ព័ត៌មាន
នៅព្រឹក​ថ្ងៃទី២៣ ខែក​ក្ក​ដា ឆ្នាំ២០១៦នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ បាន​រៀប​ចំពិធីប្រ​កាស​តែង​តាំង​មុខ​ងារ បំពាក់ឋាន​ន្ត​រ​ស​ក្តិ ជូន​នាយ​ទាហាន​ក្រោមអធិប​តីភាព​ដ៏ខ្ព​ង់ខ្ព​ស់ពីសំណាក់ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈប​ច្ចេក​ទេស និង ជានាយ​ក​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ (នៅម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន​និង​ជួស​ជុល​ប​ញ្ជូន​សារ)
នៅព្រឹក​ថ្ងៃទី២៣ ខែក​ក្ក​ដា ឆ្នាំ២០១៦នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ បាន​រៀប​ចំពិធីប្រ​កាស​តែង​តាំង​មុខ​ងារ បំពាក់ឋាន​ន្ត​រ​ស​ក្តិ ជូន​នាយ​ទាហាន​ក្រោមអធិប​តីភាព​ដ៏ខ្ព​ង់ខ្ព​ស់ពីសំណាក់ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈប​ច្ចេក​ទេស និង ជានាយ​ក​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ (នៅម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន​និង​ជួស​ជុល​ប​ញ្ជូន​សារ)។ក្នុង​នោះដែរ​ក៏មាន​ការ​ចូល​រួម​ពីសំណាក់អស់លោក​ជានាយ​ការិយាល័យ​ប​ញ្ជួន​សារ​យោធ​ភូមិភាគ​ទាំង៦និង ក​ង​ព​ល​ធំអន្ត​រាគ​ម​ន៍លេខ២និង លេខ៣ផ​ង​ដែរ។លោក​វ​រ​សេនីយ៍ឯក សាយ សំណាង នាយ​បុគ្គ​លិក​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​បាន​ទ្បើងអាន​ព្រះរាជ​ក្រិត្យ​តែង​តាំង​ឋាន​ន្ត​រ​ស​ក្តិ ប្រ​កាស​តែង​តាំង​មុខ​ងារ​និង ត​ម្លើង​ឋាន​ន្ត​រ​ស​ក្តិជូន​នាយ​ទាហាន​ក្នុង​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​រួម​មានៈតែង​តាំមុខ​ងារ​ចំនួន១០នាក់ ត​ម្លើង​ឋាន​ន្ត​រ​ស​ក្តិថ្នាក់  ឧត្ត​ម​សេនីយ៍ត្រីចំនួន៤នាក់  ថ្នាក់វ​រ​សេនីយ៍ទោចំនួន ២២   នាក់. ថ្នាក់វ​រ​សេនីយ៍ត្រីចំនួន   ១៤  នាក់. ថ្នាក់អនុសេនីយ៍ឯក​ចំនួន ១៣   នាក់. ថ្នាក់អនុសេនីយ៍ទោចំនួន ១១   នាក់. ថ្នាក់អនុសេនីយ៍ត្រីចំនួន ៩   នាក់. ថ្នាក់នាយ​ចំណ​ង់ចំនួន ១៣   នាក់  ថ្នាក់ ព្រិន្ទ​បាល៧ នាក់  ថ្នាក់ព្រិន្ទ​បាល​ទោ៤ នាក់ ថ្នាក់ព​ល​បាលឯក១ នាក់ ។ ឯកឧត្ត​មឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ងអគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈប​ច្ចេក​ទេស​ និង​ ជានាយ​ក​ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ បាន​មាន​ប្រ​សាស​ន៍នៅក្នុងឱកាស​នោះថាៈ           

            ថ្ងៃនេះនាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​រ​ប​ស់យើង​មាន​សេច​ក្តីសោម​ន​ស្ស​រីក​រាយ​និង​មោទ​នៈភាព​បំផុត​ដោយ​បាន​ការ​ទ​ទួល​ស្គាល់ពីព្រះម​ហាក្ស​ត្យ​នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា ពីរាជ​រ​ដ្ឋាភិបាល​និង ក្រ​សួង​ការ​ពារ​ជាតិដោយ​បាន​តែង​តាំង​ត​ម្លើង​ឋាន​ន្ត​រ​ស​ក្តិជូន​ នាយ​ទាហាន​នៅក្នុង​នៅក្នុង​នាយ​ក​ដ្ឋាន​រ​ប​ស់យើង។ហើយ​ទាំងអស់នេះក៏បាន​ម​ក​ដោយ​ការ​ខិត​ខំយ​ក​ចិត្ត​ទុក​ដាក់អនុវ​ត្ត​ន៍នូវ​តួរ​នាទីភារ​កិច្ច ការ​គោរ​ព​វិន័យ គោរ​ព​ប​ទ​ប​ញ្ជារ​ថ្នាក់លើរ​ប​ស់ នាយ​ទាហាន​នៅក្នុង​នាយ​ក​ដ្ឋាន​យើង​ផ​ង​ដែរ។ចំពោះអក្ន​មិន​ទាន់បាន​នាយ​ក​ដ្ឋាន​និង​ប​ន្ត​រ​ស្នើសុំត​ម្លើង​នៅជំហ៊ាន​ក្រោយ​ប​ន្ត​ទៀត ដួច្នេះចំពោះ នាយ​ទាហាន​រ​ប​ស់យើង​ទាំងអស់នៅនាយ​ក​ដ្ឋាន​ត្រូវ​ខិត​ខំយ​ក​ចិត្ត​ទុក​ដាក់ប្រ​មូល​ផ្តុំអនុវ​ត្ត​ន៍អោយ​បាន​ល្អនូវ​ការ​ងារ​មួយ​ចំនួន​ដូច​ខាង​ក្រោម ៈ 

            គោរ​ពអោយ​បាន​ម៉ឺង​ម៉ាត់នូវ​វិន័យ​រ​ប​ស់ក​ង​យោធិព​ល​ខេម​រះភូមិន្ទ ព្រោះថាវិន័យ​ជាក​ម្លាំង​ដ៏ខ្លាំង​ក្លារ​ប​ស់ក​ង​យោធិព​ល​ខេម​រះភូមិន្ទ​បើយើង​គោរ​ព​វិន័យ​បាន​ល្អ ការអនុវ​ត្ត​ន៍ការ​ងារឬក៏បេស​ក​ម្ម​រ​ប​ស់យើង​និង​ទ​ទួល​បាន​ជោគ​ជ័យ។

            គោរ​ព​និងអនុវ​ត្ត​ន៍អោយ​បាន​ល្អនូវ​រាល់ប​ទ​ម​ញ្ជារ​ប​ស់ថ្នាក់លើ ដែល​បាន​ប្រ​គ​ល់ភារ​កិច្ចអោយអនុវ​ត្ត​ន៍ មិន​ថាក​ម្ម​វិធីការ​ងារ​ប្រ​ចាំស​ប្តាហ៍ ខែ ត្រីមាស ឆ​មាស ឆ្នាំ ឬ ក៏ប​ទ​ប​ញ្ជាផ្ទាល់មាត់​​ ត្រូវ​តែគោរ​ព​និងអនុវ​ត្ត​ន៍អោយ​បាន​ជោគ​ជ័យ។

            ត្រូវ​មាន​ការ​សាម​គ្គីភាពឯភាព​ផ្ទៃក្នុងអោយ​បាន​ល្អ ទាំង​នៅក្នុង​ការិយាល័យ​ក៏ដូច​នៅក្នុង​ នាយ​ក​ដ្ឋាន​ត្រូវ​ចេះយោគ​យ​ល់អោយ​គ្នា ទៅវិញ​ទៅម​ក​និង​ធ្វើការ​ស​ហ​ការ​ណ៏ជួយ​ប​ង្ក​រ​ល​ក្ខ​ណះអោយ​គ្នាដើម្បី អនុវ​ត្ត​ន៍អោយ​បាន​ជោគ​ជ័យ​គ្រ​ប់ភារ​កិច្ច ​ដែល​ថ្នាក់លើប្រ​គ​ល់អោយ។

            ខិត​ខំស្វែង​យ​ល់និង​រៀន​សូត្រ​ប​ន្ថែម​នូវ​មុខ​ជំនាញ​ប​ច្ចេក​ទេស (ព​ត៌មាន​វិទ្យា) ដើម្បីលើក​ក​ម្ព​ស់ស​ម​ត្ថ​ភាព​បំពេញ​ភារ​កិច្ច ព្រោះប​ច្ចុប្ប​ន្ន​ក៏ដូច​ទៅអនាគ​ត​វិស័យ​ប​ច្ចេក​វិទ្យា អេឡិច​ត្រូនិច​មាន​ការ​វិវ​ត្ត​ន៍ឈាន​ឡើង​ជាលំដាប់គ្មាន ​ទីប​ញ្ច​ប់ដូច្នេះយើង​ត្រូវ​តែប្រឹង​ប្រែង​តាម​ដានអោយ​ទាន់ ទើប​ការអនុវ​ត្ត​ន៍ភារ​កិច្ច​ការ​ងារ​រ​ប​ស់យើង​ទ​ទួល​បាន​ជោគ​ជ័យ។

ត្រឡប់ក្រោយ
By Samnang. 25 Jul, 2016​ ការចែករំលែក