ព័ត៌មាន
ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ប​ណ្ឌិត ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន ស​ម្ភារៈប​ច្ចេក​ទេស និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ បានអញ្ជើញ​ជាអធិប​តី ក្នុង​កិច្ច​ប្រ​ជុំ រៀប​ចំផែន​ការ​ហ្វឹក​ហ្វឺន​មេប​ញ្ជាការ​ថ្នាក់ក​ងអនុសេនាតូច​ប​ញ្ជូន​សារ ឆ្នាំ២០១៧-២០១៨

នៅព្រឹក​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ប​ណ្ឌិត ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន ស​ម្ភារៈប​ច្ចេក​ទេស និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ បានអញ្ជើញ​ជាអធិប​តី ក្នុង​កិច្ច​ប្រ​ជុំ រៀប​ចំផែន​ការ​ហ្វឹក​ហ្វឺន​មេប​ញ្ជាការ​ថ្នាក់ក​ងអនុសេនាតូច​ប​ញ្ជូន​សារ ឆ្នាំ២០១៧-២០១៨។ នៅក្នុងអង្គ​ប្រ​ជុំ  ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ទោ បេង សុត្ថារិទ្ធ ជានាយ​ក​រ​ង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ ទ​ទួល​ប​ន្ទុក​ការ​ងារ​ហ្វឹក​ហ្វឺន​បាន​ធ្វើប​ទ​ប​ង្ហាញ​ពីផែន​ការ​ហ្វឹក​ហ្វឺន​ស​ម្រាប់ថ្នាក់មេប​ញ្ជាការ​ក​ងអនុសេនាតូច ដែល​មាន​ខ្លឹម​សារ​ស​ង្ខេប​និង​សំខាន់ដូច​ខាង​ក្រោម៖

I- ផែន​ការ​ហ្វឹក​ហ្វឺន

​​​​- ចំនួន​សិក្ខាកាម = ៨៥ នាក់

- ចំនួន​គ្រូ            = ២២ នាក់

II- រ​យៈពេល​ហ្វឹក​ហ្វឹន

-  រ​យៈពេល​ហ្វឹក​ហ្វឺន​រួម​មាន ១២ខែ ស្មើនិង៣៦៥ថ្ងៃ

- រ​យៈពេល​ហ្វឹក​ហ្វឺជាក់ស្ដែង​មាន ២៤៤ថ្ងៃ និង​យ​ប់ស​ម្រាប់១២១ថ្ងៃ(គិត​ទាំង​ថ្ងៃសៅរ៍-អាទិត្យ ថ្ងៃបុណ្យ និង​ថ្ងៃប​ម្រុង)

III- ខ្លឹម​សារ​ត្រូវ​ប​ង្រៀន

​    ១- ផ្នែក​យោធា (៥,៧៣%)

​    ២- ផ្នែក​ផែន​ទី (៦,១៤%)

​    ៣- ផ្នែក​ប​ច្ចេក​ទេស (២៤,៥៩%)

​    ៤- ផ្នែក​ព័ត៌មាន​វិទ្យា (៣២,៧៨%)

​    ៥- ផ្នែក​សេនាធិការ (៥,៧៣%)

​    ៦-  ចំណេះដឹង​ទូទៅ​​ (៧,៣៧%)

    ​៧-  រំលឹក​មេរៀន​ប​ញ្ជ​ប់វ​គ្គ (០,០៥%)

នៅក្នុងឱកាស​នោះដែរ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ប​ណ្ឌិត ផ​ន ណារ៉ា បាន​ផ្ដ​ល់អនុសាស​ន៍ដ​ល់ក្រុម​ការ​ងារ​ដើម្បីធ្វើការ​កែស​ម្រួល​ពេល​វេលា ខ្លឹម​សារ​មេរៀន ក្រុម​ការ​ងារ​ហ្វឹក​ហ្វឺន គ្រូជំនាញ និង​បាន​ប​ង្កើត​ក្រុម​ការ​ងារ​រៀប​ចំឯក​សារ ដើម្បីឲ្យ​ការ​ប​ណ្ដុះប​ណ្ដាល​មាន​ប្រ​សិទ្ធ​ភាព​ខ្ព​ស់ ស​ម្រេច​បាន​តាម​ផែន​ការ គោល​ដៅ បេស​ក​ក​ម្ម និង​ទ​ស្ស​នៈវិស័យ​រ​ប​ស់នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ។

ត្រឡប់ក្រោយ
By khanmao. 25 Oct, 2017​ ការចែករំលែក