ព័ត៌មាន
នៅព្រឹក​ថ្ងៃទី១៥ ខែក​ក្ក​ដា ឆ្នាំ ២០១៦ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ បាន​រៀប​ចំកិច្ច​ប្រ​ជុំក្រុម​ការ​ងារ​ប​ណ្តុំ ទិន្ន​ន័យ​រ​ប​ស់នាយ​ក​ដ្ឋាន​ក្រោម​ការ​ដឹក​នាំប្រ​ជុំដោយ លោក វ​រ​សេនីយ៍ទោ ផ​ន ឫទ្ធីស​ក្តិ នាយ​ការិយាល័យ​ស​ន្តិសុខCyber នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ

នៅព្រឹក​ថ្ងៃទី១៥ ខែក​ក្ក​ដា ឆ្នាំ ២០១៦ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ បាន​រៀប​ចំកិច្ច​ប្រ​ជុំក្រុម​ការ​ងារ​ប​ណ្តុំ ទិន្ន​ន័យ​រ​ប​ស់នាយ​ក​ដ្ឋាន​ក្រោម​ការ​ដឹក​នាំប្រ​ជុំដោយ លោក វ​រ​សេនីយ៍ទោ ផ​ន   ឫទ្ធីស​ក្តិ នាយ​ការិយាល័យ​ស​ន្តិសុខCyber នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ។ 

លោក​វ​រ​សេនីយ៍ទោ ផ​ន ឫទ្ធីស​ក្តិ បានអោយ​ដឹង​ថាៈ ដោយ​មាន​ការ​ដឹក​នាំច​ង្អុល​ប​ង្ហាញ​ពីសំណាក់ ឯឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈប​ច្ចេក​ទេស​និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ ប​ច្ចុប្ប​ន្ន​ឃើញ​ថាជំនាញ​ប​ញ្ជូន​សារ រ​ប​ស់យើង​មាន​ការ​រីក​ចំរើន​គួរ​ក​ត់សំគាល់ពីមុន​ម​ធ្យោបាយ​ធានាទាក់ទ​ង​រ​ប​ស់ជំនាញ​ប​ញ្ជូន​សារ​យើង​មាន៣ម​ធ្យោបាយ​ប​ច្ចុប្ប​ន្ន​ដោយ​មាន​ការ​រីក​ចំរើន​លើវិស័យ​ប​ច្ចេក​វិទ្យានៅលើពិភ​ព​លោក ថ្នាក់ដឹក​នាំ នាយ​ក​ដ្ឋាន បាន​ខិត​ខំយ​ក​ចិត្ត​ទុក​ដាក់ប​ង្កើត​និង​ព​ង្រីក​ប​ន្ថែម​នូវ​ម​ធ្យោបាយ ធានាទាក់ទ​ង១ទៀត​គឺប​ញ្ជូន​សារ អេទ្បិច​ត្រូនិច។ ប​ច្ចុប្ប​ន្ន ម​ធ្យោបាយ​ធានាទាក់ទ​ង​រ​ប​ស់ជំនាញ​ប​ញ្ជូន​សារ​នៅតាម​ប​ណ្តាអង្គ​ភាព​ក្នុង ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ  មាន៤ម​ធ្យោបាយ គឺ១វិទ្យុអគ្គីស​នី២វិទ្យុទូរ​ស័ព្ទ៣ប្រៃស​ណីយ៍ក​ង​ទ័ព៤សារអេទ្បិច​ត្រូនិច(អីុន​ធើណែត​និង អីុន​ត្រាណៃត)។ពេល​នេះនាយ​ក​ដ្ឋាន បាន​ប​ង្កើត​ក្រុម​ការ​ងារ​ប​ណ្តុំទិន្ន​ន័យ រ​ប​ស់យើង​នេះហើយ​ក្រុម​ការ​ងារ និង​រៀប​ចំក​ម្ម​វិធីប​ណ្តុំទិន្ន​ន័យ​រ​ប​ស់នាយ​ក​ដ្ឋាន។ នៅពេល​ខាង​មុខ​ប​ន្ទាប់ពីប​ណ្តុំទិន្ន​ន័យ​រ​ប​ស់នាយ​ក​ដ្ឋាន បាន​រួច​រាល់ក្រុម​ការ​ងារ និង​ប​ន្ត​រ​រៀប​ចំក​ម្ម​វិធី ប​ណ្តុំទិន្ន​ន័យ​រ​ប​ស់ជំនាញ​ប​ញ្ជូន​សារ​នៅក្នុង ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ  ប​ន្ត​រ​ទៀត។


ត្រឡប់ក្រោយ
By Samnang. 15 Jul, 2016​ ការចែករំលែក