ព័ត៌មាន
ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ប​ណ្ឌិត ផ​ន ណារ៉ា រួម​ជាមួយ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ប​ណ្ឌិត យឿង សុខុន បានអញ្ជើញ​ជាគ​ណអធិប​តីចូល​រួម ក្នុង​ពិធីផ្ទេរ​ប្រ​គ​ល់អគារ​ប​ញ្ជូន​សារ​មួយ​ខ្ន​ង​និងអង់តែន​វិទ្យុទាក់ទ​ង​ជាជំនួយ​រ​ប​ស់ប្រ​ទេស​វៀត​ណាម ប្រ​គ​ល់ជូន​ទីប​ញ្ជាការ​ដ្ឋាន​យោធ​ភូមិភាគ​ទី៣ ស្ថិត​នៅក្នុង​ខេត្ត​កំព​ង់ស្ពឺ
នាព្រឹក​ថ្ងៃសុក្រ ១៥រោច ខែផ​ល្គុន ន​ព្វ​ស័ក ព.ស. ២៥៦១ ត្រូវ​នឹង​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ប​ណ្ឌិត ផ​ន ណារ៉ា អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារ​ប​ច្ចេក​ទេស និង​ជា នាយ​ក នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ រួម​ជាមួយ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ប​ណ្ឌិត យឿង សុខុន មេប​ញ្ជាការ​រ​ង​ក​ង​ទ័ព​ជើង​គោក និង​ជាមេប​ញ្ជាការ​យោធ​ភូមិភាគ​ទី៣ បានអញ្ជើញ​ជាគ​ណអធិប​តី ក្នុង​ពិធីផ្ទេរ​ប្រ​គ​ល់អគារ​ប​ញ្ជូន​សារ​មួយ​ខ្ន​ង​ដែល​មាន​ទំហំ ២០ម៉ែត្រx៦ម៉ែត្រ និងអង់តែន​វិទ្យុទាក់ទ​ង ដែល​ជាជំនួយឥត​សំណ​ង​ពីក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម តាម​រ​យៈ នាយ​ក​ដ្ឋាន​ប​ញ្ជូន​សារ ក្រ​សួង​ការ​ពារ​ជាតិ ក​ម្ពុជា រួម​ជាមួយ​ក្រុម​ហ៊ុន​មិត្ត​ហ្វូន​ក​ម្ពុជា ប្រ​គ​ល់ជូន​ទីប​ញ្ជាការ​ដ្ឋាន​យោធ​ភូមិភាគ​ទី៣ ស្ថិត​នៅក្នុង​ខេត្ត​កំព​ង់ស្ពឺ។

ត្រឡប់ក្រោយ
By khanmao. 16 Mar, 2018​ ការចែករំលែក