ព័ត៌មាន
នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ បាន​រៀប​ចំធ្វើលំហាត់ហ្វឹក​ហ្វឺន​លើទីវាល នៅម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន ជួស​ជុល​និង​ប​ញ្ជូន​សារ រ​យៈពេល​ចំនួន ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដ​ល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧

នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ បាន​រៀប​ចំធ្វើលំហាត់ហ្វឹក​ហ្វឺន​លើទីវាល នៅម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន ជួស​ជុល​និង​ប​ញ្ជូន​សារ រ​យៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដ​ល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ នៅភូមិទ​ន្លេកាទិល ឃុំសំរោង​ទ​ង ស្រុក​សំរោង​ទ​ង ខេត្ដ​កំព​ង់ស្ពឺ។ គោល​បំណ​ង​ក្នុង​លំហាត់ហ្វឹក​ហ្វឺន​លើទីវាល​នេះ គឺដើម្បីអនុវ​ត្ដ​ន៍ជាក់ស្ដែង​លើទ្រឹស្ដីនិង​ប​ទ​ពិសោធ​ន៏ជំនាញ​ប​ញ្ជូន​សារ រ​ប​ស់សិក្ខាកាម ដោយ​ផ្ដោត​សំខាន់ទៅលើំម​ធ្យោបាយ​ធ្វើទំនាក់ទំន​ង​តាម​រ​យៈ ៖

១- វិទ្យុទាក់ទ​ង(វិទ្យុអគ្គីស​នី និង​វិទ្យុទូរ​ស័ព្ទ)

២- ប្រៃណីយ៍ក​ង​ទ័ព

៣- ទូរ​ស័ព្ទ​ច​ល័ត

៤- វិស័យ​ព័ត៌មាន​វិទ្យា

នៅក្នុង​លំហាត់ហ្វឹក​ហ្វឺន​នេះ បាន​ធ្វើការ​ទំនាក់ទំន​ង​គ្នាពីតំប​ន់មួយ​ទៅតំប​ន់តាម​វិទ្យុទាក់ទ​ង​ប្រ​ភេទ​រ​ល​ក​ខ្លី វិទ្យុទូរ​ស័ព្ទ ប្រៃណីយ៍ក​ង​ទ័ព និង​ប​ណ្ដាញអ៊ីន​ធើណេត ដោយ​ប្រើប្រាស់ប​ណ្ដាញ​ខ្សែ(Wire Cable)និងឥត​ខ្សែ(Wireless)ដើម្បីធ្វើការ​ផ្ញើសារអេឡិច​ត្រូនិច ប្រ​ព័ន្ធ​ជ​ជែក​កំសាន្ដ សេវាអ៊ីន​ធើណេត...។ល។ ដោយ​មាន​ស​មាស​ភាព​ចូល​រួម​ពីសិក្ខាកាម​ដែល​បាន​សិក្សាពីនៅម​ជ្ឃ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន ជួស​ជុល​និង​ប​ញ្ជូន​សារ ទាំង​បីវ​គ្គ រួម​មាន​វ​គ្គ​ជំនាញ​ប​ញ្ជូន​សារ​ជំនាន់ទី១៣ វ​គ្គ​បំប៉ន​ជំនាញអ៊ីន​ធើណេត អ៊ីន​ត្រាណេត ប​ណ្ដាញ​ស​ង្គ​ម​និង​ស​ន្ដិសុខ​ព័ត៌មាន​វិទ្យា និង​វ​គ្គ​ថ្នាក់នាយ​ការិយាល័យឯក​ទេស​ប​ញ្ជូន​សារ។

ត្រឡប់ក្រោយ
By khanmao. 17 Oct, 2017​ ការចែករំលែក