ព័ត៌មាន
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ផន ណារ៉ា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ចូលរួមក្នុង “កិច្ចប្រជុំពិភាក្សារៀបចំផែនការ ឆ្នាំ២០១៩-២០២៣ លើជំនាញបញ្ជូនសារក្នុងកងយោធពលខេមរភូមិន្ទ” នៅនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ
ត្រឡប់ក្រោយ
នៅព្រឹកថ្ងៃសុក្រ ១២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ផន ណារ៉ា អគ្គនាយរង អគ្គនាយដ្ឋានសម្ភារៈបច្ចេកទេស និងជានាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ចូលរួមក្នុង “កិច្ចប្រជុំពិភាក្សារៀបចំផែនការ ឆ្នាំ២០១៩-២០២៣ លើជំនាញបញ្ជូនសារក្នុងកងយោធពលខេមរភូមិន្ទ” នៅនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ និងមានការអញ្ជើញចូលរួមពីបណ្ដាអង្គភាពពាក់ព័ន្ធ រួមមាន៖
១- បញ្ជាការដ្ឋាន បញ្ជូនសារអគ្គបញ្ជាការ
២- បញ្ជាករដ្ឋាន បញ្ជូនសារកងទ័ពជើងគោក
៣- ការិយាល័យបញ្ជូនសារ កងទ័ពជើងអាកាស
៤- ការិយាល័យបញ្ជូនសារ កងទ័ពជើងទឹក