ព័ត៌មាន
នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ផន ណារ៉ា បានអញ្ជើញជាគណៈអធិបតី ក្នុងអង្គប្រជុំឆ្លងរបាយការណ៍ ត្រីមាសទី៣ ឆ្នាំ២០១៧ និងទិសដៅអនុវត្តន៍បន្ត នៅសាលប្រជុំ នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ
នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ផន ណារ៉ា អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស និងជានាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ បានអញ្ជើញជាគណៈអធិបតី ក្នុងអង្គប្រជុំឆ្លងរបាយការណ៍ ត្រីមាសទី៣ ឆ្នាំ២០១៧ និងទិសដៅអនុវត្តន៍បន្ត នៅសាលប្រជុំ នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ។ នៅក្នុងឱកាសដ៏ពិសេសនោះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក បណ្ឌិត បានផ្តល់នូវអនុសាសន៍ និងផែនការដល់នាយទាហានដែលបម្រើការក្នុងនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ ដើម្បីយកទៅអនុវត្ដន៍ឲ្យមានប្រសិទ្ធភាពខ្ពស់ និងសម្រេចបានតាមផែនការ និងទស្សនៈវិស័យរបស់នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ។
ត្រឡប់ក្រោយ