ព័ត៌មាន
ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ប​ណ្ឌិត ផ​ន ណារ៉ា បានអញ្ជើញ​ជាអធិប​តីភាព អបអរ​សាទ​រ​ពិធីប្រ​គ​ល់អាគារ​ស្នាក់នៅរ​ប​ស់ក្រ​សួង​ការ​ពារ​ប្រ​ទេស​នៃសាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម ជូន​ដ​ល់ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន និង​ជួស​ជុល​ប​ញ្ជូន​សារ

    ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ប​ណ្ឌិត ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន ស​ម្ភារៈប​ច្ចេក​ទេស និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ និង​លោក​វ​រ​សេនីយ៍ឯក អនុព័ន្ធ​យោធាប្រ​ទេស​វៀត​ណាម​ប្រ​ចាំនៅប្រ​ទេស​ក​ម្ពុជា ​បាន​អញ្ជើញ​ជា​អធិប​តីភាព​ អបអរ​សាទ​រ​ពិធីប្រ​គ​ល់អាគារ​ស្នាក់នៅចំនួន​ពីរ​ខ្ន​ង​រ​ប​ស់ក្រ​សួង​ការ​ពារ​ប្រ​ទេស​នៃសាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម ជូន​ដ​ល់ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន និង​ជួស​ជុល​ប​ញ្ជូន​សារ នៅភូមិទ​ន្លេកាទិល ឃុំសំរោង​ទ​ង ស្រុក​សំរោង​ទ​ង ខេត្ដ​កំព​ង់ស្ពឺ នៅ​ថ្ងៃ​​ទី២០​ ខែតុលា​ ឆ្នាំ​​​​២០១៧។​ ពិធី​នេះ​ក៏​មាន​វ​ត្ត​មាន​ចូល​រួម​ផ​ង​ដែរ​ពី​តំណាង អគ្គ​នាយ​ក​ដ្ឋាន​ភ​ស្ដុភារ​ហិរ​ញ្ញ​វ​ត្ថុ នាយ​ក​ដ្ឋាន​បុគ្គ​លិក ទីចាត់ការ​ហ្វឹក​ហ្វឺនអគ្គ​ប​ញ្ជាការ  វិទ្យាស្ថាន​ប​ច្ចេក​ទេស​យោធាតេជោ ហ៊ុន សែន ប​ញ្ជាការ​ដ្ឋាន​ប​ញ្ជូន​សារអគ្គ​ប​ញ្ជាការ ប​ញ្ជាការ​ដ្ឋាន​ក​ង​កាំភ្លើង​ធំអគ្គ​ប​ញ្ជាការ ប​ញ្ជាការ​ដ្ឋាន​ប​ញ្ជូន​សារ​ក​ង​ទ័ព​ជើង​គោក ការិយាល័យ​ប​ញ្ជូន​សារ​ក​ង​ទ័ព​ជើង​ទឹក ការិយាល័យ​ប​ញ្ជូន​សារ​ក​ង​ទ័ព​ជើងអាកាស ការិយាល័យ​ប​ញ្ជូន​សារ​ក​ង​រាជអាវុធ​ហ​ត្ថ​លើផ្ទៃប្រ​ទេស ក្រុម​ហ៊ុន​មិត្ដ​ហ្វូន វិទ្យាស្ថាន​ប​ច្ចេក​វិទ្យាក​ម្ពុជា សិក្ខាកាម និងឯកឧត្ដ​ម លោក​ជំទាវ​ នាយ​ទាហាន នាយ​ទាហាន​រ​ង ព​ល​ទាហាន​ទាំងអស់ចំណុះឲ្យ​នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ។

    ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ទោ អៀង លីស​ក្កិ ជានាយ​ក ម​ជ្ឈ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន និង​ជួស​ជុល​ប​ញ្ជូន​សារ បាន​ថ្លែងអំណ​រ​គុណ​ដ​ល់ក្រ​សួង​ការ​ពារ​ប្រ​ទេស​នៃសាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម​តាម​រ​យៈលោក​វ​រ​សេនីយ៍ឯក អនុព័ន្ធ​យោធាប្រ​ទេស​វៀត​ណាម​ប្រ​ចាំនៅប្រ​ទេស​ក​ម្ពុជា និង​បាន​ជូន​នូវ​កាដូរអនុស្សាវ​រីយ៍ដ​ល់លោក​វ​រ​សេនីយ៍ឯក អនុព័ន្ធ​យោធាប្រ​ទេស​វៀត​ណាម​ផ​ង​ដែរ។ នៅក្នុងឱកាស​នោះ ឯកឧត្ត​ម នាយ​ក ម​ជ្ឈ​ម​ណ្ឌ​ល បាន​សូម​ណូម​ព​រឲ្យ​ក្រ​សួង​ការ​ពារ​ប្រ​ទេស​នៃសាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម នៅប​ន្ដ​ជួយឧប​ត្ថ​ម្ភ​គាំទ្រ ដើម្បីម​ជ្ឈ​ម​ណ្ឌ​លអភិវ​ឌ្ឍ​ន៍ខ្លួន​ក្លាយ​ជាវិទ្យាស្ថាន​ដែល​មាន​ស​ម​ត្ថ​ភាព​ពេញ​លេញ​ក្នុង​ការ​ប​ណ្ដុះប​ណ្ដាល​ធ​ន​ធាន​ម​នុស្ស​ក្នុង​ជំនាញ​ប​ញ្ជូន​សារ​ស​ម្រាប់ធ្វើការ​បែក​ចែក​ធ​ន​ធាន​ទាំង​នោះទៅតាម​ប​ណ្ដាអង្គ​ភាព​ជំនាញ​ទូទាំង​ប្រ​ទេស។

    នាឱកាស​នោះ ​ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ប​ណ្ឌិត ផ​ន ណារ៉ា​ បាន​លើក​ឡើង​ពីកិច្ច​ស​ហ​ប្រ​តិប​ត្ដ​ការ និង​ចំណ​ង​មិត្ដ​ភាព​ល្អរ​វាង​ប្រ​ទេស​ក​ម្ពុជានិង​ប្រ​ទេស​វៀត​ណាម តាំង​ពីអតីត​កាល​រ​ហូត​ដ​ល់ពេល​ប​ច្ចុប្ប​ន្ន បាន​ធ្វើឲ្យ​ប្រ​ជាជ​ន​នៃប្រ​ទេស​ទាំង​ពីរ​ទ​ទួល​បាន​នូវ​សុខ​ស​ន្ដិភាព ភាព​រីក​ច​ម្រើន និង​ការ​រ​ស់នៅប្រ​ក​ប​ដោយ​សេច​ក្ដីសុខ​ដុម​រ​ម្យ​នា។ ជា​ទីប​ញ្ច​ប់ គ​ណៈ​អធិប​តីបានអញ្ជើញ​ចូល​រួម​កាត់ខ្សែបូស​ម្ភោធអាគារ​ស្នាក់នៅចំនួន​ពីរ​ខ្ន​ង​ដែល​ជាជំនួយ​រ​ប​ស់ក្រ​សួង​ការ​ពារ​ប្រ​ទេស​នៃសាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម​តាម​រ​យៈ អនុព័ន្ធ​យោធាប្រ​ទេស​វៀត​ណាម​ប្រ​ចាំនៅប្រ​ទេស​ក​ម្ពុជា។

ត្រឡប់ក្រោយ
By khanmao. 21 Oct, 2017​ ការចែករំលែក