ព័ត៌មាន
នៅល្ងាច ថ្ងៃទី០១ ខែក​ក្ក​ដា ឆ្នាំ ២០១៦ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ បាន​រៀប​ចំកិច្ច​ប្រ​ជុំពិសេស​ស្តីអំពី សេច​ក្តីត​ម្រូវ​ការ ចាំបាច់ចំពោះឧប​ក​រ​ណ៏ និង សំភារៈ ប្រើប្រាស់ រ​ប​ស់គ្រូប​ង្រៀន សំរាប​ប​ម្រើអោយ់វ​គ្គ​សិក្សា ជំនាញ​ប​ញ្ជូន​សារ ក្រោមអធិប​តីភាព​ដ៏ខ្ព​ង់ខ្ព​ស់ពីសំណាក់ ឯកឧត្ត​ម ឧត្ត​ម​សេនិយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈប​ច្ចេក​ទេស និង ជា នាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ

        នៅល្ងាច ថ្ងៃទី០១ ខែក​ក្ក​ដា ឆ្នាំ ២០១៦ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ  បាន​រៀប​ចំកិច្ច​ប្រ​ជុំពិសេស​ស្តីអំពី សេច​ក្តីត​ម្រូវ​ការ ចាំបាច់ចំពោះឧប​ក​រ​ណ៏ និង សំភារៈ ប្រើប្រាស់  រ​ប​ស់គ្រូប​ង្រៀន សំរាប​ប​ម្រើអោយ់វ​គ្គ​សិក្សា ជំនាញ​ប​ញ្ជូន​សារ ក្រោមអធិប​តីភាព​ដ៏ខ្ព​ង់ខ្ព​ស់ពីសំណាក់ ឯកឧត្ត​ម ឧត្ត​ម​សេនិយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈប​ច្ចេក​ទេស និង ជា នាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ ។ 

         ប​ន្ទាប់ពី់អស់លោក​ដែល​ជាគ្រូប​ង្រៀន បាន​មាន​យោប​ល់លើក​ទ្បើង​នូវ គ​ម្រោង​សេច​ក្តី ត្រូវ​ការ​រាល់ប​ណ្តាលឧប​ក​រ​ណ៍ និង ស​ម្ភារៈ ដែរ​ពាក់ព័ន្ន​នៅក្នុង ការ​ហ្វឹក​ហ្វឺន និង​ប​ង្ហាត់ប​ង្រៀន​មុខ​វិជ្ជាន​មួយៗរួច​ម​ក ៕  ឯកឧត្ត​ម ឧត្ត​ម​សេនិយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈប​ច្ចេក​ទេស និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ បាន​ប្រ​គ​ល់ភារ​កិច្ចអោយ ការិយាល័យ​ហ្វឹក​ហ្វឺន នាយ​ក​ដ្ឋាន​ត្រួត​ពិនិត្យ​និង​ធ្វើ គ​ម្រោង​សេច​ក្តីត្រូវ​ការ​ប​ណ្តាឧប​ក​រ​ណ៍ និង ស​ម្ភារៈជាក់ស្តែងអោយ​បាន​ស​ម​ស្រ​ប​ទៅតាម​មុខ​វិជ្ជានិមួយៗដែល​ត្រូវ​ហ្វឹក​ហ្វឺន​ទ​ទួល​បាន​ល​ទ្ធ​ផ​ល​ល្អនិង​មាន​គុណ​ភាព ៕

ត្រឡប់ក្រោយ
By Samnang. 01 Jul, 2016​ ការចែករំលែក