ព័ត៌មាន
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ផន ណារ៉ា បានអញ្ជើញជាគណៈអធិបតីចូលរួម ក្នុងពិធីចុះបឋមសិលាសាងសង់អគារបញ្ជូនសារ នៅក្នុងទីបញ្ជាការយោធភូមិភាគទី៥ ក្នុងទីរួមខេត្តបាត់ដំបង
ត្រឡប់ក្រោយ
ព្រឹកថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ផន ណារ៉ា អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារបច្ចេកទេស និងជានាយក នាយកដ្ឋានបញ្ជូនសារ រួមទាំងនាយករង នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ ព្រមទាំង ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីចុះបឋមសិលាសាងសង់អគារបញ្ជូនសារ ដែលជាជំនួយឥតសំណងពីកងទ័ពប្រជាជនវៀតណាម តាមរយៈនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ រួមជាមួយក្រុមហ៊ុនមិត្តហ្វូនកម្ពុជា នៅក្នុងទីបញ្ជាការយោធភូមិភាគទី៥ ក្នុងទីរួមខេត្តបាត់ដំបង។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អស់លោកជាប្រតិភូអមដំណើរ នាយកដ្ឋានបញ្ជូនសារ លោកតំណាងក្រុមហ៊ុនមិត្ដហ្វូន ឯកឧត្តម មេបញ្ជាការរង នាយសេនាធិការរង នាយ នាយរងការិយាល័យ ព្រមទាំង នាយទាហាន នាយទាហានរង ពលទាហាន ចំណុះយោធភូមិភាគ សរុបចូលរួម ៧៩នាក់។