ព័ត៌មាន
ឯកឧត្ដ​ម ឧត្ដ​ម​សេនីយ៍ទោ បេង សុត្ថារិទ្ធ បានអញ្ជើញ​ជាអធិប​តីក្នុង​កិច្ច​សំណេះសំណាល​ផ្ដាំផ្ញើរ ជាមួយ​នាយ​ទាហាន​ដែល​ត្រូវ​ទៅបំប៉ន​ជំនាញ​វិទ្យុទាក់ទ​ង នៅប្រ​ទេស​វៀត​ណាម

នៅព្រឹក​ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧​ ឯកឧត្ដ​ម ឧត្ដ​ម​សេនីយ៍ទោ បេង សុត្ថារិទ្ធ ជានាយ​ក​រ​ង នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ តំណាង​ដ៏ខ្ព​ង់ខ្ព​ស់ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ប​ណ្ឌិត ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន ស​ម្ភារៈប​ច្ចេក​ទេស និង​ជានាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ បានអញ្ជើញ​ជាអធិប​តីក្នុង​កិច្ច​សំណេះសំណាល​ផ្ដាំផ្ញើរ ជាមួយ​នាយ​ទាហាន ដែល​ត្រូវ​ទៅបំប៉ន​ជំនាញ​វិទ្យុទាក់ទ​ង នៅសាលានាយ​ទាហាន​វិទ្យុទាក់ទ​ង នៅខេត្ដ​ញ៉ាចាង ប្រ​ទេស​វៀត​ណាម ចំនួន២០នាក់ រ​យៈពេល​បំប៉ន​ចំនួន០៣ខែ។ នាយ​ទាហាន​ទាំង២០នាក់នេះ នឹង​ចេញ​ដំណើនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាម​ច្រ​ក​ទ្វាអន្ដ​រ​ជាតិ បាវិត-តៃនិញ។​

ត្រឡប់ក្រោយ
By khanmao. 02 Nov, 2017​ ការចែករំលែក