ព័ត៌មាន
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ផន ណារ៉ា បានអញ្ជើញជាអធិបតីចូលរួមកិច្ចប្រជុំ ក្រុមការងារហ្វឹកហ្វឺន ដើម្បីត្រៀមលក្ខណៈរៀបចំបើកវគ្គបណ្ដុះបណ្ដាលថ្នាក់មេបញ្ជាការកងអនុសេនាតូចបញ្ជូនសារ(រយៈពេល ១ឆ្នាំ) ឆ្នាំ២០១៧-២០១៨
ត្រឡប់ក្រោយ
នៅវេលាម៉ោង១៤:០០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ផន ណារ៉ា អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស និងជានាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីចូលរួមកិច្ចប្រជុំ ក្រុមការងារហ្វឹកហ្វឺន ដើម្បីត្រៀមលក្ខណៈរៀបចំបើកវគ្គបណ្ដុះបណ្ដាលថ្នាក់មេបញ្ជាការកងអនុសេនាតូចបញ្ជូនសារ(រយៈពេល ១ឆ្នាំ) ឆ្នាំ២០១៧-២០១៨ នៅសាលប្រជុំនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ។