ព័ត៌មាន
ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ប​ណ្ឌិត ផ​ន ណារ៉ា បានអញ្ជើញ​ជាអធិប​តីភាព ក្នុង​ពិធីអបអរ​សាទ​រ បិទ​វ​គ្គ​បំប៉ង​ជំនាញ​ប​ញ្ជូន​សារ​ជំនាន់ទី១៣ វ​គ្គអ៊ីន​ធើណែត អ៊ីន​ត្រាណែត​ជំនាន់ទី៧ ​ថ្នាក់នាយ​ការិយាល័យ​និង​នាយឯក​ទេស​ប​ញ្ជូន​សារ នៅម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន និង​ជួស​ជុល​ប​ញ្ជូន​សារ

នៅព្រឹក​ថ្ងៃ​​ទី២០​ ខែតុលា​ ឆ្នាំ​​​​២០១៧ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ប​ណ្ឌិត ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន ស​ម្ភារៈប​ច្ចេក​ទេស និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ ​បាន​អញ្ជើញ​ជា​អធិប​តីភាព​ ក្នុង​ពិធីអបអរ​សាទ​រ បិទ​វ​គ្គ​បំប៉ង​ជំនាញ​ប​ញ្ជូន​សារ​ជំនាន់ទី១៣ វ​គ្គអ៊ីន​ធើណែត អ៊ីន​ត្រាណែត ប​ណ្ដាញ​ស​ង្គ​ម ស​ន្ដិសុខ​ព័ត៌មាន​វិទ្យាជំនាន់ទី៧ ថ្នាក់នាយ​ការិយាល័យ និង​នាយឯក​ទេស​ប​ញ្ជូន​សារ នៅ​ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន និង​ជួស​ជុល​ប​ញ្ជូន​សារ នៅភូមិទ​ន្លេកាទិល ឃុំសំរោង​ទ​ង ស្រុក​សំរោង​ទ​ង ខេត្ដ​កំព​ង់ស្ពឺ។​ ពិធី​នេះ​ក៏​មាន​វ​ត្ត​មាន​ចូល​រួម​ផ​ង​ដែរ​ពី​តំណាង អគ្គ​នាយ​ក​ដ្ឋាន​ភ​ស្ដុភារ​ហិរ​ញ្ញ​វ​ត្ថុ នាយ​ក​ដ្ឋាន​បុគ្គ​លិក ទីចាត់ការ​ហ្វឹក​ហ្វឺនអគ្គ​ប​ញ្ជាការ  វិទ្យាស្ថាន​ប​ច្ចេក​ទេស​យោធាតេជោ ហ៊ុន សែន ប​ញ្ជាការ​ដ្ឋាន​ប​ញ្ជូន​សារអគ្គ​ប​ញ្ជាការ ប​ញ្ជាការ​ដ្ឋាន​ក​ង​កាំភ្លើង​ធំអគ្គ​ប​ញ្ជាការ ប​ញ្ជាការ​ដ្ឋាន​ប​ញ្ជូន​សារ​ក​ង​ទ័ព​ជើង​គោក ការិយាល័យ​ប​ញ្ជូន​សារ​ក​ង​ទ័ព​ជើង​ទឹក ការិយាល័យ​ប​ញ្ជូន​សារ​ក​ង​ទ័ព​ជើងអាកាស ការិយាល័យ​ប​ញ្ជូន​សារ​ក​ង​រាជអាវុធ​ហ​ត្ថ​លើផ្ទៃប្រ​ទេស ក្រុម​ហ៊ុន​មិត្ដ​ហ្វូន វិទ្យាស្ថាន​ប​ច្ចេក​វិទ្យាក​ម្ពុជា និងឯកឧត្ដ​ម លោក​ជំទាវ​ នាយ​ទាហាន នាយ​ទាហាន​រ​ង ព​ល​ទាហាន​ទាំងអស់ចំណុះឲ្យ​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ។

ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ទោ អៀង លីស​ក្កិ ជានាយ​ក ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន និង​ជួស​ជុល​ប​ញ្ជូន​សារ បាន​រាយ​ការ​ណ៍ជូន នូវ​ល​ទ្ធ​ផ​ល​ការ​ងារ​ហ្វឹក​ហ្វឺន​វ​គ្គ​បំប៉ន​ជំនាញ​ប​ញ្ជូន​សារ​ជំនាន់ទី១៣ វ​គ្គអ៊ីន​ធើណែត អ៊ីន​ត្រាណែត ប​ណ្ដាញ​ស​ង្គ​ម ស​ន្ដិសុខ​ព័ត៌មាន​វិទ្យាជំនាន់ទី៧ ថ្នាក់នាយ​ការិយាល័យ និង​នាយឯក​ទេស​ប​ញ្ជូន​សារ ឆ្នាំ២០១៧ រួម​មាន​ដូច​ខាង​ក្រោម៖

១- វ​គ្គ​បំប៉ន​ជំនាញ​ប​ញ្ជូន​សារ​ជំនាន់ទី១៣ មាន​សិក្ខាកាម​ចំនួន ៨៨នាក់ ទ​ទួល​បាន​និទ្ទេស​ល្អ ០៩នាក់(១០,២២%) ប​ង្គួរ ៣៦នាក់(៤០,៩០%) និង​ម​ធ្យ​ម ៤៣នាក់(៤៨,៨៦%)។

២- វ​គ្គអ៊ីន​ធើណែត អ៊ីន​ត្រាណែត ប​ណ្ដាញ​ស​ង្គ​ម និង​ស​ន្ដិសុខ​ព័ត៌មាន​វិទ្យាជំនាន់ទី៧ មាន​សិក្ខាកាម​ចំនួន ២៣នាក់ ទ​ទួល​បាន​និទ្ទេស​ល្អ ០៤នាក់(១៧,៣៩%) ប​ង្គួរ ១៨នាក់(៧៨,២៦%) និង​ម​ធ្យ​ម ០១នាក់(៤,៣៤%)។

៣- វ​គ្គ​ថ្នាក់នាយ​ការិយាល័យ​និង​នាយឯក​ទេស​ប​ញ្ជូន​សារ មាន​សិក្ខាកាម​ចំនួន ២៥នាក់ ទ​ទួល​បាន​និទ្ទេស​ប​ង្គួរ ១៦នាក់(៦៤,០០%)និង​ម​ធ្យ​ម ០៩នាក់(៣៦,០០%)។

តំណាង​សិក្ខាកាម​ធ្វើការ​ប្ដេជ្ញាចិត្ដ​គាំទ្រ​លើការ​ដឹក​នាំរ​ប​ស់រាជ​រ​ដ្ឋាភិបាល​នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា ដែល​មាន​ស​ម្ដេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន ជាប្រ​មុខ និង​បាន​ធ្វើការ​ប្ដេជ្ញាក្រោយ​ពេល​ប​ញ្ច​ប់វ​គ្គ​សិក្សានឹង​យ​ក​ចំណេះដឹង ជំនាញ ប​ទ​ពិសោធ​ន៍ទៅបំពេញ​ការ​ងារ​នៅអង្គ​ភាព​រ​ប​ស់ខ្លួនឲ្យ​ប្រ​សិទ្ធ​ភាព​ខ្ព​ស់ និង​តាំង​ចិត្ដ​លើក​ក​ម្ព​ស់ស​ម​ត្ថ​ភាព​រ​ប​ស់ខ្លួន ជាពិសេស​ជំនាញឯក​ទេស​ប​ញ្ជូន​សារ ដោយ​ខិត​ខំរៀន​សូត្រ ស្រាវ​ជ្រាវ​ប​ន្ថែម​នូវ​ប​ច្ចេក​វិទ្យាថ្មីៗប​ន្ថែម​ទៀត ដើម្បីចូល​រួម​ក​សាង​ស​ម​ត្ថ​ភាព​នៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទឲ្យ​ឈាន​ទៅរ​ក​ភាព​ទំនើប​ក​ម្ម​នៃប​ច្ចេក​វិទ្យានាពេល​ប​ច្ចុប្ប​ន្ន ក៏ដូច​ជានាពេលអនាគ​ត។

ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ប​ណ្ឌិត ផ​ន ណារ៉ា​ បាន​ធ្វើការ​ប​ញ្ជាក់ទៅកាន់សិក្ខាកាម អំពីខ្លឹម​សារ តួនាទី​ និង​ការ​រើក​ច​ម្រើន​ប​ច្ចេក​វិទ្យាក្នុង​ជំនាញ​ប​ញ្ជូន​សារ​ នាពេល​ប​ច្ចុប្ប​ន្ន ក៏ដូច​ជាសារៈសំខាន់នៃជំនាញ​ប​ញ្ជូន​សារ​ក្នុង​វិស័យ​យោធាផ​ង​ដែរ និង​បាន​ថ្លែង​ទៅកាន់សិក្ខាកាមឲ្យ​យ​ក​ចំណេះដឹង​ការ​ប្រើប្រាស់អ៊ីន​ធើណែត ទៅអនុវ​ត្ដឲ្យ​ចំគោល​ដៅ រ​ក្សានូវ​សេច​ក្ដីថ្លៃថ្នូរ ​សីល​ធ​ម៌ គោរ​ព​ប​ទ​ប​ញ្ជាសារាច​រ សេច​ក្តីកំណ​ត់ផ្សេងៗ រ​ប​ស់ថ្នាក់លើឲ្យ​បាន​ដាច់ខាត។

ថ្លែង​ទៅ​កាន់​ នាយ​ទាហាន នាយ​ទាហាន​រ​ង ព​ល​ទាហាន​ទាំងអស់ នា​ឱកាស​នោះ ​ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ប​ណ្ឌិត ផ​ន ណារ៉ា​ បាន​លើក​ឡើង​ថា​ ស​ន្តិភាព​មិន​ងាយ​នឹង​​រ​ក​បាន​នោះ​​ឡើយ ​ហើយ​ក្នុង​នាម​ជា​ក​ង​ទ័ព​​ដាច់​ខាត​គឺ​​ទ​ប់​ស្កាត់​​ជា​និច្ច​​​ចំពោះ​បុគ្គ​ល​​ណា​​ដែល​មាន​បំណ​ង​ច​ង់​រំលាយ​​ស​ន្តិភាព​នៅ​​ប្រ​ទេស​ក​ម្ពុជា។​ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ប​ណ្ឌិត បាន​ប​ញ្ជាក់​ថា ​​«មិន​ថា​​កាលៈទេសៈ​​ណា​ក៏​​​ដោយ​​ ក្នុង​នាម​ជាក​ង​ទ័ព​ត្រូវ​ធ្វើការ​​ទ​ប់​ស្កាត់​បុគ្គ​ល​ទាំង​ឡាយ​ណា​ដែល​ច​ង់​ផ្តួល​​​រំលំ​​រាជ​រ​ដ្ឋាភិបាល​ស្រ​ប​ច្បាប់ ​ហើយ​ក៏​បាន​ថ្លែង​នូវ​​ការ​គាំទ្រ​ចំពោះ​ការ​​អនុម័ត​រ​ប​ស់​រ​ដ្ឋ​ស​ភា​លើ​វិសោធ​ន​ក​ម្ម​ច្បាប់​ស្តី​ពី​គ​ណ​ប​ក្ស​ន​យោបាយ​ផ​ង​ដែរ​ និង​ការ​ប្ដេជ្ញាចិត្ដ​គោរ​ព​តាម​ការ​ស​ម្រេច​ចិត្ដ​រ​ប​ស់ប្រ​មុខ​រ​ដ្ឋាភិបាល»​ ។
        ជា​ទីប​ញ្ច​ប់​ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ប​ណ្ឌិត ផ​ន ណារ៉ា​ បាន​ថ្លែងអំណ​រ​គុណ និង​ជូន​ព​រ ដ​ល់តំណាងអង្គ​ភាព​ពាក់ព័ន្ធ​ទាំងអស់ ក្រុម​ហ៊ុន​មិត្ដ​ហ្វូន វិទ្យាស្ថាន​ប​ច្ចេក​វិទ្យាក​ម្ពុជា ឯកឧត្ដ​ម លោក​ជំទាវ​ នាយ​ទាហាន នាយ​ទាហាន​រ​ង ព​ល​ទាហាន និង​សិក្ខាកាម​ទាំងអស់ សូម​ទ​ទួល​បាន​នូវ​​ពុទ្ធ​ព​រ​ទាំង៤ប្រ​ការ​គឺ អាយុ វ​ណ្ណៈ សុខៈ ព​លៈ កុំបីឃ្លៀង​ឃ្លាត​ឡើយ និង​បានអញ្ជើញ​ជាអធិប​តី ​ប្រ​គ​ល់នូវ ប័ណ្ណ​ស​រ​សើរ និង​លិខិត​ស​រ​សើរ ដ​ល់សិក្ខាកាម​ដែល​ទ​ទួល​បាន​និទ្ទេស​ល្អ ទាំង​បីវ​គ្គ។​
ត្រឡប់ក្រោយ
By khanmao. 20 Oct, 2017​ ការចែករំលែក