ព័ត៌មាន
ព្រឹក​ថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០១៦ នាយ​ក​ដ្ឋាន ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ បាន​រៀប​ចំកិច្ច​ប្រ​ជុំ បូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ ប្រ​ចាំឆ​មាស​ទី១ និង ទិស​ដៅអនុវ​ត្ត ឆ​មាស​ទី២ ឆ្នាំ ២០១៦ ក្រោមអធិប​តីភាព ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន សំភារ​ប​ច្ចេក​ទេស និង​ជា នាយ​ក នាយ​ក​ដ្ឋាន ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ

 ព្រឹក​ថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០១៦នាយ​ក​ដ្ឋាន ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ បាន​រៀប​ចំកិច្ច​ប្រ​ជុំ បូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ ប្រ​ចាំឆ​មាស​ទី១ និង ទិស​ដៅអនុវ​ត្ត ឆ​មាស​ទី២ ឆ្នាំ ២០១៦ ក្រោមអធិប​តីភាព ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន សំភារ​ប​ច្ចេក​ទេស និង​ជា នាយ​ក នាយ​ក​ដ្ឋាន ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ។ 

 ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ទោ បេង សុត្ថារិទ្ធ នាយ​ក​រ​ង​ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ​បានអាន​នូវ​រ​បាយ​ការ​ណ៍បូក​ស​រុប​ការអនុវ​ត្ត​ន៍ការ​ងារ​នៅក្នុង​ឆ​មាស​ទី១ក​ន្ល​ង​ម​ក​និង​ទិស​ដៅអនុវ​ត្ត​ន៍ឆ​មាស​ទី២ឆ្នាំ២០១៦។ ប​ន្ទាប់ពីឯកឧត្ត​មអស់លោក​ជានាយ​ក​រ​ង​និង​នាយ​ការិយាល័យ​ចំណុះនាយ​ក​ដ្ឋាន​មាន​យោប​ល់រាយ​ការ​ណ៍អំពីការអនុវ​ត្ត​ន៍ការ​ងារ​រ​ប​ស់ខ្លួន​នៅក្នុង​ឆ​មាស​ទី១ក​ន្ល​ង​ម​ក។

ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈប​ច្ចេក​ទេស ​និង ​ជា នាយ​ក ​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ​ក្រ​សួង​ការ​ពារ​ជាតិ បាន​មាន​ប្រ​សាស​ន៍បូក​ស​រុប ​នូវ​ស្នាដៃនិង​ការ​ខិត​ខំយ​ក​ចិត្ត​ទុក​ដាក់អនុវ​ត្ត​ន៍នូវ​តួរ​នាទីភារ​កិច្ច​រ​ប​ស់ ឯកឧត្ត​ម អស់លោក​ជា នាយ​ក​រ​ង ​និង​ នាយ​ការិយាល័យ​ ព្រ​ម​ទាំង​នាយ​ទាហាន​ទាំងអស់រ​ប​ស់ នាយ​ក​ដ្ឋាន​នៅក្នុង​ឆ​មាស​ទី១ឆ្នាំ២០១៦ទ​ទួល​បាន​ល​ទ្ធ​ផ​ល​ល្អគួរ​ជាទីមោទ​នៈភាព។ ជាប​ន្ត​រ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈប​ច្ចេក​ទេស ​និង​ ជា នាយ​ក​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ​ក្រ​សួង​ការ​ពារ​ជាតិបាន​ដាក់ចេញ​ទិស​ដៅអនុវ​ត្ត​ន៍ឆ​មាស​ទី២ឆ្នាំ២០១៦ជូន​ដ​ល់ ឯកឧត្ត​ម អស់លោក​ជា នាយ​ក​រ​ង នាយ​ការិយាល័យ​ព្រ​ម​ទំាង​ នាយ​ទាហាន​ទាំងអស់ក្នុង​ នាយ​ក​ដ្ឋាន ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ ៕

ត្រឡប់ក្រោយ
By Samnang. 02 Aug, 2016​ ការចែករំលែក