ព័ត៌មាន
នៅថ្ងៃទី២១ ខែក​ញ្ញា ឆ្នាំ២០១៦ វេលាម៉ោង:២.៣០នាទី រ​សៀល ក្រ​សួង​ការ​ពារ​ជាតិ នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា បាន​រៀប​ចំពិធីប្រ​គ​ល់ជំនួយ​ស​ម្ភារៈប​រិក្ខារឧប​ក​រ​ណ៍វិទ្យុទាក់ទ​ង ដែល​ជាជំនួយ ​រ​ប​ស់ក​ង​ទ័ព​នៃសាធារ​ណៈរ​ដ្ឋ​ប្រ​ជាមានិតុចិន ជូន​ដ​ល់ នាយ​ក​ដ្ឋាន​ប​ញ្ឋូន​សារ ក្រ​សួង​ការ​ពារ​ជាតិ ក្រោមអធិប​តីភាព​ដ៏ខ្ព​ង់ខ្ព​ស់ពីសំណាក់ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ជៀង អំ រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ និង ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈប​ច្ចេក​ទេស

នៅថ្ងៃទី២១ ខែក​ញ្ញា ឆ្នាំ២០១៦ វេលាម៉ោង:២.៣០នាទី រ​សៀល ក្រ​សួង​ការ​ពារ​ជាតិ នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា បាន​រៀប​ចំពិធីប្រ​គ​ល់ជំនួយ​ស​ម្ភារៈប​រិក្ខារឧប​ក​រ​ណ៍វិទ្យុទាក់ទ​ងbដែល​ជាជំនួយ​រ​ប​ស់ក​ង​ទ័ព នៃសាធារ​ណៈរ​ដ្ឋ​ប្រ​ជាមានិតុចិន ជូន​ដ​ល់ នាយ​ក​ដ្ឋាន​ប​ញ្ឋូន​សារ ក្រ​សួង​ការ​ពារ​ជាតិ ក្រោមអធិប​តីភាព​ដ៏ខ្ព​ង់ខ្ព​ស់ពីសំណាក់ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ជៀង អំ រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ និង ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈប​ច្ចេក​ទេស និង ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ។

នៅក្នុងឱកាស​នោះដែរ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ជៀង អំ រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិបាន​មាន​ប្រ​សាស​ន៍ថា: ជួស​មុខ ឯក​ឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រី ក្រ​សួង​ការ​ពារ​ជាតិ នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា សូម​ថ្លែងអំណ​រ​គុណ​យ៉ាង​ជ្រាល​ជ្រៅចំពោះ ក​ង​ទ័ព​នៃសាធារ​ណៈរ​ដ្ឋ​ប្រ​ជាមានិតុចិនbជាមិត្ត​ដែល​បាន​ផ្ត​ល់ជំនួយ​ជាឧប​ក​រ​ណ៍ ស​ម្ភារៈប​រិក្ខារ​វិទ្យុទាក់ទ​ង ជូន​ដ​ល់ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ។

ដូច ឯកឧត្ត​ម អស់លោក បាន​ជ្រាប​ស្រាប់ហើយឧប​ក​រ​ណ៍ស​ម្ភារៈប​រិក្ខារ​វិទ្យុទាក់ទ​ង មាន​សារៈសំខាន់ខ្កាំង​ណាស់ មិនអាច​ខ្វះបាន​នៅក្នុង​ជួរ​ក​ង​ទ័ព មាន​វិទ្យុទាក់ទ​ង​ទើប​គ្រ​ប់ប​ណ្តាអង្គ​ទ័ពអនុវ​ត្ត​ន៍ភារ​កិច្ច ស​ម្រាច​បាន​ជោគ​ជ័យ​ទាំង​ការ​ងារ​ប្រ​យុទ្ធ និង​ប៉េស​ក​ក​ម្ម​ផ្សេងៗ ។ការ​ផ្ត​ល់ជំនួយ ឧប​ក​រ​ណ៍ ស​ម្ភារៈវិទ្យុទាក់ទ​ង​រ​ប​ស់ក​ង​ទ័ព​នៃសាធារ​ណៈរ​ដ្ឋ​ប្រ​ជាមានិតុចិន​ជូន​ដ​ល់នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ នេះគឺជាការ​ចូល​រួម​ចំណែក​ក្នុង​ការ​ក៏សាង និង​ព​ង្រឹង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ អោយ​កាន់តែខ្លាំង​ក្លារឹង​មាំប​ន្ថែម​ទៀត។ ជាទីប​ញ្ច​ប់ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ជៀង អំ រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិ ជួស​មុខអោយ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រី ក្រ​សួង​ការ​ពារ​ជាតិ សូម​ថ្លែងអំណ​រ​គុណ​យ៉ាង​ជ្រាល​ជ្រៅចំពោះ រ​ដ្ឋាភិបាល និង​ក​ង​ទ័ព​នៃសាធារ​ណៈរ​ដ្ឋ​ប្រ​ជាមានិតុចិន ដែល​បាន​ផ្ត​ល់ជំនួយឧប​ក​រ​ណ៍ ស​ម្ភារៈវិទ្យុទាក់ទ​ង​ជូន​ដ​ល់ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិbនៃព្រះរាជាណាច​ក្រ​ក​ម្ពុជា។

ត្រឡប់ក្រោយ
By Samnang. 23 Sep, 2016​ ការចែករំលែក