ព័ត៌មាន
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ផន ណារ៉ា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ចូលរួម កិច្ចប្រជុំបូកសរុបរបាយការណ៍ការងារ ឆមាសទី១ និងទិសដៅអនុវត្ដន៍សម្រាប់ ឆមាសទី២ ឆ្នាំ២០១៨ នៅនាយកដ្ឋានបញ្ជូនសារ
ត្រឡប់ក្រោយ
នៅរសៀលថ្ងៃពុធ ៧រោច ខែបឋមសាឍ ឆ្នាំច ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ផន ណារ៉ា អគ្គនាយរង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស និងជានាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ចូលរួម កិច្ចប្រជុំបូកសរុបរបាយការណ៍ការងារ ឆមាសទី១ និងទិសដៅអនុវត្ដន៍សម្រាប់ ឆមាសទី២ ឆ្នាំ២០១៨ ដោយមានការចូលរួមពី ឯកឧត្តមនាយករង នាយកដ្ឋានបញ្ជូនសារ និង ឯកឧត្តមនាយក នាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន និងជួសជុលបញ្ជូនសារ បណ្ដានាយការិយាល័យ និងនាយផ្នែកដែលពាក់ព័ន្ធទាំងអស់ ចំណុះនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ។