ព័ត៌មាន
នៅថ្ងៃទី២១ ខែក​ញ្ញា ឆ្នាំ២០១៦ នៅវេលាម៉ោង:៣.៣០នាទីរ​សៀល នៅសាល​ប្រ​ជុំទីស្តីការ​ក្រ​សួង​ការ​ពារ​ជាតិ បាន​រៀប​ចំពិធីចុះហ​ត្ថ​លេខាលើអនុសារ​ណៈយោគ​យ​ល់រ​វៀង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ និងbក្រុម​ហ៊ុន South East Telecom(Cambodia)Co.Ltd(SEATEL)

នៅថ្ងៃទី២១ ខែក​ញ្ញា ឆ្នាំ២០១៦ នៅវេលាម៉ោង:៣.៣០នាទីរ​សៀល នៅសាល​ប្រ​ជុំទីស្តីការ​ក្រ​សួង​ការ​ពារ​ជាតិ បាន​រៀប​ចំពិធីចុះហ​ត្ថ​លេខាលើអនុសារ​ណៈយោគ​យ​ល់រ​វៀង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ និង ក្រុម​ហ៊ុន South East Telecom(Cambodia)Co.Ltd (SEATEL) ។

ក្រោមអធិប​តីភាព​ដ៍ខ្ព​ង់ខ្ព​ស់ពីសំណាក់ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ជៀង អំ រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិ តំណាង​ដ៏ខ្ព​ង់ខ្ព​ស់ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រី ក្រ​សួង​ការ​ពារ​ជាតិ និងbឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈប​ច្ចេក​ទេស និង ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ។

ប​ន្ទាប់ពីពិធីចុះហ​ត្ថ​លេខាលើអនុសារ​ណៈយោគ​យ​ល់រ​វៀង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិនិង​ក្រុម​ហ៊ុន South East Telecom(Cambodia)Co.Ltd(SEATEL) រួច​ម​ក ។

ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈប​ច្ចេក​ទេស និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ បាន​ផ្ត​ល់ប​ទ​ស​ម្ភាស​ន៍ជាមួយអក្ន​សារ​ព​ត៌មាន​ជាតិស្តីអំពីការ​រីក​ចំរើន​លើវិស័យ​ប​ច្ចេក​វិទ្យា នៅលើពិភ​ព​លោក​ដែល​ទាម​ទាអោយ ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ រ​ប​ស់យើង​ព​ង្រីក​ស​ម​ត្ត​ភាព​យ​ល់ដឹងអំពីវិស័យ​ប​ច្ចេក​វិទ្យា ទំនើប​នាពេល​ប​ច្ចុប្ប​ន្ន​ក៏ដូច​ជាទៅអនាគ​ត​និង​ត​ម្រូវ​ការ​ចាំបាច់រាល់ប​ណ្តាឧប​ក​រ​ណ៍ ស​ម្ភារៈដើម្បីព​ង្រីក​ស​ម​ត្ត​ភាព​ដ​ល់ ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ រ​ប​ស់យើងអោយ​បាន​ខ្លាំង​ក្លានិង រឹង​មាំក្នុង​ពេល​ប​ច្ចុប្ប​ន្ន​និង​ទៅអនាគ​ត។

ត្រឡប់ក្រោយ
By Samnang. 23 Sep, 2016​ ការចែករំលែក