ដោយបានការអនុញ្ញាត្តិពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ផន ណារ៉ា អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសនិង ជានាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៤ ខែ០១ ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ទោ បេង សុត្ថារិទ្ធ នាយករង នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិបានចូលរួមជា អធិបតីភាពក្នុងអង្គប្រជុំ (ក្រុមទី១ដែលមានក្នុងសេចក្តីកំណត់ស្តីពីការទទួលភារកិច្ចរបស់ថ្នាក់ដឹកនាំ ក្នុងនាយកដ្ឋានបញ្ជូនសារ)។ ខ្លឹមសារស្តីអំពី:បូកសរុបការអនុវត្តន៍ការងាររយៈពេលកន្លងមក និងដាក់ទិសដៅអនុវត្តន៍បន្តជូនដល់ការិយាល័យ ចំណុះ (ក្រុមទី១) រួមមានការិយាល័យ : ប៉ុស្តិកណ្តាល វិទ្យុត្រាំង ហ្វ្រេកង់ បញ្ជូនសារ រ៉ាដា និង ការិយាល័យប្រព័ន្ធវិទ្យុទាក់ទងចល្ល័ត សមាសភាពចូលរួមមាន:
_ឯកឧត្តមនាយករង(ក្នុងក្រុមទី១)
_នាយការិយាល័យ (ក្នុងក្រុមទី១)