូវ​ក​ម្ម​វិធីហ្វឹក​ហ្វឺន​ជំនាញ​ប​ញ្ជូន​សារ ជំនាន់ទី ១២ ឆ្នាំ ២០១៦ នេះដូច​ខាង​ក្រោម :

១.  រ​យះពេល​ហ្វឹក​ហ្វឺន​រួម ចំនួន ៣ ខែ ស្មើនឹង ៩១ ថ្ងៃ   

     - រ​យះពេល​សិក្សារួម ចំនួន ៦២ ថ្ងៃ

     - ១ ថ្ងៃរៀន ០៨ ម៉ោង

      - ១ ស​ប្តាហ៍រៀន ០៥ ថ្ងៃ​

      - ព្រឹក​ចាប់ពីម៉ោង ០៧: ៣០ នាទី ដ​ល់ ម៉ោង ១១:៣០ នាទី

      - ល្ងាច​ចាប់ពីម៉ោង ១៣: ៣០ នាទី ដ​ល់ ម៉ោង ១៧:៣០ នាទី

      - រ​យះពេល​ឈ​ប់សំរាក ចំនួន ២៩ ថ្ងៃ​

 ២. មុខ​វិជ្ជាសិក្សា

    - ផ្នែក​យោធា និង រ​ច​នាស​ម្ព័ន្ធ​ក្រ​ប​ខ​ណ្ឌ​ប​ញ្ជូន​សារ​ចំនួន ១០ថ្ងៃ​

    - ផ្នែក​ប​ច្ចេក​វិទ្យា និង​ប​ច្ចេក​វិទ្យាទូរ​ម​នាគ​ម​ន៍ព​ត៌មាន​វិទ្យាចំនួន ២៥​ថ្ងៃ  ​​​

    -  ផ្នែក​សេនាធិការ​យុទ្ធ​វិធីប​ញ្ជូន​សារ ចំនួន ២៣​ថ្ងៃ​

    - ផ្នែកអប់រំចិត្ត​សាស្ត្រ          ចំនួន ០២ ថ្ងៃ

    - រំលឹក និង ប្រ​ឡ​ង​ប​ញ្ច​ប់    ចំនួន ០២ ថ្ងៃ

ក​ម្ម​សិក្សាការីទាំងអស់នូវ​ពេល​ប​ញ្ច​ប់ការ​សិក្សាដោយ​ជោគ​ជ័យ ត្រូវ​បាន​ទ​ទួល​លិខិត​ប​ញ្ជាក់ការ សិក្សាជាផ្លូវ​ការ​ពីនាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ ។

ក្នុងឪកាស​នោះដែរ   ឯកឧត្ត​ម ឧត្ត​ម​សេនីយឯក ផ​ន​ ណារ៉ា  អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន សំភារះប​ច្ចេក​ទេស​និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ​ បាន​មាន​ប្រ​សាស​ន៍ផ្តាំផ្ញើរ​ដ​ល់វ​គ្គ​សិក្សាបំប៉ន​ជំនាញ​ប​ញ្ជូន​សារ​ជំនាន់ទី ១២ នេះថា :

 

តាង​នាមអោយ ​ក្រ​សួង​ការ​ពារ​ជាតិ​ អគ្គ​ប​ញ្ជាការ​ដ្ឋាន ក​ង​យោធ​ព​ល ខេម​រ​ភូមិន្ទ និង​ខ្លួន ខ្ញុំផ្ទាល់ សូម​ថ្លែងអំណ​រ​​គុណ​យ៉ាង​​ជ្រាល​ជ្រៅ ចំពោះ ប​ណ្តាស្ថាប័ន ចំណុះក្រ​សួង​ការ​​ពារ​ជាតិ អគ្គ​ប​ញ្ជាការ ដែល​បាន​ប​ង្ក​ល​ក្ខ​ណៈ ងាយ​ស្រួល ដ​ល់កិច្ច​ដំណើរ​ការ​បើក​​​ វ​គ្គ​បំប៉ន​ជំ​នាញ​ប​ញ្ជូន​​​សារ ជំនាន់ទី១២ ប្រ​ព្រឹត្ត​ទៅដោយ​រ​លូន​នាពេល​នេះ។ ជាមួយ​គ្នានេះផ​ង​ដែរ ខ្ញុំសូមអនុញ្ញាត​ថ្លែងអំណ​រ​គុណ​ចំពោះអង្គ​ភាព ស្ថាប័ន​ច​ង​ស​ម្ព័ន្ធ​មេត្រីភាព ដែល​បាន​ស​ហ​ការ​ណ៍​ជួយ​ឧប​ត្ថ​ម្ភ​គាំទ្រ​ជាប​ន្ត​ប​ន្ទាប់និង​ជារៀង​រាល់ឆ្នាំ ទាំង​ស្មារ​តីនិង​ស​ម្ភារៈដ​ល់នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​​​ការ​ពារ​ជាតិ ក៏ដូ​ច​ជាម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន​និង​ជួស​ជុល​ប​ញ្ជូន​សារ ស​ង្ឃឹម​ថា អង្គ​ភាព​ស​ម្ព័ន្ធ​មេត្រីភាព នឹង​ប​ន្ត​ជួយឧប​ត្ថ​ម្ភ​គាំទ្រ​ជាហូរ​ហែរ ប​ន្ត​ប​ន្ទាប់ទៀត។

          ជាការ​ពិត​ណាស់ នៅក្នុង​ផែន​ការ​កំណែទ​ម្រ​ង់ ៥ ឆ្នាំ រ​ប​ស់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ត្រូវបាន​ធ្វើការ​កែស​ម្រួល​ជាប​ន្ត​ប​ន្ទាប់ និង​បាន​ព​ង្រឹង​លើគ្រ​ប់វិស័យ ជាពិសេស​ក្នុង​វិស័យ​ហ្វឹកហ្វឺន អប់រំប​ណ្តុះប​ណ្តាល​ចំពោះនាយ​ទាហាន​វ័យ​ក្មេង ស​ម្រាប់ប​ន្ត​វេន ក៏ដូច​ជា​ការ​ក​សាងធ​ន​ធាន​ម​នុស្ស​នៅក្នុង​ជួរ​មេប​ញ្ជាការ​ក​ង​ទ័ព​ជំនាញ អ្ន​កឯក​ទេស ស​ម្រាប់បំរើ​អោយ​វិស័យ​ការ​ពារ​ជាតិ រ​ប​ស់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ អោយ​កាន់តែមាន​ភាព​ទំនើប​ក​ម្ម ​ស​ម​ស្រ​ប​ទៅតាម​​ការ​វិវ​ត្ត​ន៍រីក​ចំរើន​រ​ប​ស់ក​ង​ទ័ព​នៅក្នុង​តំប​ន់ និង​ប​ណ្តាប្រ​ទេស​ជឿន​លឿន​លើ​សា​ក​លលោក។

        ស្នាដៃដ៏ត្រ​ចេះត្រ​ច​ង់ ដែល​ស​ម្រេច​បាន​ក​ន្ល​ង​ម​ក រ​ប​ស់ក​ង​យោធ​ព​ល ខេម​រ​ភូមិន្ទ ក៍ត្រូវ​​​​ បាន​​រួម​ចំណែក​យ៉ាង​ស​ក​ម្ម និង​មាន​ប្រ​សិទ្ធិភាព​ផ​ង​ដែរ ពី ជំនាញ ប​ញ្ជូន​សារ  នៅគ្រ​ប់​ស្ថាប័ន​និង​ក​ងឯក​ភាព​ក្នុង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ។

          ជំនាញ​ប​ញ្ជូន​សារ ជាជំនាញ​មួយ ក្នុង​ចំណោម​ជំនាញ​សំខាន់ៗ​ដ៏ទៃ​​​​ទៀត​ក្នុង​ក​ង​ទ័ព។ ជំនាញ​ប​ញ្ជូន​សារ ជាអ្ន​ក​កំណ​ត់នូវ​ប​ណ្ដាប្រ​សិទ្ធិភាព​ប​ញ្ជាដឹក​នាំ រ​ប​ស់មេប​ញ្ជាការ​គ្រ​ប់ជាន់ថ្នាក់ ទាំង​ពេល​មាន​ស​ន្តិភាព​និង​ពេល​មាន​ស​ង្គ្រាម ប​ទ​ប​ញ្ជាមាន​ប្រ​សិទ្ធិភាព ទាន់ពេល​វេលា រ​ក្សាបាន​ការ​ស​ម្ងាត់ ឬ យ៉ាង​ណានោះ ត្រូវ​ផ្អែក​ទាំង​ស្រុង​លើជំនាញ​ប​ញ្ជូន​សារ ។

​ដូច្នេះវ​គ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​ប​ញ្ជូន​សារ​ជំនាន់ទី ១២ នេះ គឺជាផ្នែក​មួយ​ក្នុង​ចំណោមក​ម្ម​វិធី​រួម​ជាអត្ថិភាព​និង​ជាច​ម្ប​ង​បំផុត លើវិស័យអប់រំហ្វឹក​ហ្វឺន ហ្វឹក​ហាត់ប​ង្កើន​ស​ម​ត្ថ​ភាព
​ឆ្ល​ង​តាម​រ​បាយ​ការ​ណ៍នៃវ​គ្គ​សិក្សាចំនួន១១ វ​គ្គ​ក​ន្ល​ង​ទៅនេះ ដែលអាន​ដោយ​ឧត្ត​ម​សេ​នីយ៍​​ទោ អៀង លីស​ក្តិ នាយ​ក​ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន និង​ជួស​ជុល​ប​ញ្ជូន​សារ​ឃើញ​ថា​យើង​បាន​រួម​ចំណែក​ក្នុង​ការ​ក​សាង​ធ​ន​ធាន​ម​នុស្ស​ចំនួន ៦៩៥ នាក់ ។  ទាំងអស់នេះគឺជា​ល​ទ្ធ​ផ​ល​មួយ​ដែល​យើង​ស​ម្រេច​បាន គួរ​អោយ​មោទ​នៈភាព​ផ​ង​ដែរ ។

ឆ្លៀតឱកាស​នេះដែរ  ខ្ញុំសូម​ផ្តាំផ្ញើចំពោះក​ម្ម​សិក្សាការីទាំងអស់  ពេល​រៀន​សូត្រ អស់​លោក​ត្រូវ​យ​ក​ចិត្ត​ទុក​ដាក់ខិត​ខំប្រឹង​ប្រែង​ស្តាប់ និង​ក​ត់ត្រានូវ​រាល់ខ្លឹម​សារ​ដែល​គ្រូបាន​ប​ង្ហាត់​ប​ង្ហាញ ​ ពិសេស​ជាង​នេះ ត្រូវ​តែអនុវ​ត្តអោយ​បាន​ល្អនូវ​ប​ណ្តាចំណុច​ដូច​ខាង​ក្រោម ៖

                   ១-ស្មោះត្រ​ង់និង​ប្តេជ្ញាការ​ពារអោយ​បាន​ដាច់ខាត​នូវ ជាតិ សាស​នា ព្រះម​ហាក្ស​ត្រ ពិសេស​ការ​ពារ​រ​ដ្ឋ​ធ​ម្ម​នុញ្ញ និង​រាជ​រ​ដ្ឋាភិបាល​ស្រ​ប​ច្បាប់ ដែល​មាន    ស​ម្តេចអគ្គ​ម​ហាសេនាប​តី តេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្រ្តី នៃព្រះរាជាណាច​ក្រ​ក​ម្ពុជាជាប្រ​មុខ។

២-គោរ​ពអោយ​បាន​ដាច់ខាត ច្បាប់ ប​ទ​ប​ញ្ជា សារាច​រ សេច​ក្តីកំណ​ត់ផ្សេងៗ រ​ប​ស់​ថ្នាក់​​លើដាក់ចេញ។ ត្រូវ​គោរ​ព​ដោយ​ភ្ញាក់រ​លឹក​បំផុត នូវ​វិន័យ​រ​ប​ស់ក​ង​ទ័ព ​រ​ក្សាខ្ជាប់​ខ្ជួន​នូវ​អត្ត​ច​រិត សីល​ធ​ម៌ស្អាត​ស្អំ ស​ម​ស្រ​ប​ជាក​ង​ទ័ព​រ​ប​ស់ប្រ​ជាជ​ន​ដើម្បីប្រ​ជាជ​ន។

៣-ជានិច្ច​កាល​លើក​កំព​ស់ស​ម​ត្ថ​ភាព​រ​ប​ស់ខ្លួន  ពិសេស​ជំនាញ​ប​ញ្ជូន​សារ  ដោយ​ខិត​ខំរៀន​សូត្រ  ​ស្រាវ​ជ្រាវ​នូវ​រាល់ប​ច្ចេក​វិទ្យាថ្មីៗថែម​ទៀត ដើម្បីចូល​រួម ក​សាង​ ស​ម​ត្ថ​ភាព​ក​ង​​​យោ​ធ​ព​ល​ខេម​រ​ភូមិន្ទ អោយ​ឈាន​ទៅរ​ក​ភាព​ទំនើប​ក​ម្ម នៃប​ច្ចេក​​វិទ្យានាពេល​ប​ច្ចុប្ប​ន្ន ក៏ដូច​ជាពេលអនាគ​ត ។

          ៤-ចូល​រួម​យ៉ាង​ស​ក​ម្ម​នូវ​ច​ល​នាការ​ពារ​និងអភិវ​ឌ្ឍ​ន៍ប្រ​ទេស​លើគ្រ​ប់វិស័យ ដោយ​ប្រ​ឆាំង​​ដាច់ខាត​នូវ​រាល់អំពើអស​ក​ម្ម​ស​ង្គ​ម ។

៥-ព​ង្រីក​និង​ព​ង្រឹង​ស្មារ​តីសាម​គ្គីភាពអោយ​បាន​រឹង​មាំ រ​វាង​ជំនាញ​និង​ជំនាញ ​រ​វាង​ផ្ទៃ​ក្នុង​ក​ង​ទ័ព​ជាមួយ​ប្រ​ជាជ​ន ជាមួយ​ប​ណ្តាប្រ​ទេស​ជាមិត្ត សំដៅលើក​ស្ទួយ​ស​ន្តិភាព​ក្នុង​តំប​ន់​និង​ក្នុង​ពិភ​ព​លោក។

៦-គោរ​ពអោយ​បាន​ដាច់ខាត​និង​ម៉ឺង​ម៉ាត់បំផុត ចំពោះច្បាប់ច​រាច​រ​ផ្លូវ​គោក ​សំដៅជៀស​វាង​គ្រោះថ្នាក់ផ្សេងៗដ​ល់បុគ្គ​ល​ខ្លួន និងអ្ន​ក​ដ​ទៃ និង​ស​ង្គ​ម។

                           

៧-ជៀស​វាងអោយបាន​ដាច់ខាត​នូវ​ការ ជួញ​ដូរ ប្រើប្រាស់គ្រឿង​ញៀន​គ្រ​ប់​ប្រ​ភេទ​ត្រូវឆ្លើយ​ថាទេចំពោះគ្រឿង​ញៀន។


ឯកឧត្ត​ម ឧត្ត​ម​សេនីយឯក ផ​ន​ ណារ៉ា  អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន សំភារះប​ច្ចេក​ទេស​និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ​ ប្រ​កាសបើកវ​គ្គ​បំប៉ន​ជំនាញ​ប​ញ្ជូន​សារ​ជំនាន់ទី ១ ចាប់ពីពេល​នេះត​ទៅ

 

ក្នុងឪកាស​នោះដែរ ឯកឧត្ត​ម អៀង វ៉េង​ស៊ុន អនុរ​ដ្ឋ​លេខាធិការ ក្រ​សួង​សាធារ​ណះការ និង ដឹក​ជ​ញ្ជូន បានឧប​ត្ថ​ម្ភ​ថ​វិការ​ផ្ទាល់ខ្លួន​ចំនួន ១,០០០,០០០ រៀល។

លោក Kim Jin Wook ប្រ​ធាន​ក្រុម​ហ៊ុន JIN HAE Investment Co,Ltd  បានឧប​ត្ថ​ម្ភ​ថ​វិការ​ផ្ទាល់ខ្លួន​ចំនួន ៤,០០០,០០០ រៀល ជូន​ដ​ល់វ​គ្គ​សិក្សា។

អង្គ​ពិធីត្រូវ​បាន​ប​ញ្ច​ប់ប​ន្ទាប់ពី គ​ណះអធិប​តីបាន ប្រ​គ​ល់វ​ត្ថុអនុស្សាវ​រីយ៍ ជូន​ដ​ល់សិកា្ខ​កាម និង​ប្រ​គ​ល់វ​ត្ថុអនុស្សាវ​រីយ៍ជូន​ដ​ល់ ស​ហ​ការីរ​ប​ស់ក្រុម​ហ៊ុន JIN HAE Invenstment Co, Ltd .

 

 

ត្រឡប់ក្រោយ
By Samnang. 25 Jun, 2016​ ការចែករំលែក