ព័ត៌មាន
នៅព្រឹក​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន​និង​ជួស​ជុល​ប​ញ្ជូន​សារ នៃនាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ​ក្រ​សួង​ការ​ពារ​ជាតិ បាន​ប្រារ​ព្ធ​ពិធី បើក​វ​គ្គ​បំប៉នអ៊ីន​ធើណែត អ៊ីន​ត្រាណែត ប​ណ្តាញ​ស​ង្គ​ម​និង​ប​ញ្ហាស​ន្តិសុខ Cyber ជំនាន់ទី៦ ក្រោមអធិប​តីភាព ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ទោ អៀង លីស​ក្តិ នាយ​ក​ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន​និង​ជួស​ជុល​ប​ញ្ជូន​សារ​នាយ​ក​ដ្ឋាន​ប​ ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ

នៅព្រឹក​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន​ និង​ជួស​ជុល​ប​ញ្ជូន​សារ នៃនាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិ បាន​ប្រារ​ព្ធ​ពិធី បើក​វ​គ្គ​បំប៉នអ៊ីន​ធើណែត អ៊ីន​ត្រាណែត ប​ណ្តាញ​ស​ង្គ​ម​និង​ប​ញ្ហាស​ន្តិសុខ Cyber ជំនាន់ទី៦ ក្រោមអធិប​តីភាព ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ទោ អៀង លីស​ក្តិ នាយ​ក​ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន​និង​ជួស​ជុល​ប​ញ្ជូន​សារ​នាយ​ក​ដ្ឋាន ប​ញ្ជូន​សារ ​ក្រ​សួង​ការ​ពារ​ជាតិ ។

ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ត្រី ប៊ុន សាន្ត នាយ​ក​រ​ង ​ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន ​និង​ជួស​ជុល​ប​ញ្ជូន​សារ​បាន ​ទ្បើងអាន ​រ​បាយ​ការ​ណ៍បើក ​វ​គ្គ​សិក្សាបំប៉ន អ៊ីន​ធើណែត អ៊ីន​ត្រាណែត ប​ណ្តាញ​ស​ង្គ​ម​និង​ស​ន្តិសុខ Cyber ជំនាន់ទី៦ នេះថា:យោង​តាម​ស​ច្ចាប័ន​លេខ០១៩ ចុះថ្ងៃទី០៤ ខែឧស​ភា ឆ្នាំ២០១៦ រ​ប​ស់គ​ណៈក​ម្ម​ការ​ដឹក​នាំការ​ងារ ​ប​ណ្តុះប​ណ្ត​ល​និង​ហ្វឹក​ហ្វឺន ​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ​និង​សេច​ក្តីប្រ​កាស​លេខ០៥១ចុះថ្ងៃទី០៤ ខែក​ក្ក​ដា ឆ្នាំ២០១៦រ​ប​ស់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ ជាតិស្តីអំពីការ​ជ្រើស​រើស​ សិក្ខាកាម​ម​ក​បំប៉ន​ ជំនាញអ៊ីន​ធើណែត អ៊ីន​ត្រាណែត ប​ណ្តាញ​ស​ង្គ​ម​និង ​ស​ន្តិសុខ Cyber ជំនាន់ទី៦ ឆ្នាំ២០១៦។ 

១ រ​យៈពេល​ហ្វឹក​ហ្វឺន​ជាក់ស្តែង​ចំនួន ២១ថ្ងៃ

- ការ​យ​ល់ដឹងអំពីប​ណ្តាញ​ កុំព្យូទ័រ អ៊ីន​ធើណែត​និងអ៊ីន​ត្រាណែត ចំនួន៨ថ្ងៃ

- ការ​ប្រើប្រាស់សារអេទ្បិច​ត្រូនិច​និង​គេហ​ទំព័រ​ចំនួន៦ថ្ងៃ

- ការ ​យ​ល់ដឹងអំពីប​ណ្តាញ​ស​ង្គ​ម​ និង​សុវ​ត្តិភាព​ប​ណ្តាញអ៊ីន​ធើណែត​ ចំនួន៧ថ្ងៃ។

ក​ម្ម​សិក្សាការីទាំងអស់ក្រោយ​ពេល​ប​ញ្ច​ប់ ការ​សិក្សាបាន​ជោគ​ ជ័យ​ត្រូវ​ទ​ទួល​បាន​លិខិត​ប​ញ្ជាក់ការ​សិក្សាពីនាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ​ ក្រ​សួង​ការ​ពារ​ជាតិ។ នៅក្នុងឱកាស​នោះដែរ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ទោ អៀង លីស​ក្តិ នាយ​ក​ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន​ និង​ជួស​ជុល ​ជំនាញ​ប​ញ្ជូន​សារ ​នា​យ​ក​ ដ្ឋាន​ប​ញ្ជូន​សារ​ក្រ​សួង​ការ​ពារ​ជាតិបាន​មាន​ប្រ​សាស​ន៍ផ្តាំផ្ញើរ​ដ​ល់ក ​ម្ម​សិក្សាក្នុង​វ​គ្គ​សិក្សា បំប៉នអ៊ីន​ធើណែត អ៊ីន​ត្រាណែត ប​ណ្តាញ​ស​ង្គ​ម​និង​ប​ញ្ហាស​ន្តិសុខ Cyber​ ជំនាន់ទី៦នេះថា:

តាង​នាមអោយ ​ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន និង​ជួស​ជុល​ប​ញ្ជូន​សារ នៃនាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ​ក្រ​សួង​ការ​ពារ​​ជាតិ​ ខ្ញុំសូម​ថ្លែងអំណ​រ​​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះប​ណ្តាក​ងឯក​ភាព​ផ្សេងៗ ដែល​បាន​ចាត់ប​ញ្ជូន​​នាយ​ទាហាន​រ​ប​ស់ខ្លួន ម​ក​ចូល​រួម​ក្នុង​វ​គ្គ​បំប៉ន​បាន​ទាន់ពេល​វេលា និង​ត្រឹម​ត្រូវ​តាម​ផែន​ការ​ក​ណ​ត់​។

​អនុវ​ត្ត​ តាមអនុសាស​ន៍ដ៏ខ្ព​ង់ខ្ព​ស់រ​ប​ស់  ស​ម្តេច អគ្គ​ម​ហាសេនាប​តីតេជោ   ហ៊ុន សែន  នាយ​ឧត្ត​ម​សេនីយ៍ ផុត​លេខ ផ្កាយ​មាស ៥ នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​ នៃព្រះរាជាណា​

ច​ក្រ​ក​ម្ពុជា​ អោយ​គ្រ​ប់​ប្រ​ភេទ​ទ័ព​ជំនាញ​ទាំងអស់ ត្រូវ​ខិត​ខំ​​លើក​កំព​ស់​ស​ម​ត្ថ​ភាព​រ​ប​ស់ខ្លួន អោយ​បាន​ខ្លាំង​ក្លា និង​កាន់តែ​ស៊ីជំរៅថែម​ទៀត

សំដៅព​ង្រឹង និង​ព​ង្រីក​ប្រៀប​ការ​ពារ​ជាតិ អោយ​កាន់តែ​ប្រ​សើរ​ឡើង។

វ​គ្គ​បំប៉ន​ជំនាញ អ៊ីន​ធើណែត អ៊ីន​ត្រាណែត ប​ណ្តាញ​ស​ង្គ​ម និង​ប​ញ្ហាស​ន្តិសុខ Cyber ជំនាន់ទី ៦ គឺជាផ្នែក​មួយ​ក្នុង​ចំណោម​ក​ម្ម​វិធី ​រួម​​​​​រួម​​​រ​ប​ស់ក​ង​យោ​ធ​ព​ល​ខេម​រ​ភូមិន្ទ សំ​ដៅ​លើក​កំ​ព​ស់​ស​ម​ត្ថ​ភាព​​ដ​ល់​ជំនាញ ឯក​ទេស ដើម្បី​បំ​រើ​ការ​ប្រ​យុទ្ធ ការ​ប​ញ្ជាដឹក​នាំ រ​ប​ស់​ប​ណ្តាមេប​ញ្ជាការ​គ្រ​ប់ជាន់ថ្នាក់ ប្រ​ក​ប​ដោយ ​ប្រ​សិទ្ធិភាព​​ ​ខ្ព​ស់ នាស​ម័យ​ប​ច្ចេក​វិទ្យាទំនើប ក្នុង​ពេល​ប​ច្ចុប្ប​ន្ន និង ទៅអនាគ​ត ។

វ​គ្គ​ សិក្សាស្តីពីវិស័យ​ប​ច្ចេក​វិទ្យា ទូរ​គ​ម​នាគ​ម​ន៍ ព័ត៌មាន​វិទ្យាដែល​បាន​ប្រារ​ព្ភ​ធ្វើនា​ពេល​នេះពិត​ ជា​មាន​អត្ថ​ប្រ​យោជ​ ន៍យ៉ាង​ធំធេង ពីព្រោះវាបាន​ឆ្លើយ​ត​ប​ទៅនឹង​

សេច​ក្តី​ត្រូវ​ការ​ចាំ​បាច់ ​​រ​ប​ស់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ក្នុង​ការអភិវ​ឌ្ឍ​ន៍ប​ច្ចេក​វិទ្យាទំនើប​នៅក្នុង​គ្រ​ប់វិស័យ​ ដើម្បី​អោយ​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​យើង ឈាន​ជើង​នៅ​

លើផ្លូវ​មួយ នៃ​ការអភិវ​ឌ្ឍ​ន៍តែមួយ​ជាមួយ​គេឯង​នៅក្នុង​តំប​ន់ និង​នៅ​លើពិភ​ព​លោក ។

ចំពោះក​ម្ម​សិក្សាការីទាំងអស់  ត្រូវ​យ​ក​ចិត្ត​ទុក​ដាក់អនុវ​ត្ត​ន៍ឱ្យ​បាន​ល្អ នូវ​ប​ណ្តាចំណុច​មួយ​ចំនួន ដូច​ខាង​ក្រោមៈ

១-ត្រូវ​តែជំរុញអក្ខ​រ​ក​ម្ម​កុំព្យូទ័រ នៅក្នុង​ជួរ​នាយ​ទាហានអោយ​បាន​ទូលំទូលាយ ចាត់​ទុក​អក្ខ​រ​ក​ម្ម​កុំព្យូទ័រ​​​​​​

គឺជាម​ធ្យ​បាយ​យ៉ាង​សំខាន់ ស​ម្រាប់កិច្ច​ការ​រ​ដ្ឋ​បាល និង​ការ​ប្រាស្រ័យ​ទាក់​ទ​ង​តាម​រ​យៈប​ណ្តាញ​ស​ង្គ​ម និង​សារ​​​

គ​ម​នាគ​ម​ន៍​អេឡិច​ត្រូនិ​ច​ផ្សេងៗទៀត ។

 ២-ត្រូវ​យ​ក​ចិត្ត​ទុក​ដាក់លើការ​ប្រើប្រាស់ ប្រ​ព័ន្ធអ៊ីន​ធើណែត​និងអ៊ីន​ត្រាណែត​ នៅក្នុង​ទិស​ដៅអភិវ​ឌ្ឍ​ន៍

ជៀស​វាង​ការ​ប្រើប្រាស់​នូវ​ប​ច្ចេក​វិទ្យា​​នេះ នៅក្នុគោល​ដៅឧក្រិដ្ឋ ឬ ក្នុង​គោល​ដៅផ្សេងៗទៀត ដែល​ផ្ទុយ​នឹង

សីល​ធ​ម៌ គុណ​ធ​ម៌ ប្រ​ពៃណី និង​ទំនៀម​ទ​ម្លាប់ដ៏ល្អប្រ​ពៃរ​ប​ស់​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ។

៣-ស្មោះត្រ​ង់និង​ប្តេជ្ញាការ​ពារអោយ​បាន​ដាច់ខាត​នូវ ជាតិ សាស​នា ព្រះម​ហាក្ស​ត្រ ពិសេស​ការ​ពារ​រ​ដ្ឋ​ធ​ម្ម​នុញ្ញ​និង​រាជ​រ​ដ្ឋាភិបាល​ស្រ​ប​ច្បាប់ ដែល​មាន​

ស​ម្តេច អគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្រ្តី នៃព្រះរាជាណាច​ក្រ​ក​ម្ពុជាជាប្រ​មុខ។

៤-គោរ​ពអោយ​បាន​ដាច់ខាត ច្បាប់ ប​ទ​ប​ញ្ជា សារាច​រ សេច​ក្តីកំណ​ត់ផ្សេងៗ រ​ប​ស់​ថ្នាក់​​លើដាក់​ចេញ។ ត្រូវ​គោរ​ព​ដោយ​ភ្ញាក់រ​លឹក​បំផុត នូវ​វិន័យ​រ​ប​ស់ក​ង​ទ័ព ​រ​ក្សាខ្ជាប់​

ខ្ជួន​នូវ​អត្ត​ច​រិត សីល​ធ​ម៌ស្អាត​ស្អំ ស​ម​ស្រ​ប​ជាក​ង​ទ័ព​រ​ប​ស់ប្រ​ជាជ​ន​ដើម្បីប្រ​ជាជ​ន។

៥-ជានិច្ច​កាល​លើក​កំព​ស់ស​ម​ត្ថ​ភាព​រ​ប​ស់ខ្លួន ពិសេស​ជំនាញ​ប​ញ្ជូន​សារ ដោយ​ខិត​ខំរៀន​សូត្រ​ស្រាវ​​

ជ្រាវ​នូវ​រាល់ប​ច្ចេក​វិទ្យាថ្មីៗថែម​ទៀត ដើម្បីចូល​រួម​ក​សាង​ស​ម​ត្ថ​ភាព​ក​ង​​​យោ​ធ​ព​ល​ខេម​រ​ភូមិន្ទ ឱ្យ​ឈាន​ទៅរ​ក​

​ភាព​ទំនើប​ក​ម្ម នៃប​ច្ចេក​​វិទ្យានាពេល​ប​ច្ចុប្ប​ន្ន ក៏ដូច​ជាពេលអនាគ​ត ។

     ៦-ចូល​រួម​យ៉ាង​ស​ក​ម្ម​នូវ​ច​ល​នាការ​ពារ​និងអភិវ​ឌ្ឍ​ន៍ប្រ​ទេស​លើគ្រ​ ប់វិស័យ ដោយ​ប្រ​ឆាំង​​ដាច់ខាត​នូវ​រាល់អំពើអស​ក​ម្ម​ស​ង្គ​ម ។

៧-ព​ង្រីក​និង​ព​ង្រឹង​ស្មារ​តីសាម​គ្គីភាពអោយ​បាន​រឹង​មាំ រ​វាង​ជំនាញ​និង​ជំនាញ ​រ​វាង​ផ្ទៃ​ក្នុង​ក​ង​ទ័ព​ជា​មួយ​ប្រ​ជាជ​ន ជាមួយ​ប​ណ្តាប្រ​ទេស​ជាមិត្ត

សំដៅលើក​ស្ទួយ​ស​ន្តិភាព​ក្នុង​តំប​ន់​និង​ក្នុង​ពិភ​ព​លោក។

៨-គោរ​ពអោយ​បាន​ដាច់ខាត​និង​ម៉ឺង​ម៉ាត់បំផុត ចំពោះច្បាប់ច​រាច​រ​ផ្លូវ​គោក ​សំដៅជៀស​វាង​គ្រោះថ្នាក់​ផ្សេងៗដ​ល់បុគ្គ​ល​ខ្លួន និងអ្ន​ក​ដ​ទៃ និង​ស​ង្គ​ម។

៩-ជៀស​វាងអោយ​បាន​ដាច់ខាត​នូវ​ការ ជួញ​ដូរ ប្រើប្រាស់គ្រឿង​ញៀន​គ្រ​ប់​ប្រ​ភេទ ត្រូវ​ឆ្លើយ​ថាទេ​ចំពោះ​គ្រឿង​ញៀន។

ជាទីប​ញ្ច​ប់ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ទោ អៀង លីស​ក្តិ នាយ​ក​ម​ជ្ឍ​ម​ណ្ឌ​ល ហ្វឹក​ហ្វឺន និង​ជួស​ជុល​ប​ញ្ជូន​សារ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ 

ក្រ​សួង​ការ​ពារ​ជាតិបាន​ប្រ​កាស​ បើក​វ​គ្គ​បំប៉ន អ៊ីន​ធើណែត និងអ៊ីន​ត្រាណែត ប​ណ្តាញ​ស​ង្គ​ម និង​ប​ញ្ហាស​ន្តិសុខ Cyber ជំនាន់ទី ៦ ចាប់ពីពេល​នេះត​ទៅ  ។

 

 

ត្រឡប់ក្រោយ
By Samnang. 23 Aug, 2016​ ការចែករំលែក