ព័ត៌មាន
នៅព្រឹក​ថ្ងៃទី១៥ខែក​ញ្ញាឆ្នាំ២០១៦ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈប​ច្ចេក​ទេស និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ បានអញ្ជើញ​ចុះត្រួត​ពិនិត្យ​ស​ក​ម្ម​ភាពអនុវ​ត្ត​ន៍ ជាក់ស្តែង​លំហាត់យុទ្ធ​វិធីប​ញ្ជូន​សារ លើទីលាន​រ​ប​ស់ក​ម្ម​សិក្សាការី ក្នុង​វ​គ្គ​បំប៉ន​ជំនាញ​ប​ញ្ជូន​សារ​ជំនាន់ទី១២និង វ​គ្គ​បំប៉នអ៊ីន​ធើណែត អ៊ីន​ត្រាណែត ប​ណ្តាញ​ស​ង្គ​ម​និង​ស​ន្តិសុខCyberជំនាន់ទី៦

នៅព្រឹក​ថ្ងៃទី១៥ខែក​ញ្ញាឆ្នាំ២០១៦ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈប​ច្ចេក​ទេស និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ បានអញ្ជើញ​ចុះត្រួត​ពិនិត្យ​ស​ក​ម្ម​ភាពអនុវ​ត្ត​ន៍ ជាក់ស្តែង​លំហាត់យុទ្ធ​វិធី ប​ញ្ជូន​សារ​លើទីលាន​រ​ប​ស់ក​ម្ម​សិក្សាការី ក្នុង​វ​គ្គ​បំប៉ន​ជំនាញ​ប​ញ្ជូន​សារ​ជំនាន់ទី១២និង វ​គ្គ​បំប៉នអ៊ីន​ធើណែត អ៊ីន​ត្រាណែត ប​ណ្តាញ​ស​ង្គ​ម​និង​ស​ន្តិសុខCyberជំនាន់ទី៦ ដែល​ប្រ​ព្រឹត្ត​ទៅចាប់ពីថ្ងៃទី១៣ខែក​ញ្ញាឆ្នាំ២០១៦ ដ​ល់ ថ្ងៃទី១៦ខែក​ញ្ញាឆ្នាំ២០១៦នៅ ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន​និង​ជួស​ជុល​ប​ញ្ជូន​សារ ស្ថិត​នៅក្នុង​ភូមិទ​ន្ទេកាទិល ឃុំសំរោង​ទ​ង ស្រុក​សំរោង​ទ​ង ខេត្ត​កំព​ង់ស្ពឺ៕

ប​ន្ទាប់ពីចុះត្រួត​ពិនិត្យ​នូវ​គ្រ​ប់ស​ក​ម្ម​ភាព ក្នុង​ការអនុវ​ត្ត​ន៍លំហាត់យុទ្ធ​វិធីប​ញ្ជូន​សារ​នៅលើទីលាន​ជាក់ស្តែង​រួច​ម​ក ឯកឧត្ត​ម ឧត្ត​ម​សេនីឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈប​ច្ចេក​ទេស​និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ បាន​មាន​ប្រ​សាស​ន៍ផ្ត​ល់ប​ទ​ពិសោធ​ន៍ និង​ណែនាំដ​ល់ឯកឧត្ត​ម អស់លោក ដែល​ជាគ្រូប​ង្រៀន ក្រុម​ការ​ងារ​រ​ប​ស់នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ និង​ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន​និង ជួស​ជុល​ប​ញ្ជូន​សារ​ថា: នេះគ្រាន់តែជាលើក​ដំបូង​ដែល​នាយ​ក​ដ្ឋាន បាន​ចាត់តាំងអនុវ​ត្ត​ន៍ដើម្បីយ​ក​ប​ទ​ពិសោធ​ន៍ តែប៉ុណ្ណោះឆ្ល​ង​តាម​ការ​ត្រួត​ពិនិត្យ​ជាក់ស្តែង​ក្នុង​ការអនុវ​ត្ត​ន៍លំហាត់យុទ្ធ​វិធីប​ញ្ជូន​សារ នៅលើទីលាន​ឃើញ​ការ រៀប​ចំម​ធ្យោបាយ​ធានាទាក់ទ​ង​ទាំង៤ បាន​ល្អគួរ​ស​ម ក៏ប៉ុន្តែនៅមាន​ការ​ខ្វះខាត​មួយ​ចំនួន​ត្រូវ​យ​ក​ចិត្ត​ទុក​ដាក់ដូច​ខាង​ក្រោម:

ដូចឯកឧត្ត​ម អស់លោក​ដឹង​ស្រាប់ហើយ​គ្រ​ប់ប​ណ្តាឩប​ក​រ​ណ៍ស​ម្ភារៈប​ញ្ជូន​សារ សុទ្ធ​តែមាន​ល​ក្ខ​ណៈប​ច្ចេក​ទេស រ​ប​ស់វាទាំងអស់ដាច់ខាត​យើង​ត្រូវ​តែធ្វើឫ រៀប​ចំអោយ​ត្រូវ​ទៅតាម​ប​ច្ចេក​ទេស​រ​ប​ស់វានោះ ទើប​វាតំណើរ​ទៅដោយ​ល្អនិង មាន​ប្រ​សិទ្ធ​ភាព៕ ចំពោះវ​គ្គ​សិក្សាក្រោយ​នាយ​ក​ដ្ឋាន និង​រៀប​ចំក​ម្ម​វិធីហ្វឹក​ហាត់លំហាត់យុទ្ធ​វិធីប​ញ្ជូន​សារ នៅលើទីលាន​ជាក់ស្តែងអោយ​មាន​រ​យៈពេល​វែង​និង អោយ​មាន​ច​ម្ងាយ​ឆ្ងាយ​ធ្វើយ៉ាង​ដូច្នេះ អោយ​សិក្ខាកាម​យ​ល់ដឹង​មាន​ប​ទ​ពិសោធ​ន៍ ក្រោយ​ប​ញ្ច​ប់វ​គ្គ​សិក្សាវិល​ត្រ​ទ្ប​ប់ទៅអង្គ​ភាព​វិញ ប​ម្រើការ​ងារ​បាន​ល្អនិង​មាន​គុណ​ភាព៕ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈប​ច្ចេក​ទេស និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ បានអញ្ជើញ​ពិនិត្យ​មើលអាគារ​សិក្សា អាគារ​ស្នាក់នៅរ​ប​ស់សិក្ខាកាម ​និង​ផ្ទះបាយ​រ​ប​ស់ ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន​និង​ជួស​ជុល​ប​ញ្ជូន​សារ។

ត្រឡប់ក្រោយ
By Samnang. 15 Sep, 2016​ ការចែករំលែក